គិលានុបដ្ឋាក/គិលានុបដ្ឋាយិកា, និងគ្រូបង្រៀន

with Kampuchea Action to Promote Education Organization
This job has already passed the closing date
Job Announcement

BTDC-ID: 7153
Closing Date:

Announcement Positions

Announcement Description

អង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា គឺជាអង្គការក្នុងស្រុកមួយដែលសហការជាដៃគូជិតស្និទ្ធជាមួយ ក្រសួងអប់រំ យុវជន និងកីឡា មូលនិធិគ្រួសារត្រកូលហ្រែងស៍ (FFF) និងអង្គការ ឆាលហ្វានកម្ពុជា ដើម្បី អនុវត្ត កម្មវិធីសាលារៀនជំនាន់ថ្មី នៅវិទ្យាល័យ ព្រែកលៀប និងវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ, វិទ្យាល័យ ហ៊ុន សែន កំពង់ចាម វិទ្យាល័យ ហ៊ុន សែន ពាមជីកង ខេត្ត កំពង់ចាម, វិទ្យាល័យ គោកព្រីង ខេត្ត ស្វាយរៀង និងវិទ្យាល័យ សម្តេច អគ្គមហាធម្មពោធិសាល ជា ស៊ីម ព្រែកអញ្ចាញ ខេត្ត កណ្តាល។ កម្មវិធីសាលារៀនជំនាន់ថ្មី គឺជាផ្នែក មួយនៃកម្មវិធីកំណែទម្រង់ថ្មីរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលនឹងកែលម្អគុណភាពអប់រំ និងអភិបាល កិច្ចល្អ នៅក្នុងវិស័យអប់រំ។

ដូចនេះកម្មវិធីសាលារៀនជំនាន់ថ្មីត្រូវការស្វែងរក គិលានុបដ្ឋាក គិលានុបដ្ឋាយិកា និងគ្រូបង្រៀនកម្រិតមធ្យមសិក្សា ដែលកំពុងបង្រៀន (តែងតាំងស៊ប់) និងគ្រូដែលទើបបញ្ចប់ វគ្គបណ្ដុះបណ្ដាលពីវិទ្យាស្ថានជាតិអប់រំ (NIE) ដែលមានសមត្ថភាពខ្ពស់សម្រាប់មុខវិជ្ជា និងតាមសាលារៀនដូចខាងក្រោម៖

Announcement Positions

គិលានុបដ្ឋាក/គិលានុបដ្ឋាយិកា(ចំនួន២នាក់)

Position Summary

ទីកន្លែង៖

  • វិទ្យាល័យព្រែកលៀបចំនួន១នាក់។
  • វិទ្យាល័យព្រែកអញ្ចាញចំនួន១នាក់។

អង្គការ ខេប កំពុងត្រូវការគិលានុបដ្ឋាក គិលានុបដ្ឋាយិកា ដែលមានសមត្ថភាពពេញលេញ និងមានបទពិសោធ​យ៉ាង​តិច២ឆ្នាំ។ បេក្ខជនស័ក្ដិ​សមជាអ្នកធ្វើការងារក្នុងក្រុម មានគំនិតច្នៃប្រឌិត មានបំណិនវិជ្ជាជីវៈពិត​ប្រាកដ​រួសរាយរាក់ទាក់ ពូកែការងារទំនាក់ទំនង និងចូលចិត្តជួយគាំទ្រកុមារ និងយុវជន។

កម្មវិធីត្រូវការ​គិលានុបដ្ឋាក គិលានុបដ្ឋាយិកា ដែល​មានលក្ខណៈ​សម្បត្តិ​មួយចំនួន ឬទាំងអស់ដូចខាងក្រោម ៖

