បុគ្គលិកសង្គម

with Krousar Thmey
This job has already passed the closing date
Job Announcement

BTDC-ID: 7414
Closing Date:
 

Announcement Positions

Announcement Description

អង្គការគ្រួសារថ្មី គឹជាអង្គការក្នុងស្រុក និងជាមូលនិធិខ្មែរទី១ ដែលជួយកុមារទីទ័លក្រនៅប្រទេសកម្ពុជា បានបង្កើតឡើងក្នុងឆ្នាំ១៩៩១ នៅជុំរំភៀសខ្លួនសាយធូរក្នុងប្រទេសថៃ។ ដោយផ្អែកទៅលើការជួយគាំទ្រសុខុមាលភាពកុមារ សម្រាប់កុមារដែលត្រូវបានបោះបង់ចោល កុមារកំព្រា កុមារតាមចិញ្ចើមផ្លូវ និង​ជនរងគ្រោះដោយការជួញដូរ អង្គការគ្រួសារថ្មីអនុវត្តទស្សនវិស័យបីគឺ៖ ការកំណត់អត្តសញ្ញាណ សមាហរណកម្ម និង​ សេចក្ដីថ្លៃថ្នូរ។ អង្គការគ្រួសារថ្មីធ្វើការផ្ដោតសំខាន់ទៅលើសិទ្ធិកុមារ គោលនយោលបាយកិច្ចគាំពារកុមារ។

អង្គការគ្រួសារថ្មី ត្រូវការជ្រើសរើស បុគ្គលិក សម្រាប់មុខតំណែងដូចខាងក្រោម៖

Announcement Positions

បុគ្គលិកសង្គម (4 Positions) Apply Now

  • Category: Social Work
  • Type : Job Opportunity
  • Location: Phnom Penh, Kandal Province, Banteay Meanchey Province
  • Schedule: Full-time
  • Salary: $260 - $310

ឈ្មោះកម្មវិធី៖ សុខុមាលភាពកុមារ

ការគ្រប់គ្រង៖ ប្រធានមណ្ឌល

ប្រភេទការងារ៖ កិច្ចសន្យា

ថ្ងៃធ្វើការ ៖ ចន្ទ ដល់ សៅរិ៍ (ពេញម៉ោង)

ឆ្នាំ ៖ ២០២១

មុខតំណែងនេះ ២ រូប ប្រចាំនៅមណ្ឌលកុមារអនាថាតាមចិញ្ចើមថ្នល់ចំការមន រាជធានីភ្នំពេញ ០១ រូប ប្រចាំនៅមណ្ឌលគាំពារកុមារតាខ្មៅ ខេត្តកណ្តាល និង ០១ រូប ទៀត ប្រចាំនៅមណ្ឌលកុមារអនាថាតាមចិញ្ចើមថ្នល់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

