Job Announcement

មន្ត្រីផលិតកម្មដំណាំសាកវប្បកម្ម និងខ្សែច្រវាក់តម្លៃ, មន្ត្រីផលិតកម្មមាន់ និងខ្សែច្រវាក់តម្លៃ​, មន្ត្រីធនធានមនុស្សនៃសហភាព, មន្ត្រីគណនីត្រូវទទួល, មន្ត្រីគណនីត្រូវបង់, និងមុខតំណែងផ្សេងៗ

with Union of Kampuchea Modern Agricultural Community

Announcement Description

អំពី​ស.ស.ក.ទ.ក

សហភាព​សហគមន៍​កសិកម្ម​ទំនើប​កម្ពុជា​ (ស.ស.ក.ទ.ក) ដែល​ដំណើរការ​ក្រោម​គំរូ​ UMAC (សហភាព​សហគមន៍​ កសិកម្ម​ទំនើប​) គឺជា​យន្ត​ការ​ថ្នាក់​ជាតិ​ សម្រាប់​ផ្តល់ សេវា​រួម​ និង​គាំទ្រ​ ប្រតិបត្តិការ​ដល់​បណ្តា​ញសហគមន៍​កសិកម្ម​ ទំនើប​ (MACs) នៅ​កម្ពុជា​។ ក្រោម​ការណែនាំ​របស់ក្រ​សួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ (MAFF) UMAC ដើរតួ​នាទី​ជាយ​ន្តការ​អនុវត្ត​ការងារ​កណ្តាល​ ដែល​ភ្ជាប់​សហគមន៍​កសិកម្ម​ទំនើប​ដែលជា​កម្មសិទ្ធិ​របស់​កសិករ​ នៅ​តាម​ មូលដ្ឋាន​ ឱ្យ​ក្លាយ​ជា​បណ្តា​ញអាជីវកម្ម​កសិកម្ម​មួយ​ដែល​មានការ​រួបរួម​ មាន​វិជ្ជាជីវៈ​ និង​មាន​សមត្ថភាព​ទទួល​បាន​ ហិរញ្ញប្បទាន​ និង​ការ​វិនិយោគ​។

ចក្ខុវិស័យ​

ប្រែក្លាយ​សហគមន៍​កសិកម្ម​នៅ​កម្ពុជា​ឱ្យ​ក្លាយ​ជា​បណ្តា​ញអាជីវកម្ម​កសិកម្ម​ដែល​មានការ​រួបរួម​មាន​និរន្តរភាព​ផ្នែក​ ពាណិជ្ជកម្ម​ និង​មាន​សមត្ថភាព​ប្រកួតប្រជែង​នៅ​លើ​ទី​ផ្សារ​អន្តរជាតិ​ ដើម្បី​ជំរុញ​វិបុលភាព​នៅ​តាម​តំបន់ជនបទ​ តាមរយៈ​ ការរៀបចំ​រចនា​សម្ព័ន្ធ​ប្រកបដោយ​ប្រសិទ្ធ​ភាព​ វិន័យ​ និង​នវានុ​វត្ត​ន៍។

បេសកកម្ម​

ពន្លឿន​ទំនើបកម្ម​នៃ​បណ្តា​ញសហគមន៍​កសិកម្ម​ទំនើប​នៅ​កម្ពុជា​តាមរយៈ​ការ​ផ្តល់ប្រព័ន្ធ​គ្រប់គ្រង​អាជីវកម្ម​រួម​អភិបាល​កិច្ច​ ហិរញ្ញវត្ថុ​ ប្រកបដោយ​ប្រសិទ្ធ​ភាព​ និង​ការ​តភ្ជាប់​ដោយ​ផ្ទាល់​ទៅកាន់​ទី​ផ្សារ​ ដែល​សហគមន៍​នីមួយ​ៗ ពិបាក​ក្នុង​ការ​ អភិវឌ្ឍ​ដោយខ្លួនឯង​។

