Procurement Ads

ទីប្រឹក្សាឯករាជ្យ វាយតម្លៃគម្រោង

with Angkor Association for the Disabled

BTDC-ID: 41976
Closing Date:

Expected Outputs

Announcement Description

សមាគម​ជន​ពិការ​អង្គរ​(A.A.D) គឺជា​ អង្គការ​ ធ្វើការ​អភិវឌ្ឍន៍​ លើ​វិស័យ​ពិការភាព​ ពី​ឆ្នំា២០០៤មកដល់​បច្ចុប្បន្ន​, មានចំណេះ​ដឹង​និង​ធ្លាប់​មាន​បទពិសោធន៍​លើការងា​រ អភិវឌ្ឍន៍​ សហគមន៍​ កសិកម្ម​ សិប្បកម្ម​ ទឹក​ស្អាត​ និង​ការ​បង្កើត​ក្រុម​ជួយ​ខ្លួនឯង​របស់ក្រុមជន​មាន​ពិការ​ភាប​ក្នុង​ខេត្ត​សៀមរាប​។

ជា​ទស្សនៈ​ទាន​ របស់​អង្គការ​ A.A.D ចូលរួម​ចំណែក​ក្នុង​សង្គម​ដោយចង់​ឃើញៈ កសិករ​ប្រើប្រាស់​ទុន​សម្រាប់​ផលិតកម្ម​កសិកម្ម​ចិញ្ចឹមសត្វ​ ឱ្យ​មាន​ចំនួន​តិច​និង​សមស្រប​,មានចំណេះ​, សមត្ថភាព​និង​មានការ​ពិសោធន៍​ការ​ធ្វើ​កសិកម្ម​ដោយខ្លួនឯង​, បង្កើន​ទិន្នផល​(ទម្ងន់​)កសិផល​គ្មាន​សារធាតុ​គីមី​, ផ្តល់គុណ​តម្លៃ​សុខភាព​ដល់​អ្នក​បរិភោគ​និង​នំាកសិករ​ឱ្យ​ធ្វើអាជីវកម្ម​និង​ធ្វើ​សេដ្ឋកិច្ច​ ដើម្បី​បង្កើន​ចំណូល​សេដ្ឋកិច្ច​។

ចាប់ពី​ឆ្នាំ​២០២៥អង្គការ​A.A.Dបាន​ទទួលការ​ឧបត្ថម្ភ​ពី​កម្មវិធី​ឧបត្ថម្ភ​ជំនួយ​តូច​(Small Grants Programme-SGP)នៃ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​(UNDP)ដើម្បី​អនុវត្ត​គម្រោង​COMDEKS-4 ដែល​មាន​គោលដៅ​សំខាន់​ក្នុង​ការ​អនុវត្ត​គម្រោង​“ ការ​អភិរក្ស​ប្រព័ន្ធ​អេកូឡូស៊ី និង​លើក​កម្ពស់​ជីវភាព​ជន​មាន​ពិការភាព​តាមរយៈ​អនុវត្ត​បច្ចេកទេស​កសិកម្ម​ប្រកបដោយ​និរន្តរភាព​ និង​អភិរក្ស​ព្រៃ​សហគមន៍​។

