Procurement Ads

សេចក្តីប្រកាសសមាជិកភាព អាណត្តិ ២០២៧-២០២៩

with Health Action Coordinating Committee

BTDC-ID: 42351
Closing Date:

Expected Outputs

Announcement Description

គណៈកម្មាធិការ​សម្របសម្រួល​ជំនួយ​មូលនិធិ​សកល​ (CCC) ត្រូវ​បាន​បង្កើត​ឡើងក្នុ​ងឆ្នាំ​២០០៣ ដើម្បី​សម្របសម្រួល​សកម្មភាព​នានា​ដែល​គាំទ្រ​ដោយ​មូលនិធិ​សកល​នៅ​កម្ពុជា​។ តួនាទី​ចម្បង​របស់​គណៈកម្មាធិការ​នេះ​គឺ​ប្រមូល​ផ្តុំភាគី​ពាក់ព័ន្ធ​មកពី​ពហុ​វិស័យ​ ដើម្បី​រៀបចំ​ និង​ដាក់​សំណើ​សុំ​ថវិកា​ទៅកាន់​មូលនិធិ​សកល​ ដែល​ស្រប​ទៅនឹង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ របេង​ គ្រុនចាញ់​ និង​អាទិភាព​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​ និង​ប្រព័ន្ធ​សហគមន៍​ (HSS/CSS)។ លើស​ពី​នេះ​ គណៈកម្មាធិការ​ក៏មាន​តួនាទី​តែងតាំង​អ្នកទទួល​ជំនួយ​ផ្ទាល់​ (Principal Recipients - PRs) មួយ​ ឬច្រើន​ ដែល​នឹង​ទទួលខុសត្រូវ​លើការអនុវត្ត​ជំនួយ​ឥត​សំណង​ និង​ជ្រើសរើស​អ្នកទទួល​ជំនួយ​បន្ត​ (Sub-Recipients) ដែល​នឹង​ចូលរួម​ក្នុង​ការ​អនុវត្ត​គម្រោង​ ប្រសិនបើ​សំណើ​សុំ​ថវិកា​ត្រូវ​បាន​ អនុម័ត​ ព្រមទាំង​ត្រួតពិនិត្យ​អ្នកទទួល​ជំនួយ​ផ្ទាល់​ (PRs) និង​ការ​អនុវត្ត​កម្មវិធី​ដែល​ផ្តល់ហិរញ្ញប្បទាន​ដោយ​ជំនួយ​ឥត​សំណង​ពី​មូលនិធិ​សកល​ តាមរយៈ​គណៈកម្មាធិការ​ត្រួតពិនិត្យ​ អចិន្ត្រៃយ៍​មួយ​។

Expected Outputs

សេចក្តីប្រកាសសមាជិកភាព អាណត្តិ ២០២៧-២០២៩

  • Career Category: Call for Proposals
  • Location: Phnom Penh
Summary

ទោះបីជា​ការចូលរួម​នៅ​ក្នុង​គណៈកម្មាធិការ​ CCC ធ្វើឡើង​ដោយ​ស្ម័គ្រចិត្ត​ និង​មិនមាន​ប្រាក់​កម្រៃ​ក៏ដោយ​ សមាជិក​ CCC គឺជា​សមាសភាគ​ដ៏​សំខាន់​នៃ​រចនា​សម្ព័ន្ធ​របស់​មូលនិធិ​សកល​នៅ​កម្ពុជា​ ហើយនឹង​មានការ​ទទួលខុសត្រូវ​សំខាន់​ៗដូច​ខាងក្រោម​៖

  • ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​របស់​ CCC ឱ្យ​បាន​ទៀងទាត់​ និង​ប្រកបដោយ​ការទទួលខុសត្រូវ​ចែករំលែក​បទពិសោធន៍​ និង​ព័ត៌មាន​ដែល​ពាក់ព័ន្ធ​នៅ​ក្នុង​កិច្ចប្រជុំ​ CCC។
  • ចូលរួម​នៅ​ក្នុង​អង្គ​វិបស្សនា​ (Retreats) គណៈកម្មាធិការ​ និង​/ឬគណៈកម្មាធិការ​ពិសេស​ (Ad hoc committees) របស់​ CCC។
  • រាយការណ៍​ជាប្រចាំ​អំពី​ដំណើរការ​ការងារ​របស់​ CCC ទៅកាន់​អង្គភាព​ និង​បុគ្គល​មកពី​វិស័យ​ដែល​សមាជិក​នោះ​តំណាង​
  • ចូលរួម​ក្នុង​ការពិនិត្យ​ឡើងវិញ​នូវ​លទ្ធផល​ការងារ​នៃ​គម្រោង​ជំនួយ​ ដូចជា​តាមរយៈ​កិច្ចប្រជុំ​ PRTRTs ការ​ចុះទៅ​ពិនិត្យ​ផ្ទាល់​នៅ​មូលដ្ឋាន​ ឬតាមរយៈ​លទ្ធផល​សង្ខេប​។