យើង​អនុវត្ត​បេសកកម្ម​នេះ​តាមរយៈ​វិស័យ​វិជ្ជាជីវៈ​ស្នូល​ចំនួន​ 4៖

  • ពាណិជ្ជកម្ម​ និង​ការ​តភ្ជាប់​ទី​ផ្សារ​៖ រៀបចំ​ផែនការ​តម្រូវ​ការ​ទី​ផ្សារ​ជា​រួម​ ស្វែងរក​ និង​ធានា​កិច្ចសន្យា​ជាមួយ​ អ្នកទិញ​ក្នុង​ទ្រង់ទ្រាយ​ធំ​ព្រមទាំង​គ្រប់គ្រង​ការ​អនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ដើម្បី​បង្កើន​ប្រាក់​ ចំណេញ​ជូន​សមាជិក​។
  • វិន័យ​ហិរញ្ញវត្ថុ​ និង​ អភិបាល​កិច្ច​៖ ពង្រឹង​ប្រព័ន្ធ​ត្រួតពិនិត្យ​ផ្ទៃក្នុង​ ប្រព័ន្ធ​គណនេយ្យ​ដែល​មាន​ស្តង់​ដារ​ និង​ក្របខណ្ឌ​អនុលោម​ភាព​ ដើម្បី​កសាង​ទំនុក​ចិត្ត​ពី​ធនាគារ​ និង​វិនិយោគិន។
  • ឧត្តមភាព​ផ្នែក​ក្សេត្រសាស្ត្រ​ និង​ ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​៖ ប្រើប្រាស់​បច្ចេក​វិទ្យា​កសិកម្ម​ទំនើប​ រៀបចំ​នីតិវិធី​ ប្រតិបត្តិការ​ស្តង់​ដារ​ (SOPs) និង​ អនុវត្ត​ប្រព័ន្ធ​តាមដាន​ប្រភព​ដើម​ ដើម្បី​ធានា​បាន​នូវ​ផលិតកម្ម​ខ្ពស់​ និង​ ស្របតាម​តម្រូវ​ការ​ទី​ផ្សារ​។ .
  • ការ​ធ្វើ​សមាហរណ​កម្ម​ប្រព័ន្ធ​អេកូឡូស៊ីអាជីវកម្ម​៖ សម្របសម្រួល​ដៃគូ​អភិវឌ្ឍន៍​ អ្នកជំនាញ​បច្ចេកទេស​ និង​អ្នក​ផ្គត់ផ្គង់​ធាតុ​ចូល​ផលិតកម្ម​ ឱ្យ​ចូលរួម​ក្នុង​ប្រព័ន្ធ​ថ្នាក់​ជាតិ​ដែល​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​។

Announcement Positions

មន្ត្រីផលិតកម្មដំណាំសាកវប្បកម្ម និងខ្សែច្រវាក់តម្លៃ (4 Positions)

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: កសិកម្ម, ផ្នែកក្សេត្រសាស្ត្រ, ផ្នែកសេដ្ឋកិច្ច, ផ្នែកការងារសង្គម
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: $700 - $1000
សង្ខេបមុខតំណែង