ដោយ​គោលបំណង​ផ្តោត​លើ​

  1. ឆ្លើយតបនឹង​ការ​ខិតខំ​ប្រឹងប្រែង​របស់​សហគមន៍​ក្នុង​ការ​អភិវឌ្ឍ​ធនធានធម្មជាតិ​ក្នុង​ដំណើរការ​សហគមន៍​ស្របគ្នា​នឹង​ការ​កែ​លម្អ​សេវា​អេកូឡូស៊ីនិង​ជី​វចម្រុះ​ និង​ប្រព័ន្ធ​អេកូឡូស៊ីដែល​រងគ្រោះ​ដោយសារ​ការ​ផ្លាស់​ប្តូរកា​រប្រើប្រាស់​ដី​។
  2. បង្កើន​ជីវភាពរស់នៅ​របស់​ប្រជាជន​ សហគមន៍​ព្រៃឈើ​ តាមរយៈ​ការ​អភិវឌ្ឍ​បរិស្ថាន​ធម្មជាតិ​បង្កើត​ សហគមន៍​ ប្រកបដោយ​និរន្តរភាព​នៃ​ការ​អភិវឌ្ឍន៍​អេកូឡូស៊ីនិង​ការ​កែ​លម្អ​ប្រព័ន្ធ​ផលិតកម្ម​កសិកម្ម​ចម្រុះ​សម្រាប់​បង្កើន​ជីវភាព​របស់​សមាជិក​សហគមន៍​ព្រៃឈើ​ក្នុង​ឃុំ​,និង​បង្កើន​សន្តិសុខ​ស្បៀង​,ការ​បង្កើន​ផលិតកម្ម​ស្បៀង​ប្រកបដោយ​ចីរភាព​។
  3. បង្កើន​ការរៀនសូត្រ​បង្កើន​ចំ​ណះដឹង​សហគមន៍​ព្រម​ទំាងចែករំលែក​បន្ត​ពី​បទពិសោធន៍​ល្អ​ដែល​បាន​មកពី​ការ​អនុវត្តន៍​គម្រោង​ សហគមន៍​ព្រៃឈើ​ភ្នំ​រាម​ដំបង​មាន​រិទ្ធិ​ ក្នុង​ឃុំ​ស្វាយ​លើ​ ស្រុក​ស្វាយ​លើ​ ខេត្ត​សៀមរាប​ (៦៧៤ ហិកតា​) កំពុង​ប្រឈម​នឹង​ការ​រិចរិលព្រៃឈើ​,ការបាត់បង់​ជី​វចម្រុះ​ ប្រព័ន្ធ​អេកូឡូស៊ីនិង​ខ្វះ​សមត្ថភាព​គ្រប់គ្រង​។

Expected Outputs

ទីប្រឹក្សាឯករាជ្យ វាយតម្លៃគម្រោង

  • Career Category: Consultancies
  • Location: Siemreap Province
Summary

ឈ្មោះ​គម្រោង​៖ ការ​អភិរក្ស​ប្រព័ន្ធ​អេកូឡូស៊ី និង​លើក​កម្ពស់​ជីវភាព​ជន​មាន​ពិការភាព​តាមរយៈ​អនុវត្ត​បច្ចេកទេស​កសិកម្ម​ប្រកបដោយ​និរន្តរភាព​ និង​អភិរក្ស​ព្រៃ​សហគមន៍​។

លេខ​កូដគម្រោង​៖ KHM/COMDEK-4/2025/03

ប្រភព​ថវិកា​៖ កម្មវិធី​ជំនួយ​ខ្នាត​តូច​ (SGP) នៃ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ (UNDP)

ស្ថាប័ន​អនុវត្ត​៖ សមាគម​ជន​ពិការ​អង្គរ​ (ស.ជ.អ)

ប្រភេទ​កិច្ចសន្យា​៖ កិច្ចសន្យា​ផ្តល់សេវាកម្ម​ប្រឹក្សា​ (Consultancy Service Contract) — រយៈពេល​កំណត់​ (២០ថ្ងៃ​ការងារ​)

ថវិកា​៖ $ ១,៥00 (មួយពាន់​ប្រំារយ​ដុល្លារ​អាមេរិក​ - Include Tax)

ប្រភេទ​កិច្ចសន្យា​៖ ផលិត​លិ​តវី​ដេអូ​

ថវិកា​៖ $ ១,០០០ (មួយពាន់​ដុល្លារ​អាមេរិក​- Include Tax)

ប្រភេទ​កិច្ចសន្យា​៖ សរសេរ​ករណី​សក្សា​

ថវិកា​៖ $ ៣០០(បី​រយ​ដុល្លារ​អាមេរិក​)

