Job Announcement

គណនេយ្យករ, និង ជំនួយ​ការ​រដ្ឋបាល

with Reproductive Health Association of Cambodia
This job has already passed the closing date

BTDC-ID: 4297
Closing Date:

Announcement Positions

Announcement Description

អង្គការ​ថែទាំសុខភាព​គ្រួសារ​កម្ពុជា​បាន​បង្កើតឡើង​នៅឆ្នាំ ​១៩៩៦​ ជាមួយនឹង​ការប្តេជ្ញា​ចិត្តខ្ពស់ក្នុង ​ការនាំយក​សេវា​សុខភាព​ដែល​មានគុណ​ភាពជូន​ដល់​ប្រជាជនជន។ ​អង្គការរ៉ាក់​ជា​អង្គការដែល​មាន​កេរ្តិ៍ឈ្មោះ​ និង​ឈាន​មុខគេ​ក្នុងការ​ផ្តល់នូវ​ការធ្វើផែន​ការគ្រួសារ​ សេវាសុខភាព​ផ្លូវភេទ និង​សុខភាព​បន្តពូជ​ដែលមាន ​គុណភាព​នៅប្រទេស​កម្ពុជា ​ ហើយនឹង​ផ្តល់អោយ​បុគ្គលិក​នូវ​ឱកាសដើម្បី​ឲ្យជំនាញ​របស់​ពួកគេកាន់​តែឈាន​ មុខ​។ បច្ចុប្បន្នអង្គការ​រ៉ាក់កំពុងត្រូវការ​ជ្រើសរើស​បុគ្គលិកដើម្បី​បម្រើកាងារ​ដូចខាងក្រោមៈ

Announcement Positions

គណនេយ្យករ

Position Circumstances
  • Career Category: Accounting
  • Schedule:Full-time
  • Salary: N/A
Position Summary

តួនាទីសង្ខេប

ជា​គណនេយ្យករ​ លោក/​លោកស្រី​ត្រូវមាន​តួនាទី​ជួយ​ដល់អង្គការ ​ក្នុង​ការរៀប​ចំរបាយការណ៍​ហិរញ្ញវត្ថុ ​ស្របតាម​តម្រូវការ​របស់ច្បាប់​គណនេយ្យ ​និង​ស្របតាម​ម្ចាស់​ជំនួយ​នានា។

Duties & Responsibilities:
  • រៀប​ចំរបាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំខែ
  • រៀបចំ​របាយការណ៍​ជូនម្ចាស់​ជំនួយ​តាម​តម្រូវការ​ក្នុង​កិច្ចសន្យា
  • ពិនិត្យ​លើឯកសារ​ចំណាយ​របស់​កម្មវិធី​នានា
  • ត្រួត​ពិនិត្យ​ថវិការ​របស់​កម្មវិធីនានា
  • ចុះ​អភិបាល​កិច្ច
  • រៀបចំ​ឯកសារ​ចំណូល​ និង​ចំណាយ​ឱ្យបានត្រឹម​ត្រូវស្រប​តាមការ​ណែនាំ
  • ធ្វើការ​ជិតស្និត​ជាមួយ​សវនករ​ខាងក្រៅ​ប្រចាំឆ្នាំ
  • ធ្វើការងារ​ផ្សេងៗ​ដែលចាំបាច់
Requirements:
  • ជានិស្សិត​ ដែល​ទើបបញ្ចប់​បរិញ្ញាបត្រ​គណនេយ្យ
  • មានចំណេះដឹង ​ក្នុងការប្រើប្រាស់​ប្រព័ន្ធ​គណនេយ្យ​ដូចជា ​Quick Book
  • មានចំណេះ​ដឹង​ប្រើប្រាស់កុំព្យូទ័រ​សម្រាប់​ការិយាល័យ​ដូចជា ​Ms.Office ​Word,Excel​ and Power Point
  • មាន​ចំណេះ​ដឹងផ្នែក​ភាសា​អង់គ្លេស
 
 

ជំនួយ​ការ​រដ្ឋបាល (Admin Assistant)

