Procurement Ads

សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសក្រុមហ៊ុន ឬ រូបវ័ន្តបុគ្គលសម្រាប់ផលិតវីដេអូខ្លី នៃការអនុវត្តគម្រោង“ពង្រឹងការអភិរក្សជីវចម្រុះ និងលើកកម្ពស់ជីវភាពសហគមន៍នេសាទចុងឃ្នៀស តាមរយៈស្ថានីយផលិតទឹកពិសារបរិសុទ្ធ និងការគ្រប់គ្រងធនធានជលផលប្រកបដោយនិរន្តរភាព”

with Chong Khnies Community Fisheries

Announcement Description

សហគមន៍​នេសាទ​ចុង​ឃ្នៀស ជាស​ហគម​ន៍ដែល​ស្ថិតនៅ​តំបន់​បឹងទន្លេសាប​ ដែល​ត្រូវ​បាន​ទទួលស្គាល់​ថា​ជា​ឋបនីយ​ជី​វមណ្ឌល​ និង​ជា​ប្រព័ន្ធ​អេកូឡូស៊ីទឹកសាប​ដ៏​ធំបំផុត​នៅ​អាស៊ី​អាគ្នេយ៍​។ សហគមន៍​មានតួនាទី​យ៉ាងសំខាន់​ក្នុង​ការ​គ្រប់គ្រង​ និង​អភិរក្ស​ធនធាន​ជលផល​ ព្រៃ​លិចទឹក​ និង​ជី​វចម្រុះ​ ព្រមទាំង​ជាគោល​ដៅ​ទេសចរណ៍​ធម្មជាតិ​ដ៏​ល្បីល្បាញ​ ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ឱ្យ​មក​ទស្សនា​ជីវភាពរស់នៅ​លើទឹក​ និង​ប្រពៃណី​នេសាទ​របស់​ប្រជាពលរដ្ឋ​។ សហគមន៍​នេសាទ​ចុង​ឃ្នៀសមាន​ផ្ទៃដី​ ទំហំ​ ៧,៣៣៨ហិកតា​ ដែល​លាតសន្ធឹង​ជាប់នឹង​សហគមន៍​នេសាទ​កណ្ដែក​ នៅ​ភាគ​ខាងកើត​ ខាងលិច​ទល់នឹង​សហគមន៍​នេសាទ​កែវ​ព៌ណ ខាងជើង​ទល់នឹង​សង្កាត់​សៀមរាប​ និង​ខាងត្បូង​ទល់នឹង​លំហ​របឹង​ទន្លេសាប​។ សហគមន៍​នេសាទ​បាន​សម្រេច​បង្កើត​ តំបន់​អភិរក្ស​ចំនួន​ពីរ​កន្លែង​ ដែល​មានសក្តា​នុ​ពល​សម្រាប់​ការ​អភិរក្ស​ត្រី​មេ​ពូជ​ និង​ជី​វចម្រុះ​ គឺ​បឹង​ពារាំង​ ដែល​មានផ្ទៃ​អភិរក្ស​ទំហំ​ ៤៨ហិកតា​ និង​បឹង​ដៃ​តា​ណូន​ ដែល​មានផ្ទៃ​ទំហំ​៣ហិកតា​។

