Procurement Ads

ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់សម្ភារព័ត៌មានវិទ្យា

with Kampuchea Action to Promote Education Organization

BTDC-ID: 41987
Closing Date:

Expected Outputs

Announcement Description

អង្គការ​ សកម្មភាព​សម្រាប់​ការអប់រំ​នៅ​កម្ពុជា​ (អង្គការ​ ខេ​ប) សូម​ជម្រាប​ជូនដំណឹង​ដល់ក្រុមហ៊ុន​និង​សហគ្រាស​/សិប្បកម្ម​ក្នុងស្រុក​ទាំងអស់​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ឱ្យ​បាន​ជ្រាប​ថា​៖

Expected Outputs

ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់សម្ភារព័ត៌មានវិទ្យា

  • Career Category: Invitation for Bids
  • Location: Svay Rieng Province, Kampong Chhnang Province
Summary

គម្រោង​ “ពង្រឹង​ការ​ចូលរៀន​ និង​ការសិក្សា​របស់​កុមារ​ដើម្បី​និរន្តរភាព​” និង​ គម្រោង​ “ការអប់រំ​ដើម្បី​បង្កើន​លទ្ធភាព​ការងារ​ដល់​យុវជន​នៅ​កម្ពុជា​“

គម្រោង​ “ពង្រឹង​ការ​ចូលរៀន​ និង​ការសិក្សា​របស់​កុមារ​ដើម្បី​និរន្តរភាព​” និង​គម្រោង​ “ការអប់រំ​ដើម្បី​បង្កើន​លទ្ធភាព​ការងារ​ដល់​យុវជន​នៅ​កម្ពុជា​” នៃ​អង្គការ​ សកម្មភាព​សម្រាប់​ការអប់រំ​នៅ​កម្ពុជា​ នឹង​ដាក់​ឱ្យ​ដេញថ្លៃ​ជាសាធារ​ណៈ​ដើម្បី​ជ្រើសរើស​ក្រុមហ៊ុន​ អាជីវករ​ និង​អ្នក​ផ្គត់ផ្គង់​សម្ភារ​ព័ត៌មាន​វិទ្យា​ (LCD Projector 11 sets) and (Smart TV 15 sets) នៅ​ក្នុង​សាលារៀន​គោលដៅ​ចំនួន​៖ ២៤សាលារៀន​ ដែល​ស្ថិតនៅ​ក្នុង​ខេត្ត​ ស្វាយរៀង​ និង​ខេត្ត​ កំពង់ឆ្នាំង​។

ក្រុមហ៊ុន​ អាជីវករ​ និង​អ្នក​ផ្គត់​ផ្គង​សម្ភារ​ព័ត៌មាន​វិទ្យា​ ទាំងអស់​ដែល​មាន​ប្រភព​តែមួយ​អាច​ដាក់​សំណើ​ដេញថ្លៃ​បានតែ​មួយ​គត់​ក្នុង​ករណី​ពិនិត្យ​ឃើញ​ថា​៖ ក្រុមហ៊ុន​ អាជីវករ​ និង​អ្នក​ផ្គត់​ផ្គង​សម្ភារ​ព័ត៌មាន​វិទ្យា​ ដែល​បាន​ចូលរួម​ធ្វើការ​ដេញថ្លៃ​ ជា​ក្រុមហ៊ុន​ អាជីវករ​ និង​អ្នក​ផ្គត់​ផ្គង​សម្ភារ​ព័ត៌មាន​វិទ្យា​ មាន​សម្ព័ន្ធ​ភាពជា​មួយ​ ឬប្រភព​តែមួយ​ នឹង​ត្រូវ​បដិសេធ​ដោយស្វ័យប្រវត្តិ​។

