Job Announcement

​​​​មន្ត្រីសម្របសម្រួលអភិវឌ្ឍន៍សហគមន៍​ចម្រុះ​

with Development and Partnership in Action

BTDC-ID: 41995
Closing Date:

Announcement Positions

Announcement Description

អង្គការ​អភិវឌ្ឍន៍​  និង​ភាពជា​ដៃគូ​  ក្នុង​សកម្មភាព​ (ឌីភី​អេ) ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ ដែល​មានកម្ម​ វិធី​ធំ​ៗចំនួន​ពីរ​គឺ​ ៖ កម្មវិធី​អភិវឌ្ឍន៍​សហគមន៍​ចម្រុះ​  និង​កម្មវិធី​ភាពជា​ដៃគូ​ និង​គាំពារ​មតិ​។ កម្មវិធី​អភិវឌ្ឍន៍​សហគមន៍​ចម្រុះ​អនុវត្ត​ដោយ​ផ្ទាល់​នៅ​ក្នុង​ខេត្ត​ គឺ​៦៖ ខេត្ត​រតនគិរី​   មណ្ឌលគិរី​  ស្ទឹង​ត្រែង​  ព្រះវិហារ​  កំពង់ធំ​ និង​សៀមរាប​ ។អង្គការ​ ឌីភី​អេ ត្រូវការ​ជ្រើសរើស​បេក្ខជន​ដែល​មាន​សមត្ថភាព​ជំនាញ​ ដើម្បី​បំពេញ​តួនាទី​ដូច​ខាងក្រោម​៖

Announcement Positions

​​​​មន្ត្រីសម្របសម្រួលអភិវឌ្ឍន៍សហគមន៍​ចម្រុះ​ (3 Positions)

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកការងារសង្គម, ផ្នែកអភិវឌ្ឍន៍សង្គម, ផ្នែកអភិវឌ្ឍន៍ជនបទ
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: អាច​ចរចា​បាន
សង្ខេបមុខតំណែង

សម្រាប់​គម្រោង​កម្មវិធី​អភិវឌ្ឍន៍​សហគមន៍​ចម្រុះ​ប្រចាំ​នៅ​ស្រុក​ជីក្រែង​ ខេត្ត​សៀមរាប​ចំនួន​០២នាក់​ និង​សម្រាប់​គម្រោង​កម្មវិធី​ការ​លើក​កម្ពស់​ការ​អភិវឌ្ឍ​ ខ្សែ​ច្រវ៉ាក់​ តម្លៃ​កសិកម្ម​សម្រាប់​ ដំណាំ​ស្វាយចន្ទី​ ស្រូវ​ និង​ដំឡូងមី​ ដើម្បី​រួមចំណែក​ដល់​បរិ​យា​ប័នសេដ្ឋកិច្ច​បៃតង​នៅ​កម្ពុជា​ ប្រចាំ​នៅ​ស្រុក​សណ្តាន់​ ខេត្ត​កំពង់ធំ​ ចំនួន​០១នាក់​។