ដោយមាន​ការ​គាំទ្រ​ពី​អង្គការ​អ្នក​ត្រួសត្រាយ​នៃ​កម្ពុជា​ សហគមន៍​នេសាទ​ចុង​ឃ្នៀស បាន​ទទួល​មូលនិធិ​ពី​ កម្ម​ វិធី​ជំនួយ​ខ្នាត​តូច​នៃ​មូលនិធិ​បរិស្ថាន​សាកល​ នៃ​កម្មវិធី​សហប្រជាជាតិ​ (SGP GEF UNDP) ក្នុង​ការ​អនុវត្ត​គម្រោង​ “ពង្រឹង​ការ​អភិរក្ស​ជី​វចម្រុះ​ និង​លើក​កម្ពស់​ជីវភាព​សហគមន៍​នេសាទ​ចុង​ឃ្នៀស តាមរយៈ​ស្ថានីយ​ផលិត​ទឹក​ពិសា​របរិសុទ្ធ​ និង​ការ​គ្រប់គ្រង​ធនធាន​ជលផល​ប្រកបដោយ​និរន្តរភាព​” លេខ​គម្រោង​KHM/COMDEK-4/2025/07 ចាប់ពី​ចុងខែ​កញ្ញា​ រហូតដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ​ ឆ្នាំ​២០២៦។ គម្រោង​មាន​ គោលបំណង​ពង្រឹង​កិច្ចការពារ​ និង​អភិរក្ស​ដែន​នេសាទ​ចុង​ឃ្នៀស ជាពិសេស​តំបន់​អភិរក្ស​បឹង​ពារាំង​ (ត្រី​ សត្វស្លាប​ និង​ព្រៃ​លិចទឹក​) អោយ​មានប្រសិទ្ធិភាព​ និង​ ផ្តល់ប្រភព​ចំណូល​ចំបង​មួយ​ដល់​គណកម្មការ​សហគមន៍​នេសាទ​ចុង​ឃ្នៀស សម្រាប់​អភិរក្ស​ និង​អភិវឌ្ឍ​សហគមន៍​ប្រកបដោយ​និរន្តរភាព​ តាមរយៈ​បង្កើត​ស្ថានីយ៍ផលិត​ទឹក​ពិសា​របរិសុទ្ធ​មួយ​ដែល​មាន​សមត្ថភាព​ផលិត​ទឹក​ពិសា​របរិសុទ្ធ​ចំណុះ​ ៣០០០លីត្រ​ក្នុង​មួយម៉ោង​ ដើម្បី​ផ្គត់ផ្គង់​តម្រូវ​ការ​ទឹក​ស្អាត​ប្រើប្រាស់​នៅ​ក្នុង​សហគមន៍​ ។

Expected Outputs

សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសក្រុមហ៊ុន ឬ រូបវ័ន្តបុគ្គលសម្រាប់ផលិតវីដេអូខ្លី នៃការអនុវត្តគម្រោង“ពង្រឹងការអភិរក្សជីវចម្រុះ និងលើកកម្ពស់ជីវភាពសហគមន៍នេសាទចុងឃ្នៀស តាមរយៈស្ថានីយផលិតទឹកពិសារបរិសុទ្ធ និងការគ្រប់គ្រងធនធានជលផលប្រកបដោយនិរន្តរភាព”

  • Career Category: Invitation for Bids
  • Location: Siemreap Province
Summary

គោលបំណង​នៃ​ការ​ថត​ វី​ដេអូ​ខ្លី​

រៀបចំ​ចងក្រង​នូវ​លទ្ធផល​នៃ​ការ​អនុវត្ត​គម្រោង​ បទពិសោធន៍​ល្អ​ និង​មេរៀន​ដែល​ទទួល​បាន​ពី​ការ​អនុវត្តន៍​គម្រោង​ ការចូលរួម​របស់​ស្ថាប័ន​ជំនាញ​ និង​ភាគី​ពាក់ព័ន្ធ​ ក្នុង​កិច្ច​សហការ​រួមគ្នា​ក្នុង​កិច្ចការ​ការពារ​ដែន​សហគមន៍​នេសាទ​ និង​អភិវឌ្ឍ​សហគមន៍​ប្រកបដោយ​និរន្តរភាព​ ក្នុង​គោលដៅ​ផ្សព្វផ្សាយ​ និង​ចែករំលែក​។

ទំហំ​ ការ​ផលិត​វី​ដេអូ​

ក្រុមហ៊ុន​ផលិត​វី​ដេអូ​/នីតិបុគ្គល​ ត្រូវ​ប្រមូល​ព័ត៌មាន​ពី​ឯកសារ​ដែល​មានស្រាប់​មួយ​ចំនួន​ទាក់ទង​នឹង​គម្រោង​ដើម្បី​ថត​វី​ដេអូនេះ សម្រាប់​សហគមន៍​នេសាទ​ចុង​ឃ្នៀស។ ក្រុមហ៊ុន​ ផលិត​វី​ដេអូ​ ឬនីតិបុគ្គល​ ត្រូវតែ​ប្រឹក្សា​ជាមួយ​បុគ្គលិក​គ្រប់គ្រង​គម្រោង​ ក្នុង​ការរៀបចំ​កិច្ចការ​មួយ​ចំនួន​រួម​មាន​៖

