BongThom.com

Scan to see job detail

គិលានុបដ្ឋាក/គិលានុបដ្ឋាយិកា, និងគ្រូបង្រៀន

with Kampuchea Action to Promote Education Organization

BTDC-ID: 7153

Closing Date:

Announcement Description

អង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា គឺជាអង្គការក្នុងស្រុកមួយដែលសហការជាដៃគូជិតស្និទ្ធជាមួយ ក្រសួងអប់រំ យុវជន និងកីឡា មូលនិធិគ្រួសារត្រកូលហ្រែងស៍ (FFF) និងអង្គការ ឆាលហ្វានកម្ពុជា ដើម្បី អនុវត្ត កម្មវិធីសាលារៀនជំនាន់ថ្មី នៅវិទ្យាល័យ ព្រែកលៀប និងវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ, វិទ្យាល័យ ហ៊ុន សែន កំពង់ចាម វិទ្យាល័យ ហ៊ុន សែន ពាមជីកង ខេត្ត កំពង់ចាម, វិទ្យាល័យ គោកព្រីង ខេត្ត ស្វាយរៀង និងវិទ្យាល័យ សម្តេច អគ្គមហាធម្មពោធិសាល ជា ស៊ីម ព្រែកអញ្ចាញ ខេត្ត កណ្តាល។ កម្មវិធីសាលារៀនជំនាន់ថ្មី គឺជាផ្នែក មួយនៃកម្មវិធីកំណែទម្រង់ថ្មីរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលនឹងកែលម្អគុណភាពអប់រំ និងអភិបាល កិច្ចល្អ នៅក្នុងវិស័យអប់រំ។

ដូចនេះកម្មវិធីសាលារៀនជំនាន់ថ្មីត្រូវការស្វែងរក គិលានុបដ្ឋាក គិលានុបដ្ឋាយិកា និងគ្រូបង្រៀនកម្រិតមធ្យមសិក្សា ដែលកំពុងបង្រៀន (តែងតាំងស៊ប់) និងគ្រូដែលទើបបញ្ចប់ វគ្គបណ្ដុះបណ្ដាលពីវិទ្យាស្ថានជាតិអប់រំ (NIE) ដែលមានសមត្ថភាពខ្ពស់សម្រាប់មុខវិជ្ជា និងតាមសាលារៀនដូចខាងក្រោម៖

Announcement Positions

គិលានុបដ្ឋាក/គិលានុបដ្ឋាយិកា(ចំនួន២នាក់)

  • Category: Health/Medical
  • Type : Job Opportunity
  • Location: Phnom Penh, Kandal Province
  • Schedule: Full-time
  • Salary: N/A

ទីកន្លែង៖

  • វិទ្យាល័យព្រែកលៀបចំនួន១នាក់។
  • វិទ្យាល័យព្រែកអញ្ចាញចំនួន១នាក់។

អង្គការ ខេប កំពុងត្រូវការគិលានុបដ្ឋាក គិលានុបដ្ឋាយិកា ដែលមានសមត្ថភាពពេញលេញ និងមានបទពិសោធ​យ៉ាង​តិច២ឆ្នាំ។ បេក្ខជនស័ក្ដិ​សមជាអ្នកធ្វើការងារក្នុងក្រុម មានគំនិតច្នៃប្រឌិត មានបំណិនវិជ្ជាជីវៈពិត​ប្រាកដ​រួសរាយរាក់ទាក់ ពូកែការងារទំនាក់ទំនង និងចូលចិត្តជួយគាំទ្រកុមារ និងយុវជន។

កម្មវិធីត្រូវការ​គិលានុបដ្ឋាក គិលានុបដ្ឋាយិកា ដែល​មានលក្ខណៈ​សម្បត្តិ​មួយចំនួន ឬទាំងអស់ដូចខាងក្រោម ៖

 

គ្រូបង្រៀន(ចំនួន៦នាក់)

