Procurement Ads

ការអញ្ជើញចូលរួមការដេញថ្លៃ ការងារកែលម្អអណ្តូងដែលខូចខាតដោយសារទឹកជំនន់អណ្តូងចំនួន៥០

with World Vision International-Recruitment

BTDC-ID: 42211
Closing Date:

Expected Outputs

Announcement Description

អង្គការ​ទស្សនៈ​ពិភពលោក​កម្ពុជា​គឺជា​អង្គការ​ជំនួយមនុស្សធម៌​ និង​អភិវឌ្ឍន៍​ដែល​មិន​ស្វែងរក​ប្រាក់ចំណេញ​ ក្នុង​គោលបំណង​ដើម្បី​ជួយ​ដល់កុមារ​ងាយ​រងគ្រោះ​ និង​សហគមន៍​ទូទាំង​ពិភពលោក​អោយ​មានការ​រស់នៅ​ប្រកបដោយ​ចីរភាព​ ដោយ​ការ​ដោះស្រាយ​ទៅលើ​ការ​កាត់បន្ថយ​ភាព​ក្រីក្រ​។ តាមរយៈ​កម្មវត្ថុ​ខាងលើ​ ក្រុមហ៊ុន​របស់​លោកអ្នក​ត្រូវ​បាន​អញ្ជើញ​អោយ​ចូលរួម​ និង​ដាក់​សំណើ​រស្នើសុំ​ក្នុង​ការចូលរួម​ដេញថ្លៃ​ ការងារ​កែ​លម្អ​ អណ្តូង​ដែល​ខូចខាត​ដោយសារ​ទឹកជំនន់​អណ្តូង​ចំនួន​៥០ ។

Expected Outputs

ការអញ្ជើញចូលរួមការដេញថ្លៃ ការងារកែលម្អអណ្តូងដែលខូចខាតដោយសារទឹកជំនន់អណ្តូងចំនួន៥០

  • Career Category: Invitation for Bids
  • Location: Battambang Province
Summary

ការងារ​កែ​លម្អ​អណ្តូង​ដែល​ខូចខាត​ដោយសារ​ទឹកជំនន់​អណ្តូង​ចំនួន​៥០

ទីតាំង​៖

  • ខេត្ត​បាត់​ដំបង​៖ ស្រុក​មោង​ឫស្សី​ ស្រុក​បវេល ស្រុក​ថ្ម​គោល​ ស្រុក​ភ្នំ​ព្រឹក​
  • ខេត្ត​បន្ទាយ​មានជ័យ​៖ ស្រុក​មង្គល​បូរី​ ស្រុក​ភ្នំស្រុក​ ស្រុក​អូរ​ជ្រៅ​

អ្នក​ម៉ៅការ​នឹង​ត្រូវ​បញ្ចប់​ការងារ​កែ​លម្អ​អណ្តូង​ក្នុងរយៈពេល​៥០ថ្ងៃ​បន្ទាប់ពី​ថ្ងៃ​ចុះ​កិច្ចសន្យា​

Eligibility

  • ការចុះបញ្ជីក្រុមហ៊ុន
  • រយៈពេលនៃការប្រកបអាជីវកម្ម
  • សម្ភារៈ/ឧបករណ៍ និងលក្ខណៈបច្ចេកទេស
  • លក្ខណៈសម្បត្តិរបស់បុគ្គលិក
  • បទពិសោធន៍ និងលទ្ធផលការងារកន្លងមក
  • លក្ខខណ្ឌនៃការទូទាត់ប្រាក់
  • ការធានា
  • រយៈពេលអនុវត្ត និងបញ្ចប់ការងារ
  • តម្លៃប្រកួតប្រជែង

Submission Requirements

អ្នក​ផ្គត់ផ្គង់​ប្រកាស​ការយល់ព្រម​ និង​ភ្ជាប់​រាល់​ឯកសារ​ពាក់ព័ន្ធ​ទាំងអស់​ ដូច​មាន​ចែង​ខាងក្រោម​ ៖

