អ្នកហ្វឹកហាត់ការងារជាជំនួយការគម្រោងយុវជន
តួនាទីចម្បង៖ អ្នកហ្វឹកហាត់ការងារ (Intern) នឹងជួយសម្រេចគោលដៅគម្រោងលើកកម្ពស់សមត្ថភាពយុវជន ក្នុងប្រទេសកម្ពុជា ឆ្នាំ២០២២ តាមរយៈការចូលរួមយ៉ាងសកម្មក្នុងការអនុវត្ដន៍សកម្មភាពគម្រោង ជាមួយនិងបុគ្គលិកនៅក្នុងគម្រោង។
- សហការជាមួយបុគ្គលិកគម្រោង ដើម្បីរៀបចំកិច្ចប្រជុំ វគ្គបណ្ដុះបណ្ដាល វេទិកា និងសកម្មភាពយុវជនដទៃទៀតនៅក្នុងគម្រោង
- ផ្ដល់ការគាំទ្រដល់ក្រុមយុវជន ដើម្បីបង្កើតសកម្មភាពថ្មីៗ និងអនុវត្ដសកម្មភាព ទៅតាមផែនការសកម្មភាពរបស់ពួកគេ
- រៀបចំរបាយការណ៍ប្រជុំ និងរបាយការណ៍សកម្មភាពរបស់គម្រោង
- រៀបចំបញ្ជីឈ្មោះរបស់អ្នកចូលរួម លិខិត និងឯកសារផ្លូវការដទៃទៀតរបស់គម្រោងឱ្យមានរបៀបរៀបរយ
- បំពេញកិច្ចការផ្សេងៗទៀត ទៅតាមការចាត់តាំងរបស់អ្នកគ្រប់គ្រងផ្ទាល់
- អាយុចាប់ពី១៨ ដល់៣០ឆ្នាំ
- កំពុងសិក្សា ឬបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ
- មានចំណាប់អារម្មណ៍ និងមានបទពិសោធន៍ធ្វើការជាមួយយុវជនផ្សេងៗ
- មានជំនាញទំនាក់ទំនង និងប្រាស្រ័យទាក់ទងល្អ
- មានគំនិតទូលាយ វិជ្ជមាន និងមានភាពអត់ធ្មត់អាចសម្របសម្រួលការងារជាមួយក្រុមយុវជនដោយរលូន
- អាចសម្របជាមួយមនុស្សច្រើនប្រភេទជាពិសេសក្រុមយុវជនមានប្រវត្តិការងារ និងកំរិតអប់រំផ្សេងៗគ្នា
- អាចធ្វើដំណើរទៅខេត្តបានក្នុងករណីចាំបាច់
- អាចបត់បែនដើម្បីធ្វើការជាមួយអ្នកស្ម័គ្រចិត្តនៅពេលល្ងាចឬនៅចុងសប្តាហ៍ជាដើម
- មានការយល់ដឹងល្អអំពីបរិបទកម្ពុជាជាពិសេសពីបញ្ហា និងទស្សនៈរបស់យុវជន
- អាចនិយាយ និងសរសេរភាសាខ្មែរល្អ និងភាសាអង់គ្លេសតិចតួច (ក្រុមការងារមានទាំងជនជាតិខ្មែរ និងបរទេស)
- មានការប្តេជ្ញាចិត្តនិងឆន្ទៈខ្ពស់ក្នុងការបំពេញការងារ និងអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន