Procurement Ads

សេចក្តីជូនដំណឹង ស្តីពី: ការធ្វើលទ្ធកម្ម ជ្រើសរើសក្រុមហ៊ុនម៉ៅការដំឡើងម៉ាស៊ីនផលិតទឹកពិសារបរិសុទ្ធ ជប៉ុន-អាមេរិកខ្នាត ៣០០០លីត្រក្នុង១ម៉ោង

with Non-Timber Forest Products Exchange Programme Cambodia

BTDC-ID: 42729
Closing Date:

Expected Outputs

Announcement Description

អង្គការ​ កម្មវិធី​ផ្លាស់​ប្ដូបទពិសោធន៍​អនុផល​ព្រៃឈើ​កម្ពុជា​(NTFP-EP Cambodia) ដែល​មាន​អាស័យ​ដ្ឋាន​ នៅផ្ទះ​លេខ​ ៣៨០ ផ្លូវ​លេខ​ ៨៧ប៊ី​ធី​ សង្កាត់​បឹង​ទំពុន​ទី​២ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​ ប្រទេសកម្ពុជា​ ដែល​បច្ចុប្បន្ន​កំពុង​អនុវត្ត​គម្រោង​ឈ្មោះ​ «ការ​អភិវឌ្ឍ​សមត្ថភាព​លើការគ្រប់គ្រង​ធនធានធម្មជាតិ​ និង​ការ​លើក​កម្ពស់​ជីវភាពរស់នៅ​ប្រកបដោយ​ចីរភាព​របស់​សហគមន៍​នៅ​ឧទ្យាន​ជាតិ​ជ័យវរ្ម័ន​-នរោត្តម​«ភ្នំ​គូលែន​» ក្រោម​យន្ត​ការ​ SGP OP8។

គម្រោង​មាន​គោលបំណង​ពង្រឹង​សមត្ថភាព​សហគមន៍​ក្នុង​ការ​គ្រប់គ្រង​ និង​អភិរក្ស​ធនធានធម្មជាតិ​ ព្រមទាំង​ បង្កើត​ជម្រើស​ជីវភាព​ដែល​អាច​រួមចំណែក​ដល់ការកា​ត់បន្ថយ​សម្ពាធ​លើ​ធនធាន​ព្រៃឈើ​។ គម្រោង​នេះ​មាន​យុទ្ធសាស្ត្រ​ផ្តោត​លើការជួយ​គាំទ្រ​ការ​បង្កើត​ស្ថានីយ៍ទឹក​បរិសុទ្ធ​សម្រាប់​ផ្តត់​ផ្ទង់​នៅ​ក្នុង​សហគមន៍​ និង​ពង្រឹង​សមត្ថភាព​គណៈកម្មការ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​លើការអភិវឌ្ឍន៍​ ការ​អភិរក្ស​តំបន់​ការពារ​សហគមន៍​ និង​ជីវៈ​ចម្រុះ​បឹង​ធម្មជាតិ​ដើម្បី​លើកកំពស់​និរន្តរភាព​ជីវភាព​សហគមន៍​តាមរយៈ​ការប្រើប្រាស់​ធនធានធម្មជាតិ​ប្រកបដោយ​ប្រសិទ្ធ​ភាព​ និង​មាន​ចីរភាព​ ។

Expected Outputs

សេចក្តីជូនដំណឹង ស្តីពី: ការធ្វើលទ្ធកម្ម ជ្រើសរើសក្រុមហ៊ុនម៉ៅការដំឡើងម៉ាស៊ីនផលិតទឹកពិសារបរិសុទ្ធ ជប៉ុន-អាមេរិកខ្នាត ៣០០០លីត្រក្នុង១ម៉ោង

  • Career Category: Invitation for Bids
  • Location: Siemreap Province
Summary

ទីតាំង​តំឡើង​ : នៅ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ជប់​តា​សុខ​ នៃ​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-នរោត្តម​«ភ្នំ​គូលែន​» ក្នុង​ភូមិ​ខ្លាឃ្មុំ​ ឃុំ​ខ្នងភ្នំ​ ស្រុក​ស្វាយ​លើ​ ខេត្ត​សៀមរាប​ ។

