Job Announcement

គ្រូបង្រៀនថ្នាក់បំប៉ន

with KKEV Cambodia

BTDC-ID: 42553
Closing Date:

Announcement Positions

Announcement Description

អង្គការ​ ខេ​ខេ​អុីវីក​ម្ពុ​ជា​ បាន​បង្កើត​ឡើង​នៅ​ក្នុង​ប្រទេសកម្ពុជា​ក្នុង​ឆ្នាំ​២០០៦ ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវ​ការ​របស់​ កុមារ​ដែល​ស្ថិតនៅ​ក្នុង​ស្ថានភាព​លំបាកលំបិន​រួម​មាន​ កុមារ​កំព្រា​ កុមារ​ដែលគេ​បោះបង់​ចោល​ កុមារ​រងគ្រោះ​ដោយ​ អំពើ​ហឹង្សាក្នុ​ងគ្រួសារ​ និង​កុមារ​ដែល​គ្រួសារ​មាន​ជំងឺ​អេដស៍។ អង្គការ​ ខេ​ខេ​អុីវីក​ម្ពុ​ជា​ ផ្តល់ឲ្យ​ពួកគេ​នូវ​ការថែទាំ​ រយៈពេល​យូរ​ រួម​មាន​កន្លែង​ស្នាក់​នៅ​ អាហារ​ ការ​មើល​ថែទាំ​ទាំង​សុខភាព​ផ្លូវ​កាយ​ និង​ផ្លូវចិត្ត​ និង​ការ​បញ្ចូនពួកគេ​ ទៅ​សាលា​រដ្ឋ​ សាកលវិទ្យាល័យ​ និង​ផ្តល់វគ្គ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​។

មុខតំណែង​ដែល​អង្គការ​ ខេ​ខេ​អុីវី​ កម្ពុជា​ កំពុង​រើស​

អង្គការ​ ខេ​ខេ​អុីវី​ កម្ពុជា​ របស់យើង​ កំពុង​ត្រូវការ​ជ្រើសរើស​បុគ្គលិក​គ្រូបង្រៀន​ម្នាក់​ថ្នាក់​បំប៉ន​ម្នាក់​សម្រាប់​បំប៉ន​ សិស្ស​បឋម​របស់យើង​ក្នុងមណ្ឌល​ភូមិ​កុមារ​ ខេ​ខេ​អុីវី​ កម្ពុជា​។

Announcement Positions

គ្រូបង្រៀនថ្នាក់បំប៉ន

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកអប់រំ/ហ្វឹកហ្វឺន/បង្រៀន
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: អាច​ចរចា​បាន
សង្ខេបមុខតំណែង

មុខតំណែង​៖ គ្រូបង្រៀន​ថ្នាក់​បំប៉ន​ (គណិតវិទ្យា​ និង​ភាសាខ្មែរ​ សម្រាប់​សិស្ស​បឋម​)

