Procurement Ads

ការអញ្ជើញចូលរួមការដេញថ្លៃផ្គត់ផ្គង់អាហារថ្ងៃត្រង់ ​អាហារសំរន់ បន្ទប់សា្នក់នៅ និងបន្ទប់ប្រជុំ

with World Vision International-Recruitment

BTDC-ID: 42099
Closing Date:

Expected Outputs

Announcement Description

អង្គការ​ទស្សនៈ​ពិភពលោក​កម្ពុជា​ គឺជា​អង្គការ​ជំនួយមនុស្សធម៌​ និង​អភិវឌ្ឍន៍​ដែល​មិន​ស្វែងរក​ប្រាក់ចំណេញ​ ក្នុង​គោលបំណង​ដើម្បី​ជួយ​ដល់កុមារ​ងាយ​រងគ្រោះ​ និង​សហគមន៍​ទូទាំង​ពិភពលោក​អោយ​មានការ​រស់នៅ​ប្រកបដោយ​ចីរភាព​ ដោយ​ការ​ដោះស្រាយ​ទៅលើ​ការ​កាត់បន្ថយ​ភាព​ក្រីក្រ​។ តាមរយៈ​កម្មវត្ថុ​ខាងលើ​ ក្រុមហ៊ុន​របស់​លោកអ្នក​ត្រូវ​បាន​អញ្ជើញ​អោយ​ចូលរួម​និង​ដាក់​សំណើ​រស្នើសុំ​ក្នុង​ការចូលរួម​ការ​ដេញថ្លៃ​ផ្គត់ផ្គង់​អាហារ​ថ្ងៃត្រង់​អាហារ​សំរន់​ បន្ទប់​សា្នក់នៅ​ និង​បន្ទប់​ប្រជុំ​។

Expected Outputs

ការអញ្ជើញចូលរួមការដេញថ្លៃផ្គត់ផ្គង់អាហារថ្ងៃត្រង់ ​អាហារសំរន់ បន្ទប់សា្នក់នៅ និងបន្ទប់ប្រជុំ

  • Career Category: Invitation for Bids
  • Location: Preah Vihear Province, Siemreap Province
Summary

កាល​បរិ​ច្ចេ​ទនៃ​ការ​អញ្ជើញ​ចូលរួម​ដេញថ្លៃ​ ៖ ថ្ងៃ​ទី​១៤ ខែ​តុលា​ ឆ្នាំ​ ២០២៦

ឯកសារ​យោង​ ៖ PKH/ITB/27/002

ឈ្មោះ​ទំនិញ​ ៖ ការ​អញ្ជើញ​ចូលរួម​ការ​ដេញថ្លៃ​ផ្គត់ផ្គង់​អាហារ​ថ្ងៃត្រង់​ អាហារ​សំរន់​ បន្ទប់​សា្នក់នៅ​ និង​បន្ទប់​ប្រជុំ​។

ប្លង់​នៃ​អគារ​ ៖ យោង​ទៅ​ឧប​សម្ព័ន្ធ​ ១ (Annex A)