គោលបំណង​នៃ​ការ​ជ្រើសរើស​ទីប្រឹក្សា​វាយ​តម្លៃ​

អង្គការ​ AAD ត្រូវការ​ជ្រើសរើស​ទីប្រឹក្សា​ ឬក្រុមហ៊ុន​ប្រឹក្សា​ឯករាជ្យ​ភាព​ដើម្បី​វាយ​តម្លៃ​លទ្ធផល​ ប្រសិទ្ធ​ភាព​ ប្រសិទ្ធ​ផល​ ចីរភាព​ និង​ផល​ប៉ះពាល់​ នៃ​ការ​អនុវត្ត​ គម្រោង​ COMDEKS-4 ធៀប​នឹង​គោលដៅ​ និង​សូចនា​ករ​ដែល​បាន​កំណត់​ក្នុង​ ឯកសារ​ គម្រោង​ (Project Document) ព្រមទាំង​ ទទួល​បានជា​មេរៀន​និង​លទ្ធផល​ល្អ​ៗសម្រាប់​កែ​លម្អ​ការរៀបចំ​ផែនការ​និង​ការ​អនុវត្ត​គម្រោង​ស្រដៀងគ្នា​នា​ពេល​អនាគត​,ជាក់​ស្តែង​ការ​វាយ​តម្លៃ​ នេះ​នឹង​៖

  • វិភាគ​កម្រិត​សម្រេច​បាន​នៃ​លទ្ធផល​ និង​សូចនា​ករ​គម្រោង​ ធៀប​នឹង​ផែនការ​ដើម​។
  • ពិនិត្យ​ប្រសិទ្ធ​ភាព​នៃ​ការ​អនុវត្ត​ និង​ការ​គ្រប់គ្រង​គម្រោង​ ធនធាន​ និង​ពេលវេលា​អនុវត្ត​គម្រោង​។
  • វាយ​តម្លៃ​កម្រិត​ការចូលរួម​ និង​ភាពជា​ម្ចាស់​របស់​សហគមន៍​មូលដ្ឋាន​ចំពោះ​លទ្ធផល​គម្រោង​។
  • កំណត់​អត្តសញ្ញាណ​ឧបសគ្គ​ បញ្ហា​ប្រឈម​ និង​កត្តា​ជោគជ័យ​សំខាន់​ៗក្នុង​ការ​អនុវត្ត​។
  • ផ្តល់អនុសាសន៍​គោល​នយោបាយ​និង​បច្ចេកទេស​ សម្រាប់​ការធានា​ចីរភាព​នៃ​លទ្ធផល​គម្រោង​ បន្ទាប់ពី​គម្រោង​បញ្ចប់​។

ទំហំ​ការងារ​

ទីប្រឹក្សា​វាយ​តម្លៃ​ត្រូវ​អនុវត្ត​ការងារ​ក្នុង​វិសាលភាព​ដូច​ខាងក្រោម​៖

  1. ការ​ត្រួតពិនិត្យ​ឯកសារ​
  2. ការ​ចុះ​ទីតាំង​ និង​ការ​ប្រមូល​ទិន្នន័យ​ វាល​
  3. ការ​វិភាគ​ និង​សរសេរ​របាយការណ៍​

សូម​ចុច​លើ​ឯកសារ​ភ្ជាប់​ខាងក្រោម​សម្រាប់​ព័ត៌មាន​បន្ថែម​។

Eligibility

  • សម្រាប់ទីប្រឹក្សាបុគ្គល
  • បញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្រ (បរិញ្ញាបត្រជាន់ខ្ពស់កាន់តែប្រសើរ)ក្នុងផ្នែកអភិវឌ្ឍន៍ជនបទ បរិស្ថានវិទ្យា ផ្នែកព្រៃឈើ ឬផ្នែកពាក់ព័ន្ធ។
  • មានបទពិសោធន៍យ៉ាងតិច៣-៥ឆ្នាំក្នុងការវាយតម្លៃគម្រោងអភិវឌ្ឍន៍ជាពិសេសគម្រោងបរិស្ថានឬការគ្រប់គ្រង
  • ធនធាន ធម្មជាតិដោយសហគមន៍។
  • មានបទពិសោធន៍ធ្វើការជាមួយគម្រោងឧបត្ថម្ភដោយUNDP/SGPឬអង្គការអន្តរជាតិផ្សេងទៀតនឹងត្រូវបានផ្តល់
  • អាទិភាព។
  • ស្ទាត់ជំនាញភាសាខ្មែរ និងអង់គ្លេស ទាំងការនិយាយ និងការសរសេររបាយការណ៍។
  • មានចំណេះដឹងផ្នែកយេនឌ័រ និងបរិយាប័នសង្គមក្នុងការវាយតម្លៃគម្រោង។
  • សម្រាប់ក្រុមហ៊ុនប្រឹក្សា
  • បានចុះបញ្ជីស្របច្បាប់នៅព្រះរាជាណាចក្រកម្ពុជា និងមានប័ណ្ណប៉ាតង់ត្រឹមត្រូវ។
  • មានបទពិសោធន៍អនុវត្តការវាយតម្លៃគម្រោងស្រដៀងគ្នាយ៉ាងតិច ៣គម្រោង ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ។
  • មានក្រុមការងារជំនាញ​រវាងអ្នកជំនាញបច្ចេកទេស និងអ្នកជំនាញសង្គម/សហគមន៍ (ក្រុមការងារ)។