រាយការណ៍​ផ្ទាល់​ទៅកាន់​នាយក​ខ្សែ​ច្រវាក់​តម្លៃ​ដំណាំ​រយៈពេល​ខ្លី​-UKMAC

ករណីកិច្ច និងការទទួលខុសត្រូវ:
  • ដឹកនាំការរៀបចំផែនការ ការសម្របសម្រួល និងការអនុវត្តសកម្មភាពផលិតកម្មដំណាំសាកវប្បកម្ម ឱ្យស្របតាមតម្រូវការទីផ្សារ សមត្ថភាពផលិតកម្ម លក្ខខណ្ឌរដូវកាល និងគោលដៅរបស់អង្គភាព។
  • ត្រួតពិនិត្យ និងណែនាំផ្នែកបច្ចេកទេសលើការជ្រើសរើសដំណាំ ការរៀបចំកាលវិភាគផលិតកម្ម ការគ្រប់គ្រងថ្នាលបណ្តុះកូនដំណាំ ការដាំដុះ ប្រព័ន្ធស្រោចស្រព ការគ្រប់គ្រងសត្វល្អិត និងជំងឺ ការប្រមូលផល និងការចាត់ចែងក្រោយប្រមូលផល។
  • ជំរុញ និងធានាការអនុវត្តកសិកម្មល្អ (GAP) កសិកម្មឆ្លាតវៃធន់នឹងអាកាសធាតុ (CSA) និងស្តង់ដារផលិតកម្មបន្លែសុវត្ថិភាព។
  • ពង្រឹងសមត្ថភាពលើការរៀបចំផែនការផលិតកម្ម ការគ្រប់គ្រងកសិដ្ឋាន ការគ្រប់គ្រងអាជីវកម្ម ការវិភាគថ្លៃដើម ការធានាគុណភាព ការគ្រប់គ្រងក្រោយប្រមូលផល និងការធ្វើទីផ្សាររួម។
  • សម្របសម្រួលការអភិវឌ្ឍខ្សែច្រវាក់តម្លៃដំណាំសាកវប្បកម្ម ដែលមានបរិយាបន្ន សមត្ថភាពប្រកួតប្រជែង ប្រសិទ្ធភាព និងនិរន្តរភាព។
  • អនុវត្ត និងសម្របសម្រួលការស្រាវជ្រាវ និងវិភាគទីផ្សារ ដោយគ្របដណ្តប់លើតម្រូវការអ្នកប្រើប្រាស់ និន្នាការទីផ្សារ តម្លៃ តម្រូវការគុណភាព លក្ខណៈបច្ចេកទេសផលិតផល និងឱកាសទីផ្សារថ្មីៗ។
  • បង្កើត និងរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយអ្នកទិញ ដៃគូវិស័យឯកជន ផ្សារទំនើប អ្នកលក់ដុំ អ្នកកែច្នៃ និងស្ថាប័នដែលទិញផលិតផលសម្រាប់ប្រើប្រាស់។
  • គាំទ្រសហគមន៍កសិកម្មទំនើបក្នុងការកំណត់បរិមាណផលិតកម្ម ពូជដំណាំ គុណភាព ការវេចខ្ចប់ កាលវិភាគដឹកជញ្ជូន និងតម្លៃ ឱ្យស្របតាមតម្រូវការទីផ្សារ។
  • សម្របសម្រួលការចរចាអាជីវកម្ម ការបង្កើតភាពជាដៃគូពាណិជ្ជកម្ម និងកសិកម្មតាមកិច្ចសន្យា ដើម្បីគាំទ្រការចូលទៅកាន់ទីផ្សារប្រកបដោយនិរន្តរភាព និងបង្កើនប្រាក់ចំណូលរបស់សមាជិកសហគមន៍។
  • គាំទ្រសហគមន៍កសិកម្មទំនើប និងសមាជិក ក្នុងការរៀបចំផែនការអាជីវកម្ម សំណើវិនិយោគ និងការព្យាករហិរញ្ញវត្ថុ។
  • វិភាគថ្លៃដើមផលិតកម្ម ប្រាក់ចំណេញដុល លទ្ធភាពរកប្រាក់ចំណេញ និងផលចំណូលពីការលក់ ដើម្បីគាំទ្រការសម្រេចចិត្តផ្អែកលើព័ត៌មានអាជីវកម្ម។
  • ស្វែងរកឱកាសទទួលបានហិរញ្ញប្បទាន ការវិនិយោគ ធាតុចូលកសិកម្ម បច្ចេកវិទ្យា និងអភិវឌ្ឍន៍អាជីវកម្ម។
  • បង្កើត និងរក្សាកិច្ចសហការប្រកបដោយប្រសិទ្ធភាពជាមួយស្ថាប័នរដ្ឋ សហគមន៍កសិកម្មទំនើប UMAC ក្រុមហ៊ុនឯកជន ស្ថាប័នស្រាវជ្រាវ អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធផ្សេងទៀត។
  • បង្កើតភាពជាដៃគូជាយុទ្ធសាស្ត្រ ដើម្បីសម្រួលដល់ការទទួលបានបច្ចេកវិទ្យា ហិរញ្ញប្បទាន ធាតុចូល ជំនាញបច្ចេកទេស ការវិនិយោគ និងទីផ្សារ។
  • អនុវត្តភារកិច្ចផ្នែកបច្ចេកទេស និងយុទ្ធសាស្ត្រផ្សេងទៀត តាមការចាត់តាំងរបស់ថ្នាក់គ្រប់គ្រង។
  • តាមដានបរិមាណប្រមូលផលដែលបានព្យាករ និងបរិមាណជាក់ស្តែង បរិមាណលក់ តម្លៃ បញ្ហាគុណភាព និងការបាត់បង់ក្រោយប្រមូលផល នៅទូទាំងខេត្តទទួលខុសត្រូវ។