  • កំណត់​ភាគី​ពាក់ព័ន្ធ​ត្រូវ​ត្រូវ​ចូលរួម​ សម្ភារៈ​ ឬ ឯកសារ​ជំនួយ​
  • ដំណើរការ​ថត​វី​ដេអូ​ រួមបញ្ចូល​ ( សំ​ភាសន៍គណៈកម្មការ​គ្រប់គ្រង​សហគមន៍​នេសាទ​ចុង​ឃ្នៀស តំណាង​មន្ទីរ​បរិស្ថាន​ខេត្ត​សៀមរាប​ តំណាង​មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ /ខណ្ឌ​រដ្ឋបាល​ជលផល​ ខេត្ត​សៀមរាប​ ក្រុមប្រឹក្សា​សង្កាត់​ និង​តំណាង​អង្គការ​អ្នក​ត្រួសត្រាយ​នៃ​កម្ពុជា​)។
  • ក្រុមហ៊ុន​ ឬ រូប​វ័ន្តបុគ្គល ដែលជា​អ្នក​ផលិត​វី​ដេអូត្រូ​វតែ​រៀបចំ​ថត​ វី​ដេអូ​ និង​សនឹ្លក​ ដល់ក្រុមគោលដៅ​ ជាមួយនឹង​មាត្រដ្ឋាន​ខី្ល មិន​ត្រូវឲ្យ​លើស​ពី​ 6 -7 នាទី​ ។
  • ក្រុមហ៊ុន​/បុគ្គលិក​អ្នក​ផលិត​វី​ឌីអូ​ ត្រូវ​រៀបចំ​សេ​ចកី្តព្រាង​សាច់រឿង​ជា​ភាសាខ្មែរ​ និង​ភាសា​អង់គ្លេស​ និង​បញ្ចាំង​សេ​ចកី្តព្រាង​វី​ឌីអូ​ ដល់​ថ្នាក់​គ្រប់គ្រង​សហគមន៍​ និង​អង្គការ​អ្នក​ត្រួសត្រាយ​នៃ​កម្ពុជា​ ដើម្បី​ផ្តល់យោបល់​ មុន​ពេល​ផ្តល់ជូន​វី​ឌីអូចុងក្រោយ​។

តួនាទី​ និង​ការទទួលខុសត្រូវ​របស់​អ្នក​ផលិត​វី​ឌីអូ​

  • ក្រុមហ៊ុន​ ឬ រូប​វ័ន្តបុគ្គល ត្រូវតែ​បង្កើត​ផែនការ​សកម្មភាព​មួយ​ ដោយមាន​កិច្ច​សហការ​ពី​អ្នក​សម្របសម្រួល​គម្រោង​ លើ​វឌ្ឍនភាព​ និង​អ្នក​ពាក់ព័ន្ធ​គម្រោង​ ដើម្បី​បង្កើត​គំនិត​សម្រាប់​ការ​ផលិត​វី​ឌីអូ​។
  • កត់ត្រា​សកម្មភាព​របស់​អ្នកទទួល​ផល​កុ្នងគម្រោង​ និង​ធ្វើ​សម្រង់​ផ្ទាល់​ពី​អ្នកទទួល​ផល​ដោយ​ផ្តល់អាទិភាព​ដល់​ស្ត្រី​ ជន​មាន​ពិការភាព​ តំណាង​សហគមន៍​ អាជ្ញាធរ​ និង​តំណាង​ អង្គការ​ដៃគូ​។