Submission Requirements

ឯកសារ​ត្រូវ​ដាក់​ស្នើ​

  1. សំណើ​រ(Technical Proposal)រួម​មាន​យោគយល់​ចំពោះ​លក្ខខណ្ឌ​យោង​វិធីសាស្ត្រ​ការងារ​លម្អិត​និង​កាល​ វិភាគ​អនុវត្ត​។
  2. ប្រវត្តិរូប​សង្ខេប​(CV)របស់​ទីប្រឹក្សា​ឬសមាជិក​ក្រុម​ការងារ​ដែល​មានឈ្មោះ​ជា​អ្នកទទួល​បន្ទុក​ចម្បង​(Team Leader)។
  3. ភស្តុតាង​បទពិសោធន៍​ការងារ​ពាក់ព័ន្ធ​ (ឯកសារ​យោង​ ឬកិច្ចសន្យា​ការងារ​ពីមុន​)។
  4. ច្បាប់​ថត​ចម្លង​ប័ណ្ណ​ប៉ាត​ង់ អាជ្ញាប័ណ្ណ​អាជីវកម្ម​ ឬឯកសារ​ចុះបញ្ជី​ស្រប​ច្បាប់​ (សម្រាប់​ក្រុមហ៊ុន​)។
  5. លិខិត​យោង​ (Reference Letters) ពី​អតិថិជន​ពីមុន​ចំនួន​យ៉ាងតិច​ពីរ​ (ប្រសិនបើ​មាន​)។

អ្នក​វាយ​តម្លៃ​ដែល​មាន​ចំណាប់អារម្មណ៍​ តម្រូវ​ឱ្យ​ផ្ញើ​ឯកសារ​មកកាន់​យើងខ្ញុំ​ ដោយ​ប្រើប្រាស់​ព័ត៌មាន​ដែល​មាន​ចែង​នៅ​ក្នុង​ផ្នែក​ព័ត៌មាន​ទំនាក់ទំនង​។

បញ្ជាក់​៖ ការ​ទូទាត់​ប្រាក់​ទាំងអស់​ធ្វើឡើង​តាមរយៈ​ការផ្ទេរ​ប្រាក់​ចូល​គណនី​ធនាគារ​របស់​ទីប្រឹក្សា​ឬក្រុមហ៊ុន​ក្រោយពី​

ទទួល​បាន​ វិក្កយបត្រ​ ត្រឹមត្រូវ​ស្របតាម​លក្ខខណ្ឌ​ពន្ធដារ​ជាធរមាន​ និង​បែបបទ​របស់​គម្រោង​ UNDP/SGP។