  • រៀបចំរបាយការណ៍ជាប្រចាំជូនប្រធានផ្នែកខ្សែច្រវាក់តម្លៃ ដោយបង្ហាញពីវឌ្ឍនភាព ឱកាសទីផ្សារ ឧបសគ្គក្នុងប្រតិបត្តិការ និងសកម្មភាពដែលបានស្នើឡើង។
  • បុគ្គលិកត្រូវគោរពគោលការណ៍ និងនីតិវិធីរបស់សហគមន៍ រួមមានកម្រិតអនុម័ត ការបែងចែកភារកិច្ច ការរក្សាការសម្ងាត់ ការប្រឆាំងអំពើពុករលួយ និងទំនាស់ផលប្រយោជន៍។
  • ភារកិច្ចអាចត្រូវបានពិនិត្យ និងកែសម្រួលតាមតម្រូវការប្រតិបត្តិការ ដោយមានការពិភាក្សា និងការអនុម័តសមស្រប។
  • អត្ថប្រយោជន៍ និងលក្ខខណ្ឌផ្សេងៗអនុវត្តតាមកិច្ចសន្យាការងារ និងគោលការណ៍ដែល MAC អនុម័ត។
អត្ថប្រយោជន៍:
  • ទទួលបានប្រាក់បៀវត្សរ៍សមរម្យ និងអត្ថប្រយោជន៍ផ្សេងៗ ដោយផ្អែកលើលក្ខណសម្បត្តិ បទពិសោធន៍ ព្រមទាំងទំហំការងារ និង ភាពស្មុគស្មាញនៃសហគមន៍កសិកម្មទំនើបដែលបានជ្រើសរើស។
  • ទទួលបានឱកាសកាន់តួនាទីគ្រប់គ្រងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍ និងពង្រឹងសហគមន៍កសិកម្មទំនើប។
  • ទទួលបានឱកាសអភិវឌ្ឍវិជ្ជាជីវៈ ការបណ្តុះបណ្តាល និងការរីកចម្រើនក្នុងអាជីពនៅក្នុងបណ្តាញ UKMAC និងសហគមន៍កសិកម្មទំនើប។
  • ទទួលបានឱកាសចូលរួមដោយផ្ទាល់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់កសិករ ការអភិវឌ្ឍសហគមន៍ និងទំនើបកម្មវិស័យកសិកម្មកម្ពុជា។
  • ទទួលបានបទពិសោធន៍វិជ្ជាជីវៈ និងឱកាសសហការជាមួយស្ថាប័នរដ្ឋ ដៃគូវិស័យឯកជន អ្នកជំនាញ កសិកម្ម និងដៃគូអភិវឌ្ឍន៍។
  • បរិយាកាសការងារប្រកបដោយភាពសកម្ម ដែលផ្តល់ឱកាសឱ្យបុគ្គលិកអនុវត្តជំនាញវិជ្ជាជីវៈ និងចូលរួមក្នុងការអភិវឌ្ឍសហគមន៍កសិកម្មទំនើបឱ្យមាននិរន្តរភាព និងភាពរីកចម្រើនផ្នែកពាណិជ្ជកម្ម។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ភាសា:
  • ខ្មែរ - កម្រិតល្អ
កម្រិតវប្បធម៌:
  • បរិញ្ញាបត្រ ផ្នែក សាកវប្បកម្ម ក្សេត្រសាស្ត្រ វិទ្យាសាស្ត្រកសិកម្ម ធុរកិច្ចកសិកម្ម សេដ្ឋកិច្ចកសិកម្ម ឬជំនាញពាក់ព័ន្ធ។
ប្រវត្តិការងារ:
  • មានបទពិសោធន៍ពាក់ព័ន្ធ ក្នុងផលិតកម្មដំណាំសាកវប្បកម្ម ការធ្វើទីផ្សារកសិផល ខ្សែច្រវាក់តម្លៃកសិកម្ម ឬការគាំទ្រអង្គការកសិកររយៈពេល 5 ឆ្នាំ យ៉ាងតិច
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • មានចំណេះដឹងអនុវត្តជាក់ស្តែងអំពីការរៀបចំផែនការដំណាំសាកវប្បកម្ម កាលវិភាគប្រមូលផល ស្តង់ដារគុណភាព និងការចាត់ចែងក្រោយប្រមូលផល។
  • មានសមត្ថភាពវាយតម្លៃសមត្ថភាពផលិតកម្ម យល់ដឹងពីតម្រូវការអ្នកទិញ និងសម្របសម្រួលការផ្គត់ផ្គង់រវាងសហគមន៍កសិកម្មទំនើបជាច្រើន។
  • មានបទពិសោធន៍ធ្វើការជាមួយសហគមន៍កសិកម្ម អ្នកទិញ ពាណិជ្ជករ ឬដៃគូទីផ្សារផ្សេងទៀត នឹងទទួលបានការពិចារណាជាអាទិភាព។
  • មានជំនាញទំនាក់ទំនង សម្របសម្រួល និងដោះស្រាយបញ្ហាបានល្អ ព្រមទាំងអាចបំពេញការងារដោយឯករាជ្យនៅតាមខេត្តជាច្រើន។
  • ជំនាញប្រើប្រាស់ Excel ឬ Google Sheets សម្រាប់កត់ត្រាទិន្នន័យព្យាករ ការលក់ និងរៀបចំរបាយកាណ៍។
  • មានសមត្ថភាពសរសេរ និងនិយាយភាសាខ្មែរបានល្អ។
ជំនាញទន់
  • មានឆន្ទៈធ្វើដំណើរជាប្រចាំក្នុងតំបន់ទទួលខុសត្រូវ។
 
