មន្ទីពេទ្យយើងកំពុងត្រូវការជ្រើសរើសបុគ្គលិកលើមុខតំណែងដូចខាងក្រោម៖
ម៉ោងមប្រើការងារ : ម៉ោងយ៉ាងតិច ៤៥ម៉ោង ក្នុងមួយសប្តាហ៏
ទីកន្លែងនៃការងារ : មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាបនិងខេត្តព្រះវិហារ
ចំនួនត្រូវការ:២ នាក់ (សំរាប់ខេត្តសៀមរាប ១នាក់ និងខេត្តព្រះវិហារ ១នាក់)
បុគ្គលិកសំអាតនិងថែសួនគឺស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់ប្រធានផ្នែកសំអាតនិងអនាម័យនៃនាយកដ្ឋានរដ្ឋបាលមន្ទីរពេទ្យកុមារអង្គរ ។បុគ្គលិកសំអាតនិងថែសួនត្រូវធានាឲ្យបានថាបរិវេណទាំងមូលរបស់មន្ទីរពេទ្យគឺត្រូវតែស្អាតមានរបៀបរៀបរយនិងមានផាសុខភាពជានិច្ច ។
បេក្ខជនដែលមានចំណាប់អារម្មណ៍សូមអញ្ជើញមកទទួលពាក្យសុំបម្រើការងារនៅការិយាល័យធនធានមនុស្សមន្ទីរពេទ្យកុមារអង្គរនៅរៀងរាល់ម៉ោងធ្វើការពីថ្ងៃច័ន្ទ រហូតដល់ថ្ងៃសុក្រ ឬ អាចទាញយកនូវពាក្យសុំបម្រការងារតាមរយៈគេហទំព័រ និង សូមភ្ជាប់មកជាមួយនូវ ប្រវត្តិរូបសង្ខេបការងារ និងសញ្ញាប័ត្រការសិក្សា មកកាន់មន្ទីពេទ្យកុមារអង្គរ ដោយប្រើប្រាស់ព័ត៌មានដែលបានផ្ដល់ជូននៅក្នុងព័ត៌មានទំនាក់ទំនង។