សេចក្ដីជូនដំណឹងស្តីពីការជ្រើសរើសក្រុមហ៊ុនជួសជុលកែលម្អ និងផ្គត់ផ្គង់គ្រឿងសង្ហារឹម
- Career Category: Invitation for Bids
- Location: Pursat Province, Battambang Province
សមាគមបណ្តុះកុមារ សូមធ្វើការដាក់ឲ្យដេញថ្លៃជាសាធារណៈដើម្បីជ្រើសរើស ក្រុមហ៊ុន ទទួលការជួសជុលកែលម្អ និងផ្គត់ផ្គង់គ្រឿងសង្ហារឹម នៅក្នុងសាលាគោលដៅចំនួន០៦ទីតាំងដែលសិ្ថតនៅក្នុងសាលាបឋមសិក្សាផ្សេងៗគ្នា ដោយក្នុងខេត្តពោធិ៍សាត់ចំនួន០២ទីតាំង បាត់ដំបងចំនួន០៤ទីតាំង។
សមាគមបណ្តុះកុមារ សូមអញ្ជើញក្រុមហ៊ុនស្របច្បាប់ដែលមានចំណាប់អារម្មណ៍ចូលរួមដេញថ្លៃគម្រោង អាចដាក់ពាក្យស្នើសុំចូលរួម និងភ្ជាប់មកនូវ ឯកសារដែលបញ្ជាក់ពីភាពស្របច្បាប់ បទពិសោធន៍ និងគុណសម្បត្តិរបស់ក្រុមហ៊ុនដើម្បីធ្វើការវាយតម្លៃទទួលបានសិទ្ធិជួសជុលកែលម្អ និងផ្គត់ផ្គង់គ្រឿងសង្ហារឹម។