 

មន្ត្រីផលិតកម្មមាន់ និងខ្សែច្រវាក់តម្លៃ​ (4 Positions)

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: កសិកម្ម, ផ្នែកវិទ្យាសាស្រ្តសត្វ, ​ផ្នែកបសុព្យាបាល, ផ្នែកសេដ្ឋកិច្ច
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: $700 - $1000
សង្ខេបមុខតំណែង

រាយការណ៍​ផ្ទាល់​ទៅ​នាយក​ខ្សែ​ច្រវាក់​តម្លៃ​មាន់​-UKMAC

ករណីកិច្ច និងការទទួលខុសត្រូវ:
  • ដឹកនាំការរៀបចំផែនការ ការសម្របសម្រួល និងការអនុវត្តសកម្មភាពផលិតកម្មមាន់ ឱ្យស្របតាមតម្រូវការទីផ្សារ សមត្ថភាពផលិតកម្ម វដ្តផលិតកម្ម និងគោលដៅរបស់អង្គភាព។
  • ត្រួតពិនិត្យ និងណែនាំផ្នែកបច្ចេកទេសលើការជ្រើសរើសពូជ និងកូនមាន់ ការរៀបចំទ្រុង ការថែទាំកូនមាន់ក្នុងដំណាក់កាលដំបូង ការផ្តល់ចំណី និងអាហារូបត្ថម្ភ ការគ្រប់គ្រងទឹក ការគ្រប់គ្រងហ្វូងមាន់ តាមដានការលូតលាស់ ជីវសុវត្ថិភាព ការបង្ការជំងឺ ការផ្តល់វ៉ាក់សាំង ការគ្រប់គ្រងករណីមាន់ងាប់ និងការកត់ត្រាផលិតកម្ម។
  • ជំរុញ និងធានាការអនុវត្តការចិញ្ចឹមសត្វល្អ (GAHP) វិធានការជីវសុវត្ថិភាព សុខុមាលភាពសត្វ សុវត្ថិភាពម្ហូបអាហារ និងការចិញ្ចឹមមាន់ប្រកបដោយការទទួលខុសត្រូវចំពោះបរិស្ថាន។
  • ផ្តល់ការបណ្តុះបណ្តាលជាក់ស្តែង ការបង្ហាត់ណែនាំ និងការប្រឹក្សាបច្ចេកទេសដល់សហគមន៍កសិកម្មទំនើប និងសមាជិក អំពីការចិញ្ចឹមមាន់តាមបែបឆ្លាតវៃធន់នឹងអាកាសធាតុ បច្ចេកវិទ្យាកសិកម្មទំនើប ការគ្រប់គ្រងកសិដ្ឋាន និងហ្វូងមាន់ ព្រមទាំងការអនុវត្តផលិតកម្មល្អ។
  • ពង្រឹងសមត្ថភាពកសិករលើការរៀបចំផែនការផលិតកម្ម ការកត់ត្រាទិន្នន័យ ការគ្រប់គ្រងថ្លៃដើម ជីវសុវត្ថិភាព ការធានាគុណភាព និងការគ្រប់គ្រងអាជីវកម្មកសិដ្ឋាន។
  • រៀបចំ និងតាមដានការអនុវត្តនីតិវិធីសមស្របសម្រាប់សុខភាពហ្វូងមាន់ ការផ្តល់វ៉ាក់សាំង ការបង្ការជំងឺ ជីវសុវត្ថិភាព ការផ្តល់ចំណី និងអាហារូបត្ថម្ភ ដើម្បីបង្កើនអត្រារស់រាន ការលូតលាស់ ផលិតភាព និងប្រសិទ្ធភាពផលិតកម្ម។
  • សម្របសម្រួលការអភិវឌ្ឍខ្សែច្រវាក់តម្លៃមាន់ ដែលមានបរិយាបន្ន សមត្ថភាពប្រកួតប្រជែង ប្រសិទ្ធភាព និងនិរន្តរភាព។
