Job Announcement

នាយកផ្នែកទីផ្សារ និងបច្ចេកទេស

with U-T Crop Protection Co., Ltd.

BTDC-ID: 42774
Closing Date:

Announcement Positions

Announcement Description

បច្ចុប្បន្ននេះ​ យើង​កំពុង​ស្វែងរក​បេក្ខជន​ដែល​មាន​លក្ខណៈ​សម្បត្តិ​សមស្រប​ ដើម្បី​បំពេញ​តួនាទី​ដូច​ខាងក្រោម​៖

Announcement Positions

នាយកផ្នែកទីផ្សារ និងបច្ចេកទេស

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកលក់/ទីផ្សារ, ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម, ផ្នែកប្រតិបត្តិ/ផ្នែកគ្រប់គ្រង
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: អាច​ចរចា​បាន
សង្ខេបមុខតំណែង

ម៉ោង​ធ្វើការ​៖ ៨ ម៉ោង​ក្នុងមួយថ្ងៃ​ ពី​ថ្ងៃចន្ទ​ ដល់​ ថ្ងៃសៅរ៍​ តាមកាល​វិភាគ​ក្រុមហ៊ុន​ និង​ច្បាប់​ការងារ​ជាធរមាន​។

ករណីកិច្ច និងការទទួលខុសត្រូវ:
  • រៀបចំ និងដឹកនាំអនុវត្តផែនការយុទ្ធសាស្ត្រទីផ្សារ និងបច្ចេកទេសប្រចាំឆ្នាំ ដោយកំណត់សកម្មភាព ថវិកា គោលដៅ (KPI) ច្បាស់លាស់។
  • ដឹកនាំប្រធានក្រុម និងក្រុមការងារប្រមាណ ៥០ នាក់៖ បែងចែកភារកិច្ច បណ្តុះបណ្តាល បង្វឹក តាមដានលទ្ធផល និងអភិវឌ្ឍអ្នកដឹកនាំបន្ត។
  • សិក្សាទីផ្សារ តម្រូវការកសិករ បណ្តាញដេប៉ូ និងគូប្រកួតប្រជែង ដើម្បីកំណត់ឱកាសអភិវឌ្ឍទីផ្សារ និងគាំទ្រកំណើនការលក់។
  • ដឹកនាំការសិក្សាស្រាវជ្រាវ ដើម្បីអភិវឌ្ឍបច្ចេកទេសថ្មីដើម្បីឆ្លើយតបតម្រូវការទីផ្សារ។
  • ដឹកនាំយុទ្ធនាការផ្សព្វផ្សាយផលិតផល ទាំងប្រព័ន្ធឌីជីថល (Digital/Social Media) និងសកម្មភាពផ្សព្វផ្សាយនៅទីវាល ព្រមទាំងវាស់វែងប្រសិទ្ធភាពការចំណាយ។
  • គ្រប់គ្រងការសាកល្បងផលិតផល និង Demo Farm ដោយកំណត់វិធីសាស្ត្រ ប្រមូលទិន្នន័យ វិភាគលទ្ធផល និងរៀបចំរបាយការណ៍ផ្អែកលើភស្តុតាង។
  • រៀបចំឯកសារបច្ចេកទេស ខិត្តប័ណ្ណ កម្មវិធីប្រើប្រាស់ជី/ថ្នាំតាមដំណាក់កាលដំណាំ និងកម្មវិធីបណ្តុះបណ្តាលសម្រាប់បុគ្គលិក ដេប៉ូ និងកសិករ។
  • ធានាគុណភាពនៃការផ្តល់ប្រឹក្សាបច្ចេកទេស ការបង្ហាញផលិតផល ការប្រើប្រាស់ផលិតផលដោយសុវត្ថិភាព និងការអនុវត្តស្របតាមបទប្បញ្ញត្តិពាក់ព័ន្ធ។
  • សហការជិតស្និទ្ធជាមួយនាយកផ្នែកលក់ ផ្នែកផលិតផល និងផ្នែកពាក់ព័ន្ធ ដើម្បីគាំទ្រគោលដៅក្រុមហ៊ុន ដោយកំណត់តួនាទី និងការទទួលខុសត្រូវឱ្យច្បាស់។
  • បង្កើត និងតាមដាន SOP, KPI, Dashboard និងរបាយការណ៍ប្រចាំសប្តាហ៍/ខែ ព្រមទាំងដោះស្រាយបញ្ហា គ្រប់គ្រងហានិភ័យ និងផ្តល់អនុសាសន៍ជូនថ្នាក់ដឹកនាំដើម្បីពិនិត្យវាយតម្លៃដាក់ចេញវិធានការកែលម្អ។
អត្ថប្រយោជន៍:
