អ្នកផ្គត់ផ្គង់ប្រកាសការយល់ព្រម និងភ្ជាប់រាល់ឯកសារពាក់ព័ន្ធទាំងអស់ ដូចមានចែងខាងក្រោម ៖
១. ច្បាប់ចម្លងនៃវិញ្ញាបនបត្រចុះបញ្ជីអាជីវកម្ម
២. វិញ្ញាបនបត្រឬ អាជ្ញាប័ណ្ណអាជីវកម្ម ឬឯកសារស្រដៀងគ្នា
៣. ច្បាប់ចម្លងនៃការចុះបញ្ជីពន្ធ, វិញ្ញាបនបត្របញ្ជាក់ការបង់ពន្ធ ឬឯកសារស្រដៀងគ្នា
៤. ពត៌មានអំពីរចនាសម្ព័ន្ធក្រុមហ៊ុន (ឈ្មោះនាយកក្រុមហ៊ុន / ម្ចាស់)
៥. រូបភាពនិងកុងត្រាការងារធ្លាប់បានសាងសង់ ដែលប្រហាក់ប្រហែលមុខទំនិញខាងលើ។
៦. សូមធ្វើការចុះហត្ថលេខាលើការបង្ហាញទំនាស់ផលប្រយោជន៍ ដែលបង្ហាញពីទំនាក់ទំនងណាមួយជាមួយបុគ្គលិកអង្គការទស្សនៈពិភពលោកកម្ពុជា។ (ឯកសាភ្ជាប់)
៧. សូមធ្វើការចុះហត្ថលេខាលើ គោលនយោបាយ Code of Conduct (ឯកសាភ្ជាប់)
៨. សូមធ្វើការចុះហត្ថលេខាលើ គោលនយោបាយ WV's Safeguarding (ឯកសាភ្ជាប់)
៩. រាល់កុងត្រាដែលបានជាប់ក្នុងការដេញថ្លៃនេះនឹងត្រូចអនុលោមតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា
១០. អង្គការទស្សនៈពិភពលោកកម្ពុជា សូមរក្សាសិទ្ធនៃការផ្លាស់ប្តូរនូវលក្ខខណ្ឌ និងកាលបរិច្ចេទនៃការដាក់ស្នើសុំដេញថ្លៃ ដែលបានចែងក្នុងការដេញថ្លៃ។
សូមរក្សាឯកសារដេញថ្លៃរបស់លោកអ្នកនៅក្នុងស្រោមសំបុត្របិទជិតដោយមានការចុះហត្ថលេខាតំណាងពីអ្នកស្នើសុំដេញថ្លៃនោះ។ ស្រោមសំបុត្ររបស់លោកអ្នកត្រូវតែបញ្ជាក់អោយបានច្បាស់លាស់នូវ“ប្រភេទនៃទំនិញ ឬសេវាកម្មដែលបានដាក់ស្នើសុំ“ នឹងដាក់ស្នើសុំទៅកាន់ផ្នែកលទ្ធកម្ម ការិយាល័យអង្គការទស្សនៈពិភពលោកកម្ពុជា ឬតាមរយៈអ៊ីម៉ែល ដែលមាននៅក្នុងព័ត៌មានទំនាក់ទំនងអោយបានមុនម៉ោង 0៥:00 ល្ងាច ៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។ រាល់ឯកសារដេញថ្លៃទាំងអស់ ដែលទទួលបានក្រោយកាលបរិច្ចេទខាងលើ នឹងមិនតម្រូវយកមកពិចារណាឡើយ។