ករណីកិច្ច និងការទទួលខុសត្រូវ:
  • សម្របសម្រួលសកម្មភាពអភិវឌ្ឍន៍សហគមន៍ក្នុងតំបន់គោលដៅ ក្នុងការរៀបចំការងារកសិកម្ម មុខរបរខ្នាតតូច ខ្សែច្រវ៉ាក់ផលិតកម្ម និងទីផ្សារសំរាប់មុខរបរខ្នាតតូច និង កាត់បន្ថយគ្រោះមហន្តរាយ ។
  • ផ្តល់ការគាំទ្រ និងសម្របសម្រួលសហគមន៍ក្នុងការរៀបចំផែនការអនុវត្ត និងត្រួតពិនិត្យផែនការសកម្មភាពគម្រោង ​(ធាតុចូល និងលទ្ធផល) ។
  • ធ្វើជាតំណាង អង្គការឌីភីអេ ដើម្បីចូលរួមក្នុងអង្គប្រជុំផ្សេងៗ ដែលរៀបចំដោយរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋា ភិបាលនៅកំរិតថ្នាក់ ឃុំ ស្រុក និងខេត្ត ។
  • សម្របសម្រួល និង ផ្តល់ការក៏សាងសមត្ថភាពដល់កសិករ និងថ្នាក់ដឹកនាំសហគមន៍កសិកម្ម ។
  • សរសេររបាយការណ៍ប្រចាំខែ ​និងប្រមូលទិន្នន័យអំពីគម្រោង សម្រាប់សរសេររបាយការណ៍ត្រីមាស ឆមាស និង ប្រចាំឆ្នាំ។
  • ជួយគាំទ្រដល់ APPM ក្នុងការធានាអនុលោមភាពតាមលក្ខខណ្ឌតម្រូវរបស់ម្ចាស់ជំនួយ ស្តង់ដារអភិបាលកិច្ច គោលនយោបាយកិច្ចការពាររបស់ DPA និងការប្តេជ្ញាចិត្តលើ GEDSI (សមភាពយេនឌ័រ ការរាប់បញ្ចូលសង្គម និងពិការភាព) នៅទូទាំងដំណើរការអនុវត្តគម្រោង។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
កម្រិតវប្បធម៌:
  • បរិញ្ញាបត្រ
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • មានកំរិតយល់ដឹង និងបទពិសោធន៍ លើផ្នែកបច្ចេកទេសកសិកម្មបន្សាំទៅនឹងការបម្រែបម្រួលអាកាសធាតុ រឺសេដ្ឋកិច្ច។
  • មានចំណេះដឹង និង បទពិសោធន៍ធ្វើការជាមួយគ្រួសារដែលងាយរងគ្រោះបំផុត រួមមាន ជនមានពិការភាព(PwD) គ្រួសារក្រីក្រដែលមានស្ត្រីជាមេគ្រួសារ និងគ្រួសារក្រីក្របំផុត និងងសម្របសម្រួលការប្រជុំ​ វគ្គបណ្តុះបណ្តាល និង​សិក្ខាសាលាជាមួយសហគមន៏ (បើមានលំនៅដ្ឋានក្នុងខេត្តខាងលើកាន់​តែ​ប្រសើរ)។
  • មានបទពិសោធន៍រៀបចំ និង អនុវត្តផែនការប្រចាំខែ ដោយទាញចេញពីផែនការសកម្មភាពប្រចាំឆ្នាំ។
  • មានចំណេះដឹង និងបទពិសោធន៍​ ត្រួតពិនិត្យ​ការរីកចម្រើនរបស់គម្រោង ប្រមូល កត់ត្រា និងវិភាគទិន្នន័យ​សម្រាប់​ការ​សរសេររបាយការណ៍ ។
  • មានចំណេះដឹងជាមូលដ្ឋានក្នុងការរៀបចំបង្កើតក្រុមកសិកម្ម សហគមន៍កសិកម្មកាន់តែប្រសើរ។
  • មានចំណេះដឹង និងបទពិសោធន៍លើវិធីវិធីសាស្ត្រ ការចងក្រងសហគមន៍ (Community Organizing) និង សិទ្ធិជាមូលដ្ឋាន (Right–Based Approach) ។
  • មានចំណេះដឹង ក្នុងការប្រើប្រាស់កុំព្យូទ័រ Ms Word, Excel។
ជំនាញទន់
  • មានជំនាញទំនាក់ទំនង និងការងារជាក្រុមល្អ។
 

How to Apply

បេក្ខជន​ដែល​មាន​ចំណាប់អារម្មណ៍​  សូម​ផ្ញើ​រប្រវត្តិ​រូប​ដោយមាន​ភ្ជាប់​នូវ​ឈ្មោះ​អ្នកដឹង​ឮយ៉ាងតិច​ ២នាក់​ ។ សូម​ផ្ញើ​រម​កអ៊ី​ម៉ែ​ល   រឺ​តាម​អាស័យ​ដ្ឋាន​ ដែល​មាននៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​។  អ្នក​ ដែល​ត្រូវ​ ជ្រើសរើស​មក​សម្ភាស​ ទើប​ទទួល​បាន​ព័ត៌មាន​ដើម្បី​មក​សម្ភាស​។ 

សំគាល់​៖ ស្រ្តីត្រូវ​បាន​លើកទឹកចិត្ត​ក្នុង​ការ​ដាក់ពាក្យ​ ។

 

Contact Details

Office Address
  • #03, Street 323, Sangkat Boeng Kak Ti Pir, Khan Tuol Kouk, Phnom Penh, Cambodia
 
Contact Name
  • លោកស្រី សុខ ស៊ីនួន
  • លោក ឡាយ សុភា
 
Phone
 
Email
 
Website