Expectations - Duties, Responsibilities
  • គ្រប់គ្រងគិលានដ្ឋានមួយនៅក្នុងសាលា ដែលរួមមានបន្ទប់ពិនិត្យជំងឺ និងបន្ទប់សម្រាក​ព្យា​បាល​សម្រាប់​សិស្សមានជំងឺ។
  • ផ្តល់សេវាសុខភាពមូលដ្ឋានដល់សិស្សទាំងអស់ក្នុងវិទ្យាល័យ​ ដូចជា ការសង្គ្រោះបឋម ផ្តល់អាហា​រូបត្ថម្ភ​​និង​ការ​ព្យាបាលបឋមដូចជា ឈឺក្បាល ចុកពោះ ឬអស់កម្លាំងជាដើម។ល។
  • ផ្តល់សេវាបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យបង្អែក (មន្ទីរពេទ្យក្នុងមូលដ្ឋាន) ចំពោះសិស្សដែលមានជំងឺធ្ងន់ធ្ងរ ដែល​ទាម​​ទារ​ការព្យាបាលពីវេជ្ជបណ្ឌិត។
  • ផ្តល់សេវាគាំទ្រការពិគ្រោះជំងឺដល់សិស្សដែលឈានចូលដល់វ័យរៀបការ ជាពិសេសសិស្សស្រី។
  • រៀបចំកំណត់ត្រាពិនិត្យសុខភាព និងចងក្រងទុក​សម្រាប់សិស្សដែលទទួលសេវាសុខភាពនៅក្នុង​គ្លីនិក​សាលា។
  • ថែទាំងរាល់បរិក្ខាពេទ្យដែលគម្រោងបានផ្តល់ជូនគិលានដ្ឋានរបស់សាលា។
  • គ្រប់គ្រងថែទាំងឱ្យបានហ្មត់ចត់ការទទួល និងបែងចែកបរិក្ខាវេជ្ជសាស្រ្ត ថ្នាំពេទ្យ និងអាហារូបត្ថម្ភ ដែល​កម្មវិធី ផ្តល់ឱ្យ។
  • ធ្វើរបាយការណ៍ជាលាយលក្ខអក្សរសម្រាប់រាយការណ៍ជូនកម្មវិធី (ប្រចាំខែ ឬត្រីមាស)។
  • សហការយ៉ាងជិតស្និទ្ធជាមួយនាយកសាលា ក្នុងការគ្រប់គ្រងសេវាសុខភាពនៅក្នុង​សាលា។​
  • សហការយ៉ាងជិតស្និទ្ធជាមួយក្រុមប្រឹក្សាកុមារដើម្បីផ្សព្វផ្សាយពីសារ​សុខភាព ដល់គណៈកម្មការ​សិក្សា​និង​សិស្ស​នៅក្នុងសាលា។
Requirements - Skills, Qualifications, Experience
  • មានសញ្ញាបត្រគិលានុបដ្ឋាក គិលានុបដ្ឋាយិកា។
  • មានសញ្ញាបត្រ ឬលិខិតអនុញ្ញាតជាផ្លូវការក្នុងការបម្រើការងារជាគិលានុបដ្ឋាក គិលានុបដ្ឋាយិកា។
  • មានបទពិសោធន៍ផ្នែកគិលានុបដ្ឋាក គិលានុបដ្ឋាយិកាយ៉ាងតិច២ឆ្នាំ។
  • មានចំណេះដឹង និងបទពិសោធន៍ប្រើប្រាស់កុំព្យូទ័រច្បាស់លាស់។
  • មានសមត្ថភាពក្នុងការប្រាស្រ័យទាក់ទងជាភាសាខ្មែរ និងអង់គ្លេសច្បាស់លាស់ និងមាន​ប្រសិទ្ធភាព។
  • មានបំណិនគ្រប់គ្រង និងចាត់ចែងច្បាស់លាស់។
  • មានឆន្ទៈបំពេញការងារជាមួយកម្មវិធីសាលារៀនជំនាន់ថ្មី។
 
 

គ្រូបង្រៀន(ចំនួន៦នាក់)

Position Summary

គ្រូបង្រៀនកម្រិតឧត្តម នៅសាលារៀនកម្រិតមធ្យមសិក្សា ដែលមានសមត្ថភាពខ្ពស់មុខវិទ្យាគណិតវិទ្យានិងរូបវិទ្យាចំនួន៤នាក់ និង ប្រវត្តិវិទ្យាចំនួន២នាក់។។

