BongThom.com

Scan to see job detail

អ្នកហ្វឹកហាត់ការងារជាជំនួយការគម្រោងយុវជន

with Finn Church Aid

BTDC-ID: 7823

Closing Date:

Announcement Description

អង្គការ Finn Church Aid (FCA) គឺជាអង្គការ​ធំបំផុត​សម្រាប់​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​និង​ជាអង្គការ​ផ្តល់​ជំនួយមនុស្សធម៌​លំដាប់​ទីពីរ​នៃ​ប្រទេស​ហ្វាំងឡង់។ FCA គឺ​ជា​សមាជិក​ស្ថាបនិក​នៃ​សម្ព័ន្ធភាព​នៃ​ព្រះវិហារ​ជំនួយ​អន្តរជាតិ ACT Alliance ។ ក្នុង​នាម​ជា​អង្គការ​សង្គម​ស៊ីវិល FCA ទទួល​ស្គាល់​បេសកកម្ម​និង​ចក្ខុវិស័យ​របស់​ខ្លួន​តាមរយៈ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍ ជំនួយ​មនុស្សធម៌​និង​ការងារ​តស៊ូមតិ។ យើង​ស្វែងរក​ការផ្លាស់ប្តូរ​ជាវិជ្ជមាន​ដោយ​ការគាំទ្រ​ដល់​ប្រជាជន​ដែល​ងាយ​រងគ្រោះ​បំផុត​នៅក្នុង​បរិបទ​អស្ថិរភាព។ យើង​មាន​ឯកទេស​ក្នុង​ការគាំទ្រ​សិទិ្ធ​មូលដ្ឋាន​របស់​សហគមន៍​ដូចជា​សិទ្ធិ​ក្នុងការទទួល​បាន​សន្តិភាព ការរស់នៅ​សមរម្យ និង​ការអប់រំ​ប្រកប​ដោយ​គុណភាព។ FCA គឺជា​អង្គការ​ដែល​យក​សិទ្ធិ​ជា​មូលដ្ឋាន និង​ធ្វើការ​ជាមួយ​ប្រជាជន​ក្រីក្រ​ដោយ​មិន​រើសអើង​លើ​ជំនឿ​សាសនា ជនជាតិ ឬ​និន្នាការ​នយោបាយ​របស់ពួកគេ​ឡើយ។

FCA បាន​ធ្វើការ​នៅក្នុង​ប្រទេស​កម្ពុជា​ចាប់​តាំង​ពីចុង​ឆ្នាំ ១៩៧០ ក្នុងការផ្តល់​ជំនួយ​មនុស្សធម៌​និង​គាំទ្រ​ការលើក​កម្ពស់​ជីវភាព​រស់នៅ ឱកាស​សិក្សា​អប់រំ​ដែល​មាន​គុណភាព និង​ការចូលរួម​របស់​យុវជន​ដើម្បី​ប្រជាជន​ក្រីក្រ​បំផុត។ បច្ចុប្បន្ន​ម្ចាស់​ជំនួយ​ចម្បង​សម្រាប់ FCA នៅ​កម្ពុជា​គឺ​រដ្ឋាភិបាល​ហ្វាំងឡង់ និង​ម្ចាស់​ជំនួយ​ឯកជន​ជាច្រើន​ផ្សេងទៀត។

Announcement Positions

អ្នកហ្វឹកហាត់ការងារជាជំនួយការគម្រោងយុវជន

  • Category: Internship, Assistant, Admin / Supervisory
  • Type : Job Opportunity
  • Location: Phnom Penh
  • Schedule: Full-time
  • Salary: $200 - $300

តួនាទី​ចម្បង​៖ អ្នក​ហ្វឹកហាត់​ការងារ​ (Intern) នឹង​ជួយ​សម្រេច​គោលដៅ​គម្រោង​លើក​កម្ពស់​សមត្ថភាព​យុវជន​ ក្នុង​ប្រទេសកម្ពុជា​ ឆ្នាំ​២០២២ តាមរយៈ​ការចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​អនុ​វត្ដន៍សកម្មភាព​គម្រោង​ ជាមួយ​និង​បុគ្គលិក​នៅ​ក្នុង​គម្រោង​។

