Procurement Ads

ការអញ្ជើញដេញថ្លៃជ្រើសរើសក្រុមហ៊ុន ឬនីតិបុគ្គល សម្រាប់ការផ្គត់ផ្គង់ទុយោ និងសម្ភារៈ សម្រាប់តម្លើងប្រព័ន្ធបណ្តាញទឹកស្អាតប្រវែង ៥៥០០ ម៉ែត្រ

with Ponleur Kumar

Announcement Description

អង្គការ​ ពន្លឺ​កុមារ​ (Ponleur Kumar Organization) គឺជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ និង​មិន​រក​ប្រាក់ចំណេញ​ដែល​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា​ ឆ្នាំ​២០០៣ ដោយមាន​ការ​ចុះបញ្ជី​ស្រប​ច្បាប់​ និង​មាន​បទពិសោធន៍​យូរឆ្នាំ​ក្នុង​ការ​អនុវត្ត​កម្មវិធី​អភិវឌ្ឍ​សហគមន៍​នៅ​ប្រទេសកម្ពុជា​។ អង្គការ​បាន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សហគមន៍​ អាជ្ញាធរ​មូលដ្ឋាន​ អង្គការសង្គម​ស៊ីវិល​ និង​ដៃគូ​អភិវឌ្ឍន៍​នានា​ ដើម្បី​លើក​កម្ពស់​សុខុមាលភាព​ ការអប់រំ​ ការ​ការពារ​កុមារ​ ការ​អភិវឌ្ឍ​ជីវភាពរស់នៅ​ និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ប្រកបដោយ​ចីរភាព​។

អង្គការ​ពន្លឺ​កុមារ​ បាន​ទទួល​ជំនួយ​ពី​កម្មវិធី​ជំនួយ​ខ្នាត​តូច​នៃ​មូលនិធិ​បរិស្ថាន​ពិភពលោក​តំណាក់កាល​ទី​៨ GEF SGP UNDP ជា​អង្គការ​ដៃគូ​អនុវត្ត​គម្រោង​ ក្រោម​លេខ​កូដគម្រោង​ Project Number: 01004151 & KHM/SGP/OP8/Y1/STAR/BD/2026/01 សម្រាប់​អនុវត្ត​ គម្រោង​មានឈ្មោះ​ថា​ ( គម្រោង​ស្តារ​ព្រៃឈើ​ឡើងវិញ​ និង​ការ​កែ​លម្អ​ជីវភាពរស់នៅ​ដែល​ដឹកនាំ​អនុវត្ត​ដោយ​សហគមន៍​ ) ស្ថិតនៅ​ក្នុង​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ចំនួន​២ គឺ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ទឹក​ធ្លាក់​ស្រែ​អំពិល​ និង​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ភ្នំ​ជើង​លៀង​ ក្នុងស្រុក​ទឹកផុស​ ខេត្ត​កំពង់ឆ្នាំង​។ គម្រោង​នេះ​អនុវត្ត​រយៈពេល​ ១៦ខែ​ ចាប់ពី​ខែ​មិថុនា​ ឆ្នាំ​២០២៦ ដល់​ ខែកញ្ញា​ ឆ្នាំ​២០២៧ ដោយ​សហការ​ជាមួយ​មន្ទីរ​ជំនាញ​ អាជ្ញាធរ​មូលដ្ឋាន​ និង​ដៃគូ​ពាក់ព័ន្ធ​ផ្សេង​ៗ ដើម្បី​ធានា​បាន​នូវ​ភាពជា​ម្ចាស់​ក្នុង​សហគមន៍​ ការ​អភិវឌ្ឍ​ប្រកបដោយ​បរិ​យា​បន្ន និង​ការ​អភិរក្ស​ធនធានធម្មជាតិ​ប្រកបដោយ​ចីរភាព​។

អង្គការ​ពន្លឺ​កុមារ​ សូម​អញ្ជើញ​ក្រុមហ៊ុន​ ឬនីតិបុគ្គល​ ដែល​មាន​ចំណាប់អារម្មណ៍​ និង​មាន​សមត្ថភាព​ពាក់​ព័ន្ឋ ចូលរួម​ដេញថ្លៃ​សម្រាប់​ការ​ផ្គត់ផ្គង់​ទុយោ​ទឹក​ និង​សម្ភារៈ​ តម្លើង​ប្រព័ន្ធ​បណ្តា​ញទឹក​ស្អាត​ប្រវែង​ ៥,៥០០ ម៉ែត្រ​ និង​សូម​ដាក់​ឯក​សាស្នើសុំ​ដោយ​បិទ​ជិត​ទៅតាម​ព័ត៌មាន​ និង​សេចក្តី​ណែនាំ​ដូច​រៀបរាប់​ខាងក្រោម​៖

