Job Announcement

ចុងភៅនៅភោជនីយដ្ឋាន, និង កូនកាំបិត

with Friends International

BTDC-ID: 42733
Closing Date:

Announcement Positions

Announcement Description

បច្ចុប្បន្ននេះ​ យើង​កំពុង​ស្វែងរក​បេក្ខជន​ដែល​មាន​លក្ខណៈ​សម្បត្តិ​សមស្រប​ ដើម្បី​បំពេញ​តួនាទី​ដូច​ខាងក្រោម​៖

Announcement Positions

ចុងភៅនៅភោជនីយដ្ឋាន

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកផ្តល់ម្ហូបអាហារ, ផ្នែកការងារតាមផ្ទះ/ការងារពលកម្ម
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: អាច​ចរចា​បាន
សង្ខេបមុខតំណែង

ចូលរួម​ក្រុម​ជាមួយ​យើង​ជា​ ចុងភៅ​នៅ​ភោជនីយដ្ឋាន​

តើ​អ្នកមាន​ជំនាញ​នៅ​ក្នុង​ការ​ចម្អិន​ម្ហូប​បែប​អន្តរជាតិ​ និង​អាស៊ី​ ដែរ​ឬទេ​? តើ​អ្នក​រីករាយ​ក្នុង​ការ​គាំទ្រ​អ្នក​ផ្សេងទៀត​ឲ្យបាន​រៀន​ជំនាញ​ថ្មី​ៗដែរ​ទេ​?

ប្រសិនជា​អ្នកឆ្លើយ​ថា​ “ចាស​/បាទ​” នោះ​អ្នក​អាច​ជា​អ្នក​ដែល​យើង​ត្រូវការ​។

ករណីកិច្ច និងការទទួលខុសត្រូវ:
  • រក្សាចង្ក្រាន, កន្លែងធ្វើម្ហូប និងសម្ភារៈ ឲ្យស្អាត និងមានសុវត្ថិភាព
  • ត្រួតពិនិត្យគ្រឿងទេស និងទិញរបស់របរដើម្បីផ្គត់ផ្គង់បន្ថែម ពេលមានតម្រូវការ
  • ណែនាំ និងគាំទ្រអ្នកហាត់ការតាមជំនាញវិជ្ជាជីវៈ
  • សហការណ៍ជាមួយអ្នកបម្រើការ និងក្រុមចុងភៅ ដើម្បីឲ្យការងារដំណើរការបានរលូនល្អ
អត្ថប្រយោជន៍:
  • ៦ថ្ងៃក្នុង១សប្តាហ៏, ជាមួយនឹងភាពបត់បែនពេលពេលវេលា​ (រួមបញ្ចូល ពេលល្ងាច និងចុងសប្តាហ៏)
  • កិច្ចសន្យារយៈពេល៦ខែ
  • ផ្តល់អាហារជូន១ពេល រាល់វេនធ្វើការ
  • ថវិកាប្រចាំឆ្នាំ សម្រាប់ចំណាយលើសុខភាពកូន និងមានកន្លែងមើលថែទាំកូន
  • បូករួមជាមួយអត្ថប្រយោជន៏ចាំបាច់ទាំងអស់ដូចជា៖​ បសស, ប្រាក់សោធន, ប្រាក់អតីតភាពការងារ និង ការឈប់សម្រាកដែលមានប្រាក់ខែ
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • មានបទពិសោធន៍ក្នុងការធ្វើម្ហូបបែបខ្មែរ និងអន្តរជាតិ
ជំនាញទន់
  • មានចំនេះដឹងពីស្តង់ដាសុវត្ថិភាព និងអនាម័យ
  • ធ្វើការជាក្រុម,​ រីករាយនឹងការចែករំលែកជំនាញជាមួយអ្នកហាត់ការ
 
 

កូនកាំបិត

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកផ្តល់ម្ហូបអាហារ, ផ្នែកការងារតាមផ្ទះ/ការងារពលកម្ម
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: អាច​ចរចា​បាន
សង្ខេបមុខតំណែង

ចូលរួម​ក្រុម​ជាមួយ​យើង​ជា​ កូន​កាំបិត​

តើ​អ្នក​រីករាយ​ ក្នុង​ការ​ជួយ​ចុងភៅ​ ចម្អិន​ម្ហូប​បែប​អន្តរជាតិ​ និង​អាស៊ី​ ដែរ​ឬទេ​? តើ​អ្នក​កំពុង​ស្វែងរក​ឱកាស​ ដើម្បី​រៀន​បន្ថែម​លើ​ជំនាញ​ចម្អិន​ម្ហូប​ដែរ​ទេ​?