Duties
  • សហការ​ជាមួយ​បុគ្គលិក​គម្រោង​ ដើម្បី​រៀបចំ​កិច្ចប្រជុំ​ វគ្គ​បណ្ដុះបណ្ដាល​ វេទិកា​ និង​សកម្មភាព​យុវជន​ដទៃទៀត​នៅ​ក្នុង​គម្រោង​
  • ផ្ដល់​ការ​គាំទ្រ​ដល់ក្រុមយុវជន​ ដើម្បី​បង្កើត​សកម្មភាព​ថ្មី​ៗ និង​អនុ​វត្ដសកម្មភាព​ ទៅតាម​ផែនការ​សកម្មភាព​របស់​ពួកគេ​
  • រៀបចំ​របាយការណ៍​ប្រជុំ​ និង​របាយការណ៍​សកម្មភាព​របស់​គម្រោង​
  • រៀបចំ​បញ្ជី​ឈ្មោះ​របស់​អ្នកចូលរួម​ លិខិត​ និង​ឯកសារ​ផ្លូវការ​ដទៃទៀត​របស់​គម្រោង​ឱ្យ​មាន​របៀបរៀបរយ​
  • បំពេញ​កិច្ចការ​ផ្សេង​ៗទៀត​ ទៅតាម​ការចាត់តាំង​របស់​អ្នកគ្រប់គ្រង​ផ្ទាល់​
Requirements
  • អាយុ​ចាប់ពី​១៨ ដល់​៣០ឆ្នាំ​
  • កំពុង​សិក្សា​ ឬបញ្ចប់​ថ្នាក់​បរិញ្ញា​ប័ត្រ​
  • មាន​ចំណាប់អារម្មណ៍​ និង​មាន​បទពិសោធន៍​ធ្វើការ​ជាមួយ​យុវជន​ផ្សេង​ៗ
  • មាន​ជំនាញ​ទំនាក់ទំនង​ និង​ប្រាស្រ័យ​ទាក់ទង​ល្អ​
  • មានគំនិត​ទូលាយ​ វិជ្ជមាន​ និង​មាន​ភាព​អត់ធ្មត់​អាច​សម្របសម្រួល​ការងារ​ជាមួយ​ក្រុម​យុវជន​ដោយ​រលូន​
  • អាច​សម្រប​ជាមួយ​មនុស្ស​ច្រើន​ប្រភេទ​ជាពិសេស​ក្រុម​យុវជន​មាន​ប្រវត្តិ​ការងារ​ និង​កំរិត​អប់រំ​ផ្សេង​ៗគ្នា​
  • អាច​ធ្វើដំណើរ​ទៅ​ខេត្ត​បាន​ក្នុង​ករណី​ចាំបាច់​
  • អាច​បត់បែន​ដើម្បី​ធ្វើការ​ជាមួយ​អ្នកស្ម័គ្រចិត្ត​នៅ​ពេលល្ងាច​ឬនៅ​ចុង​សប្តាហ៍​ជាដើម​
  • មានការ​យល់​ដឹង​ល្អ​អំពី​បរិ​បទ​កម្ពុជា​ជាពិសេស​ពី​បញ្ហា​ និង​ទស្សនៈ​របស់​យុវជន​
  • អាច​និយាយ​ និង​សរសេរ​ភាសាខ្មែរ​ល្អ​ និង​ភាសា​អង់គ្លេស​តិចតួច​ (ក្រុម​ការងារ​មាន​ទាំង​ជនជាតិ​ខ្មែរ​ និង​បរទេស​)
  • មានការ​ប្តេជ្ញា​ចិត្ត​និង​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​បំពេញ​ការងារ​ និង​អភិវឌ្ឍ​សមត្ថភាព​វិជ្ជាជីវៈ​របស់​ខ្លួន​
 

How to Apply

បេក្ខជន បេក្ខនារី​ដែល​មាន​ចំណាប់​អារម្មណ៍​អាច​ផ្ញើ​ប្រវត្តិរូប​ការងារ និង​លិខិត​ចំណាប់​អារម្មណ៍​ជា​ភាសាខ្មែរ​ឬ​អង់គ្លេស​មក​កាន់​អ៊ីម៉ែល​ដែលបាន​ផ្តល់​ជូន​នៅក្នុង​ពត៌មាន​ទំនាក់ទំនងជាមួយ​នឹង Subject: FCA-Youth Intern-Name

ឈប់ទទួលពាក្យនៅថ្ងៃផុតកំណត់ វេលាម៉ោង ៥:០០ ល្ងាច។

FCA អនុវត្ដ​គោលការណ៍​មិន​មាន​ការអត់​ឱន​ចំពោះ​ការរំលោភ​បំពាន​លើ​កុមារ។ គោលនយោបាយ​ការពារ​សុវត្ថិភាព​កុមាររបស់​អង្គការ FCA ត្រូវបាន​អនុវត្ដ​យ៉ាង​តឹងរឹង​បំផុត​ដោយ​បុគ្គលិក និង​អ្នក​ហ្វឹកហាត់ការ​របស់​ខ្លួន។ ឱកាស​ការងារ​នេះនឹង​អាច​ប្រែប្រួល​ទៅ​តាម​ស្ថានភាព​ថវិកា​របស់​ម្ចាស់​ជំនួយ។

បញ្ចាក់៖ ការហ្វឹកហាត់​ការងារ​នេះ​ជា​ការងារ​ពេញម៉ោង (៨ព្រឹក ដល់៥ល្ងាច) ពីថ្ងៃចន្ទ ដល់ សុក្រ​ដែល​មាន​កិច្ច​សន្យា​រយៈពេល ០៦ ខែ ចាប់ពីខែ កុម្ភៈ ដល់ខែ​កក្កដា ឆ្នាំ២០២១ (ការបន្ដ​កិច្ចសន្យា​អាច​ទៅ​បាន​អាស្រ័យ​លើ​សមត្ថភាព​ការងារ​និង​ថវិកា​របស់​ម្ចាស់​ជំនួយ​ដែលមាន)។ អ្នក​ហ្វឹកហាត់​ការងារ (intern) នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ និង​ការបណ្ដុះបណ្ដាល​ពង្រឹង​សមត្ថភាព​នានា ដែល​ពាក់ព័ន្ធ​នឹង​ការងារ​របស់​ខ្លួន​ក្នុង​កំឡុង​ពេល​បំពេញ​ការងារ។

ព័ត៌មានបន្ថែម៖​សូមទាក់ទងមកកាន់ លេខទូរស័ព្ទ ឬ អ៊ីម៉ែល ដែលបាន​ផ្តល់​ជូន​ រៀងរាល់ម៉ោងធ្វើការ។

 
Attachment
 

Contact Details

Contact Name
  •  Finn Church Aid
 
Phone
 
Email