Procurement Ads

សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសអ្នកជំនាញសរសេរករណីសិក្សាសម្រាប់គម្រោង“ពង្រឹងការអភិរក្សជីវចម្រុះ និងលើកកម្ពស់ជីវភាពសហគមន៍នេសាទចុងឃ្នៀស តាមរយៈស្ថានីយផលិតទឹកពិសារបរិសុទ្ធ និងការគ្រប់គ្រងធនធានជលផលប្រកបដោយនិរន្តរភាព”

with Chong Khnies Community Fisheries

Announcement Description

សហគមន៍​នេសាទ​ចុង​ឃ្នៀស ជាស​ហគម​ន៍ដែល​ស្ថិតនៅ​តំបន់​បឹងទន្លេសាប​ ដែល​ត្រូវ​បាន​ទទួលស្គាល់​ថា​ជា​ឋបនីយ​ជី​វមណ្ឌល​ និង​ជា​ប្រព័ន្ធ​អេកូឡូស៊ីទឹកសាប​ដ៏​ធំបំផុត​នៅ​អាស៊ី​អាគ្នេយ៍​។ សហគមន៍​មានតួនាទី​យ៉ាងសំខាន់​ក្នុង​ការ​គ្រប់គ្រង​ និង​អភិរក្ស​ធនធាន​ជលផល​ ព្រៃ​លិចទឹក​ និង​ជី​វចម្រុះ​ ព្រមទាំង​ជាគោល​ដៅ​ទេសចរណ៍​ធម្មជាតិ​ដ៏​ល្បីល្បាញ​ ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ឱ្យ​មក​ទស្សនា​ជីវភាពរស់នៅ​លើទឹក​ និង​ប្រពៃណី​នេសាទ​របស់​ប្រជាពលរដ្ឋ​។ សហគមន៍​នេសាទ​ចុង​ឃ្នៀសមាន​ផ្ទៃដី​ ទំហំ​ ៧,៣៣៨ហិកតា​ ដែល​លាតសន្ធឹង​ជាប់នឹង​សហគមន៍​នេសាទ​កណ្ដែក​ នៅ​ភាគ​ខាងកើត​ ខាងលិច​ទល់នឹង​សហគមន៍​នេសាទ​កែវ​ព៌ណ ខាងជើង​ទល់នឹង​សង្កាត់​សៀមរាប​ និង​ខាងត្បូង​ទល់នឹង​លំហ​របឹង​ទន្លេសាប​។ សហគមន៍​នេសាទ​បាន​សម្រេច​បង្កើត​ តំបន់​អភិរក្ស​ចំនួន​ពីរ​កន្លែង​ ដែល​មានសក្តា​នុ​ពល​សម្រាប់​ការ​អភិរក្ស​ត្រី​មេ​ពូជ​ និង​ជី​វចម្រុះ​ គឺ​បឹង​ពារាំង​ ដែល​មានផ្ទៃ​អភិរក្ស​ទំហំ​ ៤៨ហិកតា​ និង​បឹង​ដៃ​តា​ណូន​ ដែល​មានផ្ទៃ​ទំហំ​៣ហិកតា​។

ដោយមាន​ការ​គាំទ្រ​ពី​អង្គការ​អ្នក​ត្រួសត្រាយ​នៃ​កម្ពុជា​ សហគមន៍​នេសាទ​ចុង​ឃ្នៀស បាន​ទទួល​មូលនិធិ​ពី​ កម្ម​ វិធី​ជំនួយ​ខ្នាត​តូច​នៃ​មូលនិធិ​បរិស្ថាន​សាកល​ នៃ​កម្មវិធី​សហប្រជាជាតិ​ (SGP GEF UNDP) ក្នុង​ការ​អនុវត្ត​គម្រោង​ “ពង្រឹង​ការ​អភិរក្ស​ជី​វចម្រុះ​ និង​លើក​កម្ពស់​ជីវភាព​សហគមន៍​នេសាទ​ចុង​ឃ្នៀស តាមរយៈ​ស្ថានីយ​ផលិត​ទឹក​ពិសា​របរិសុទ្ធ​ និង​ការ​គ្រប់គ្រង​ធនធាន​ជលផល​ប្រកបដោយ​និរន្តរភាព​” លេខ​គម្រោង​KHM/COMDEK-4/2025/07 ចាប់ពី​ចុងខែ​កញ្ញា​ រហូតដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ​ ឆ្នាំ​២០២៦។ គម្រោង​មាន​ គោលបំណង​ពង្រឹង​កិច្ចការពារ​ និង​អភិរក្ស​ដែន​នេសាទ​ចុង​ឃ្នៀស ជាពិសេស​តំបន់​អភិរក្ស​បឹង​ពារាំង​ (ត្រី​ សត្វស្លាប​ និង​ព្រៃ​លិចទឹក​) អោយ​មានប្រសិទ្ធិភាព​ និង​ ផ្តល់ប្រភព​ចំណូល​ចំបង​មួយ​ដល់​គណកម្មការ​សហគមន៍​នេសាទ​ចុង​ឃ្នៀស សម្រាប់​អភិរក្ស​ និង​អភិវឌ្ឍ​សហគមន៍​ប្រកបដោយ​និរន្តរភាព​ តាមរយៈ​បង្កើត​ស្ថានីយ៍ផលិត​ទឹក​ពិសា​របរិសុទ្ធ​មួយ​ដែល​មាន​សមត្ថភាព​ផលិត​ទឹក​ពិសា​របរិសុទ្ធ​ចំណុះ​ ៣០០០លីត្រ​ក្នុង​មួយម៉ោង​ ដើម្បី​ផ្គត់ផ្គង់​តម្រូវ​ការ​ទឹក​ស្អាត​ប្រើប្រាស់​នៅ​ក្នុង​សហគមន៍​ ។

