Job Announcement

អ្នកប្រឹក្សាយោបល់ដើម្បីផ្តល់វគ្គបណ្តុះបណ្តាលស្ដីពី បច្ចេកទេសក្នុងការ ​​​ ផលិតជីកំប៉ុស និងថ្នាំសម្លាប់សត្វល្អិតតាមបែបសរីរាង្គ

with Urban Poor Women Development

Announcement Description

សាវតារ​របស់​អង្គការ​

អង្គការ​អភិវឌ្ឍន៍​ស្ត្រី​ក្រីក្រ​ក្នុង​ទីក្រុង​ (UPWD/អ.ស.ក) គឺជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​មួយ​មិន​ស្វែងរក​ប្រាក់​កម្រៃ​ មិន​ប្រកាន់​គណៈបក្ស​នយោបាយ​ និង​សាសនា​។ អង្គការ​ត្រូវ​បាន​បង្កើត​ឡើងក្នុ​ងឆ្នាំ​ ១៩៩៧ ហើយ​ត្រូវ​បាន​ចុះបញ្ជី​រនៅក្រសួងមហាផ្ទៃ​នៅ​ឆ្នាំ​១៩៩៨ ។ អ.ស.ក ជា​អង្គការ​មួយ​ក្នុងចំណោម​អង្គការ​ស្ត្រី​នានា​ ដែល​ធ្វើការ​ជាមួយ​ស្តី និង​កុមារ​ក្រីក្រ​រស់នៅ​តាម​សំណង់​មិន​រៀបរយ​នៅ​ក្នុង​ទីក្រុង​។ អង្គការ​មាន​លក្ខណៈ​ពិសេស​មួយ​ដោយ​សា​អង្គការ​ត្រូវ​បាន​បង្កើត​ដោយ​ស្ត្រី​ ដឹកនាំ​ដោយ​ស្រ្តី ធ្វើការងារ​ជាមួយ​ស្រ្តី ដើម្បី​ផលប្រយោជន៍​របស់​ស្ត្រី​។

គុណ​តម្លៃ​ UPWD៖

UPWD ជឿជាក់​លើ​៖

  1. សមភាព​យេ​នឌ័រ
  2. កិច្ច​សហប្រតិបត្តិការ​ និង​ភាពជា​ដៃគូ​
  3. ការងារ​ជា​ក្រុម​
  4. តម្លា​ភាព​ និង​គណនេយ្យ​ភាព​
  5. ការរៀនសូត្រ​ជាប្រចាំ​

ព័ត៌មាន​គម្រោង​៖

គម្រោង​ ខ្លេស៊ី​ដ្រា​ (CLESIDRA) គឺជា​គម្រោង​ដែល​ទទួល​បាន​ជំនួយ​ថវិកា​ពី​សហភាព​អ៊ឺ​រ៉ុប និង​មាន​គោលបំណង​ពង្រឹង​សមត្ថភាព​របស់​សង្គម​ស៊ីវិល​ និង​ការចូលរួម​ក្នុង​កិច្ច​សន្ទនា​ពហុភាគី​ ដើម្បី​ដោះស្រាយបញ្ហា​សេដ្ឋកិច្ច​-សង្គម​ និង​ជំរុញ​ការ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្ដរ​ភាព​ និង​បរិ​យា​ប័ន្នក្នុ​ងខេត្ត​រតនគិរី​។ គម្រោង​នេះ​ផ្ដោត​លើការអភិវឌ្ឍន៍​ខ្សែ​សង្វាក់​តម្លៃ​ចំនួន​បួន​គឺ​ ស្រូវ​ ស្វាយចន្ទី​ ដំឡូងមី​ និង​ទេសចរណ៍​ធម្មជាតិ​។

គម្រោង​ ខ្លេស៊ី​ដ្រា​ (CLESIDRA) ត្រូវ​បាន​សហការ​អនុ​វត្ដដោយ​អង្គការ​ដៃគូ​ចំនួន​បួន​គឺ​ អង្គការ​អភិវឌ្ឍន៍​ស្ដ្រីក្រីក្រក្នុ​ងទីក្រុង​(UPWD) អង្គការ​អភិវឌ្ឍន៍​សំលេង​សហគមន៍​(BCV) អង្គការ​ Felcos Umbria និង​អង្គការ​ ILS LEDA ។

