Job Announcement

មន្រ្តីសម្របសម្រួលថ្នាក់ស្រុក

with Farmers Livelihood Improvement Association

BTDC-ID: 42776
Closing Date:

Announcement Positions

Announcement Description

សមាគម​កែ​លម្អ​ជីវភាព​កសិករ​(FLIA)គឺជា​ សមាគម​ឈាន​មុខ​គេ​នឹង​ធំ​ជាងគេ​ នៅ​ក្នុង​ប្រទេសកម្ពុជា​ ដែល​កំពុង​ធ្វើការ​ដើម្បី​លើក​កម្ពស់​ជីវភាព​គ្រួសារ​ក្រីក្រ​ (ក្រ​១ និង​ ក្រ​២) សរុប​ចំនួន​ ៤៥,៧៣៣គ្រួសារ​ នៅ​ក្នុង​ខេត្ត​គោលដៅ​ចំនួន​៧ គឺ​ខេត្ត​ បាត់​ដំបង​ បន្ទាយ​មានជ័យ​ សៀមរាប​ កំពង់ធំ​ កំពង់ចាម​ ត្បូងឃ្មុំ​ និង​ព្រៃវែង​ ។ សមាគម​ត្រូវ​បាន​ បង្កើត​ឡើងជា​ផ្លូវការ​ក្នុង​ខែ​តុលា​ ឆ្នាំ​ ២០១៧ ដែល​ត្រូវ​បាន​ចុះបញ្ជី​ជា​ផ្លូវការ​ជាមួយ​ក្រសួងមហាផ្ទៃ​ ក្រោម​ច្បាប់​របស់​រដ្ឋាភិបាល​ស្តីពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​តាម​សេចក្តីប្រកាស​លេខ​ ៥០៤០ ប្រ​.ក និង​ទទួលស្គាល់​ជា​ផ្លូវការ​ លើក​ទី​២ដោយ​ក្រសួងមហាផ្ទៃ​ តាមរយៈ​លិខិត​២៤៥២ សជណ ចុះ​ថ្ងៃ​ទី​១៩ ខែកញ្ញា​ ឆ្នាំ​២០២៣ សមាគម​កែ​លម្អ​ជីវភាព​កសិករ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ការ​គាំទ្រ​ និង​ការ​សម្របសម្រួល​នៃ​គម្រោង​កាត់បន្ថយ​ភាព​ក្រីក្រ​និង​អភិវឌ្ឍ​កសិកម្ម​ខ្នាត​តូច​តំបន់​ទន្លេសាប​ចាប់តាំងពី​ឆ្នាំ​២០១៤ ដែល​សហការ​គ្រប់គ្រង​ដោយ​លេខាធិការដ្ឋាន​ គ.ជ.អ.ប របស់ក្រ​សួង​មហាផ្ទៃ​ ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ និង​សហការ​ឧបត្ថម្ភ​ដោយ​ ធនាគារ​អភិវឌ្ឍ​អាស៊ី​ (ADB) និង​ មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម​ IFAD ដោយ​បាន​បង្កើត​ក្រុម​កែ​លម្អ​ជីវភាព​ឡើង​ ចំនួន​ ១៩០៦ក្រុម​ ហៅ​កាត់​ថា​ ក្រុម​កែ​លម្អ​ជីវភាព​(លី​ក)ដែលជា​ក្រុម​ទុន​បង្វិល​ ក្នុង​គោលបំណង់ផ្តោត​លើស​កម្ម​ភាព​លើក​កម្ពស់​ជីវភាព​របស់​កសិករ​គោលដៅ​ ។

ទស្សនៈ​វិស័យ​ គឺជា​សមាគម​មួយ​ដែល​ប្រជាកសិករ​ជាម្ចាស់​ និង​គ្រប់គ្រង​ទាំងស្រុង​ដោយ​កសិករ​សម្រាប់​ការ​អភិវឌ្ឍន៍​ជីវភាព​របស់​កសិករ​ និង​ការ​រីក​ចម្រើន​សេដ្ឋកិច្ចសង្គម​។ គោលបំណង​គឺ​ដើម្បី​ពង្រឹង​ អភិវឌ្ឍ​ និង​លើក​កម្ពស់​ក្រុម​កែ​លម្អ​ជីវភាព​ ដោយ​ផ្តល់ជូន​នូវ​សេវាកម្ម​គ្រប់គ្រង​ និង​ផលិតភាព​ដល់ក​សិក​រ ដើម្បី​ឱ្យ​សមាជិក​អាច​បង្កើន​សមត្ថភាព​ចិញ្ចឹមជីវិត​ និង​អភិវឌ្ឍ​ជំនាញ​វិជ្ជាជីវៈ​របស់​ពួកគាត់​។

សមាគម​កែ​លម្អ​ជីវភាព​កសិករ​ ត្រូវការ​ជ្រើសរើស​បុគ្គលិក​ ៣រូប​ដែល​មាន​លក្ខណៈ​សម្បត្តិ​ និង​ការទទួលខុសត្រូវ​ដូច​មាន​ចែង​ខាងក្រោម​៖

Announcement Positions

មន្រ្តីសម្របសម្រួលថ្នាក់ស្រុក (3 Positions)

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: កសិកម្ម, ផ្នែកក្សេត្រសាស្ត្រ, ផ្នែកអភិវឌ្ឍន៍សង្គម
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: អាច​ចរចា​បាន
សង្ខេបមុខតំណែង