Expected Outputs

សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសអ្នកជំនាញសរសេរករណីសិក្សាសម្រាប់គម្រោង“ពង្រឹងការអភិរក្សជីវចម្រុះ និងលើកកម្ពស់ជីវភាពសហគមន៍នេសាទចុងឃ្នៀស តាមរយៈស្ថានីយផលិតទឹកពិសារបរិសុទ្ធ និងការគ្រប់គ្រងធនធានជលផលប្រកបដោយនិរន្តរភាព”

  • Career Category: Invitation for Bids
  • Location: Siemreap Province
Summary

គោលបំណង​នៃ​ការ​ចងក្រង​ករណី​សិក្សា​

គម្រោង​មាន​គោលបំណង​ក្នុង​ការ​ចងក្រង​ករណី​សិក្សា​ចំនួន​ពីរ​ ដែល​ជ្រើសរើស​ចេញពី​ការ​អនុវត្ត​គម្រោង​នេះ​។ ដោយ​ករណី​សិក្សា​ទី​១ ជា​ការ​ចងក្រង​នូវ​បទពិសោធន៍​ល្អ​ និង​មេរៀន​ដែល​ទទួល​បាន​ពី​ការ​ពង្រឹង​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​របស់​សហគមន៍​ តាមរយៈ​ការ​បង្កើត​ស្ថានីយ​ផលិត​ទឹក​ពិសា​របរិសុទ្ធ​ និង​ករណី​សិក្សា​ទី​២ គឺ​ប្រសិទ្ធ​ភាព​នៃ​យន្ត​ការ​សហ​គ្រប់គ្រង​លើ​ដែន​សហគមន៍​នេសាទ​ រវាង​ស្ថាប័ន​ជំនាញ​ និង​អ្នក​ពាក់ព័ន្ធ​ក្នុង​ការ​គ្រប់គ្រង​សហគមន៍​នេសាទ​ប្រកបដោយ​និរន្តរភាព​។

ទំហំ​ការងារ​

អ្នកជំនាញ​ត្រូវ​ប្រមូល​ព័ត៌មាន​ពី​ឯកសារ​ដែល​មានស្រាប់​មួយ​ចំនួន​ ដែល​ទាក់ទង​នឹង​គម្រោង​ដើម្បី​ស្វែងយល់​អំពី​ការងារ​គម្រោង​ និង​ពិភាក្សា​ជាមួយនឹង​ក្រុម​ការងារ​គម្រោង​ដើម្បី​កំណត់​ក្រុម​គោលដៅ​ដែល​ត្រូវ​ចុះ​សិក្សា​។ ចុះ​ប្រមូល​ព័ត៌មាន​ដល់​ទីតាំង​ជាក់ស្ដែង​ និង​ជួប​ជាមួយនឹង​សហគមន៍​គោលដៅ​ និង​អ្នក​ពាក់ព័ន្ធ​។