Announcement Positions

អ្នកប្រឹក្សាយោបល់ដើម្បីផ្តល់វគ្គបណ្តុះបណ្តាលស្ដីពី បច្ចេកទេសក្នុងការ ​​​ ផលិតជីកំប៉ុស និងថ្នាំសម្លាប់សត្វល្អិតតាមបែបសរីរាង្គ

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ទីប្រឹក្សា / អ្នកប្រឹក្សា
  • ពេលវេលា:ការងារ​រយៈពេល​ខ្លី
  • ប្រាក់ខែ: អត់បញ្ជាក់
សង្ខេបមុខតំណែង

គម្រោង​ ៖ Civil Society Links and Empowerment for Socially Inclusive Development in Ratanakiri (CLESIDRA), No. NDICI-CSO/2023/448/125

កាលបរិច្ឆេទ​ចាប់​ផ្តើ​មកា​រងា​រ ៖ ថ្ងៃ​ទី​ ២៦ ខែវិច្ឆិកា​ ឆ្នាំ​២០២៦

ព័ត៌មាន​អំពី​សេវាកម្ម​

អ្នក​ប្រឹក្សា​យោបល់​/អ្នកផ្ដល់​សេវាកម្ម​នឹង​ត្រូវ​សហការ​ជាមួយ​អ្នកជំនាញ​កសិកម្ម​នៃ​អង្គការ​ Felcos Umbria ពី​ប្រទេស​អ៊ីតាលី​ ក្នុង​ការរៀបចំ​ផ្ដល់​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​បច្ចេកទេស​ក្នុង​ការ​ផលិត​ជីកំប៉ុស​ និង​ថ្នាំសម្លាប់សត្វល្អិត​តាម​បែប​សរីរាង្គ​ ទៅដល់​សហគមន៍​គោលដៅ​នៃ​គម្រោង​ ខ្លេស៊ី​ដ្រា​ ក្នុង​ខេ​ត្ដរ​តនគិរី​។

រយៈពេល​នៃ​ការ​ធ្វើការ​

រយៈពេល​នៃ​ការ​ធ្វើការ​គឺ​មាន​រយៈពេល​ ៩ថ្ងៃ​ ដោយ​រួម​មាន​ ១ថ្ងៃ​សម្រាប់​រៀបចំ​មេរៀន​ ៤ថ្ងៃ​ក្នុង​ការ​ផ្ដល់​វគ្គ​បណ្ដុះបណ្ដាល​ ៣ថ្ងៃ​សម្រាប់​ការ​ចុះ​តាមដាន​ និង​ត្រួតពិនិត្យ​ដំណើការ​ផលិត​ជីកំប៉ុស​ និង​ថ្នាំសម្លាប់សត្វល្អិត​ និង​ ១ថ្ងៃ​សម្រាប់​សរសេរ​របាយការណ៍​ ។