  • ប្រាក់បៀវត្សរ៍អាចចរចាបាន តាមសមត្ថភាព បទពិសោធន៍ និងសមិទ្ធផលការងារ។
  • មានប្រាក់លើកទឹកចិត្តប្រចាំឆ្នាំ តាមលទ្ធផល និងលក្ខខណ្ឌដែលក្រុមហ៊ុនកំណត់។
  • មាន ប.ស.ស. ការធានារ៉ាប់រងគ្រោះថ្នាក់ និងអាយុជីវិត សិទ្ធិឈប់សម្រាកអនុវត្តតាមច្បាប់ និងគោលការណ៍ក្រុមហ៊ុន។
  • ផ្តល់យានយន្តសម្រាប់ការប្រើប្រាស់ក្នុងការងារ ចុះបំពេញការងារតាមគោលការណ៍ក្រុមហ៊ុន។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ភាសា:
  • អង់គ្លេស - កម្រិតល្អ
កម្រិតវប្បធម៌:
  • បរិញ្ញាបត្រ ផ្នែក កសិកម្ម ទីផ្សារ គ្រប់គ្រងអាជីវកម្ម ឬ ជំនាញពាក់ព័ន្ធ។
  • បរិញ្ញាបត្រជាន់ខ្ពស់ត្រូវបានផ្តល់អាទិភាព
ប្រវត្តិការងារ:
  • មានបទពិសោធន៍ក្នុងវិស័យជី ថ្នាំការពារដំណាំ ឬ ធុរកិច្ចកសិកម្មរយៈពេល 7 ឆ្នាំ យ៉ាងតិច
  • បទពិសោធន៍ដឹកនាំក្រុមរយៈពេល 3 ឆ្នាំ យ៉ាងតិច
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • មានស្នាដៃដែលអាចផ្ទៀងផ្ទាត់បានក្នុងការអភិវឌ្ឍទីផ្សារ បង្កើនលទ្ធផលអាជីវកម្ម ឬ លើកកម្ពស់ប្រសិទ្ធភាពក្រុមការងារ។ បេក្ខជនធ្លាប់ដឹកនាំក្រុមធំនឹងទទួលបានអាទិភាព។
  • យល់ច្បាស់អំពីផលិតផលជី ថ្នាំការពារដំណាំ បញ្ហាដំណាំ ការអនុវត្តសុវត្ថិភាព និងទីផ្សារកសិកម្មកម្ពុជា។
  • មានជំនាញខ្ពស់ផ្នែក Leadership, Strategic Planning, Delegation, Coaching, Performance Management និងការគ្រប់គ្រងការផ្លាស់ប្តូរ។
  • អាចរៀបចំផែនការ Demo Farm វិភាគលទ្ធផលសាកល្បង គ្រប់គ្រងថវិកាទីផ្សារ និងវាស់វែងប្រសិទ្ធភាពយុទ្ធនាការ(ROI)។
  • ប្រើប្រាស់ Advance Excel, Word និង PowerPoint បានល្អ; មានសមត្ថភាពធ្វើ Dashboard និងបទពិសោធន៍ ERP/CRM នឹងទទួលបានអាទិភាព។
  • អាចទំនាក់ទំនង និងប្រើប្រាស់ភាសាអង់គ្លេសក្នុងការងារបានល្អ មានសមត្ថភាពធ្វើបទបង្ហាញ និងចរចាប្រកបដោយប្រសិទ្ធភាព។
ជំនាញទន់
  • ជាបេក្ខជនសញ្ជាតិខ្មែរ មានកាយសម្បទាមាំមួន សុខភាពល្អ រូបសម្បត្តិសមរម្យ។
  • មានសុចរិតភាព វិន័យ ទំនួលខុសត្រូវ សមត្ថភាពសម្រេចចិត្ត និងឆន្ទៈចុះបំពេញការងារតាមបណ្តាខេត្ត មានប័ណ្ណបើកបរយានយន្ត។
 

How to Apply

បេក្ខជន​មាន​ចំណាប់អារម្មណ៍​ សូម​ផ្ញើ​ប្រវត្តិរូប​សង្ខេប​ (CV) មកកាន់​ផ្នែក​ធនធានមនុស្ស​ដែល​មាននៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​។

 

Contact Details

Office Address
  • #Building No. BT-1791, St. Boeung TorToeng Tngai, Sangkat Chroy Changvar, Khan Chroy Changvar, Phnom Penh, Cambodia
 
Contact Name
  • ផ្នែកធនធានមនុស្ស និងរដ្ឋបាល
 
Phone
 
Email