តួនាទី​ និង​ការទទួលខុសត្រូវ​របស់​អ្នកជំនាញ​

  • អ្នកជំនាញ​ត្រូវតែ​បង្កើត​ផែនការ​សកម្មភាព​មួយ​ ដោយមាន​កិច្ច​សហការ​ពី​អ្នក​សម្របសម្រួល​គម្រោង​ លើការចុះ​ប្រមូល​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​សិក្សា​ ។
  • កត់ត្រា​សកម្មភាព​របស់​អ្នកទទួល​ផល​កុ្នងគម្រោង​ និង​ធ្វើ​សម្រង់​ផ្ទាល់​ពី​អ្នកទទួល​ផល​គោលដៅ​ដោយ​ផ្តល់និង​ផ្ញើ​ជូន​ក្រុម​ការងារ​ដើម្បី​ត្រួតពិនិត្យ​។
  • រៀបចំ​សេ​ចកី្តព្រាង​សាច់រឿង​ជា​ភាសាខ្មែរ​ និង​ភាសា​អង់គ្លេស​ ផ្ញើ​ជូន​ឲ្យ​ក្រុម​ការងារ​គម្រោង​ត្រួតពិនិត្យ​ នឹង​កែស​ម្រួល​។

វិសាលភាព​ការងារ​

  • តំបន់​សហគមន៍​នេសាទ​ចុង​ឃ្នៀស ដែល​គ្របដណ្ដប់​ទាំង​សង្កាត់​ចុង​ឃ្នៀស និង​សង្កាត់​ជ្រាវ​ ក្រុង​សៀមរាប​ ខេត្ត​សៀមរាប​។
  • ត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃ​ចុះ​កិច្ចសន្យា​ និង​បញ្ចប់​ការ​ផលិត​យ៉ាង​យូរ​បំផុត​រយៈពេល​ ៣០ថ្ងៃ​។

ថវិកា​

  • ថវិកា​ ៣០០ (បី​រយ​ដុល្លារ​អាមេរិក​ )។

Eligibility

  • អ្នកជំនាញត្រូវតែមានលក្ខណៈសម្បត្តិដូចខាងក្រោម៖
  • មានបទពិសោធន៍យ៉ាងតិច៥ឆ្នាំក្នុងការស្រាវជ្រាវ និងចងក្រងករណីសិក្សា ជាពិសេសលើការងារអភិរក្ស និងអភិវឌ្ឍសហគមន៍ និងអង្គការក្រៅរដ្ឋាភិបាល។
  • មានចំណេះដឹងភាសាអង់គ្លេសល្អ។
  • មានការទទួលខុសត្រូវ និង ការអត់ធ្មត់ខ្ពស់។

Submission Requirements

ការ​ដាក់ពាក្យ​ និង​កាលបរិច្ឆេទ​ផុត​កំណត់​ទទួលពាក្យ​

អ្នក​ដែល​មាន​ចំណាប់អារម្មណ៍​ សូម​ផ្ញើ​ឯកសារ​ដូច​ខាងក្រោម​៖

  • ប្រវត្តិរូប​សង្ខេប​
  • ផែនការ​សកម្មភាព​ដែល​គ្រោង​សម្រាប់​ការ​ចងក្រង​ករណី​សិក្សា​។

ផ្ញើ​មកកាន់​ស្នាក់ការ​សហគមន៍​នេសាទ​ចុង​ឃ្នៀស ឬ ការិយាល័យ​អង្គការ​អ្នក​ត្រួស​ ឬ តាមរយៈ​អាស័យ​ដ្ឋាន​អេឡិច​ត្រូនិច​ ដែល​មាននៅ​ក្នុង​ព័ត៌មាន​លម្អិត​សម្រាប់​ទំនាក់ទំនង​ ចាប់ពី​ថ្ងៃ​ចេញ​សេ​ចក្ដី​ប្រកាស​នេះ​ រហូតដល់​ថ្ងៃ​ទី​៣០ ខែ​តុលា​ ឆ្នាំ​២០២៦ វេលា​ម៉ោង​ ៥:០០ ល្ងាច​។ ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​មកកាន់​ក្រុម​ការងារ​តាមរយៈ​លេខទូរស័ព្ទ​ នៅ​រាល់​ម៉ោង​។

Attachment:
  • Case study announcement
 

Contact Details

Office Address
  • Kouk Thlok, Kandaek Commune, Prasat Bakong District, Siemreap Province, Cambodia
  • Ti4 Village, Sangkat Chong Kneas Siem Reap City, Siem Reap Province, Phum Ti Buon, Chong Khnies Sangkat, Siem Reap Municipality, Siemreap Province, Cambodia
 
Contact Name
  • Chong Khnies Community Fisheries
 
Phone
 
Email