  • អនុវត្ត និងសម្របសម្រួលការស្រាវជ្រាវ និងវិភាគទីផ្សារ ដោយគ្របដណ្តប់លើតម្រូវការអ្នកប្រើប្រាស់ និន្នាការទីផ្សារ តម្លៃ តម្រូវការអ្នកទិញ លក្ខណៈបច្ចេកទេសផលិតផល ស្តង់ដារគុណភាព និងឱកាសទីផ្សារថ្មីៗ។
  • បង្កើត និងរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយអ្នកទិញ ដៃគូវិស័យឯកជន ពាណិជ្ជករ អ្នកលក់ដុំ អ្នកលក់រាយ ផ្សារទំនើប អ្នកកែច្នៃ ភោជនីយដ្ឋាន និងស្ថាប័នដែលទិញផលិតផលសម្រាប់ប្រើប្រាស់។
  • គាំទ្រសហគមន៍កសិកម្មទំនើបក្នុងការកំណត់វដ្តផលិតកម្ម ប្រភេទ និងទំហំមាន់ បរិមាណផលិតកម្ម គុណភាព ការវេចខ្ចប់ កាលវិភាគដឹកជញ្ជូន និងតម្លៃ ឱ្យស្របតាមតម្រូវការទីផ្សារ។
  • សម្របសម្រួលការចរចាអាជីវកម្ម ភាពជាដៃគូពាណិជ្ជកម្ម កិច្ចព្រមព្រៀងផ្គត់ផ្គង់ និងការរៀបចំកសិកម្មតាមកិច្ចសន្យា ដើម្បីគាំទ្រការចូលទៅកាន់ទីផ្សារប្រកបដោយនិរន្តរភាព និងបង្កើនប្រាក់ចំណូលរបស់សមាជិកសហគមន៍។
  • គាំទ្រសហគមន៍កសិកម្មទំនើប និងសមាជិក ក្នុងការរៀបចំផែនការអាជីវកម្មផលិតកម្មមាន់ សំណើវិនិយោគ និងការព្យាករហិរញ្ញវត្ថុ។
  • វិភាគថ្លៃដើមផលិតកម្ម រួមមានថ្លៃកូនមាន់ ចំណី វ៉ាក់សាំង ឱសថ កម្លាំងពលកម្ម ទ្រុង ការខាតបង់ដោយសារមាន់ងាប់ និងចំណាយប្រតិបត្តិការផ្សេងៗ ព្រមទាំងប្រាក់ចំណេញដុល លទ្ធភាពរកប្រាក់ចំណេញ និងផលចំណូលពីការលក់ ដើម្បីគាំទ្រការសម្រេចចិត្តផ្អែកលើព័ត៌មានអាជីវកម្ម។
  • ស្វែងរកឱកាសទទួលបានហិរញ្ញប្បទាន ការវិនិយោគ ធាតុចូលដែលមានគុណភាព ពូជដែលបានកែលម្អ ចំណី ឧបករណ៍ បច្ចេកវិទ្យា សេវាបសុពេទ្យ និងសេវាអភិវឌ្ឍន៍អាជីវកម្មផ្សេងទៀត។
  • បង្កើត និងរក្សាកិច្ចសហការប្រកបដោយប្រសិទ្ធភាពជាមួយស្ថាប័នរដ្ឋ សហគមន៍កសិកម្មទំនើប UMAC ក្រុមហ៊ុនឯកជន អ្នកផ្តល់សេវាបសុពេទ្យ និងសុខភាពសត្វ ស្ថាប័នស្រាវជ្រាវ អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធផ្សេងទៀត។
  • បង្កើតភាពជាដៃគូជាយុទ្ធសាស្ត្រ ដើម្បីសម្រួលដល់ការទទួលបានពូជដែលបានកែលម្អ ចំណី សេវាសុខភាពសត្វ បច្ចេកវិទ្យា ហិរញ្ញប្បទាន ជំនាញបច្ចេកទេស ការវិនិយោគ សេវាកែច្នៃ និងទីផ្សារ។
  • សម្របសម្រួលជាមួយអ្នកជំនាញបច្ចេកទេស និងអ្នកផ្តល់សេវាពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាសំខាន់ៗទាក់ទងនឹងសុខភាពហ្វូងមាន់ ជំងឺ ជីវសុវត្ថិភាព ផលិតកម្ម និងគុណភាព។