ចំនួន​ ៖ ១

ទីតាំង​៖ ខេត្ត​សៀមរាប​ នឹង​ខេត្ត​ព្រះវិហារ​

Eligibility

  • កាលបរិច្ចេទ និងលក្ខណ្តិកៈ សម្រាប់ការផ្គត់ផ្គង់ និងដឹកជញ្ចូន​៖​
  • រាល់ឯកសារដេញថ្លៃទាំងអស់ត្រូវតែដាក់ស្នើសុំ អោយបាន​មុន ​ម៉ោង ៥:00 ល្ងាច ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៦។​ រាល់ឯកសារដេញថ្លៃទាំងអស់ ដែលទទួលបានក្រោយកាលបរិច្ចេទខាងលើ នឹងមិនតម្រូវយកមកពិចារណាឡើយ។​​​
  • ឯកសារដេញថ្លៃត្រូវបូករួមតម្លៃពន្ធអាករប្រសិនបើមាន។
  • ការទូទាត់សាច់ប្រាក់នឹងធ្វើឡើងក្នុងរយៈពេល​ ៣០ ថ្ងៃបន្ទាប់ពីទទួលបានទំនិញ ឬសេវាកម្ម និងវិក្កយបត្រ។
  • ប្រសិនបើលោកអ្នកមានគោលបំណង ឬចង់ពន្លឿនពេលវេលាក្នុងការទូទាត់សាច់ប្រាក់ សូមបញ្ចេញមត្តិយោបល់របស់លោកអ្នកនៅទីនេះ។
  • ការដេញថ្លៃគួតែមានសុពលភាពរយៈពេល​ ៣០ថ្ងៃ រាប់ចាប់ពីថ្ងៃផុតកំណត់នៃការដាក់ស្នើសុំដេញថ្ងៃ។
  • កិច្ចសន្យានឹងត្រូវបានផ្ដល់ជូនអ្នកផ្គត់ផ្គង់ តាមរយៈការវិនិច្ច័យ និងវាយតម្លៃនៃការដេញថ្លៃ ដោយគណៈកម្មការរបស់អង្គការទស្សនៈពិភពលោកកម្ពុជា។
  • អង្គការទស្សនៈពិភពលោកកម្ពុជា សូមរក្សាសិទ្ធក្នុងការបដិសេធទៅលើឯកសារដេញថ្លៃមួយចំនួន។ រាល់អ្នកដេញថ្លៃទាំងឡាយណាដែលទទួលបានការជ្រើសរើសជាអ្នកផ្គត់ផ្គង់សម្រាប់អង្គការទស្សនៈពិភពលោកកម្ពុជា នឹងត្រូវបានជូនដំណឹងយ៉ាងឆាប់រហ័ស។
  • ការទូទាត់សាច់ប្រាក់នឹងធ្វើឡើងតាមរយៈធនាគារ និង TDS នឹងត្រូវបានកាត់ទៅតាមច្បាប់និងបទបញ្ញត្តិរបស់រាជរដ្ឋាភិបាលកម្ពុជា។​
  • អ្នកផ្គត់ផ្គង់ប្រកាសការយល់ព្រម និងភ្ជាប់រាល់ឯកសារពាក់ព័ន្ធទាំងអស់ ដូចមានចែងខាងក្រោម ៖
  • ច្បាប់ចម្លងនៃវិញ្ញាបនបត្រចុះបញ្ជីអាជីវកម្ម
  • វិញ្ញាបនបត្រឬ អាជ្ញាប័ណ្ណអាជីវកម្ម ឬឯកសារស្រដៀងគ្នា
  • ច្បាប់ចម្លងនៃការចុះបញ្ជីពន្ធ, វិញ្ញាបនបត្របញ្ជាក់ការបង់ពន្ធ ឬឯកសារស្រដៀងគ្នា
  • ពត៌មានអំពីរចនាសម្ព័ន្ធក្រុមហ៊ុន (ឈ្មោះនាយកក្រុមហ៊ុន / ម្ចាស់)
  • របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរ​យៈពេលពីរឆ្នាំចុងក្រោយ ឬឯកសារបង់ពន្ធ ឬឯកសារស្រដៀងគ្នាផ្សេងគ្នា។
  • មិនមានករណីជាប់នៅតុលាការរយៈពេល៣ឆ្នាំចុងក្រោយ
  • សូមធ្វើការចុះហត្ថលេខាលើការបង្ហាញទំនាស់ផលប្រយោជន៍ ដែលបង្ហាញពីទំនាក់ទំនងណាមួយជាមួយបុគ្គលិក​អង្គការទស្សនៈពិភពលោកកម្ពុជា។ (ឯកសាភ្ជាប់)
  • សូមធ្វើការចុះហត្ថលេខាលើ គោលនយោបាយ Code of Conduct​ (ឯកសារភ្ជាប់)
  • សូមធ្វើការចុះហត្ថលេខាលើ គោលនយោបាយ​ WV's Safeguarding (ឯកសាភ្ជាប់)
  • រាល់កុងត្រាដែលបានជាប់ក្នុងការដេញថ្លៃនេះនឹងត្រូចអនុលោមតាមច្បា​ប់នៃព្រះរាជាណាចក្រកម្ពុជា
  • អង្គការទស្សនៈពិភពលោកកម្ពុជា សូមរក្សាសិទ្ធនៃការផ្លាស់ប្តូរនូវលក្ខខណ្ឌ និងកាលបរិច្ចេទនៃការដាក់ស្នើសុំដេញថ្លៃ ដែលបានចែងក្នុងការដេញថ្លៃ។​

Submission Requirements

សូម​រក្សា​ឯកសារ​ដេញថ្លៃ​របស់​លោកអ្នក​នៅ​ក្នុង​ស្រោម​សំបុត្រ​បិទ​ជិត​ ដោយមាន​ការ​ចុះហត្ថលេខា​តំណាង​ពី​អ្នកស្នើ​សុំ​ដេញថ្លៃ​នោះ​។ ស្រោម​សំបុត្រ​របស់​លោកអ្នក​ត្រូវតែ​បញ្ជាក់​អោយ​បាន​ច្បាស់លាស់​នូវ​ “ប្រភេទ​នៃ​ទំនិញ​ ឬសេវាកម្ម​ ដែល​បាន​ដាក់​ស្នើសុំ​“ នឹង​ដាក់​ស្នើសុំ​ទៅកាន់​ផ្នែក​ លទ្ធកម្ម​ ដែល​មាន​អាស័យ​ដ្ឋាន​នៅ​ការិយាល័យ​អង្គការ​ទស្សនៈ​ពិភពលោក​កម្ពុជា​ ឬផ្ញើ​រជាឯក​សារ​PDFមកកាន់​អ៊ី​ម៉ែ​ល ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​លម្អិត​ អោយ​បាន​មុនម៉ោង​ ម៉ោង​ ៥:00 ល្ងាច​ ថ្ងៃ​ទី​ ២០ ខែ​តុលា​ ឆ្នាំ​ ២០២៦។

សម្រាប់​ពត៌មាន​បន្ថែម​អំពី​ការ​អញ្ជើញ​ចូលរួម​ដេញថ្លៃ​ សូម​ធ្វើការ​ទំនាក់ទំនង​មកកាន់​យើង​ខ្ញំតាមរយៈ​អាស័យ​ដ្ឋាន​ដូច​បាន​ផ្ដល់​ជូន​។

Attachment:
  • 1_RFQ-BOQ Catering Service, Hotel &Venue
  • Anounment for Hotel &Venuse
 

Contact Details

Office Address
  • World Vision International, Procurement Unit #27th Floor, GIA Tower, St. Sopheak Mongkol,, Sangkat Tonle Basak, Khan Chamkar Mon, Phnom Penh, Cambodia
 
Contact Name
  • World Vision International
 
Phone
 
Email
 
Website