សេចក្ដីជូនដំណឹងស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃការងារបំពាក់គ្រឿងសង្ហារិមបណ្ណាល័យ របស់គម្រោង “ពង្រឹងការចូលរៀន និងការសិក្សារបស់កុមារដើម្បីនិរន្តរភាព” ក្រោមជំនួយថវិកាដោយ អង្គការ វីវើល កម្ពុជា
- Career Category: Invitation for Bids
- Location: Prey Veng Province, Svay Rieng Province, Kampong Chhnang Province
សាលារៀនគោលដៅចំនួន៖ ១៥ ដែលស្ថិតនៅក្នុងខេត្ត ព្រៃវែង ខេត្ត ស្វាយរៀង និងខេត្ត កំពង់ឆ្នាំង រួមមាន៖
១. ខេត្ត ព្រៃវែង មានចំនួន៖ ០១ សាលារៀន
២. ខេត្ត ស្វាយរៀង មានចំនួន៖ ០៨ សាលារៀន
៣. ខេត្ត កំពង់ឆ្នាំង មានចំន្ទន៖ ០៦ សាលារៀន
ក្រុមហ៊ុន និងសហគ្រាស/សិប្បកម្ម ទាំងអស់ដែលមានប្រភពតែមួយអាចដាក់សំណើដេញថ្លៃបានតែមួយគត់ក្នុងករណីពិនិត្យឃើញថា៖ ក្រុមហ៊ុន និងសហគ្រាស/សិប្បកម្ម ដែលបានចូលរួមធ្វើការដេញថ្លៃ ជាក្រុមហ៊ុន និងសហគ្រាស/សិប្បកម្ម មានសម្ព័ន្ធភាពជាមួយ ឬប្រភពតែមួយ នឹងត្រូវបដិសេធដោយស្វ័យប្រវត្តិ។
Eligibility
- ក្រុមហ៊ុន និងសហគ្រាស/សិប្បកម្ម ទាំងអស់ត្រូវរៀបចំឯកសារសម្រង់តម្លៃ សម្រាប់ការងារផលិត/បំពាក់គ្រឿងសង្ហារិមបណ្ណាល័យ ចំនួន៖ ១៥សាលារៀន ជាប្រាក់រៀល (៛) ដោយអនុវត្តតាមលក្ខខណ្ឌដូចខាងក្រោម៖
- ចំពោះក្រុមហ៊ុន និងសហគ្រាស/សិប្បកម្ម ដែលបានចុះបញ្ជីជាអ្នកជាប់ពន្ធមធ្យម និងអ្នកជាប់ពន្ធធំ ត្រូវរៀបចំឯកសារសម្រង់តម្លៃដោយរួមបញ្ចូលអាករលើតម្លៃបន្ថែម (VAT) ១០%ក្នុងតម្លៃសរុប។
- ចំពោះសហគ្រាស/សិប្បកម្ម ខា្នតតូចដែលមានត្រឹមបណ្ណប៉ាតង់ប្រចាំឆ្នាំ២០២៦ ត្រូវរៀបចំឯកសារសម្រង់តម្លៃ ដោយបែងចែករវាងតម្លៃសម្ភារ និងថ្លៃឈ្នួលពលកម្ម ក្នុងការផលិត/បំពាក់គ្រឿងសង្ហារិមបណ្ណាល័យខាងលើ។ អង្គការ ខេប នឹងធ្វើការកាត់ទុក ពន្ធលើប្រាក់ឈ្នួលក្នុងអត្រា ១៥% នៃថ្លៃឈ្នួលពលកម្ម ដើម្បីបង់ទៅអគ្គនាយកដ្ឋានពន្ធដារ សម្រាប់សហគ្រាស/សិប្បកម្ម ខ្នាតតូចដែលមិនមានវិក្កយបត្រអាករ។