Position Circumstances
  • Career Category: Accounting, Assistant, Admin / Supervisory, Exec. / Management
  • Schedule:Full-time
  • Salary: N/A
Position Summary
Duties & Responsibilities:
  • ផ្ទៀងផ្ទាត់​ជាផែនការ​ថវិការ​ប្រចាំខែ​ ឆ្នាំ ឱ្យ​បាន ត្រឹមត្រូវ។
  • ពិនិត្យ ​និង​ផ្ទៀងផ្ទាត់​ឱ្យបានត្រឹមត្រូវ​នូវរាល់​របាយការណ៍​សកម្ម​ភាព​ របាយការណ៍​ចំណាយ​ប្រចាំខែ ដែល​ទទួល​បាន​ពី​ខេត្ត​នីមួយៗ​របស់គម្រោង។
  • រៀបចំ​សំណើរ​សុំថវិកា ​និង​បញ្ជីចំណាយផ្សេងៗសម្រាប់​ការិយាល័យកណ្តាល។
  • ចូលរួមរៀបចំកិច្ចប្រជុំផ្សេងៗ ការប្រជុំប្រចាំត្រីមាស សិក្ខា​សាលា​ផ្សេងៗ​សម្រាប់គម្រោងកម្មវិធី។
  • ទំនាក់ទំនង​ជាមួយបុគ្គលិកគម្រោងនៅ​តាមតំបន់​គ្រប​ដណ្តប់​​​នីមួយៗ​ ដើម្បីចែក​រំលែក​ព័ត៌មាន ដំណោះ​ស្រាយ​បញ្ហា​ដែល​កើតមាន​ និង​ការណែនាំ​ជាផ្លូវការផ្សេងៗ។
  • រៀបចំ​លិខិតផ្លូវការ ​ឬ​ឯកសារផ្សេងៗ ​ជាភាសារខ្មែរ​ ឬ​អង់គ្លេស​ ទៅតាម​តម្រូវការ។
  • ទទួល​ខុសត្រូវ​ក្នុងការ​ទិញ​សំភារៈ​ប្រើប្រាស់​ក្នុងគំរោង ​ដោយ​ធ្វើការ​សហការ​ជិតស្និទ្ទ​ជាមួយ​បុគ្គលិកគំរោង ​ធានាថា​រាល់ការ​ទិញ​សម្ភារៈ​ទាំងអស់​ត្រូវបាន​អនុវត្តទៅតាម​គោលការណ៍​ណែនាំ​ផ្នែកលទ្ធកម្ម។
  • ធ្វើបច្ចុប្បន្នភាព ​បុគ្គលិកគំរោង ​ជារៀងរាល់​ខែ។
  • ពិនិត្យ​តារាងកត់​ត្រាម៉ោង​ការងារ ​និង​អត្រាការឈប់​សម្រាក​របស់​បុគ្គលិក។
  • ពិនិត្យ ​និង ​គ្រប់គ្រងការ​ប្រើប្រាស់សំភារៈ​ ធានា​នូវភាព​មិនខ្ជៈខ្ជាយ​ និង​មានសំភារៈ​ប្រើប្រាស់​គ្រប់គ្រាន់ប្រកប​ដោយគុណភាព។​
  • សម្រប​សម្រួលកិច្ចការងារ​រដ្ឋបាលផ្សេងៗ​នៅតាម​គំរោង ​និងការិយាល័យ​កណ្តាល​ទៅតាម​ការចាត់តាំង​របស់ ​មន្ត្រីរដ្ឋបាល។
  • ធ្វើការរាយការណ៍​នូវបញ្ហា​ដែល​កើតមាន​ភ្លាមៗ ​ទៅកាន់​មន្ត្រីរដ្ឋបាល។
Requirements:
  • ជា​និស្សិតទើបបញ្ចប់​ បរិញ្ញាបត្រផ្នែក​គណនេយ្យ ​គ្រប់គ្រង​ ឬជំនាយផ្សេង​ទៀត​ដែលពាក់ព័ន្ធ
  • មាន​​​​​​បទ​ពិសោធន៍​ការងារ​ក្នុងការ​ទិញសម្ភារៈ​ផ្សេងៗ ​និងការងារ​ក្នុង​ការិយាល័យ​យ៉ាងតិចរ​យៈ​ពេល​មួយ​ឆ្នាំ​ជាមួយ​អង្គការ​មិន​មែន​​រ​ដ្ឋា​ភិ​បាល​​ ឬក្រុមហ៊ុន​ឯកជន​នានា។
  • មាន​ចំណេះដឹង​ភាសាអង់គ្លេសដែលអាចប្រើប្រាស់បានទាំងនិយាយ អាន និងសរសេរ
  • មាន​​​​ជំនាញ​ផ្នែក​កុំព្យូទ័រ​ដូច​ជា (Microsoft Office Microsoft Excel និនង PowerPoint)។
  • មានការ​ទំនាក់​ទំនងល្អ និង​​អាចបត់បែនទៅតាមការងារ។
  • បុគ្គលិកមានលក្ខណៈរួស​រាយ​រាក់​ទាក់ ​និងចេះជួយគ្នា។
 

How to Apply

បេក្ខជន-បេក្ខនារីដែលមាន​ចំណាប់​អារម្មណ៍ សូមអញ្ជើញ​ផ្ញើប្រវត្ដិ​រូប​សង្ខេប និងសញ្ញាបត្រមក​កាន់​​​​​​​​​​​​ការិយាល័យ​របស់អង្គការរ៉ាក់នៅ​ទី​ស្នាក់​ការកណ្ដាល​ ឬផ្ញើប្រវត្ដិ​រូប​សង្ខេប​តាម​រយៈ​​សារ​អេឡិច​​​​​​​​​ត្រូនិកដែល​បាន​ផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង។​ចាប់​​ផ្ដើម​ទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូត​ដល់ ថ្ងៃផុតកំណត់​ ​ វេលា​ម៉ោង ៥ ល្ងាច។ បេក្ខជន-បេក្ខនារីដែល​ត្រូវ​​​​​បានជ្រើសរើស​នឹង​ត្រូវ​អញ្ជើញ​មកធ្វើការ​សម្ភាសន៍​។ ​ព័ត៌មានលម្អិត​​ សូមចូល​ទៅ​កាន់​​​គេហទំព័រអង្គ​ការ​រ៉ាក់​ ​ ឬ​ទាក់ទង​តាមប្រព័ន្ធទូរស័ព្ទ។

 

Contact Details

Office Address
  • #138, St. 2009, Sangkat Tuek Thla, Khan Sen Sok, Phnom Penh, Cambodia
 
Contact Name
  • Reproductive Health Association of Cambodia
 
Phone
 
Email