លក្ខខណ្ឌ​សុវត្ថិភាព​

  • ទីប្រឹក្សា​ត្រូវ​ទទួលខុសត្រូវ​លើ​ភាព​ត្រឹមត្រូវ​និង​គុណភាព​នៃ​លទ្ធផល​ការងារ​ក្នុងអំឡុង​ពេល​កិច្ចសន្យា​និង​ក្នុងរយៈពេល​ ធានា​ ១៥ថ្ងៃ​ បន្ទាប់ពី​ទទួលយក​របាយការណ៍​ចុងក្រោយ​។
  • ក្នុងអំឡុង​ពេល​ចុះមូលដ្ឋាន​ប្រឹក្សា​ត្រូវ​អនុវត្ត​តាម​វិធាន​សុវត្ថិភាព​ការធ្វើដំណើរ​និង​សុវត្ថិភាព​សុខភាព​
  • ដែល​កំណត់​ដោយ​AADជាពិសេស​នៅ​តំបន់​ឬសហគមន៍​ព្រៃឈើ​ ។
  • ទីប្រឹក្សា​ត្រូវ​ធានា​រក្សា​ការសម្ងាត់​នៃ​ទិន្នន័យ​និង​ព័ត៌មាន​ទាំងអស់​ដែល​ទទួល​បាន​ពី​អង្គការ​A.A.Dនិង​សហគមន៍​ក្នុងអំឡុង​ពេល​និង​ក្រោយពេល​បញ្ចប់​កិច្ចសន្យា​។
  • ទីប្រឹក្សា​ទទួលខុសត្រូវ​លើសុវត្ថិ​ភាព​ផ្ទាល់ខ្លួន​ចំពោះ​ហានិភ័យ​ឬគ្រោះថ្នាក់​កើតឡើង​នៅ​សហគមន៍​មូលដ្ឋាន​ (ពេល​បំពេញ​ការងារ​នៅ​សហគមន៍​)។
  • កម្មសិទ្ធិ​បញ្ញា​(IntellectualProperty)លើ​របាយការណ៍​ និង​ឯកសារ​ដែល​បានផលិតទាំងអស់​ជា​កម្មសិទ្ធិ​របស់​
  • អង្គការ​ AAD និង​ UNDP/SGP។

ឧប​សម្ព័ន្ធ​

  • ឧប​សម្ព័ន្ធ​ ក៖ ឯកសារ​ដាក់ពាក្យ​ រួម​ទាំង​កាលវិភាគ​ការងារ​លម្អិត​ (Detailed Work Schedule)
  • ឧប​សម្ព័ន្ធ​ ខ៖ ឯកសារ​ពាក់ព័ន្ធ​ អត្តសញ្ញាណ​បណ្ណថត​ចម្លង​ (បើក្រុមហ៊ុន​ សុំ​ឯកសារ​ចុះបញ្ជី​ និង​បណ្ណបាត់​ង “ថត​ចម្លង​”)។
  • ឧប​សម្ព័ន្ធ​ គ៖ ក្របខណ្ឌ​លទ្ធផល​គម្រោង​ (Project Logframe) សូចនា​ករ​ និង​របាយការណ៍​ ឬឯកសារ​ត្រួតពិនិត្យ​គម្រោង​។
  • ឧប​សម្ព័ន្ធ​ ឃ៖ ប្លង់​ទីតាំង​គម្រោង​ (Site Map) - សហគមន៍​ព្រៃឈើ​ភ្នំ​រាម​ដំបង​មាន​រិទ្ធិ​ស្ថិតនៅ​ក្នុង​ភូមិ​អង្កាញ់​ ឃុំ​ស្វាយ​លើ​ ស្រុក​ស្វាយ​លើ​ ខេត្ត​សៀរាប។

សមាគម​ជន​ពិការ​អង្គរ​(A.A.D) សូម​អញ្ជើញ​ គ្រប់​បណ្តា​ស្ថាប័ន​ ក្រុមហ៊ុន​ឯករាជ្យ​អញ្ចើញដាក់ពាក្យ​ចុះ​វាយ​តម្លៃ​គម្រោង​ផលិត​វី​ដេអូ​ និង​សរសេរ​កណី​សិក្សា​ចាប់ពី​ថ្ងៃ​ទី​៥ដល់​ថ្ងៃ​ទី​២៥ខែ​តុលា​ឆ្នាំ​២០២៦នេះ​ជា​កំហិត​។

Attachment:
  • 01_Evaluation_Consultancy_TOR_VCProject_Evaluation
 

Contact Details

Office Address
  • Chan Sa Khang Cheung, Chan Sa Commune, Soutr Nikom District, Siemreap Province, Cambodia
 
Contact Name
  • Angkor Association for the Disabled
 
Phone
 
Email