Procurement Ads

សេចក្តីជូនដំណឹង ស្តីពីការអញ្ជើញចូលរួមដេញថ្លៃសាងសង់សួនកុមារ

with The Rabbit School
This job has already passed the closing date

BTDC-ID: 42296
Closing Date:

Expected Outputs

Announcement Description

អង្គការ​សាលារៀន​ទន្សាយ​ សូម​ជម្រាប​ជូនដំណឹង​ដល់ក្រុមហ៊ុន​ និង​អ្នក​ម៉ៅការ​សំណង់​ក្នុងស្រុក​ទាំងអស់​ឱ្យ​បាន​ជ្រាប​ថា​ អង្គការ​នឹង​បើក​ការ​ដេញថ្លៃ​ជាសាធារ​ណៈ​ ដើម្បី​ជ្រើសរើស​ក្រុមហ៊ុន​ ឬអ្នក​ម៉ៅការ​សំណង់​សម្រាប់​អនុវត្ត​ការងារ​សាងសង់​សួន​កុមារ​មួយកន្លែង​ នៅ​ក្នុង​បរិវេណ​សាលាបឋមសិក្សា​ទួល​គោក​ រាជធានី​ភ្នំពេញ​។

Expected Outputs

សេចក្តីជូនដំណឹង ស្តីពីការអញ្ជើញចូលរួមដេញថ្លៃសាងសង់សួនកុមារ

  • Career Category: Invitation for Bids
  • Location: Phnom Penh

Eligibility

  • លក្ខខណ្ឌ និងនីតិវិធីនៃការដាក់សំណើដេញថ្លៃ
  • ការដាក់ឯកសារបញ្ជាក់លក្ខណៈសម្បត្តិ៖ អ្នកចូលរួមដេញថ្លៃត្រូវផ្ញើឯកសារភ្ជាប់ដែលបញ្ជាក់ពីលក្ខណៈសម្បត្តិរបស់ខ្លួនអោយបានត្រឹមត្រូវ និងពេញលេញ។
  • ការដាក់ឯកសារសម្រង់តម្លៃ និងពាក្យសុំចូលរួមដេញថ្លៃ៖ រាល់ឯកសារសម្រង់តម្លៃត្រូវបង្ហាញពត៌មាន​លំអិតអំពីតម្លៃសម្ភារៈ និងកំលាំងពលកម្មដោយរួមបញ្ចូលនូវពន្ធអាករលើតម្លៃបន្ថែម (VAT) ១០% សម្រាប់បុគ្គលជាប់អាករ (បានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ) រឺរំលេចនូវពន្ធកាត់ទុកលើកម្លាំងពលកម្ម ១៥% (Withholding Tax​ 15%) សម្រាប់បុគ្គល មិនជាប់អាករ (មិនបានចុះបញ្ជីជាមួយ​អគ្គនាយក​ដ្ឋានពន្ធដារ)។ ឯកសារសម្រង់តម្លៃ និងពាក្យសុំចូលរួមដេញថ្លៃទាំងអស់ ត្រូវដាក់ក្នុងស្រោមសំបុត្របិទជិត ដោយមានហត្ថលេខា និងត្រារបស់ក្រុមហ៊ុន ឬអ្នកម៉ៅការសំណង់នៅលើស្រោមសំបុត្រ ហើយបញ្ជូនមកការិយាល័យអង្គការសាលារៀនទន្សាយ ដែលមានទីតាំងក្នុងបរិវេណសាលាបឋមសិក្សាទួលគោក រាជធានីភ្នំពេញ។ មិនអនុញ្ញាតឱ្យដាក់ឯកសារសម្រង់តម្លៃ និងពាក្យសុំចូលរួមដេញថ្លៃតាមរយៈសារអេឡិចត្រូនិច (អ៊ីមែល) ឡើយ។
  • ការដាក់ឯកសារឱ្យទាន់ពេលវេលា៖ ឯកសារសម្រង់តម្លៃ និងពាក្យសុំចូលរួមដេញថ្លៃដែលមិនបានបញ្ជូនមកអង្គការសាលារៀនទន្សាយទាន់ពេលវេលា នឹងមិនត្រូវបានទទួលយកឡើយ។
  • ការប្រជុំបើកកញ្ចប់ដេញថ្លៃ៖ ការប្រជុំបើកកញ្ចប់ដេញថ្លៃនឹងធ្វើឡើងដោយផ្ទាល់នៅសាលប្រជុំសាលាបឋមសិក្សាទួលគោក។ កាលបរិច្ឆេទ និងពេលវេលានៃការបើកកញ្ចប់ដេញថ្លៃ នឹងត្រូវជូនដំណឹងនៅពេលក្រោយ។
  • វត្តមានក្នុងការប្រជុំបើកកញ្ចប់ដេញថ្លៃ៖ អ្នកចូលរួមដេញថ្លៃទាំងអស់ត្រូវមកចូលរួមប្រជុំឱ្យទាន់ពេលវេលា។ ប្រសិនបើអ្នកចូលរួមដេញថ្លៃណាម្នាក់មិនមានវត្តមាននៅពេលចាប់ផ្តើមប្រជុំ ឬអវត្តមានលើសពី ១៥ នាទី នោះសំណើដេញថ្លៃរបស់អ្នកនោះនឹងមិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងការបើកកញ្ចប់ដេញថ្លៃឡើយ។
  • លិខិតផ្ទេរសិទ្ធិតំណាង៖ អ្នកតំណាងក្រុមហ៊ុន ឬអ្នកម៉ៅការសំណង់ដែលចូលរួមប្រជុំបើកកញ្ចប់ដេញថ្លៃ ត្រូវមានលិខិតផ្ទេរសិទ្ធិដែលមានហត្ថលេខាត្រឹមត្រូវពីប្រធានក្រុមហ៊ុន ឬម្ចាស់អាជីវកម្មម៉ៅការសំណង់។
  • ការរក្សាទុកឯកសារ៖ ឯកសារទាំងអស់ដែលបានដាក់ជូនអង្គការសាលារៀនទន្សាយ នឹងត្រូវរក្សាទុកដោយអង្គការ ហើយមិនត្រូវប្រគល់ត្រឡប់ជូនអ្នកដាក់សំណើវិញឡើយ។