Duties
  • អនុវត្តតាមស្តង់ដារគ្រប់គ្រងករណីកុមារក្នុងមណ្ឌល និង ករណីកុមាររស់នៅក្នុងសហគមន៍
  • រក្សាកំណត់ត្រាករណីរបស់កុមារនិងធ្វើឯកសារនៅក្នុងឯកសាររបស់កុមារឱ្យបានទាន់ពេលវេលានិងដើម្បីធានាថាឯកសារគ្រប់គ្រងករណីរបស់កុមារត្រូវបានធ្វើបច្ចុប្បន្នភាព
  • មានទំនាក់ទំនងល្អ ផ្តល់ភាពកក់ក្តៅ និងយល់ដឹងពីតម្រូវការរបស់កុមារ
  • ធ្វើការជាមួយកុមារក្នុងការបង្កើតផែនការអនាគត និងការទទួលខុសត្រូវ
  • ផ្តល់ការប្រឹក្សាដល់គ្រួសារកុមារពីមុខរបរ និងធ្វើផែនការអនាគតជាមួយគ្រួសារកុមារ
  • ផ្តល់ដំបូន្មានដល់កុមារ និងការស្វែងយល់ ណែនាំពីឬសគល់នៃបញ្ហា
  • ផ្តល់ការគាំទ្រផ្នែកចិត្តសាស្រ្ត និងថវិកា
  • ផ្តល់ការអប់រំ ណែនាំគ្រួសារ និងកុមារពីការសិក្សា ការការពារកុមារនិងលើកកម្ពស់សិទ្ធិកុមារ
  • ទំនាក់ទំនងអាជ្ញាធរមានគណៈកម្មការស្ត្រី និងកុមារឃុំ/សង្កាត់ ប្រធានភូមិ
  • រៀបចំផែនការប៉ាន់ប្រមាណក្រុមគ្រួសារកុមារ និងសមាហរណកម្ម
  • ធ្វើការប៉ាន់ប្រមាណក្រុមគ្រួសារកុមារ ផ្សះផ្សាគ្រួសារ និងបង្រូបបង្រួមគ្រួសារកុមារ
  • ផ្តល់ការប្រឹក្សាដល់គ្រួសារ និងកុមារមុននឹងសមាហរណកម្មកុមារទៅកាន់សហគមន៍វិញ
  • ចុះតាមដាន សួរសុខទុក្ខគ្រួសារ និងកុមាររស់នៅក្នុងសហគមន៍
  • តាមដានការសិក្សារបស់កុមារក្នុងមណ្ឌល និងសាលារៀន
  • គោរពគោលនយោបាយការពាររបស់អង្គការគ្រួសារថ្មី
  • ត្រូវមានឆន្ទៈក្នុងការបំពេញការងារ ជាពិសេសក្នុងម៉ោងធ្វើការ
  • មានទំនាក់ទំនងល្អ និងសាមគ្គីភាពផ្ទៃក្នុងរឹងមាំ ជាមួយនឹងសហការីរួមអាជីព
  • អនុវត្តការងារផ្សេងទៀតតាមតំរូវការរបស់អ្នកគ្រប់គ្រងផ្ទាល់
Requirements
  • ការសិក្សា៖
  • សិក្សាផ្នែកចិត្តវិទ្យា/សង្គមកិច្ចវិទ្យា/វិទ្យាសាស្រ្តសង្គម
  • បទពិសោធន៍៖
  • មានបទពិសោធន៍ការងារអង្គការជាតិ/អន្តរជាតិ យ៉ាងតិចបំផុត ២ឆ្នាំ ក្នុងការងារសង្គមកិច្ច
  • ជំនាញ និង​ ចំណេះដឹង៖
  • សមត្ថភាពក្នុងការប្រើប្រាស់ជំនាញការងារសង្គម
  • ការយល់ដឹងអំពីកុមាររងគ្រោះផ្សេងៗ កុមារទីទ័លក្រ និងកុមារតាមថ្នល់
  • ជំនាញនៃការគ្រប់គ្រងករណី និងជំនាញរក្សាកំណត់ត្រា
  • ការយកចិត្តទុកដាក់ខ្ពស់ចំពោះព័ត៌មានលម្អិតនិងគុណភាពនៃការធ្វើការជាមួយកុមារ
  • សមត្ថភាពក្នុងការរក្សាព្រំដែនវិជ្ជាជីវៈនិងដោះស្រាយបញ្ហាផ្ទាល់ខ្លួន
  • អាចនិយាយភាសាអង់គ្លេសបាន
  • ចេះប្រើកុំព្យូទ័រ​(Word & Excel)
  • ការទំនាក់ទំនងប្រកបដោយសមត្ថភាពនិងជំនាញជីវៈជាមួយនាយកដ្ឋានពាក់ព័ន្ធរបស់រដ្ឋាភិបាល និងជាមួយអង្គការដៃគូ
  • បុគ្គលិកលក្ខណ: ៖
  • ស្វែងរកដំណោះស្រាយ និងដោះស្រាយដោយជំនាញជីវៈ
  • មានភាពបត់បែននិងសមត្ថភាពក្នុងការសម្របខ្លួន​និង​ ការងារជាក្រុម
  • ផ្ដល់តម្លៃ និងប្តេជ្ញាចិត្តក្នុងការអភិវឌ្ឃន៍សមត្ថភាព
  • ការប្តេជ្ញាចិត្តក្នុងការបើកចំហសម្រាប់មតិយោបល់ទាំងអស់
  • យកចិត្តទុកដាក់ចំពោះការងារ និងធ្វើការជាក្រុមបាន
  • មានម្ចាស់ការលើខ្លួនឯង​​មានក្រមសីលធម៌ខ្ពស់ និងមានទំនាក់ល្អជាមួយក្រុមការងារ
  • មានភាពស្មោះត្រង់និងទំនួលខុសត្រូវការងារ​មានការតាំងចិត្តនិងអត់ធ្មត់ និងឥរិយាបទល្អ
  • អាចធ្វើការក្រោមសំពាធ មានភាពបត់បែន​ដោយអាចធ្វើការលើសម៉ោងប្រសិនបើមានតម្រូវការ
 

How to Apply

បេក្ខជន ដែលមានចំណាប់អារម្មណ៍ សូមយកប្រវត្តិរូបរបស់ខ្លួន ភ្ជាប់ជាមួយលិខិតចំណាប់អារម្មណ៍ (មិនលើសពី ២ ទំព័រ) និងឯកសារ ដែលពាក់ព័ន្ធមកដាក់នៅ ការិយាល័យកណ្តាលរបស់អង្គការគ្រួសារថ្មី តាមរយៈអាសយដ្ឋាន ឬតាមរយៈអ៊ីមែលដែលបានផ្តល់ជូននៅក្នុងពត៌មានទំនាក់ទំនង។ ​ព័ត៌មានលម្អិតសូមទំនាក់ទំនងមកលេខទូរសព្ទដែលបានផ្តល់ជូន។

បញ្ជាក់៖ បេក្ខជនដែលដាក់ពាក្យមកមុនមានឱកាសទទួលបានការសំភាសមុន

អត្ថប្រយោជន៍ទទួលបាន៖

  • ទទួលបានបណ្ណធានារ៉ាប់រងផ្នែកសុខភាព និងគ្រោះថ្នាក់ម៉ោងការងារ ២៤ម៉ោង(បសស)
  • ការវាយតម្លៃតំឡើងប្រាក់ខែប្រចាំឆ្នាំ
  • ប្រាក់សន្សំ
  • ប្រាក់ដំណាច់ឆ្នំា (រាល់៦ខែម្តង)
  • ប្រាក់បន្ថែមម៉ោង
  • ប្រាក់កម្ចីដោយគ្មានការប្រាក់
  • ច្បាប់សម្រាកប្រចាំឆ្នំា ១៨ថ្ងៃ
  • ថ្ងៃបុណ្យឈប់ជាតិសម្រាកធម្មតា
  • ការឈប់សម្រាកសង
  • ថ្ងៃធ្វើការ (ចន្ទ ដល់ សៅរិ៍)
  • ការបណ្តុះបណ្តាល
  • អត្ថប្រយោជន៍ផ្សេងៗទៀត
 

Contact Details

Office Address
  •  Address - #145, Street 132, Sangkat Tuek L'ak Ti Muoy, Khan Tuol Kouk, Phnom Penh, Cambodia
 
Contact Name
  •  Krousar Thmey / National Institute for Special Education
 
Phone
 
Email
 
Website