Job Announcement

មន្ត្រីអប់រំសហគមន៍

with Reproductive Health Association of Cambodia

BTDC-ID: 42506
Closing Date:

Announcement Positions

Announcement Description

អង្គការ​ថែទាំ​សុខភាព​គ្រួសារ​កម្ពុជា​ (រ៉ា​ក់) គឺជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ធ្វើការ​លើ​ផ្នែក​សុខភាព​ផ្លូវ​ភេទ​ សុខភាព​បន្ត​ពូជ​ និង​ សិទ្ធិ​ ។ អង្គការ​រ៉ា​ក់បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ ១៩៩៦ ជាមួយនឹង​ការ​ប្ដេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការ​នាំ​យក​សេវា​សុខភាព​ដែល​មានគុណ​ភាព​ជូន​ប្រជាជន​ ។ កម្មវិធី​សុខភាព​យុវវ័យ​របស់​អង្គការ​រ៉ា​ក់ បាន​និង​កំពុង​ធ្វើការ​យ៉ាងសកម្ម​ក្នុង​ខេត្ត​កំពត​ ខេត្ត​សៀមរាប​ និង​ ខេត្ត​បាត់​ដំបង​ ក្នុង​ការ​លើក​កម្ពស់​សុខភាព​តាមរយៈ​ (១)ការអប់រំ​លើ​រឿង​ផ្លូវ​ភេទ​គ្រប់ជ្រុងជ្រោយ​នៅ​ក្នុង​សាលារៀន​, (២) ផ្សព្វផ្សាយ​ចំណេះ​ដឹង​អំពី​សុខភាព​ផ្លូវ​ភេទ​ សុខភាព​បន្ត​ពូជ​ និង​ សិទ្ធិ​ ទៅកាន់​យុវវ័យ​ក្រៅ​សាលា​ និង​ សិស្ស​និស្សិត​សាកលវិទ្យាល័យ​។