នៅ​ក្នុង​ខែ​មករា​ ឆ្នាំ​២០២៧ គណៈកម្មាធិការ​ CCC ថ្មី​មួយ​នឹង​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​អាណត្តិ​បី​ឆ្នាំ​ (២០២៧-២០២៩)។ CCC មាន​ សមាជិក​ចំនួន​ ២១រូប​ ដែល​បែងចែក​ទៅតាម​ផ្នែក​ [(រាជរដ្ឋាភិបាល​ (៦រូប​), អង្គការ​មិនមែន​រដ្ឋាភិបាល​ (៣រូប​), វិស័យ​សហគមន៍​ (៦រូប​), វិស័យ​ឯកជន​ (១រូប​), វិស័យ​សិក្សាធិការ​/អប់រំ​ (១រូប​), និង​ដៃគូ​អភិវឌ្ឍន៍​ពហុភាគី​/ទ្វេភាគី​ (៤រូប​)]។

Submission Requirements

តំណាង​ពី​ទ្វេភាគី​ និង​ពហុភាគី​ នឹង​ត្រូវ​បាន​ជ្រើសរើស​/បោះឆ្នោត​ ដោយ​ប្រើប្រាស់​នីតិវិធី​ និង​យន្ត​ការ​ផ្ទៃក្នុង​របស់​ពួកគេ​។ ចំណែក​ឯក្រុមតំណាង​ផ្សេងទៀត​នៅ​ក្នុង​ CCC ត្រូវ​បោះឆ្នោតជ្រើសរើស​ចំនួន​សមាជិក​តាមដែល​បាន​បញ្ជាក់​ខាងលើ​ តាមរយៈ​ដំណើរការ​បោះឆ្នោត​ដែល​បើកចំហ​ និង​មានត​ម្លាភាព ព្រមទាំង​កំណត់​សមាជិក​បម្រុង​ម្នាក់​សម្រាប់​សមាជិក​នីមួយ​ៗមកពី​ស្ថាប័ន​តែមួយ​។

សម្គាល់​៖ សមាជិក​ CCC បច្ចុប្បន្ន​មាន​សិទ្ធិ​ទទួល​បានការ​បោះឆ្នោតជ្រើសរើស​ឡើងវិញ​/ការ​ស្នើ​ឈ្មោះ​ឡើងវិញ​ដោយក្រុម​តំណាង​របស់​ខ្លួន​ ដើម្បី​បម្រើ​ការងារ​ក្នុង​អាណត្តិ​មួយទៀត​ ប៉ុន្តែ​ត្រូវ​បាន​កម្រិត​ត្រឹមតែ​ពីរ​អាណត្តិ​ជាប់គ្នា​ប៉ុណ្ណោះ​។

នៅ​ពេល​ថ្មី​ៗនេះ​ គណៈកម្មាធិការ​ជ្រើសរើស​សមាជិកភាព​ CCC បានតែ​ងតាំង​បុគ្គល​មួយ​ចំនួន​ឱ្យ​ធ្វើជា​អ្នក​សម្របសម្រួល​សមាជិកភាព​ CCC សម្រាប់​ស្ថាប័ន​នីមួយ​ៗ។ បុគ្គល​ទាំងនេះ​នឹង​សម្របសម្រួល​ដំណើរការ​តែងតាំង​ និង​បោះឆ្នោតជ្រើសរើស​សមាជិក​ CCC ថ្មី​។

អង្គការ​ ឬបុគ្គល​ដែល​មាន​ចំណាប់អារម្មណ៍​ចង់​ចូល​ជាស​មា​ជិក CCC គួរតែ​ផ្ញើ​រឈ្មោះ​ ព័ត៌មាន​ទំនាក់ទំនង​ និង​សេចក្តីថ្លែង​ការណ៍​បង្ហាញ​ពី​ចំណាប់អារម្មណ៍​សង្ខេប​ (មិន​ឱ្យ​លើស​ពី​ ២ កថាខណ្ឌ​) ទៅកាន់​អ្នក​សម្របសម្រួល​សមាជិកភាព​ CCC របស់​ពួកគេ​ ត្រឹម​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា​ ឆ្នាំ​២០២៦ ។ ព័ត៌មាន​ទំនាក់ទំនង​សម្រាប់​អ្នក​សម្របសម្រួល​សមាជិកភាព​ CCC ដែល​មាននៅ​ក្នុង​ព័ត៌មាន​លម្អិត​សម្រាប់​ទំនាក់ទំនង​។

ព័ត៌មាន​ទំនាក់ទំនង​សម្រាប់​អ្នក​សម្របសម្រួល​សមាជិកភាព​ CCC មាន​រៀបរាប់​នៅ​ក្នុង​ឯកសារ​ភ្ជាប់​ខាងក្រោម​

Attachment:
  • Final_Call_for_CCC_membership_2027_2029_26Oct2026_Eng&Kh
 

Contact Details

Office Address
  • The CCC Secretariat Office: GIA Tower, Floor 17F, Unit G1717, Sopheak Mongkul Street, Diamond Island, Phnom Penh, Cambodia
 
Contact Name
  • Ms. Vladanka Andreeva, UN Resident Coordinator UNDP
  • Mr. Zachary Le Vene, Team Leader, USG (US Embassy)
  • Mr. Tim Vora, Executive Director, HACC
  • Tim Vora, Executive Director, HACC.
  • Mr. Mak Sarath, Malaria Program Manager II, CRS Cambodia
  • Mr. Choub Sok Chamreun, Executive Director, KHANA
  • Neak Oknha Kith Meng, President
  • Dr. Chiv Bunthy, Secretariat Manager
 
Phone
 
Email