with Mines Advisory Group
អង្គការម៉ែកជាអង្គការក្រៅរដ្ឋាភិបាលរបស់ចក្រភពអង់គ្លេស បានជំរុញដល់ការបោសសម្អាតមីននិងការលុបបំបាត់នូវយុទ្ធភ័ណ្ឌផ្សេងៗ។ បេសកកម្មរបស់អង្គការម៉ែក គឺកសាងអនាគតរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារកាកសំណល់នៃសង្រ្គាមតាមរយៈសកម្មភាពឆ្លើយតបប្រកបដោយគុណភាព និងភាពជឿនលឿន។ យើងលុបបំបាត់ចោលរាល់ការគំរាមកំហែងលើរាងកាយ ចំពោះរបួសស្នាមនិងការស្លាប់ និងជួយកាត់បន្ថយនូវការបំផ្លិចបំផ្លាញនៃសេដ្ឋកិច្ច។យើងផ្តល់ការបោសសម្អាតមីន និងការអប់រំអំពីមីនដើម្បីគេអាចចាកផុតពីភាពក្រីក្រនិងទុក្ខវេទនាដែលបង្កឡើងដោយសង្គ្រាម។ អង្គការម៉ែកបាននឹងកំពុងធ្វើការនៅក្នុងវិស័យសកម្មភាពបោសសម្អាតមីនមនុស្សធម៌ចាប់តាំងពីឆ្នាំ1992។
យើងត្រូវការជ្រើសរើសបុគ្គលិកជនជាតិខ្មែរដែលមានសមត្ថភាពសម្រាប់តួនាទី ដូចខាងក្រោម។
រាយការណ៏ជូន ៖ ប្រធានជាងរថយន្ត
សេចក្ដីសង្ខេបនៃមុខតំណែង:
ក្រោមការគ្រប់គ្រងរបស់ប្រធានជាងរថយន្ត និងដោយមានការគាំទ្រពីជំនួយការជាងម៉ាស៊ីន ជាងម៉ាស៊ីនទទួលខុសត្រូវទទួល ខុសត្រូវក្នុងការថែរក្សានិងជួសជុលយានយន្ត គ្រឿងចក្រ ម៉ូតូ ម៉ាស៊ីនភ្លើង និងឧបករណ៍ពាក់ព័ន្ធដទៃទៀតរាងរាល់ថ្ងៃដើម្បី ធានាថាគ្រឿងម៉ាស៊ីនទាំងនេះនៅតែដំណើរការល្អ។ ជាងម៉ាស៊ីនក៏ទទួលខុសត្រូវផងដែរក្នុងការធ្វើរបាយការណ៍តាមតម្រូវការ ដើម្បីធានាថារោងជាង និងឧបករណ៍នានាត្រូវបានថែរក្សាបានត្រឹមត្រូវនិងស្របតាមតម្រូវការសុខភាពនិងសុវត្ថិភាពទាំងអស់ ហើយនៅពេលចាំបាច់ជួយដល់ជំនួយការជាងម៉ាស៊ីន។ បើទោះជាទីតាំងគោលនៃតួនាទីនឹងស្ថិតនៅក្នុងរោងជាងក្នុងក្រុង បានលុងរបស់អង្គការ MAG ក៏ដោយ ជាងម៉ាស៊ីនក៏ទទួលខុសត្រូវផងដែរក្នុងការធ្វើការជួសជុលនៅតាមទីតាំង ឯទីវាល តាមការចាំបាច់។
សំគាល់ៈ តួនាទីនេះធ្វើការតាមកាលវិភាគប្រតិបត្តិការរបស់អង្គការម៉ែក (MAG) មានន័យថាបុគ្គលិកដែលត្រូវជ្រើសរើសនឹងធ្វើការរាល់ថ្ងៃ រួមទាំងចុងសប្តាហ៍ប្រមាណ ២០ ថ្ងៃក្នុងខែនីមួយៗ ហើយបន្ទាប់មកឈប់សម្រាកប្រមាណ ១០ ថ្ងៃជាប់ៗគ្នាវិញ។ ថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកសាធារណៈដែលបានធ្វើការត្រូវបានកាត់សងបញ្ចូលក្នុងកំឡុងថ្ងៃឈប់សម្រាក ១០ថ្ងៃនៃខែនីមួយៗនេះ។
បេក្ខជន/បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើលិខិតអម និងប្រវត្តិរូបសង្ខេបមកអាស័យដ្ឋានអង្គការម៉ែកដូចខាងក្រោម។
ឯកសារដាក់ពាក្យទាំងអស់នឹងត្រូវរក្សាទុកនៅអង្គការម៉ែក ហើយចំពោះតែអ្នកដែលជាប់ឈ្មោះក្នុងបញ្ជីសម្រាំង ទើបត្រូវបានអញ្ជើញមកសម្ភាសន៍