Announcement Positions

មន្ត្រីអប់រំសហគមន៍

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកសុខភាព/វេជ្ជសាស្ត្រ, ផ្នែកការងារសង្គម, ផ្នែកអភិវឌ្ឍន៍សង្គម
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: អាច​ចរចា​បាន
សង្ខេបមុខតំណែង
ករណីកិច្ច និងការទទួលខុសត្រូវ:
  • ផ្តល់ការគាំទ្រសកម្មភាពអប់រំរបស់យុវវ័យបង្គោល និងកៀរគរយុវវ័យដើម្បីធ្វើក្រុមពិភាក្សានៅតាមសហគមន៍។
  • ប្រមូលព័ត៌មាន និងរបាយការណ៍នានាអំពីការអប់រំ ការធ្វើក្រុមពិភាក្សាជាប្រចាំរបស់យុវវ័យបង្គោល
  • សហការណ៍ជាមួយបុគ្គលិកគម្រោង ក្នុងការរៀបចំកិច្ចប្រជុំប្រចាំត្រីមាស (ជាមួយយុវវ័យបង្គោល) ការធ្វើយុទ្ធនាការ ព្រឹត្តិការណ៍ ទិវាផ្សេងៗ និងការធ្វើញត្តិជាដើម។
  • ដឹកនាំយុវវ័យបង្គោល ចូលរួមប្រជុំប្រចាំខែជាមួយគណៈកម្មការទទួលបន្ទុកកិច្ចការស្រ្តី និងកុមារ ដើម្បីតាមដានអំពីញត្តិដែលបានដាក់ និងលើកឡើងពីបញ្ហាដែលកើតមានឡើងជុំវិញសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ នៅក្នុងសហគមន៍។
  • ចូលរួម​គាំទ្រជាគំនិតផ្តួចផ្តើមរបស់បណ្តាញយុវវ័យរ៉ាក់ដើម្បីសុខភាព
  • ធ្វើការជាមួយមន្រ្តីសម្របសម្រួលថ្នាក់ខេត្តលើកិច្ចសហការជាមួយនាយកសាលារៀន និងសិស្សដើម្បីឱ្យសិស្សបានស្គាល់ និងមកលេងមណ្ឌលយុវវ័យ
  • ចូលរួ​មធ្វើថវិកាប្រចាំខែ និងធ្វើរបាយការណ៍ចំណាយ
អត្ថប្រយោជន៍:
  • ទទួលបានប្រាក់បៀវត្សសមរម្យអាស្រ័យទៅលើបទពិសោធន៍ការងារជាក់ស្ដែង
  • ទទួលបានប្រាក់ឩបត្ថម្ភថ្លៃកាតទូរស័ព្ទប្រចាំខែ​​ និងថ្លៃអាហារនិងស្នាក់នៅពេលមានបេសកកម្មតាមខេត្តឫរាជធានីគោលដៅ
  • មានផ្ដល់មធ្យោបាយធ្វើដំណើរនិងថ្លៃសាំងទៅតាមស្រុកគោលដៅតាមម៉ូតូរបស់អង្គការ
  • មានឱកាសរៀនសូត្រពីមេរៀនសិទ្ធិសុខភាពផ្លូវភេទ និងសុខភាពបន្តពូជពីអ្នកជំនាញក្នុងអង្គការរ៉ាក់​ និងការគ្រប់គ្រងថវិកាសកម្មភាពរបស់គម្រោងពីអ្នកសម្របសម្រួលខេត្តនិងប្រធានគ្រប់គ្រងកម្មវិធី
  • ប្រាក់បំណាច់ឆ្នាំអាស្រ័យទៅលើភាពជោគជ័យក្នុងការអនុវត្តការងាររបស់បុគ្គលិកនិមួយៗ និងគម្រោង
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ភាសា:
  • ខ្មែរ - កម្រិតល្អ
  • អង់គ្លេស - កម្រិតល្អ
កម្រិតវប្បធម៌:
  • បរិញ្ញាបត្រ ផ្នែក សុខាភិបាលសាធារណៈ ឬ វិទ្យាសាស្ត្រសង្គម ឬ ជំនាញពាក់ព័ន្ធ
ប្រវត្តិការងារ:
  • មានបទពិសោធន៍គ្រប់គ្រងគម្រោងនិងធ្វើការងារក្នុងសហគមន៍រយៈពេល ១ ឆ្នាំ យ៉ាងតិច
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • មានបទពិសោធន៍ធ្វើការជាមួយយុវវ័យ គ្រូ អាជ្ញារធរ មន្ទីរអប់រំ និងអ្នកពាក់ព័ទ្ធមានចំណេះដឹង និងធ្លាប់បានចូលរួមវគ្គបណ្តុះបណ្តាលផ្នែកសិទ្ធិសុខភាពផ្លូវភេទនិង សុខភាពបន្តពូជ
  • មានចំណេះដឹងមូលដ្ធាន ផ្នែកសុខភាពផ្លូវភេទ សុខភាពបន្តពូជ
  • ប្រសិនបើស្គាល់ភូមិសាស្ត្រខេត្តកំពត កាន់តែមានអាទិភាព
  • អាចនិយាយ អាន ស្ដាប់ និង​សរសេរភាសាខ្មែរ និង អង់គ្លេសបានកម្រិតទំនាក់ទំនងបាន
  • មានជំនាញប្រើប្រាស់កុំព្យូទ័រ MS. Word Excel Power Point Internet Email ។
ជំនាញទន់
  • គោរពសិទ្ធិសុខភាពផ្លូវភេទ និង សុខភាពបន្តពូជ
 

How to Apply

សូម​ផ្ញើ​រ ប្រវត្តិរូប​ និង​ លិខិត​សុំ​ដាក់​បម្រើ​ការងារ​ ដោយ​សរសេរ​តួនាទី​ និង​ផ្ញើ​លិខិត​មកកាន់​អាសយដ្ឋាន​ឬ តាមរយៈ​អ៊ី​ម៉ែ​លដែល​មាននៅ​ក្នុង​ព័ត៌មាន​លម្អិត​សម្រាប់​ទំនាក់ទំនង​។ ព័ត៌មាន​លំអិត​អំពី​ RHAC អាច​រក​បាន​តាម​គេ​ហទំព័រ​ ឬទំព័រ​បណ្ដាញ​សង្គម​ RHAC Social Page ។

 

Contact Details

Office Address
  • #138, St. 2009, Sangkat Tuek Thla, Khan Sen Sok, Phnom Penh, Cambodia
 
Contact Name
  • Reproductive Health Association of Cambodia
 
Phone
 
Email
 
Website