ប្រសិនជា​អ្នកឆ្លើយ​ថា​ “ចាស​/បាទ​” នោះ​អ្នក​អាច​ជា​អ្នក​ដែល​យើង​ត្រូវការ​។

ករណីកិច្ច និងការទទួលខុសត្រូវ:
  • រក្សាចង្ក្រានបាយ, កន្លែងធ្វើម្ហូប និងសម្ភារៈ ឲ្យស្អាត និងមានសុវត្ថិភាព
  • ជួយក្រុមការងារផ្នែកចម្អិន ក្នុងការរៀបចំម្ហូបអាហារ
អត្ថប្រយោជន៍:
  • ៦ថ្ងៃក្នុង១សប្តាហ៏, ជាមួយនឹងភាពបត់បែនពេលពេលវេលា​ (រួមបញ្ចូល ពេលល្ងាច និងចុងសប្តាហ៏)
  • កិច្ចសន្យាការងារមានរយៈពេល៦ខែ
  • ផ្តល់អាហារជូន១ពេល រាល់វេនធ្វើការ
  • ថវិកាប្រចាំឆ្នាំ សម្រាប់ចំណាយលើសុខភាពកូន និងមានកន្លែងមើលថែទាំកូន
  • បូករួមជាមួយអត្ថប្រយោជន៏ចាំបាច់ទាំងអស់ដូចជា៖​ បសស, ប្រាក់សោធន, ប្រាក់អតីតភាពការងារ និង ការឈប់សម្រាកដែលមានប្រាក់ខែ
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ជំនាញ និងចំណេះដឹង:
ជំនាញទន់
  • ស្រលាញ់ក្នុងការរក្សាចង្រ្កានបាយឲ្យមានសុវត្ថិភាព និងរក្សាអនាម័យល្អ
  • រួសរាយរាក់ទាក់ និងសហការល្អជាមួយក្រុម
  • មានចំណង់ចំណូលចិត្តរៀនពីការរៀបចំអាហារ
  • សប្បាយចិត្តក្នុងការជួយក្រុមចម្អិនអាហារ និងចែករំលែកចំណេះដឹងជាមួយអ្នកហាត់ការក្មេងៗ
 

How to Apply

ចាប់​អារ​ម្មណ៏?

សូម​ផ្ញើ​រប្រវត្តិ​រូប​សង្ខេប​របស់​លោកអ្នក​ហើយ​ដាក់​ចំនួន​ប្រាក់ខែ​ដែល​អ្នក​រំពឹង​ទុក​ទៅកាន់​តេលេក្រាម​នេះ​ ពួកយើង​រីករាយ​នឹង​ស្តាប់​ពី​អ្នក​!

បេក្ខជន​ ឬបេ​ក្ខនារី​ទាំងអស់​នឹង​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​ ទៅលើ​គោលការណ៍​ការ​ការពារ​កុមារ​ និង​កិច្ចការពារ​ប្រឆាំង​នឹង​ការ​កេងប្រវ័ញ្ច​ និង​ការរំលោភ​បំពាន​ផ្លូវ​ភេទ​ (Beneficiary Protection Policy and PSEA Policy)។

Attachment:
  • JA_HR_FriendsRestaurantCooking_Khmer Version_202611_Final
  • JA_HR_FriendsKitchen Steward_Khmer Version_202611_Final
 

Contact Details

Office Address
  • #215, Street 13, Sangkat Chey Chomneas, Khan Doun Penh, Phnom Penh, Cambodia
 
Contact Name
  • Friends International
 
Website