  • Category: Educate/Train/Teaching
  • Type : Job Opportunity
  • Location: Phnom Penh, Svay Rieng Province
  • Schedule: Full-time
  • Salary: N/A

គ្រូបង្រៀនកម្រិតឧត្តម នៅសាលារៀនកម្រិតមធ្យមសិក្សា ដែលមានសមត្ថភាពខ្ពស់មុខវិទ្យាគណិតវិទ្យានិងរូបវិទ្យាចំនួន៤នាក់ និង ប្រវត្តិវិទ្យាចំនួន២នាក់។។

ទីកន្លែង៖

  • វិទ្យាល័យ គោកព្រីង៖ គណិតវិទ្យាគ្រូកម្រិតឧត្តម៣នាក់ និង រូបវិទ្យាគ្រូកម្រិតឧត្តម១នាក់។
  • វិទ្យាល័យព្រះស៊ីសុវត្ថិ៖ រូបវិទ្យាគ្រូកម្រិតឧត្តម១នាក់ និងប្រវត្តិវិទ្យាគ្រូកម្រិតឧត្តម១នាក់។
 

How to Apply

បេក្ខជនដែលចាប់អារម្មណ៍សូមផ្ញើប្រវត្តិរូបសង្ខេប និងលិខិតចំណាប់អារម្មណ៍មកលោក​ប៊ាន​ ចាន់នី ប្រធាន​ក្រុម​សាលា​រៀនជំនាន់ថ្មីផ្ញើទៅអ៊ីម៉ែលនៅក្នុងព័ត៌មានទំនាក់ទំនងលំអិតឱ្យបានមុនកាលបរិច្ឆេទឈប់ទទួលពាក្យវេលាម៉ោង៥ល្ងាច។​

បញ្ជាក់៖ បេក្ខសូមទាញយកពាក្យស្នើសុំតាមរយះ តំណភ្ជាប់ នេះ។

សម្រាប់មុខតំណែង គ្រូបង្រៀន ៖ឱកាស និងអត្ថប្រយោជន៍៖

  • គ្រូដែលជ្រើសរើសនឹងទទួលបានកុំព្យូទ័រយួរដៃមួយគ្រឿងសម្រាប់ធ្វើការងារនៅក្នុងកម្មវិធីនេះ។
  • ទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់ ICT នៅក្នុងវិស័យអប់រំ និងគរុកោសល្យ​បង្រៀន​ថ្មីៗស្រប​តាម​គោលនយោបាយគន្លងអាជីពគ្រូបង្រៀន។
  • ការពង្រឹងសមត្ថភាពក្នុងអាជីពគ្រូបង្រៀនដើម្បីឆ្លើយតបនឹងសមាហរណកម្មអាស៊ាន។ និងតម្រូវការអប់រំស្របតាមគោលវិធីអប់រំនៅសតវត្សរ៍ទី២១។
  • ទទួលបានប្រាក់លើកទឹកចិត្តបន្ថែមក្នុងការបំពេញការងារ លើប្រាក់បៀវត្សដែលមានស្រាប់​ក្នុងកំឡុង​ពេលធ្វើ​ការងារ (មិនមានការឧបត្ថម្ភនៅពេលវិស្សមកាលទេ) និងប្រាក់ឧបត្ថម្ភតាមភារកិច្ចផ្សេងៗទៀត អាស្រ័យ​លើ​ទំហំការងារបន្ថែម។
  • មានឱកាសទទួលបានអាហារូបករណ៍សម្រាប់បន្ដការសិក្សានៅគ្រឹះស្ថានឧត្ដមសិក្សានានាក្នុងព្រះរាជាណាចក្រ កម្ពុជា និងឱកាសបានចូលទស្សនកិច្ចសិក្សាក្នុងប្រទេស និងក្រៅប្រទេស។
 
Attachment
 

Contact Details

Contact Name
  •  លោក​ ប៊ាន​ ចាន់នី ប្រធាន​ក្រុម​សាលា​រៀនជំនាន់ថ្មី
 
Phone
 
Email