វិសាលភាព​ការងារ​

  • តំបន់​សហគមន៍​នេសាទ​ចុង​ឃ្នៀស ដែល​គ្របដណ្ដប់​ទាំង​សង្កាត់​ចុង​ឃ្នៀស និង​សង្កាត់​ជ្រាវ​ ក្រុង​សៀមរាប​ ខេត្ត​សៀមរាប​។
  • ការ​ផលិត​វី​ឌីអូ​ ត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃ​ចុះ​កិច្ចសន្យា​ និង​បញ្ចប់​ការ​ផលិត​យ៉ាង​យូរ​បំផុត​រយៈពេល​ ៣០ថ្ងៃ​។

ថវិកា​

  • ថវិកា​ ១,០០០ (មួយពាន់​ដុល្លារ​អាមេរិក​ ) រួមបញ្ចូល​ទាំង​ពន្ធ​កាត់​ទុក​។

Eligibility

  • ក្រុមហ៊ុន/នីតិបុគ្គលត្រូវតែមានលក្ខណៈសម្បត្តិដូចខាងក្រោម៖
  • មានបទពិសោធន៍យ៉ាងតិច ២ ឆ្នាំក្នុងវិស័យចងក្រង និងផលិតវីដេអូ
  • មានបទពិសោធន៍ក្នុងការផលិតវីដេអូ និងការចងក្រង ជាពិសេសជាមួយគម្រោងដែលទាក់ទងនឹង ការងារ អភិវឌ្ឍន៍នាពេលកន្លងមក។
  • អាចរៀបចំឈុតខ្លីៗតាមតម្រូវការរបស់គម្រោង។

Submission Requirements

.ការ​ដាក់ពាក្យ​ និង​កាលបរិច្ឆេទ​ផុត​កំណត់​ទទួលពាក្យ​

ក្រុមហ៊ុន​ ឬ រូប​វ័ន្តបុគ្គលដែល​មាន​ចំណាប់អារម្មណ៍​ សូម​ផ្ញើ​ឯកសារ​ដូច​ខាងក្រោម​៖

  • ឯកសារ​ទទួលស្គាល់​ដោយ​ច្បាប់​របស់ក្រុមហ៊ុន​
  • ប្រវត្តិរូប​សង្ខេប​
  • វិធីសាស្ត្រ​ និង​ផែនការ​សកម្មភាព​ដែល​គ្រោង​សម្រាប់​ផលិត​វី​ឌីអូនេះ។
  • គំរូ​វី​ឌីអូ​ការ​អនុ​វគម្រោង​ដែល​ធ្លាប់ធ្វើ​កន្លងមក​

មកកាន់​ស្នាក់ការ​សហគមន៍​នេសាទ​ចុង​ឃ្នៀស ឬ ការិយាល័យ​អង្គការ​អ្នក​ត្រួសត្រាយ​នៃ​កម្ពុជា​ ឬ តាមរយៈ​អាស័យ​ដ្ឋាន​អេឡិច​ត្រូនិច​ ដែល​មាននៅ​ក្នុង​ព័ត៌មាន​លម្អិត​សម្រាប់​ទំនាក់ទំនង​ចាប់ពី​ថ្ងៃ​ចេញ​សេ​ចក្ដី​ប្រកាស​នេះ​ រហូតដល់​ថ្ងៃ​ទី​២៣ ខែ​តុលា​ ឆ្នាំ​២០២៦ វេលា​ម៉ោង​ ៥:០០ ល្ងាច​។ ព័ត៌មាន​បន្ថែម​ សូម​ទំនាក់ទំនង​មកកាន់​ក្រុម​ការងារ​តាមរយៈ​លេខ​ ទូរស័ព្ទ​ នៅ​រាល់​ម៉ោង​។

សូម​ចុច​លើ​ឯកសារ​ភ្ជាប់​ខាងក្រោម​សម្រាប់​ព័ត៌មាន​បន្ថែម​។

Attachment:
  • Video story announcement_NC
 

Contact Details

Office Address
  • Kouk Thlok, Kandaek Commune, Prasat Bakong District, Siemreap Province, Cambodia
  • Ti4 Village, Sangkat Chong Kneas Siem Reap City, Siem Reap Province, Phum Ti Buon, Chong Khnies Sangkat, Siem Reap Municipality, Siemreap Province, Cambodia
 
Contact Name
  • Chong Khnies Community Fisheries
 
Phone
 
Email