Job Announcement

កម្មករជួសជុល និងថែទាំ

with Lycée Français René Descartes

BTDC-ID: 42699
Closing Date:

Announcement Positions

Announcement Description

សាលា​បារាំង​ រឺ​ណេដេកាត (Lycée Français René Descartes) នៅ​រាជធានី​ភ្នំពេញ​ ប្រទេសកម្ពុជា​ កំពុង​ជ្រើសរើស​ កម្មករ​ ឬកម្មការិនី​ ដូច​ខាងក្រោម​៖

Announcement Positions

កម្មករជួសជុល និងថែទាំ

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកថែទាំ, ផ្នែកការងារតាមផ្ទះ/ការងារពលកម្ម
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: $307 - $497
សង្ខេបមុខតំណែង

ជ្រើសរើស​តាម​កិច្ចសន្យា​ការងារ​ក្នុងស្រុក​ ចូល​បម្រើ​ការងារ​នៅ​ខែ​មករា​ ឆ្នាំ​២០២៧

ក្រោម​ការដឹកនាំ​របស់​ប្រធាន​ផ្នែក​ជួសជុល​ និង​ថែទាំ​ បុគ្គលិក​រូប​នេះ​ចូលរួម​ធានា​ការ​ជួសជុល​ និង​ការថែទាំ​កម្រិត​មូលដ្ឋាន​ លើ​អគារ​ សួនច្បារ​ ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ និង​សម្ភារៈ​នានា​។

លក្ខខណ្ឌ​ការងារ​

  • ធ្វើការ​ពី​ថ្ងៃចន្ទ​ ដល់​ថ្ងៃសៅរ៍​។
  • កិច្ចសន្យា​ការងារ​ពេញ​ម៉ោង​ (៤២ ម៉ោង​ក្នុង​មួយ​សប្តាហ៍​) ស្របតាម​ច្បាប់​កម្ពុជា​ ប្រភេទ​កិច្ចសន្យា​ការងារ​មាន​ថិរវេលា​កំណត់​ រហូតដល់​ថ្ងៃ​ទី​៣១ ខែ​សីហា​ ឆ្នាំ​២០២៧ ដែល​អាច​បន្ត​ជាថ្មី​ ឬប្តូរទៅជា​កិច្ចសន្យា​ការងារ​មាន​ថិរវេលា​មិន​កំណត់​។
  • ប្រាក់ខែ​គោល​សុទ្ធ​ ចាប់ពី​ ៣០៧ ដុល្លារ​អាមេរិក​ ដល់​ ៤៩៧ ដុល្លារ​អាមេរិក​ ក្នុង​មួយ​ខែ​ អាស្រ័យ​លើ​បទពិសោធន៍​ និង​គុណវុឌ្ឍិ​។
  • កាលបរិច្ឆេទ​ចូល​បម្រើ​ការងារ​៖ ដើមខែ​មករា​ ឆ្នាំ​២០២៧
ករណីកិច្ច និងការទទួលខុសត្រូវ:
  • រៀបចំ និងត្រៀមច្រកចូលទីតាំងការងារ ឱ្យមានសុវត្ថិភាព។
  • អនុវត្តការងារកែតម្រូវឱ្យស្របតាមស្តង់ដារ ការថែទាំ និងការជួសជុលប្រចាំថ្ងៃ លើសម្ភារៈប្រើប្រាស់រួម អគារ និងបរិវេណជុំវិញ (អគ្គិសនី ប្រព័ន្ធបំពង់ទឹក ការងារឈើតូចតាច ការងារសំណង់តូចតាច និងការងារដែកតូចតាច)។
  • គ្រប់គ្រងការដឹកយកកាកសំណល់ចេញ ដោយគោរពតាមវិធានញែកប្រភេទសំរាម។
  • រៀបចំបន្ទប់ស្តុកទំនិញ និងកត់ត្រាបញ្ជីសម្ភារៈ និងផលិតផល។
  • លើកដាក់ និងដឹកជញ្ជូនសម្ភារៈ។
  • ថែទាំឧបករណ៍ និងទីកន្លែងធ្វើការជាប្រចាំ។
អត្ថប្រយោជន៍:
  • ការធានារ៉ាប់រងសុខភាព សម្រាប់បុគ្គលិក និងសមាជិកគ្រួសារដែលស្ថិតក្នុងបន្ទុក។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ភាសា:
  • ខ្មែរ - យ៉ាងរលូន
  • អង់គ្លេសត្រូវបានផ្តល់អាទិភាព
  • បារាំងត្រូវបានផ្តល់អាទិភាព
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • បេក្ខជនត្រូវមានភាសាខ្មែរជាភាសាកំណើត។ ការចេះភាសាបារាំង និងភាសាអង់គ្លេស គឺជាអត្ថប្រយោជន៍បន្ថែម។
 

How to Apply

បេក្ខជន​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ និង​មាន​ចំណាប់អារម្មណ៍​ ត្រូវ​បាន​អញ្ជើញ​ឱ្យ​ផ្ញើ​ប្រវត្តិរូប​សង្ខេប​ (CV) និង​លិខិត​បង្ហាញ​ចំណាប់អារម្មណ៍​ (Cover letter) ទៅកាន់​តេឡេក្រាម​ដែល​មាន​ចែង​នៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​។

 

Contact Details

Office Address
  • St. 96, Sangkat Wat Phnum, Khan Doun Penh, Phnom Penh, Cambodia
 
Contact Name
  • Lycée Français René Descartes
 
Website