  1. ច្បាប់​ចម្លង​នៃ​វិញ្ញាបនបត្រ​ចុះបញ្ជី​អាជីវកម្ម​
  2. វិញ្ញាបនបត្រ​ឬ អាជ្ញាប័ណ្ណ​អាជីវកម្ម​ ឬឯកសារ​ស្រដៀងគ្នា​
  3. ច្បាប់​ចម្លង​នៃ​ការ​ចុះបញ្ជី​ពន្ធ​, វិញ្ញាបនបត្រ​បញ្ជាក់​ការ​បង់ពន្ធ​ ឬឯកសារ​ស្រដៀងគ្នា​
  4. ពត៌មាន​អំពី​រចនា​សម្ព័ន្ធ​ក្រុមហ៊ុន​ (ឈ្មោះ​នាយក​ក្រុមហ៊ុន​ / ម្ចាស់​)
  5. រូបភាព​និង​កុងត្រា​ការងារ​ធ្លាប់​បាន​សាងសង់​ ដែល​ប្រហាក់ប្រហែល​មុខ​ទំនិញ​ខាងលើ​។
  6. សូម​ធ្វើការ​ចុះហត្ថលេខា​លើការបង្ហា​ញទំនាស់​ផលប្រយោជន៍​ ដែល​បង្ហាញ​ពី​ទំនាក់ទំនង​ណាមួយ​ជាមួយ​បុគ្គលិក​អង្គការ​ទស្សនៈ​ពិភពលោក​កម្ពុជា​។
  7. សូម​ធ្វើការ​ចុះហត្ថលេខា​លើ​ គោល​នយោបាយ​ Code of Conduct
  8. សូម​ធ្វើការ​ចុះហត្ថលេខា​លើ​ គោល​នយោបាយ​ WV's Safeguarding Management
  9. រាល់​កុងត្រា​ដែល​បានជា​ប់ក្នុង​ការ​ដេញថ្លៃ​នេះ​នឹង​ត្រូចអនុលោម​តាមច្បាប់​នៃ​ព្រះរាជាណាចក្រកម្ពុជា​
  10. អង្គការ​ទស្សនៈ​ពិភពលោក​កម្ពុជា​ សូម​រក្សា​សិទ្ធ​នៃ​ការ​ផ្លាស់​ប្តូរនូវលក្ខខណ្ឌ​ និង​កាល​បរិ​ច្ចេ​ទនៃ​ការ​ដាក់​ស្នើសុំ​ដេញថ្លៃ​ ដែល​បាន​ចែង​ក្នុង​ការ​ដេញថ្លៃ​។

សូម​រក្សា​ឯកសារ​ដេញថ្លៃ​របស់​លោកអ្នក​នៅ​ក្នុង​ស្រោម​សំបុត្រ​បិទ​ជិត​ដោយមាន​ការ​ចុះហត្ថលេខា​តំណាង​ពី​អ្នកស្នើ​សុំ​ដេញថ្លៃ​នោះ​។ ស្រោម​សំបុត្រ​របស់​លោកអ្នក​ត្រូវតែ​បញ្ជាក់​អោយ​បាន​ច្បាស់លាស់​នូវ​“ប្រភេទ​នៃ​ទំនិញ​ ឬសេវាកម្ម​ដែល​បាន​ដាក់​ស្នើសុំ​“ នឹង​ដាក់​ស្នើសុំ​ទៅកាន់​ផ្នែក​លទ្ធកម្ម​ ការិយាល័យ​អង្គការ​ទស្សនៈ​ពិភពលោក​កម្ពុជា​ ឬតាមរយៈ​អ៊ី​ម៉ែ​ល ដែល​មាននៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​អោយ​បាន​មុនម៉ោង​ 0៥:00 ល្ងាច​ ២៩ ខែ​តុលា​ ឆ្នាំ​២០២៦។ រាល់​ឯកសារ​ដេញថ្លៃ​ទាំងអស់​ ដែល​ទទួល​បាន​ក្រោយ​កាល​បរិ​ច្ចេ​ទខាងលើ​ នឹង​មិន​តម្រូវ​យកមក​ពិចារណា​ឡើយ​។

Attachment:
  • ITB Borehole Renovation
  • BOQ-Borehole rehabilitation
  • PKH_Supplier Pre-qualification - Eng&Khm_Revised
  • WVI-Core Policy document-khmer (2)
 

Contact Details

Office Address
  • World Vision International, Procurement Unit #27th Floor, GIA Tower, St. Sopheak Mongkol,, Sangkat Tonle Basak, Khan Chamkar Mon, Phnom Penh, Cambodia
 
Contact Name
  • អង្គការទស្សនៈពិភពលោកអន្តរជាតិ - ការិយាល័យជាតិកម្ពុ
  • ទំនាក់ទំនង ៖ ផ្នែកលទ្ធកម្ម
 
Phone
 
Email
 
Website