សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសក្រុមហ៊ុន ឬ នីតិបុគ្គលសម្រាប់ការរៀបចំផលិតវីដេអូស្ប៉ត សម្ភារអប់រំសុខភាពលើប្រធានបទ “ សុខភាពភ្នែកនៅកម្ពុជា ”
- Career Category: Call for Proposals
- Location: Phnom Penh
គោលបំណងនៃលក្ខខណ្ឌការងារ
គោលបំណងនៃលក្ខខណ្ឌការងារនេះ គឺដើម្បីជ្រើសរើសក្រុមហ៊ុនផលិតវីដេអូស្ប៉ត ដែលមានសមត្ថភាពក្នុងការយកអត្ថបទសាច់រឿង(Script) ដែលមជ្ឈមណ្ឌលជាតិមានស្រាប់ មកសិក្សារៀបចំជាផ្ទាំងសាច់រឿង(Storyboard) រួចផលិតចេញជាវីដេអូស្ប៉តប្រកបដោយគុណភាព ដើម្បីបង្កើនការយល់ដឹងរបស់ប្រជាពលរដ្ឋក្នុងការថែរក្សាសុខភាពភ្នែក។
ទំហំនៃលក្ខខណ្ឌការងារ
ក្រុមហ៊ុនដែលបានជ្រើសរើស ត្រូវអនុវត្តតាមលក្ខខណ្ឌដូចខាងក្រោម៖
- ប្រភេទនៃសម្ភារ: វីដេអូស្ប៉ត
- សកម្មភាព
- សិក្សាលើ Script ដែលមានស្រាប់ និងបង្កើតផ្ទាំងសាច់រឿង (Storyboard) ឱ្យមានភាពទាក់ទាញ។
- រៀបចំការសម្តែង ស្វែងរកទីតាំង និងជ្រើសរើសតួអង្គ (Casting & Location) ឱ្យសមរម្យស័ក្តិសមនឹងសាច់រឿង។
- ការថត ការកាត់តវីដេអូស្ប៉ត ការកែពណ៌ ការបញ្ចូលសំឡេង និងភ្លេងអម។
- បរិមាណ និងលក្ខណៈបច្ចេកទេសចំនួន: ០២វីដេអូស្ប៉ត សម្រាប់ប្រធានបទសុខភាពភ្នែក។
- មានរយៈពេល ៦០វិនាទី ក្នុងមួយវីដេអូស្ប៉ត និងលើស ដោយភ្ជាប់ជាមួយភាសាកាយវិការ និងមានអក្សររត់ (Subtitle) ជាភាសាខ្មែរ និងអង់គ្លេស។
- វីដេអូស្ប៉តត្រូវមានគុណភាពកម្រិតខ្ពស់ (HD/4K) នឹងអាចប្រាកដប្រើប្រាស់ និងចែករំលែកតាមប្រព័ន្ធបណ្តាញសង្គមបាន (Social Media) និងទូរទស្សន៍។
- ត្រូវបញ្ចាំងសេចកី្តព្រាងវីដេអូស្ប៉តដល់ថ្នាក់គ្រប់គ្រងការងារនេះដើម្បីផ្តល់យោបល់មុនពេលផ្តល់ជូនវីឌីអូស្ប៉តចុងក្រោយបង្អស់។
កាលវិភាគ និងការផ្តល់លទ្ធផល (Deliverables)
ការងារនេះត្រូវបានគេរំពឹងថានឹងបញ្ចប់ក្នុងរយៈពេល ០២ខែ បន្ទាប់ពីកិច្ចសន្យាត្រូវបានចុះហត្ថលេខា។
- សប្តាហ៍ទី ១: ប្រជុំពិភាក្សាលម្អិតអំពី Script ជាមួយក្រុមការងារ NCHP ដើម្បីទទួលបានការយល់ដឹងម៉ត់ចត់។ (ជាលទ្ធផល: របាយការណ៍បឋម)
- សប្តាហ៍ទី ២ ដល់ ទី ៣: រៀបចំផ្ទាំងសាច់រឿង (Storyboard) ជ្រើសរើសតួសម្តែង និងទីតាំង។ (ជាលទ្ធផល: Storyboard ត្រូវបានអនុម័តដោយ NCHP)
- សប្តាហ៍ទី ៤ ដល់ ទី ៥: ចុះថតវីដេអូស្ប៉ត (Production) និងធ្វើការកាត់តបឋម (First Draft)។ (ជាលទ្ធផល: សេចក្តីព្រាងវីដេអូស្ប៉តលើកទី១)
- សប្តាហ៍ទី ៦ ដល់ ទី ៧: ធ្វើតេស្តសាកល្បងសម្ភារៈព្រាង (Pre-test) ក្នុងប្រជាជនក្រុមគោលដៅ និងទទួលការពិនិត្យយោបល់ពី NCHP។ (ជាលទ្ធផល: របាយការណ៍ធ្វើតេស្ត និងអនុសាសន៍កែលម្អ)
- សប្តាហ៍ទី ៨: បញ្ចប់ការកាត់ត និងប្រគល់វីដេអូស្ប៉តចុងក្រោយ (Master File) ជូន NCHP។
Eligibility
- តម្រូវការក្រុមហ៊ុន៖
- ជាក្រុមហ៊ុន ឬនីតិបុគ្គលដែលបានចុះបញ្ជីនៅប្រទេសកម្ពុជា ឬរូបវន្ត័បុគ្គលដែលមានការបញ្ជាក់មុខរបរពីអាជ្ញាធរមូលដ្ឋានដែលកំពុងរស់នៅ និងមានបទពិសោធន៍យ៉ាងតិច ៥ឆ្នាំក្នុងវិស័យចងក្រង និងផលិតវីដេអូស្ប៉ត (SBCC) និងការអភិវឌ្ឍន៍សម្ភារទំនាក់ទំនង។
- មានបទពិសោធន៍ការងារក្នុងវិស័យសុខភាពសាធារណៈ។
- សមត្ថភាពក្នុងការគិតច្នៃប្រឌិត បត់បែន និងឆ្លើយតបយ៉ាងឆាប់រហ័ស។
- យល់ដឹងខ្លាំងអំពីវប្បធម៌ និងបរិបទរបស់ខ្មែរ ព្រមទាំងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា។
- តម្រូវការរចនាសម្ព័ន្ត និងធនធាន៖
- នាយក/ប្រធានគម្រោង: មានបទពិសោធន៍ ៣-៥ឆ្នាំ ក្នុងការរៀបចំផែនការ ការអនុវត្តគម្រោង និងគ្រប់គ្រងក្រុមការងារ។
- អ្នកដឹកនាំរឿង / អ្នកបង្កើត Storyboard: មានបទពិសោធន៍ក្នុងការច្នៃ Script ឱ្យទៅជា Storyboard ប្រកបដោយភាពទាក់ទាញ។
- អ្នកជំនាញកាត់ត និងផលិតវីដេអូស្ប៉ត: មានបទពិសោធន៍ ២-៣ឆ្នាំ ក្នុងការកាត់តវីដេអូស្ប៉តបញ្ចូលសម្លេង និងកែពណ៌។
- អ្នកថតវីដេអូស្ប៉តស្ប៉ត: មានចំណេះដឹងច្បាស់លាស់ពីប្រតិបត្តិការកាមេរ៉ាការរៀបចំពន្លឺ (Lighting)។