ទីតាំង​៖

  • ស្រុក​សន្ទុក​ ខេត្ត​កំពង់ធំ​ ចំនួន​ ០១រូប​
  • ស្រុក​ប្រសាទ​បល្លង្គ័ ខេត្ត​កំពង់ធំ​ ចំនួន​ ០១រូប​
  • ស្រុក​ថ្ម​ពួក​ ខេត្ត​បន្ទាយ​មានជ័យ​ ចំនួន​ ០១រូប​
ករណីកិច្ច និងការទទួលខុសត្រូវ:
  • រៀបចំកម្មវិធីចុះជួយក្រុមកែលម្អជីវភាព ជាទៀងទាត់នៅក្នុងស្រុកគោលដៅ​ដើម្បីគាំទ្រ​ដល់​ក្រុម​​ក្នុងអំឡុងពេលនៃថ្ងៃធនាគារ ព្រមទាំងផ្តល់ការគាំទ្រផ្នែកគ្រប់គ្រងផ្សេងៗទៀតតាមតម្រូវការ
  • ធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមកែលម្អជីវភាពនិងទទួលខុសត្រូវក្នុងការផ្តល់ការគាំទ្រផ្នែកប្រតិបត្តិការ និងហិរញ្ញវត្ថុដល់ក្រុមកែលម្អជីវភាព។
  • ពិគ្រោះយោបល់ជាមួយប្រធានគ្រប់គ្រងថ្នាក់ខេត្ត រៀបចំផែនការ និងអនុវត្តកម្មវិធីគាំទ្រ​ក្រុម​
  • ធ្វើការ និងទំនាក់ទំនងជាមួយក្រុមកែលម្អជីវភាព រៀបចំកាលវិភាគថ្ងៃធនាគារ​ និង​ចុះ​គាំ​ទ្រ​​ក្រុម
  • ជួយក្រុមកែលម្អជីវភាពក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ផ្តល់ការ​ណែ​នាំ​ដល់​សមាជិកក្រុម
  • ប្រមូលទិន្នន័យពាក់ព័ន្ធនឹងស្ថានភាពក្រុម និងប្រតិបត្តិការទុនបង្វិលក្រុម​ពីគ្រប់ក្រុមលីគ​នៅក្នុង​ស្រុកគោលដៅ និងដាក់ជូនអ្នកសម្របសម្រួលខេត្ត និងតំណាងសមាគមតាមឃុំ សង្កាត់ ។
  • ធ្វើការយ៉ាងជិតស្និទ្ធជាមួយតំណាងក្រុមថ្នាក់ឃុំរបស់សមាគម និងអជ្ញាធរមូលដ្ឋាន
  • សម្របសម្រួលការរៀបចំកិច្ចប្រជុំប្រចាំខែ ប្រចាំត្រីមាស របស់តំណាងសមាគម​ជាមួយ​ក្រុម
  • ដោះស្រាយបញ្ហាបញ្ហាក្រុមកែលម្អជីវភាព។
  • ធ្វើកិច្ចការងារសំខាន់ៗផ្សេងៗដែលមានការពាក់ព័ន្ធនឹងក្រុមកែលម្អជីវភាពដែលក្រុមតម្រូវ
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
កម្រិតវប្បធម៌:
  • បរិញ្ញាបត្រ ផ្នែក កសិកម្ម អភិវឌ្ឃន៍ជនបទ ឬបរិញ្ញាបត្រ័​សមមូល
  • មធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបវិទ្យាល័យ
ប្រវត្តិការងារ:
  • មានបទពិសោធន៍នាំក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍សហគមន៍នៅតាមជនបទ និងចំណេះដឹង និងបទពិសោធន៏ក្នុងការសន្សំប្រាក់ និងឥណទានក្រុមរយៈពេល ២ ឆ្នាំ យ៉ាងតិច
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • មានជំនាញកុំព្យូទ័រ Ms Word -Excel power point
ជំនាញទន់
  • ត្រូវបានលើកទឹកចិត្តបេក្ខជន ឬបេក្ខនារី​ នៃស្រុកគោលដៅរបស់សមាគម ។
  • ស្មោះត្រង់នឹងការងារ មានទំនួលខុសត្រូវខ្ពស់ ។
  • មានទំនាក់ទំនងល្អជាមួយក្រុមការងារ
  • ធ្វើការឯករាជ្យភាព និងមានសមត្ថភាពធ្វើការជាមួយក្រុមតូចៗ។
  • ចេះធ្វើរបាយការណ៍ និងរាយការណ៍ដល់អ្នកគ្រប់គ្រងបានទាន់ពេលវេលា ។
 

How to Apply

ក្ខជន​ដែល​ចាប់អារម្មណ៍​ សូម​ផ្ញើ​ប្រវត្តិរូប​សង្ខេប​ (CV) លិខិត​សុំ​បំរើការ​ងារ​ (Cover letter) មក​អាស័យ​ដ្ឋាន​ អ៊ី​ម៉ែ​ល រឺ​ ទំនាក់ទំនង​មក​ ការិយាល័យ​សមាគម​ផ្ទាល់​ ដែល​មាននៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​។

Attachment:
  • ដំណឹងជ្រើសរើសបុគ្គលិកស្រុកប្រាសាទបល្លង្គ័_ស្រុកសន្ទុក_ស្រុកថ្មពួក
 

Contact Details

Office Address
  • Kampong Thom Village, Kampong Roteh Sangkat, Stueng Saen Municipality, Kampong Thom Province, Cambodia
 
Contact Name
  • Farmers Livelihood Improvement Association
 
Phone
 
Email
 
Socials