Expected Outputs

ការអញ្ជើញដេញថ្លៃជ្រើសរើសក្រុមហ៊ុន ឬនីតិបុគ្គល សម្រាប់ការផ្គត់ផ្គង់ទុយោ និងសម្ភារៈ សម្រាប់តម្លើងប្រព័ន្ធបណ្តាញទឹកស្អាតប្រវែង ៥៥០០ ម៉ែត្រ

  • Career Category: Invitation for Bids
  • Location: Kampong Chhnang Province
Summary

ប្រធាន​បទ​ក្នុង​ការ​ដេញថ្លៃ​៖ ការ​ផ្គត់ផ្គង់​សម្ភារៈ​ និង​តម្លើង​ប្រព័ន្ធ​បណ្តា​ញទឹក​ស្អាត​ប្រវែង​ ៥,៥០០ ម៉ែត្រ​ ប្រភេទ​ទុយោ​ ខ្មៅ​ម៉ាក​ HDPE PN10 ជា​ផលិតផល​ខ្មែរ​ផលិត​ក្នុង​ប្រទេសកម្ពុជា​។

ពិពណ៌នា​ពី​លទ្ធផល​គម្រោង​

លទ្ធផល​រំពឹង​ទុក​ដែល​អ្នកទទួលការ​ត្រូវ​ផ្គត់ផ្គង់​បន្ទាប់ពី​ទទួល​បាន​កិច្ចសន្យា​ពី​ម្ចាស់​គម្រោង​រួម​មាន​៖

  • ទុយោ​ HDPE PN10 Ø75 mm × កម្រាស់​ 4.5 mm × ប្រវែង​ 2,000 ម៉ែត្រ​។
  • ទុយោ​ HDPE PN10 Ø63 mm × កម្រាស់​ 4.7 mm × ប្រវែង​ 1,500 ម៉ែត្រ​។
  • ទុយោ​ HDPE PN10 Ø50 mm × កម្រាស់​ 3.7 mm × 2,000 ម៉ែត្រ​។
  • ទុយោ​ HDPE PN10 Ø32 mm × កម្រាស់​ 2 mm x 100 ម៉ែត្រ​ ។
  • ទុយោ​ HDPE PN12.5 Ø25 mm × កម្រាស់​ 2 mm x 300 ម៉ែត្រ​
  • សម្ភារៈ​តភ្ជាប់​ និង​ឧបករណ៍​ផ្សេង​ៗ ដូចជា​ ដំណ​រ បំពង់​ដំណ​រ ខ្នែង​បំបែក​ ឧបករណ៍​ចោះ​ និង​អ៊ុត​ដំណ​រ។ល។ ចំនួន​ 1 កញ្ចប់​/កប្លេរ ។
  • ការ​ដឹកជញ្ជូន​ទុយោនិងសម្ភារៈ​ត្រូវការ​ទាំងអស់​ដល់​ទីតាំង​គម្រោង​ជា​បន្ទុក​/ការទទួលខុសត្រូវ​របស់​អ្នកទទួលការ​ដែល​ឈ្នះ​ក្នុង​ការ​ដេញថ្លៃ​។
  • ផ្តល់ការ​បង្ហាត់បង្ហាញ​បច្ចេកទេស​តប​ណ្តា​ញទុយោ​មេ​ សរុប​ប្រវែង​ ៥,៥00 ម៉ែត្រ​ និង​ការ​បំបែក​ខ្នែង​ចូល​ទៅកាន់​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន​ 80 គ្រួសារ​ ។

ទីតាំង​លទ្ធផល​គម្រោង​៖ តំបន់​ចំការ​ម៉ុច ភូមិ​កោះ​ខ្ទម្ព ឃុំ​ជៀប ស្រុក​ទឹកផុស​ ខេត្ត​កំពង់ឆ្នាំង​

