Procurement Ads

សេចក្តីជូនដំណឹងស្តីពីការ ប្រកាសដេញថ្លៃជីកអណ្តូង​​សូឡាសហគមន៍ និងអណ្ដូងស្នប់

with Clear Cambodia

BTDC-ID: 42177
Closing Date:

Expected Outputs

Announcement Description

អង្គការ​ស្អាត​កម្ពុជា​៖ គឺជា​អង្គការ​ក្នុងស្រុក​មួយ​ដែល​ធ្វើការ​លើ​វិស័យ​អភិវឌ្ឍន៍​នៅ​ក្នុង​សហគមន៍​ដោយ​លើក​កម្ពស់​គុណភាព​ទឹកអនាម័យ​ សុខភាព​ និង​ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​បណ្តា​សហគមន៍​គោលដៅ​ដោយ​ប្រើ​បច្ចេក​វិទ្យា​ និង​ការអប់រំ​សមស្រប​។

អង្គការ​ស្អាត​កម្ពុជា​ សូម​ប្រកាស​ដេញថ្លៃ​ជីក​អណ្តូង​សូ​ឡាសហគមន៍​ និង​អណ្ដូង​ស្នប់​នៅ​ខេត្ត​រតនគិរី​ បើ​លោក​ លោកស្រី​មាន​ចំណាប់​អារ​ម្មណ៏ សូម​អញ្ជើញ​មក​យក​ទម្រង់​បែបបទ​ដេញថ្លៃ​ នៅ​ការិយាល័យ​អង្គការ​ស្អាត​កម្ពុជា​ ដែល​មាន​អាសយដ្ឋាន​ដូច​ខាងក្រោម​ ឬ លោក​ លោកស្រី​អាច​ទាញ​យក​ទម្រង់​បែបបទ​ដេញថ្លៃ​តាម​យៈ​គេ​ហទំព័រ​ដែល​បាន​ផ្សព្វផ្សាយ​ និង​គេ​ហទំព័រ​

Expected Outputs

សេចក្តីជូនដំណឹងស្តីពីការ ប្រកាសដេញថ្លៃជីកអណ្តូង​​សូឡាសហគមន៍ និងអណ្ដូងស្នប់

  • Career Category: Invitation for Bids
  • Location: Ratanak Kiri Province
Summary

លក្ខខណ្ឌ​នៃ​ការ​ជ្រើសរើសៈ

អង្គការ​ស្អាត​កម្ពុជា​ត្រូវការ​ជ្រើសរើស​អ្នក​ជីក​អណ្តូង​សូ​ឡាសហគមន៍​ចំនួន​១អណ្ដូង​នៅ​ស្រុក​អូរ​យ៉ាដាវ ចំនួន​៧អណ្ដូង​នៅ​ស្រុក​អូរ​ជុំ​ និង​ចំនួន​៥អណ្ដូង​នៅ​ស្រុក​វើនសៃ​ក្នុង​ខេត្ត​រតនគិរី​ និង​ អណ្ដូង​ស្នប់​ចំនួន​២អណ្ដូង​នៅ​ស្រុក​កូន​មុំ​ ចំនួន​២២អណ្ដូង​នៅ​ស្រុក​អូរ​ជុំ​ និង​ចំនួន​៤៦អណ្ដូង​នៅ​ស្រុក​វើនសៃ​នៃ​ខេត្ត​រតនគិរី​ ដែល​មាន​ជាល​ក្ខណៈ​បច្ចេកទេស​ដូច​ខាងក្រោម​៖

