សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសក្រុមហ៊ុន ឬ រូបវ័ន្តបុគ្គលសម្រាប់វាយតម្លៃបញ្ចប់គម្រោង“ពង្រឹងការអភិរក្សជីវចម្រុះ និងលើកកម្ពស់ជីវភាពសហគមន៍នេសាទចុងឃ្នៀស តាមរយៈស្ថានីយផលិតទឹកពិសារបរិសុទ្ធ និងការគ្រប់គ្រងធនធានជលផលប្រកបដោយនិរន្តរភាព"
- Career Category: Invitation for Bids
- Location: Siemreap Province
គោលបំណងនៃការជ្រើសរើសអ្នកវាយតម្លៃ
ទីប្រឹក្សាឯករាជ្យត្រូវធ្វើការវាយតម្លៃទៅលើប្រសិទ្ធភាព និងឥទ្ធិពល/ផលប៉ះពាល់ដែលស្តែងចេញពី ការអនុវត្ត សកម្មភាពនានារបស់គម្រោង កត់ត្រាបទពិសោធន៍ល្អៗ និងមេរៀនដែលទទួលបានពីការ អនុវត្តគម្រោង និងផ្តល់ជាអនុសាន៍នានាសំរាប់ជាគោលគំនិតក្នុងការរៀបចំ និងអនុវត្តគម្រោងក្រោយៗទៀត។
វិសាលភាពការងារ
- ទីប្រឹក្សាឯករាជ្យត្រូវប្រមូលព័ត៌មានពីឯកសាររពាក់ពន្ធ័ដែលមានស្រាប់ សហគមន៍នឹងផ្តល់ ឯកសារ មួយចំនួនពាក់ព័ន្ធនិងគម្រោងដែលត្រូវវាយតម្លៃនេះ។
- ដំណើរការនៃការវាយតម្លៃរួមមាន ចុះសំភាសន៍ និងក្រុមពិភាក្សាជាមួយអ្នកទទួលផលពីគម្រោង គណៈកម្មការសហគមន៍ អាជ្ញាធរភូមិ ឃុំ មន្រ្តីជំនាញជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលដៅគម្រោង។
- ទីប្រឹក្សាឯករាជ្យ ត្រូវរៀបចំរបាយការណ៍វាយតម្លៃគម្រោងដែលពណ៌នាពីដំណើរការនៃការវាយតម្លៃ របបគំហើញ បទពិសោធន៍ល្អៗ និងមេរៀនដែលទទួលបានក្នុងអំឡុងពេលអនុវត្តគម្រោង និងផ្តល់ អនុសាសន៍សម្រាប់កែលម្អ។
- របាយការណ៍វាយតម្លៃគម្រោងត្រូវសរសេរជា ភាសាខ្មែរ ១ច្បាប់ នឹង ១ច្បាប់ ជាភាសាអង់គ្លេស។
- ទីប្រឹក្សាឯករាជ្យត្រូវរៀបចំបទបង្ហាញ និងពន្យល់ពីរបបគំហើញនៃការវាយតម្លៃតាមការសើ្នសុំរបស់ គម្រោង ហើយដាក់បញ្ចូលនូវយោបល់នានា ដែលអង្គការសាម៉ីផ្តល់ឲ្យទៅក្នុងរបាយការណ៍វាយតម្លៃ គម្រោងចុងក្រោយ។
វិធីសាស្រ្តនៃការវាយតម្លៃ
ដើម្បីបង្ហាញពីឯករាជ្យភាព និងតម្លាភាពតម្រូវអោយទីប្រឹក្សា ប្រើឧបករណ៍វាយតម្លៃ ដែលមានការ ចូលរួមពីអ្នកពាក់ព័ន្ឋដើម្បីត្រួតពិនិត្យ និងយល់ព្រម។
- ពេលវេលា៖ បង្កើតកាលវិភាគ និងផែនការសកម្មភាពសំរាប់រយៈពេលចុះធ្វើការវាយតម្លៃ។
- ការវិភាគព័ត៍មាន៖ ឧបករណ៍វាស់វែងសមត្ថភាពក្រុម និងការឆ្លុះបញ្ចាំងជាមួយសហគមន៍ អំពី ចំណុចវិជ្ជមាន អវិជ្ជមានក៏ដូចជាចំណុចចាប់អារម្មណ៍ ដែលនឹងត្រូវប្រើប្រាស់សំរាប់ការវិភាគ ព័ត៍មានបែបគុណភាព។ ឧបករណ៍ផ្សេងៗអាចត្រូវបានប្រើនៅក្នុងការវាយតម្លៃនេះ ដោយមានការ ពិភាក្សាជាមួយសហគមន៍គោលដៅអ្នកទទួលផល ពីគម្រោង និងអ្នកអនុវត្តគម្រោង និងចូលរួម នៅក្នុងការផ្តល់នូវសេចក្តីសន្និដ្ឋាន និងអនុសាសន៍ ។
ថវិកា៖ ថវិកា១,៥០០.០០ (មួយពាន់ប្រាំរយដុល្លារអាមេរិក)។
Eligibility
- បពា្ចប់ថ្នាក់បរិញ្ញាបត្រ ឬបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងគម្រោង ផ្នែកបរិស្ថាន ផ្នែកអភិវឌ្ឍន៍ឬ វិស័យពាក់ព័ន្ធផ្សេងទៀត
- មានបទពិសោធន៍យ៉ាងតិច៥ឆ្នំា ទាក់ទងនិងការវាយតម្លៃគម្រោងលើផ្នែកគ្រប់គ្រងធនធានធម្មជាតិ ការអភិវឌ្ឍន៍ជនបទ គម្រោងកសិកម្ម។
- មានបទពិសោធន៍យ៉ាងតិច២ឆ្នំាទាក់ទង និងការបង្កើតប្រពន្ធ័តាមដាននិងវាយតម្លៃគម្រោង។
- មានបទពិសោធន៍គ្រប់គ្រាន់ក្នុងការស្រាវជ្រាវបែបការចូលរួម។
- មានបទពិសោធន៍ក្នុងការប្រមូលព័ត៌មាន វិភាគ និងសរសេររបាយការណ៍។
- មានបទពិសោធន៍ក្នុងការគ្រប់គ្រងគម្រោង។
- មានបទពិសោធន៍ ព្រមទំាងចំណេះដឹងទាក់ទងនឹងការអភិរក្សធនធានធម្មជាតិ សេដ្ឋកិច្ច និងយេនឌ័រ កាន់តែប្រសើរ។