BongThom.com

Scan to see job detail

សេចក្តីជូនដំណឹងស្តីពីការដេញថ្លៃ គម្រោងសាងសង់ ស្រះសហគមន៍

with Wathnakpheap

BTDC-ID: 6607

Closing Date:

Announcement Description

អង្គការវឌ្ឍនភាព អង្គការភ្លែនអន្តរជាតិកម្ពុជា​បានទទួលថវិកាពី ក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់កិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ និងអង្គការភ្លែនអន្តរជាតិ ដែល​កំពុងអនុវត្តន៍គម្រោងឈ្មោះថា ១០០០ថ្ងៃដំបូង ក្នុងភូមិគោលដៅចំនួន៥១ភូមិ ១៧ឃុំ នៅស្រុកថាឡាបរិវ៉ាត់ សេសាន​ស្រុកសៀមបូក​ និងស្រុក​បុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលបានសហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង។ អង្គការ​វឌ្ឍនភាព​​និង អង្គការភ្លែនសូម​អញ្ជើញក្រុមហ៊ុនសំណង់ស្របច្បាប់ទាំងឡាយចូលរួមដេញថ្លៃដោយបំពេញឯកសារដេញថ្លៃ និង ភ្ជាប់ឯកសារដែលបញ្ជាក់ពីភាពស្របច្បាប់ បទពិសោ​ធន៏ និង គុណសម្បត្តិរបស់ក្រុមហ៊ុន ដើម្បីធ្វើការវាយតម្លៃទទួល​សិទ្ធិក្នុងការសាងសង់ស្រះសហគមន៍ ០១កន្លែង ក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង​ដែលមានព័ត៌មានសង្ខេបក្នុងតារាងខាងក្រោម និង លម្អិតនៅក្នុងឯកសារ​ពាក្យដេញថ្លៃ៖

Bid Components

សេចក្តីជូនដំណឹងស្តីពីការដេញថ្លៃ គម្រោងសាងសង់ ស្រះសហគមន៍

  • Category: Invitation for Bids
  • Location: Stung Treng Province

ប្រភេទសំណង់

ស្រះសហគមន៍ដែលមាន៖

  • បណ្តោយ ៦០ម x ទទឹង ៤០ម
  • ជម្រៅ ៤ម និង ដាំស្មៅនៅតាមជើងទេរ
  • ទីកន្លែងសំរាប់បញ្ចូលទឹកទៅក្នុងស្រះ
  • ប្រព័ន្ធចម្រោះទឹកប្រើលូបេតុងអាមេមុខកាត់ ១.២ម
  • តភ្ជាប់ស្នប់រវៃ(Rovai Pump)ដើម្បីយកទឹកពីក្នុងស្រះ
  • ជម្រាល និង បង្កាន់ដៃសំរាប់ជនពិកា
  • របងបង្គោលបេតុងកំពស់២ម(ចំងាយ២ម=១ដើម) ព័ទ្ធជុំវិញស្រះ និង ទ្វារបងសំរាប់បិទ/បើក

តំបន់គោលដៅ: ភូមិវាលពោធិ៍ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង

ចំនួន: ស្រះសហគមន៍ចំនួន១សំណង់

ក្រុមហ៊ុន អង្គការ សមាគមន៍ទាំងឡាយត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោមៈ

  • ត្រូវមានវិញ្ញាបនប័ត្រចុះឈ្មោះក្នុងបញ្ជីរបស់ក្រសួងពាក់ពន្ធ័
  • ត្រូវមានវិញ្ញាបនប័ត្របញ្ជាក់ពីការចុះឈ្មោះក្នុងបញ្ជី អ្នកទទូលការសាងសង់របស់សាលាក្រុងឬ​ខេត្ត និង នៅមានសុពលភាព
  • ត្រូវមានច្បាប់ថតចម្លងប័ណ្ណប៉ាតង់សម្រាប់ឆ្នាំ២០២០ (ប្រសិនជាក្រុមហ៊ុន)
  • ត្រូវមានច្បាប់ថតចម្លងអាករលើតម្លៃបន្ថែម (VAT)​(ប្រសិនជាក្រុមហ៊ុន)
  • ត្រូវមានបទពិសោធន៍យ៉ាងតិច១ឆ្នាំក្នុងការសាងសង់សំណង់ហើយត្រូវភ្ជាប់មក​ជាមួយនូវកិ​ច្ច​សន្យា​ដែលក្រុមហ៊ុនបានធ្វើជាមួយអង្គការ ឬ ស្ថាប័នទាំងនោះដោយត្រូវភ្ជាប់មកជាមួយនូវរូបថតពណ៌បង្ហាញពីស្នាដៃការងារនៃកិច្ចសន្យានោះ
  • ត្រូវមានអ្នកធានាយ៉ាងតិច2នាក់ (ដោយប្រាប់ពីឈ្មោះ ទីកន្លែងធ្វើការ មុខងារ និងលេខទូរស័ព្ទទំនាក់ទំនង)

Submission Requirements

បញ្ជាក់៖ លទ្ធផលនៃការបើកពាក្យដេញថ្លៃនឹងផ្តល់ដំណឹងអោយក្រុមហ៊ុនតាមក្រោយ ហើយក្រុមហ៊ុនដែលបាន​ទទួលសិទ្ធិក្នុងការសាងសង់តម្រូវឲ្យសាងសង់រួចរាល់នៅបំណាច់ ខែ​​កុម្ភៈ​២០២១។​

ក្រុមហ៊ុនសាងសង់ ប្រព័ន្ធចែកចាយទឹកស្អាត ទាំងឡាយ ដែលមានចំណាប់អារម្មណ៍អាចមកយក ឯកសារ​ដេញថ្លៃដែលតម្រូវឲ្យក្រុមហ៊ុនបំពេញសម្រាប់ដាក់ពាក្យដេញថ្លៃ ចាប់ពីថ្ងៃទី២២ ខែតុលា ដល់ ថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយត្រូវបញ្ជូនរាល់ឯកសារចាំ​បាច់មកកាន់អង្គការវឌ្ឍនភាព នៅត្រឹមម៉ោង០៥:០០ល្ងាច ថ្ងៃទី០៦ ខែ​វិច្ឆិកា ឆ្នាំ២០២០ តាមអាសយដ្ឋានដូចបានផ្តល់ជូននៅក្នុងពត៌មានទំនាក់ទំនង។

 
Attachment
 

Contact Details

Office Address
  •  #BB12, St. 101, Sangkat Boeng Trabaek, Khan Chamkar Mon, Phnom Penh, Cambodia
  •  ផ្លូវមាត់​ទន្លេ​ ជាប់ស​ណ្ឋា​គារ​ ហ្វររី​វ័រ, Pum Preaek, Stueng Traeng Sangkat, Stueng Traeng Municipality, Stung Treng Province, Cambodia
 
Contact Name
  •  Wathnakpheap
 
Phone
 
Email