  • អណ្តូង​សូ​ឡាសហគមន៍​
  • ការ​ជីក​អណ្ដូង​
  • ជីក​អណ្ដូង​ជម្រៅ​ពី​៧០ម៉ែត្រ​ ទៅ​ ១០០ម៉ែត្រ​
  • ប្រើ​បំពង់​ទីប​ជ័រ​ម៉ាក​យូភី​ជីរូបឥន្ទ្រី​ទំហំ​១៥០មម រ៉េ​ស៊ី​ស្ដ​ង់ទប់​សម្ពាធ​១៣.៥បារ​
  • ប្រើ​បំពង់​ទីប​ជ័រ​ម៉ាក​យូភី​ជីរូបឥន្ទ្រី​ទំហំ​១២៥មម រ៉េ​ស៊ី​ស្ដ​ង់ទប់​សម្ពាធ​៨.៥បារ​
  • បរិមាណ​ទិន្នផល​ទឹក​ ឬធារ​ទឹក​បូម​បាន​៥ម៉ែត្រគីប​/ម៉ោង​
  • ចាក់​បេតុង​ដើម្បី​ការពារ​ទឹក​កខ្វក់​ជ្រាបចូល​អណ្ដូង​ប្រវែង​២០ម៉ែត្រ​
  • គ្រប់​អណ្ដូង​ត្រូវ​ដាក់​ក្លរដើម្បី​សម្រាប់​មេរោគ​ និង​យក​សំណាក​ដី​នៃ​អណ្ដូង​នីមួយ​ៗ
  • ធ្វើ​តេស្ដ​ទឹក​រក​ជាតិ​អាសេនិច​សម្រាប់​អណ្ដូង​នីមួយ​ៗ ដោយមាន​របាយការណ៍​ត្រឹមត្រូវ​
  • ការ​ជីក​អណ្ដូង​ត្រូវ​ដាក់​បំពង់​ទីប​ដល់ក្រោម​និង​ចាក់​គ្រួស​ជុំវិញ​ទុយោ​ពីលើ​ដល់ក្រោម​ និង​មាន​គម្រប​បិត​ជិត​(អណ្ដូង​បិត​)
  • ប្រព័ន្ធ​សូ​ឡា
  • ផ្ទាំង​សូ​ឡាក​ម្លាំង​សរុប​3,600W, អាច​ស្រូប​ពន្លឺ​បាន​សងខាង​ កប់​ខ្សែ​ម៉ា​សការពារ​ឆក់​ និង​រន្ទះ​
  • អំពូល​សូ​ឡាបំភ្លឺ​អណ្តូង​សូ​ឡាសហគមន៍​៣០០វ៉ាត់​
  • ម៉ូទ័រទំលាក់​អណ្ដូង​កម្លាំង​៤សេស​ និង​មាន​ពោង​ទឹក​អូតូ
  • បំពាក់​ប្រព័ន្ធ​បាញ់​ទឹក​សម្អាត​សូ​ឡា
  • ធ្វើ​ដែក​សសរ​ ស៊ុម​ និង​ទម្រ​បន្ទះ​សូ​ឡា
  • ស៊ុម​ទ្រ​បន្ទះ​សូ​ឡា
  • ការ​សាងសង់​
  • ចាក់បេតុងប្រភេទ២០Mpa កម្រាស់១០សម និងប្រវែង១០ម៉ែត្រx១០ម៉ែត្រ និងសាងសង់ប្រអប់ការពារអណ្ដូងទឹកប្រវែង ៧០សមx៧០សមx៣០សម ដាក់គម្របដែកចាក់សោរនិងដាក់លូស្ដុកទឹក
  • ចាក់ជម្រាលបេតុងប្រភេទ២០Mpa កម្រាស់១០សម និងប្រវែង៣ម៉ែត្រx៤ម៉ែត្រ មានជម្រាល២%
  • សាងសង់ជើងទម្រធុងរៀបក្រវ៉ាតជុំវិញដោយប្រើឥដ្ឋ២០ ប្រវែង២ម៉ែត្រx២ម៉ែត្រ កម្ពស់១.២ម៉ែត្រ
  • រោងមានកម្ពស់ខាងមុខ៤.៦ម៉ែត្រ និងខាងក្រោយ៤.៤ម៉ែត្រ និងមានប្រកដំបូលស័ង្កសី និងដាក់ស៊ីទែន១
  • សាងសង់របងប្រវែង១០ម៉ែត្រx១០ម៉ែត្រ​ កម្ពស់១.៥ម៉ែត្រ
  • អណ្ដូង​ស្នប់​
  • ក្បាល​ស្នប់​អា​ហ្រ្វី​ដែហ្វជា​ AOV ឥណ្ឌា​ ជាមួយនឹង​គ្រឿង​បន្លាស់​មួយ​ឈុត​