ករណីកិច្ច និងការទទួលខុសត្រូវ:
  • អ្នកប្រឹក្សាយោបល់/អ្នកផ្តល់សេវាកម្មនឹងទទួលខុសត្រូវចំពោះភារកិច្ចដូចខាងក្រោម៖
  • សហការជាមួយអ្នកជំនាញកសិកម្មនៃអង្គការ Felcos Umbria ក្នុងការរៀបចំមេរៀន ធីសាស្រ្តបណ្តុះបណ្តាល និងសម្ភារៈសម្រាប់ផ្ដល់វគ្គបណ្តុះបណ្តាលអំពី​ការផលិតជីកំប៉ុស និង ថ្នាំសម្លាប់សត្វល្អិតតាមបែបសរីរាង្គ
  • ផ្តល់វគ្គបណ្តុះបណ្តាលអំពី​ការផលិតជីកំប៉ុស និង ថ្នាំសម្លាប់សត្វល្អិតតាមបែបសរីរាង្គ
  • ចុះតាមដាន និងត្រួតពិនិត្យដំណើរការនៃការផលិតជីកំប៉ុស និង ថ្នាំសម្លាប់សត្វល្អិតតាមបែបសរីរាង្គ
  • សរសេររបាយការណ៍វគ្គបណ្តុះបណ្តាល និងរបាយការវឌ្ឍនភាពនៃការផលិតជីកំប៉ុស និង ថ្នាំសម្លាប់សត្វល្អិតតាមបែបសរីរាង្គ ។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
កម្រិតវប្បធម៌:
  • បរិញ្ញាបត្រ ផ្នែក វិទ្យាសាស្ត្រកសិកម្ម/ក្សេត្រសាស្ត្រ ឬជំនាញពាក់ព័ន្ធផ្សេងទៀត
ប្រវត្តិការងារ:
  • មានបទពិសោធន៍ក្នុងការផ្តល់វគ្គបណ្តុះបណ្តាលទាក់ទងនឹងបច្ចេកទេសកសិកម្មរយៈពេល 5 ឆ្នាំ យ៉ាងតិច
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • មានទីលំនៅបច្ចុប្បន្នក្នុងខេត្ដរតនគិរី
  • មានបទពិសោធន៍​ក្នុងការរៀបចំកម្មវិធីសិក្សា/មេរៀន និងឧបករណ៍សម្រាប់ផ្ដល់បណ្តុះបណ្តាល
  • មានជំនាញក្នុងការផ្ដល់វគ្គបណ្ដុះបណ្ដាល និងសម្របសម្រួលវគ្គបណ្ដុះបណ្ដាល
  • មានជំនាញភាសាអង់គ្លេស ដែលអាចនិយាយ និងសរសេរបាន (មធ្យម)
  • មានជំនាញកុំព្យូទ័រ
 

How to Apply

បេក្ខជន​ដែល​មាន​ចំណាប់អារម្មណ៍​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ដាក់ពាក្យ​ដោយ​ភ្ជាប់​មក​ជាមួយ​៖

  • សំណើ​បច្ចេកទេស​៖
  • គ្រោង​នៃ​មេរៀន​(lesson outline) របៀបវារៈ​ វិធី​សាស្ដ្រ និង​ឧបករណ៍​សម្រាប់​ការ​ផ្ដល់​វគ្គ​បណ្ដុះបណ្ដាល​ស្ដី​បច្ចពី​បច្ចេកទេស​ក្នុង​ការ​ផលិត​ជីកំប៉ុស​ និង​ថ្នាំសម្លាប់សត្វល្អិត​
  • ផែនការ​ការងារ​លម្អិត​ និង​ពេលវេលា​នៃ​បំពេញ​ការងារ​
  • ផែនការ​សំណើ​ថវិកា​(Budget proposal) សម្រាប់​ការ​ផ្ដល់​សេវាកម្ម​
  • ប្រវត្តិរូប​សង្ខេប​/CV ដោយមាន​ព័ត៌មាន​លម្អិត​ និង​លេខ​ទំនាក់ទំនង​របស់​អ្នក​ធានា​ចំនួន​បី​នាក់​។

បេក្ខជន​ដែល​មាន​ចំណាប់អារម្មណ៍​សូម​ផ្ញើ​ប្រវត្តិរូប​សង្ខេប​/CV និង​ឯកសារ​ពាក់ព័ន្ធ​ ទៅកាន់​អ៊ី​មែ​ល ដែល​មាននៅ​ក្នុង​ព័ត៌មាន​លម្អិត​សម្រាប់​ទំនាក់ទំនង​។ មានតែ​បេក្ខជន​ដែលជា​ប់ក្នុង​ដំណាក់កាល​ជ្រើសរើស​ប៉ុណ្ណោះ​ដែល​នឹង​ត្រូវ​បាន​ទាក់ទង​សម្រាប់​ការ​សម្ភាសន៍​ ។

Attachment:
  • ToR_Consultancy_to_Provide_Training_on_Compost_and_Organic_Pesticide
 

Contact Details

Office Address
  • #35AAE0, St. 265, Sangkat Boeng Salang, Khan Tuol Kouk, Phnom Penh, Cambodia
 
Contact Name
  • Urban Poor Women Development
  • លោក ប៉ាច ពៅ
 
Phone
 
Email