ទីកន្លែង៖

  • វិទ្យាល័យ គោកព្រីង៖ គណិតវិទ្យាគ្រូកម្រិតឧត្តម៣នាក់ និង រូបវិទ្យាគ្រូកម្រិតឧត្តម១នាក់។
  • វិទ្យាល័យព្រះស៊ីសុវត្ថិ៖ រូបវិទ្យាគ្រូកម្រិតឧត្តម១នាក់ និងប្រវត្តិវិទ្យាគ្រូកម្រិតឧត្តម១នាក់។
Requirements - Skills, Qualifications, Experience
  • លក្ខណៈសម្បតិ្ត៖
  • ជាគ្រូបង្រៀនដែលបង្រៀនក្នុងក្របខណ្ឌរដ្ឋ (គ្រូកម្រិតឧត្តម) ដែលកំពុងបង្រៀននៅគ្រឹះស្ថានសិក្សានានា នៅក្នុង​ព្រះ​រាជាណាចក្រកម្ពុជា។
  • ជាគ្រូដែលទើបនឹងបញ្ចប់វគ្គបណ្ដុះបណ្ដាលពីវិទ្យាស្ថានជាតិអប់រំ ត្រូវបានលើកទឹកចិត្ត។
  • ត្រូវមានឆន្ទៈខ្ពស់ក្នុងការបំពេញការងារបានល្អប្រសើរ​ក្នុងការពង្រឹងសមត្ថភាព​​ស្របតាមគន្លងអាជីព​គ្រូបង្រៀន និងកម្មវិធីកំណែទម្រង់វិស័យអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា។
  • មានសមត្ថភាព និងទេពកោសល្យខ្ពស់ក្នុងបច្ចេកទេសបង្រៀន ការគ្រប់គ្រងសិស្ស ចំណេះ​ដឹង​ក្នុងការ​ដោះ​ស្រាយបញ្ហា និងស្រាវជ្រាវតាមប្រព័ន្ធ ICT។
  • មានភាពច្នៃប្រឌិត បង្កើតថ្មី និងរៀបចំក្លឹបសិក្សា។
  • លក្ខន្ដិកៈ៖
  • គ្រូដែលជ្រើសរើសនឹងមិនត្រូវបានអនុញ្ញាតឱ្យបង្រៀនកួឯកជនចំពោះសិស្សរបស់ខ្លួនឡើយ ទោះជា​ក្នុង​រូបភាពណាក៏ដោយ។
  • ត្រូវបំពេញការងារក្នុងការបង្រៀនយ៉ាងតិច ២០ម៉ោងក្នុងមួយសប្ដាហ៍។
  • មិនអនុញាតឱ្យលក់សំណៅឯកសារផ្សេងៗដល់សិស្ស។
  • គ្រូទាំងអស់នឹងត្រូវវាយតម្លៃដោយក្រុមប្រឹក្សាភិបាលសាលារៀនជំនាន់ថ្មីជារៀងរាល់ឆ្នាំ ដើម្បីបន្ដកិច្ចសន្យានៅឆ្នាំបន្ដបន្ទាប់។
  • មានគំនិតផ្តួចផ្តើមក្នុងការច្នៃប្រឌិត និងបង្កើតថ្មី។
 

How to Apply

បេក្ខជនដែលចាប់អារម្មណ៍សូមផ្ញើប្រវត្តិរូបសង្ខេប និងលិខិតចំណាប់អារម្មណ៍មកលោក​ប៊ាន​ ចាន់នី ប្រធាន​ក្រុម​សាលា​រៀនជំនាន់ថ្មីផ្ញើទៅអ៊ីម៉ែលនៅក្នុងព័ត៌មានទំនាក់ទំនងលំអិតឱ្យបានមុនកាលបរិច្ឆេទឈប់ទទួលពាក្យវេលាម៉ោង៥ល្ងាច។​

បញ្ជាក់៖ បេក្ខសូមទាញយកពាក្យស្នើសុំតាមរយះ តំណភ្ជាប់ នេះ។

សម្រាប់មុខតំណែង គ្រូបង្រៀន ៖ឱកាស និងអត្ថប្រយោជន៍៖

  • គ្រូដែលជ្រើសរើសនឹងទទួលបានកុំព្យូទ័រយួរដៃមួយគ្រឿងសម្រាប់ធ្វើការងារនៅក្នុងកម្មវិធីនេះ។
  • ទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់ ICT នៅក្នុងវិស័យអប់រំ និងគរុកោសល្យ​បង្រៀន​ថ្មីៗស្រប​តាម​គោលនយោបាយគន្លងអាជីពគ្រូបង្រៀន។
  • ការពង្រឹងសមត្ថភាពក្នុងអាជីពគ្រូបង្រៀនដើម្បីឆ្លើយតបនឹងសមាហរណកម្មអាស៊ាន។ និងតម្រូវការអប់រំស្របតាមគោលវិធីអប់រំនៅសតវត្សរ៍ទី២១។
  • ទទួលបានប្រាក់លើកទឹកចិត្តបន្ថែមក្នុងការបំពេញការងារ លើប្រាក់បៀវត្សដែលមានស្រាប់​ក្នុងកំឡុង​ពេលធ្វើ​ការងារ (មិនមានការឧបត្ថម្ភនៅពេលវិស្សមកាលទេ) និងប្រាក់ឧបត្ថម្ភតាមភារកិច្ចផ្សេងៗទៀត អាស្រ័យ​លើ​ទំហំការងារបន្ថែម។
  • មានឱកាសទទួលបានអាហារូបករណ៍សម្រាប់បន្ដការសិក្សានៅគ្រឹះស្ថានឧត្ដមសិក្សានានាក្នុងព្រះរាជាណាចក្រ កម្ពុជា និងឱកាសបានចូលទស្សនកិច្ចសិក្សាក្នុងប្រទេស និងក្រៅប្រទេស។
 
Attachment
 

Contact Details

Contact Name
  • លោក​ ប៊ាន​ ចាន់នី ប្រធាន​ក្រុម​សាលា​រៀនជំនាន់ថ្មី
 
Phone
 
Email
 

Similar Jobs

    Chats

    BongThom.com Support