តម្លៃ​ប៉ាន់ស្មាន​

  • 52,839,300.00 រៀល​គត់​
  • ក្រុមហ៊ុន​ ឬនីតិបុគ្គល​ត្រូវធ្វើ​ការ​ដេញថ្លៃ​ចុះ​ និង​តម្លៃ​ដេញថ្លៃ​ដែល​បាន​ដាក់​ស្នើ​ ដោយ​អ្នក​ដេញថ្លៃ​ត្រូវ​រួមបញ្ចូល​ពន្ធ​លើ​តម្លៃ​បន្ថែម​ (VAT) ចំនួន​ ១០% និង​ការ​ចំណាយ​ពាក់ព័ន្ធ​ផ្សេង​ៗទាំងអស់​។

Submission Requirements

អ្នក​ដែល​អាច​ចូលរួម​ដេញថ្លៃ​គម្រោង​បាន​៖ ជា​ក្រុមហ៊ុន​ក្នុងស្រុក​ ឬឬនីតិបុគ្គល​

កាលបរិច្ឆេទ​ជូនដំណឹង​៖ ថ្ងៃ​ទី​០៧ ខែ​តុលា​ ឆ្នាំ​២០២៦ វេលា​ម៉ោង​ ៨:០០នាទី​ព្រឹក​

កាលបរិច្ឆេទ​ឈប់​ទទួល​សំណួរ​៖ ថ្ងៃ​ទី​២០ខែ​តុលា​ ឆ្នាំ​២០២៦ វេលា​ម៉ោង​ ៥:00 ល្ងាច​ តាមរយៈ​អី​ម៉េលនិង​តេលេក្រាម​

កាលបរិច្ឆេទ​ឈប់​ទទួលពាក្យ​ដេញថ្លៃ​៖ ថ្ងៃ​ទី​២៦ ខែ​តុលា​ ឆ្នាំ​២០២៦ វេលា​ម៉ោង​ ៥:០០នាទី​ល្ងាច​

កាលបរិច្ឆេទ​នៃ​ការប្រជុំ​បើក​ស្រោម​សំបុត្រ​ដេញថ្លៃ​៖ ថ្ងៃ​ទី​២៨ ខែ​តុលា​ ឆ្នាំ​២០២៦ វេលា​ម៉ោង​ ៩:៣០នាទី​ព្រឹក​

ទីកន្លែង​ទទួល​ឯកសារ​ដេញថ្លៃ​៖ ការិយាល័យ​អង្គការ​ពន្លឺ​កុមារ​ ឬ អី​ម៉េលដែល​មាននៅ​ក្នុង​ព័ត៌មាន​លម្អិត​សម្រាប់​ទំនាក់ទំនង​។

ទីកន្លែង​ប្រជុំ​បើក​ស្រោម​សំបុត្រ​ដេញថ្លៃ​៖ ការិយាល័យ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ភ្នំ​ជើង​លៀង​ ។

អាស្រ័យហេតុនេះ​ ក្រុមហ៊ុន​ ឬនីតិបុគ្គល​ដែល​មាន​ធនធាន​សម្ភារៈ​ ឧបករណ៍​ និង​បទពិសោធន៍​ សម្រប​តាម​តម្រូវ​ការ​ជ្រើសរើស​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​ផ្តល់សេវាកម្ម​ផ្គត់ផ្គង់​នេះ​ សូម​ធ្វើការ​ទំនាក់ទំនង​មកកាន់​ការិយាល័យ​សាខា​អង្គការ​ពន្លឺ​កុមារ​ ខេត្ត​កំពង់ឆ្នាំង​ រាល់​ម៉ោង​ធ្វើការ​ព្រឹក​ពី​ម៉ោង​៧:៣០នាទី​- ម៉ោង​ ១២:00 និង​ពេលរសៀល​ពី​ម៉ោង​ ២:០០នាទី​-ម៉ោង​ ៥:០០នាទី​ល្ងាច​ តាមរយៈ​អ៊ី​មែ​លដែល​មាននៅ​ក្នុង​ព័ត៌មាន​លម្អិត​សម្រាប់​ទំនាក់ទំនង​។ ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម​និង​ឯកសារ​សុំ​ដាក់ពាក្យ​ចូលរួម​ដេញថ្លៃ​គម្រោង​នេះ​ដោយ​ឥត​គិតថ្លៃ​។

Attachment:
  • ToR of Procurment -final
 

Contact Details

Office Address
  • Street 57, House No. 108, Damnak Luong, wat Kor Sangkat, Battambang Municipality, Battambang Province, Cambodia
 
Contact Name
  • Ponleur Kumar
 
Phone
 
Email