Submission Requirements

ក្រុមហ៊ុន​ អាជីវករ​ និង​អ្នក​ផ្គត់​ផ្គង​សម្ភារ​ព័ត៌មាន​វិទ្យា​ ដែល​មាន​ចំណាប់អារម្មណ៍​សូម​ធ្វើការ​ទាក់ទង​មក​អង្គការ​ សកម្មភាព​សម្រាប់​ការអប់រំ​នៅ​កម្ពុជា​ ដើម្បី​សាកសួរ​ព័ត៌មាន​អំពី​ការចូលរួម​ដេញថ្លៃ​ និង​ការរៀបចំ​ឯកសារ​ភ្ជាប់​ក្នុង​ការ​បញ្ជាក់​លក្ខណៈ​សម្បត្តិ​របស់​អ្នកចូលរួម​ដេញថ្លៃ​ ចាប់ពី​ថ្ងៃ​ទី​០៦ ខែ​តុលា​ ឆ្នាំ​២០២៦ ដល់​ថ្ងៃ​ទី​១៨ ខែ​តុលា​ ឆ្នាំ​២០២៦ ម៉ោង​៥:០០នាទី​ល្ងាច​ជា​កំហិត​ តាមរយៈ​សារ​អេឡិច​ត្រូនិច​ (អ៊ី​មែ​លជូន​ភ្ជាប់​) ព្រមទាំង​ចម្លង​ជូន​ (CC) មក​អ្នក​ពាក់ព័ន្ធ​ទាំងអស់​។

ក្រុមហ៊ុន​ អាជីវករ​ និង​អ្នក​ផ្គត់​ផ្គង​សម្ភារ​ព័ត៌មាន​វិទ្យា​ ទាំងអស់​ត្រូវ​រៀបចំ​ឯកសារ​សម្រង់​តម្លៃ​ការ​ផ្គត់​ផ្គង​សម្ភារ​ព័ត៌មាន​វិទ្យា​ (LCD Projector and Smart TV) ចំនួន​៖ ២៤សាលារៀន​នោះ​ជា​ប្រាក់​រៀល​ដោយមាន​ការ​បញ្ចូល​ពន្ធ​អាករ​លើ​តម្លៃ​បន្ថែម​ ១០%ផង​ដែរ​។

ពាក្យសុំ​ចូលរួម​ការ​ដេញថ្លៃ​ទាំងអស់​ត្រូវ​ច្រក​ក្នុង​ស្រោម​បិទ​ជិត​ ដោយមាន​ចុះហត្ថលេខា​ និង​បោះត្រា​របស់ក្រុមហ៊ុន​ អាជីវករ​ និង​អ្នក​ផ្គត់​ផ្គង​សម្ភារ​ព័ត៌មាន​វិទ្យា​ នៅ​លើស្រោម​សំបុត្រ​ រួច​បញ្ជូន​មក​ការិយាល័យ​រដ្ឋបាល​ នៃ​អង្គការ​ សកម្មភាព​សម្រាប់​ការអប់រំ​នៅ​កម្ពុជា​ (អង្គការ​ ខេ​ប) ចាប់ពី​ថ្ងៃ​ទី​១៩ ខែ​តុលា​ ឆ្នាំ​២០២៦ ដល់​ថ្ងៃ​ទី​២០ ខែ​តុលា​ ឆ្នាំ​២០២៦ វេលា​ម៉ោង​៥:០០នាទី​ល្ងាច​ជា​កំហិត​ដែល​មាន​អសយ​ដ្ឋាន​នៅ​ការិយាល័យ​កណ្តាល​ (ស្ថិតនៅ​ក្នុង​បរិវេណ​សាលា​គរុកោសល្យ​ និង​វិក្រឹត​ការ​ ខេត្ត​ កំពង់ចាម​) ហើយ​មិន​អនុញ្ញាត​ឱ្យ​ដាក់​មក​តាមរយៈ​សារ​អេឡិច​ត្រូនិច​ (អ៊ី​មែ​ល) បានជា​ដាច់ខាត​។