  • ចាក់​បេតុង​មាន​ប្រវែង​៣ម៉ែត្រ​ x៣ម៉ែត្រ​ជុំវិញ​អណ្ដូង​ និង​មាន​ចង្អូរ​បង្ហូរទឹក​ប្រវែង​៣ម៉ែត្រ​ និង​ទទឹង​០.៤០ម៉ែត្រ​ កម្រាស់​០.២៥ម៉ែត្រ​ទាំង​ភ្លឺ​ទប់ទឹក​
  • ប្រើ​បំពង់​ទីប​ជ័រ​ម៉ាក​យូភី​ជីរូបឥន្ទ្រី​ទំហំ​១២៥មម រ៉េ​ស៊ី​ស្ដ​ង់ទប់​សម្ពាធ​១៣.៥បារ​
  • ប្រើ​បំពង់​ទីប​ជ័រ​ម៉ាក​យូភី​ជីរូបឥន្ទ្រី​ទំហំ​១០០មម រ៉េ​ស៊ី​ស្ដ​ង់ទប់​សម្ពាធ​៨.៥បារ​
  • អណ្ដូង​ស្នប់​មាន​ជម្រៅ​ចាប់ពី​ ៥០ម៉ែត្រ​ ទៅ​៧០ម៉ែត្រ​
  • ចាក់​បេតុង​ដើម្បី​ការពារ​ទឹក​កខ្វក់​ជ្រាបចូល​អណ្ដូង​ប្រវែង​១២ម៉ែត្រ​
  • ធ្វើ​តេស្ដ​ទឹក​រក​ជាតិ​អាសេនិច​សម្រាប់​អណ្ដូង​នីមួយ​ៗ ដោយមាន​របាយការណ៍​ត្រឹមត្រូវ​
  • បរិមាណ​ទិន្នផល​ទឹក​ ឬធារ​ទឹក​បូម​បាន​៣ម៉ែត្រគីប​/ម៉ោង​
  • គ្រប់​អណ្ដូង​ត្រូវ​ដាក់​ក្លរដើម្បី​សម្រាប់​មេរោគ​ និង​យក​សំណាក​ដី​នៃ​អណ្ដូង​នីមួយ​ៗ
  • ដាក់​លូ​ស្ដុក​ទឹក​ និង​គម្រប​បេតុង​ លូ​មុខ​កាត់​១ម៉ែត្រ​ និង​ជម្រៅ​១ម៉ែត្រ​
  • ការ​ជីក​អណ្ដូង​ត្រូវ​ដាក់​បំពង់​ទីប​ដល់ក្រោម​និង​ចាក់​គ្រួស​ជុំវិញ​ទុយោ​ពីលើ​ដល់ក្រោម​ និង​មាន​គម្រប​បិត​ជិត​ (អណ្ដូង​បិត​).
  • បំពាក់​អំពូល​សូ​ឡា៣០០វ៉ាត់​ចំនួន​១ នៅ​គ្រប់​អណ្ដូង​
  • សរសេរ​ព័ត៌មាន​អណ្ដូង​នីមួយ​ៗនៅ​តាម​គែម​នៃ​អណ្ដូង​

Submission Requirements

អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ​សូម​លោក​លោកស្រី​ដែល​មាន​ចំណាប់អារម្មណ៍​លើការដេញថ្លៃ​ជីក​អណ្តូង​សូ​ឡាសហគមន៍​នេះ​សូម​ទំនាក់ទំនង​មក​ការិយាល័យ​កណ្តាល​ដែល​មាននៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​។ ការ​ទទួលពាក្យ​ដេញថ្លៃ​ ចាប់ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា​ ឆ្នាំ​២០២៦

គណៈកម្មការ​នៃ​អង្គការ​ស្អាត​កម្ពុជា​នឹង​បើក​ការ​ដេញថ្លៃ​នៅ​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា​ ឆ្នាំ​២០២៦ ពេលរសៀល​។

សូម​ចុច​លើ​តំណ​ភ្ជាប់​ ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម​។

 

Contact Details

Office Address
  • #86, St. 608, Sangkat Boeng Kak Ti Pir, Khan Tuol Kouk, Phnom Penh, Cambodia
 
Contact Name
  • Clear Cambodia (Office)
 
Phone
 
Website