Submission Requirements

ក្រុមហ៊ុន​ ឬអ្នក​ម៉ៅការ​សំណង់​ដែល​មាន​ប្រភព​តែមួយ​ អាច​ដាក់​សំណើ​ដេញថ្លៃ​បានតែ​មួយ​ប៉ុណ្ណោះ​។ ក្នុង​ករណី​រក​ឃើញ​ថា​ ក្រុមហ៊ុន​ ឬអ្នក​ម៉ៅការ​សំណង់​ដែល​ចូលរួម​ដេញថ្លៃ​មាន​សម្ព័ន្ធ​ភាព​ ឬមាន​ប្រភព​តែមួយ​ជាមួយគ្នា​ សំណើ​ដេញថ្លៃ​ទាំងនោះ​នឹង​ត្រូវ​ច្រានចោល​ដោយស្វ័យប្រវត្តិ​។

ក្រុមហ៊ុន​ ឬអ្នក​ម៉ៅការ​សំណង់​ដែល​មាន​ចំណាប់អារម្មណ៍​ សូម​ទាក់ទង​មក​អង្គការ​សាលារៀន​ទន្សាយ​ ដើម្បី​សាកសួរ​ព័ត៌មាន​លម្អិត​អំពី​នីតិវិធី​នៃ​ការ​ដេញថ្លៃ​ និង​ការរៀបចំ​ឯកសារ​បញ្ជាក់​លក្ខណៈ​សម្បត្តិ​របស់​អ្នកចូលរួម​ដេញថ្លៃ​។ ការសាកសួរ​ព័ត៌មាន​ និង​ទទួល​ឯកសារ​ពាក់ព័ន្ធ​អាច​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី​២៧ ខែ​តុលា​ ដល់​ថ្ងៃ​ទី​៦ ខែវិច្ឆិកា​ ឆ្នាំ​២០២៦។

សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទាក់ទង​អង្គការ​សាលារៀន​ទន្សាយ​តាមរយៈ​ព័ត៌មាន​ទំនាក់ទំនង​ដែល​បាន​ផ្តល់ជូន​។ និង​ទាញ​យក​ទម្រង់​ឯកសារ​ដេញថ្លៃ​នៅ​ដំណ​រភ្ជាប់​ដែល​បាន​ផ្តល់ជូន​ខាងក្រោម​ផង​ដែរ​។

Attachment:
  • Invitation_to_Bid_for_the_Construction_of_a_Playground_EN_KH
  • ទម្រង់ដេញថ្លៃការងារសាងសងសួនកុមារ
 

Contact Details

Office Address
  • Within the premises of Toul Kork Primary School, Street 291 corner of Street 550, Sangkat Boeng Kak Ti Muoy, Khan Tuol Kouk, Phnom Penh, Cambodia
 
Contact Name
  • ក្នេង ណាយាន មន្ត្រីរដ្ឋបាល និងហិរញ្ញវត្ថុ
 
Phone
 
Website