ទីកន្លែង​ធ្វើការ​៖ មណ្ឌល​ ខេ​ខេ​អុីវី​ កម្ពុជា​ ភ្នំពេញ​

រាយការណ៍​ជូន​៖ ប្រធាន​ផ្នែក​អប់រំ​

ថ្ងៃធ្វើការ​៖ ថ្ងៃចន្ទ​ ដល់​ ថ្ងៃសុក្រ​

ករណីកិច្ច និងការទទួលខុសត្រូវ:
  • ទំនួលខុសត្រូវការងារសំខាន់ៗ:
  • បង្រៀនថ្នាក់បំប៉នភាសាខ្មែរ និងគណិតវិទ្យាដល់កុមារក្នុងមណ្ឌល ដែលពួកគេកំពុងរៀននៅសាលារដ្ឋ កម្រិតបឋមសិក្សា
  • រៀបចំកិច្ចតែងការបង្រៀន និងបង្រៀនតាមកិច្ចតែងការដែលបានរៀបចំ
  • រៀបចំការប្រឡងប្រចាំខែ និងប្រចាំឆរមាសសម្រាប់សិស្ស
  • ធ្វើរបាយការណ៍ពីការបង្រៀន និងស្រង់ពិន្ទុសិស្សដាក់ជូនប្រធានផ្នែកអប់រំ
  • រៀបចំកិច្ចការសាលាដាក់អោយសិស្សធ្វើអោយបានត្រឹមត្រូវ និងអោយមានប្រសិទ្ធិភាព
  • បណ្តុះ និងអប់រំកុមារអំពីសុជីវធម៌ និងសីលធម៌ក្នុងការរស់នៅក្នុងសង្គម
  • អប់រំកុមារពីសារៈសំខាន់នៃការសិក្សា និងលើកទឹកចិត្តកុមារអោយខិតខំសិក្សា
  • ទំនួលខុសត្រូវផ្សេងៗ:
  • ជួយការពារកុមារពីការរំលោភបំពានផ្សេងៗ និងត្រូវរាយការណ៍ជាបន្ទាន់ប្រសិនបើឃើញមានការ រំលោភបំពានលើកុមារ
  • ធ្វើជាគំរូល្អដល់កុមារគ្រប់ពេលវេលា
  • ធ្វើកិច្ចការផ្សេងៗដែលស្នើរសុំពីថ្នាក់គ្រប់គ្រង
  • ប្រកាន់ភ្ជាប់ពីការគោរពសិទ្ធិកុមារ និងរក្សាការសំងាត់របស់កុមារ និងស្ថាប័នគ្រប់ពេលវេលា ដើម្បី ធានាអោយបានពីសុវត្ថិភាពរបស់កុមារទាំងអស់
អត្ថប្រយោជន៍:
  • ប្រាក់ខែផ្តល់ជូនតាមចំណេះដឹង និងបទពិសោធន៍ការងារ
  • ប្រាក់សន្សំប្រចាំឆ្នាំ
  • មានកន្លែងស្នាក់នៅដោយឥតគិតថ្លៃប្រសិនបើចង់ស្នាក់នៅក្នុងមណ្ឌល
  • មានអាហារបីពេលដោយឥតគិតថ្លៃប្រសិនបើស្នាក់នៅក្នុងមណ្ឌល
  • ការឈប់សម្រាកថ្ងៃបុណ្យតាមថ្ងៃឈប់សម្រាប់របស់រដ្ឋាភិបាលកម្ពុជា
  • មានថ្ងៃឈប់សម្រាកប្រចាំឆ្នាំ១៥ថ្ងៃក្នុងមួយឆ្នាំ
  • បសស
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
កម្រិតវប្បធម៌:
  • បរិញ្ញាបត្រ ផ្នែក អប់រំ ឬអក្សរសាស្ត្រខ្មែរ (និស្សិតឆ្នាំទី៣ ឬទី៤ ក៏អាចដាក់ពាក្យបាន)
ប្រវត្តិការងារ:
  • មានបទពិសោធន៍ក្នុងការបង្រៀនរយៈពេល ១ ទៅ ២ ឆ្នាំត្រូវបានផ្តល់អាទិភាព
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • មានបច្ចេកទេសក្នុងការបង្រៀន
  • មានចំណេះដឹងពីការអភិវឌ្ឍ និងការការពារកុមារ
ជំនាញទន់
  • មានឆន្ទៈក្នុងការអភិវឌ្ឍខ្លួន និងចេះរៀនសូត្របន្ថែមដោយខ្លួនឯង
  • ស្មោះត្រង់ និងមានការអត់ធ្មត់ជាមួយកុមារ
 

How to Apply

បើ​អ្នក​ចាប់អារម្មណ៍​សូម​ផ្ញើ​រប្រវត្ត​រូប​របស់​អ្នកតា​មរ​យៈ​អុីមែ​ល ឬតាមរយៈ​តេឡេក្រាម​ ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​លម្អិត​ ដោយ​បញ្ចា​ក់ពីមុខ​តំណែង​ដែល​អ្នក​ដាក់​ អោយ​បាន​មុន​ថ្ងៃ​ទី​ ១២ ខែ​ធ្នូ​ ឆ្នាំ​២០២៦។

ស្រ្តីភេទ​ត្រូវ​បាន​លើកទឹកចិត្ត​ក្នុង​ការ​ដាក់ពាក្យ​

 

Contact Details

Office Address
  • Samraong Teav, Sangkat Krang Thnong, Khan Sen Sok, Phnom Penh, Cambodia
 
Contact Name
  • KKEV Cambodia
 
Phone
 
Email
 
Socials