with Samaritan's Purse International Relief
អង្គការសាម៉ារីតាន់ ភឺស គឺជាអង្គការគ្រីស្ទបរិស័ទដែលមិនប្រកាន់និកាយដែលនឹងផ្តល់ជំនួយដល់ផ្នែកព្រលឹងវិញ្ញាណ និងរូបកាយ ដល់មនុស្យដែលមានការឈឺចាប់ជុំវិញពិភពលោក។សាម៉ារីតាន់ភឺស ចាប់ផ្តើមប្រតិបត្តិការងារនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០០៣ដើម្បីជួយដល់ជនពិការដែលរងគ្រោះដោយសារគ្រាប់មីន។ចាប់តាំងពីពេលនោះមកគម្រោងនិងការិយាល័យបានពង្រីកដើម្បីដោះស្រាយបញ្ហាជាច្រើនរាប់ចាប់តាំងពីការអប់រំនិងទឹកស្អាតដល់ស្ថេរភាពគ្រួសារ និងការជួញដូរមនុស្ស។
សាម៉ារីតាន់ ភឺស បាននិងកំពុងអនុវត្តគម្រោងប្រភពទឹកនៃក្តីសង្ឃឹមជំហ៊ានទី២នៅក្នុងភូមិចំនួន ២០ ក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង និង០១ភូមិនៅក្នុងស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង ។គម្រោងនឹងផ្តល់វគ្គ បណ្តុះបណ្តាល និងសម្ភារៈទ្រុងមាន់និងពូជមាន់ដល់ប្រជាពលរដ្ឋចំនួន១៣៦គ្រួសារ ក្នុងខែ មិថុនាខាងមុខនេះ។ ដូច្នេះអង្គការសាម៉ារីតាន់ភឺស សង្គ្រោះអន្តរជាតិ សូមស្វាគមន៍ដល់ម្ចាស់អាជីវកម្មលក់គ្រឿងសំណង់ក្នុងការដាក់ដេញថ្លៃនូវតម្លៃទំនិញដូចមានរៀបរាប់ក្នុងតារាងខាងក្រោម៖
ទីតាំង៖ ស្រុកមោងប្ញស្សី
ព័ណនា៖
អ្នកដេញថ្លៃដែលមានចំណាប់អារម្មណ៍ទាំងអស់ត្រូវតែដាក់ឯកសារដេញថ្លៃរបស់ពួកគេដោយបំពេញនូវតារាងតម្លៃនីមួយៗខាងក្រោម។ ហើយឯកសារនេះ ក៏អាចទទួលបានពីការិយាល័យអង្គការ សាម៉ារីតាន់ ភឺស ដែលមានអាសយដ្ឋានដូចបានផ្ដល់ជូននៅក្នុងព័ត៌មានទំនាក់ទំនង។
អ្នកដេញថ្លៃទាំងអស់គួរតែមានអាជ្ញាប័ណ្ណមានសុពលភាពសម្រាប់ឆ្នាំ ២០២១ ហើយពួកគេក៏ត្រូវផ្តល់ឯកសារចាំបាច់ដែលបង្ហាញពីសមត្ថភាពបច្ចេកទេសរបស់ពួកគេ។
រាល់ឯកសារដេញថ្លៃទាំងអស់ត្រូវផ្ញើតាមអ៊ីម៉ែលដែលបានផ្ដល់ជូន ឬក្នុងស្រោមសំបុត្របិទជិតទៅការិយាល័យអង្គការ សាម៉ារីតាន់ ភឺស ណាមួយខាងលើ។ សូមបញ្ចូលអាសយដ្ឋានទំនាក់ទំនង និងលេខទូរស័ព្ទរបស់លោកអ្នក។
ពេលវេលាផុតកំណត់សម្រាប់ការដាក់ឯកសារដេញថ្លៃ នៅម៉ោង ៥:០០ល្ងាច នៃថ្ងៃផុតកំណត់ដាក់ពាក្យ។
អង្គការ សាម៉ារីតាន់ ភឺស រក្សាសិទ្ធិក្នុងការទទួលយក ឬបដិសេធការដេញថ្លៃណាមួយ ឬទាំងអស់ហើយដោយមិនចាំបាច់ផ្តល់ហេតុផលសម្រាប់ការសម្រេចចិត្តណាមួយឡើយ។