រាល់​ឯកសារ​សម្រង់​តម្លៃ​ និង​ពាក្យសុំ​ចូលរួម​ការ​ដេញថ្លៃ​ទាំងអស់​ ដែល​មិនបាន​ដាក់​ជូន​មក​ការិយាល័យ​រដ្ឋបាល​របស់​អង្គការ​ សកម្មភាព​សម្រាប់​ការអប់រំ​នៅ​កម្ពុជា​ ទាន់ពេល​វេលា​ទេ​ ត្រូវ​ចាត់ទុកជា​អាសាបង់​។

ចំពោះ​ការ​បើក​កញ្ចប់​ឯកសារ​ដេញថ្លៃ​នឹង​ប្រព្រឹត្តិ​ទៅ​ដោយ​ផ្ទាល់​នៅ​ថ្ងៃ​ទី​២១ ខែ​តុលា​ ឆ្នាំ​២០២៦ ដែល​មាន​អាសយដ្ឋាន​នៅ​ការិយាល័យ​កណ្តាល​ (ស្ថិតនៅ​ក្នុង​បរិវេណ​សាលា​គរុកោសល្យ​ និង​វិក្រឹត​ការ​ ខេត្ត​ កំពង់ចាម​) វេលា​ម៉ោង​ ២:៣០រសៀល​។

បញ្ជាក់​៖

  • អ្នកចូលរួម​ដេញថ្លៃ​ទាំងអស់​ ត្រូវ​អញ្ជើញ​មក​ចូលរួម​ប្រជុំ​ស្ដាប់ការ​បើក​កញ្ចប់​ដេញថ្លៃ​ឱ្យ​ទាន់ពេល​វេលា​។ ប្រសិនបើ​អ្នក​ដេញថ្លៃ​ណា​ដែល​មិនបាន​ចូលរួម​ប្រជុំ​បើក​កញ្ចប់​ដេញថ្លៃ​ទាន់ពេល​វេលា​ ឬក៏​អវត្តមាន​ក្នុង​(រយៈពេល​១៥នាទី​)ឯកសារ​ដាក់​ដេញថ្លៃ​នោះ​មិន​អនុញ្ញាត​ដាក់បញ្ចូល​ក្នុង​ការ​បើក​ឡើយ​។
  • ចំពោះ​អ្នកចូលរួម​ប្រជុំ​ការ​បើក​កញ្ចប់​ឯកសារ​ដេញថ្លៃ​ទាំងអស់​ដែលជា​អ្នក​មក​តំណាង​ក្រុមហ៊ុន​ អាជីវករ​ និង​អ្នក​ផ្គត់​ផ្គង​សម្ភារ​ព័ត៌មាន​វិទ្យា​ ត្រូវ​មាន​លិខិត​ផ្ទេរ​សិទ្ធិ​ ដែល​មាន​ចុះហត្ថលេខា​ត្រឹមត្រូវ​ពី​ប្រធាន​ក្រុមហ៊ុន​ ឬម្ចាស់​អាជីវកម្ម​។
  • រាល់​ឯកសារ​ដែល​ដាក់​មក​ហើយ​ គណៈកម្មការ​យើងខ្ញុំ​មិន​ប្រគល់​ជូន​ត្រឡប់ទៅវិញ​ទេ​។
Attachment:
  • List of School Receive LCD and Smart TV
  • Specification for LCD and TV for BMZ-EYE and CLASS Project
  • ពាក្យសុំចូលរួមដេញថ្លៃសម្ភារព័ត៌មានវិទ្យា
  • សេចក្តីណែនាំ_និងឯកសារភ្ជាប់បញ្ជាក់លក្ខណៈសម្បត្តិរបស់ចូលរួមអ្នកដេញថ្លៃ
 

Contact Details

Office Address
  • KAPE Office Building, #405, Phum Ti Prammuoy, Veal Vong Sangkat, Kampong Cham Municipality, Kampong Cham Province, Cambodia
 
Contact Name
  • ឈួន សារ៉ាន ជាប្រធានរដ្ឋបាល និងធនធានមនុស្ស
  • លោក ទុំ ទីតូណា ប្រធានគម្រោង
  • លោក ម៉ៃ សារិទ្ធិ ប្រធានសម្របសម្រួលគម្រោង
 
Phone
 
Email