លេខ​គម្រោង​៖ KHM/SGP/OP8/Y1/CORE/BD/2026/02

Eligibility

  • លក្ខខណ្ធនៃលទ្ធកម្ម
  • លក្ខខណ្ឌនៃការដេញថ្លៃ គឺដេញថ្លៃចុះពីចំនួនទឹកប្រាក់ដែលបានផ្តល់អោយខាងលើ។
  • អ្នកដេញថ្លៃត្រូវមានឈ្មោះ និងចុះបញ្ជីទទួលស្គាល់នៅក្នុងបញ្ជីក្រសួងពាណិជ្ជកម្ម។
  • សេចក្តីប្រកាសពីក្រមសីលធម៌បណ្ណបាតង់ និងលិខិតចុះបញ្ជីទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្មភ្ជាប់មកជាមួយ។
  • អ្នកទទួលម៉ៅការទទួលខុសត្រូវទាំងស្រុងក្នុងការថែទាំលទ្ធផលក្នុងកិច្ចសន្យា និងជួសជុលរាល់ការខូចខាតទាំងអស់ក្នុងកំឡុងពេលកិច្ចសន្យា ចំនួន១២ខែ បន្ទាប់ពីសាងសង់រួចជាស្ថាពរ។
  • អ្នកទទួលម៉ៅការត្រូវចូលរួមទទួលការដេញថ្លៃប្រកបដោយការប្រកួតប្រជែងដោយគ្មានការឃុបឃិតគ្នា និងពាក់ព័ន្ធទៅនឹងអំពីការក្លែងបន្លំ ឬពុករលួយ។ ប្រសិនបើអ្នកទទួលម៉ៅការណាមួយឃុបឃិត សុំគ្រលំគ្នា និងពាក់ព័ន្ធក្នុងការកេងបន្លំជាមួយអ្នកម៉ៅការដ៏ទៃទៀត អ្នកទទួលម៉ៅការទាំងនោះត្រូវលុបឈ្មោះចេញពីទទួលម៉ៅការជារៀរហូត និងមិនអនុញ្ញាតឲ្យដាក់សំណើរឲ្យដេញថ្លៃគម្រោងផ្សេងៗទៀតឡើយ ។
  • អ្នកទទួលការត្រូវចូលរួមក្នុងការអនុវត្តនូវគោលនយោបាយនានារបស់អង្គការ NTFP-EP Cambodia ជាពិសេសគោលនយោបាយការការពារកុមារ គោលនយោបាយសុវត្តិភាពបុគ្គលិកជាដើម។

Submission Requirements

តម្លៃ​ប៉ាន់ស្មាន​៖ ដំឡើងម៉ាស៊ីន​ផលិត​ទឹក​ពិសា​របរិសុទ្ធ​ ជប៉ុន​-អាមេរិក​ ខ្នាត​ ៣,០០០លីត្រ​ ក្នុង​មួយម៉ោង​

ទឹកប្រាក់​សុប៖ Riel 38,700,000.00 (សាមសិប​ប្រាំបី​លាន​ប្រាំ​ពី​សែន​រៀល​)។

អ្នក​ដែល​អាច​ដេញថ្លៃ​បាន​៖ ក្រុមហ៊ុន​ម៉ៅការ​ដែល​មាន​អាជ្ញាប័ណ្ណ​ច្បាស់លាស់​។

ទីកន្លែង​ដែល​ទទួល​ឯកសារ​ដេញថ្លៃ​៖

នៅ​ការិយាល័យ​អង្គការ​ កម្មវិធី​ផ្លាស់​ប្ដូបទពិសោធន៍​អនុផល​ព្រៃឈើ​កម្ពុជា​(NTFP-EP Cambodia)

កាលបរិច្ឆេទ​ចាប់​ផ្តើ​មទទួល​សំណើ​រដេញថ្លៃ​៖ ២០ ខែ​ វិច្ឆិកា​ ២០២៦

កាលបរិច្ឆេទ​ឈប់​ទទួល​សំណើ​រដេញថ្លៃ​៖ ១៣ ខែ​ ធ្នូ​ ២០២៦

  • កាលបរិច្ឆេទ​នៃ​ការប្រជុំ​បើក​សំណើ​រកា​រដេញថ្លៃ​៖ ១៥ ខែ​ ធ្នូ​ ២០២៦
  • វេលា​ម៉ោង​៖ ១៤:០០នាទី​ រសៀល​

ទីកន្លែង​បើក​សំណើ​រដេញថ្លៃ​ (ផ្ទាល់​និង​អន​ឡាញ)៖ ស្នាក់ការ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ជប់​តា​សុខ​ ដែល​ មាន​អាស័យ​ដ្ឋាន​នៅ​ ដូច​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​លម្អិត​។

តំណ​ភ្ជាប់​ Join Zoom Meeting

Meeting ID: 922 664 8358

Passcode: NTFPEP2026

Attachment:
  • ការធ្វើលទ្ធកម្ម_ជ្រើសរើសក្រុមហ៊ុនម៉ៅការដំឡើងម៉ាស៊ីនផលិតទឹកពិសារបរិសុទ្ធ
 

Contact Details

Office Address
  • NTFP-EP Cambodia, #380, Street 87BT, Sangkat Boeng Tumpun 2, Khan Mean Chey, Phnom Penh, Cambodia
 
Contact Name
  • Non-Timber Forest Products - Exchange Programme (NTFP-EP) Cambodia
 
Phone
 
Website