  • អនុវត្តភារកិច្ចផ្នែកបច្ចេកទេស និងយុទ្ធសាស្ត្រផ្សេងទៀត តាមការចាត់តាំងរបស់ថ្នាក់គ្រប់គ្រង។
  • តាមដានចំនួនមាន់ បរិមាណលក់ដែលបានព្យាករ និងបរិមាណលក់ជាក់ស្តែង ទម្ងន់មាន់រស់ តម្លៃ ការបាត់បង់ និងមតិយោបល់របស់អ្នកទិញ។
  • រាយការណ៍អំពីវឌ្ឍនភាពផលិតកម្ម លទ្ធផលនៃការលក់ ហានិភ័យសំខាន់ៗ និងសកម្មភាពដែលបានស្នើឡើង ជូនប្រធានផ្នែកខ្សែច្រវាក់តម្លៃមាន់ នៃ UKMAC។
  • បុគ្គលិកត្រូវគោរពគោលការណ៍ និងនីតិវិធីរបស់សហគមន៍ រួមមានកម្រិតអនុម័ត ការបែងចែកភារកិច្ច ការរក្សាការសម្ងាត់ ការប្រឆាំងអំពើពុករលួយ និងទំនាស់ផលប្រយោជន៍។
  • ភារកិច្ចអាចត្រូវបានពិនិត្យ និងកែសម្រួលតាមតម្រូវការប្រតិបត្តិការ ដោយមានការពិភាក្សា និងការអនុម័តសមស្រប។
  • អត្ថប្រយោជន៍ និងលក្ខខណ្ឌផ្សេងៗអនុវត្តតាមកិច្ចសន្យាការងារ និងគោលការណ៍ដែល MAC អនុម័ត។
អត្ថប្រយោជន៍:
  • ទទួលបានប្រាក់បៀវត្សរ៍សមរម្យ និងអត្ថប្រយោជន៍ផ្សេងៗ ដោយផ្អែកលើលក្ខណសម្បត្តិ បទពិសោធន៍ ព្រមទាំងទំហំការងារ និង ភាពស្មុគស្មាញនៃសហគមន៍កសិកម្មទំនើបដែលបានជ្រើសរើស។
  • ទទួលបានឱកាសកាន់តួនាទីគ្រប់គ្រងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍ និងពង្រឹងសហគមន៍កសិកម្មទំនើប។
  • ទទួលបានឱកាសអភិវឌ្ឍវិជ្ជាជីវៈ ការបណ្តុះបណ្តាល និងការរីកចម្រើនក្នុងអាជីពនៅក្នុងបណ្តាញ UKMAC និងសហគមន៍កសិកម្មទំនើប។
  • ទទួលបានឱកាសចូលរួមដោយផ្ទាល់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់កសិករ ការអភិវឌ្ឍសហគមន៍ និងទំនើបកម្មវិស័យកសិកម្មកម្ពុជា។
  • ទទួលបានបទពិសោធន៍វិជ្ជាជីវៈ និងឱកាសសហការជាមួយស្ថាប័នរដ្ឋ ដៃគូវិស័យឯកជន អ្នកជំនាញ កសិកម្ម និងដៃគូអភិវឌ្ឍន៍។
  • បរិយាកាសការងារប្រកបដោយភាពសកម្ម ដែលផ្តល់ឱកាសឱ្យបុគ្គលិកអនុវត្តជំនាញវិជ្ជាជីវៈ និងចូលរួមក្នុងការអភិវឌ្ឍសហគមន៍កសិកម្មទំនើបឱ្យមាននិរន្តរភាព និងភាពរីកចម្រើនផ្នែកពាណិជ្ជកម្ម។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ភាសា:
  • ខ្មែរ - កម្រិតល្អ
កម្រិតវប្បធម៌:
  • បរិញ្ញាបត្រ ផ្នែក ទ្យាសាស្ត្រសត្វ ផលិតកម្មសត្វ បសុពេទ្យ ធុរកិច្ចកសិកម្ម សេដ្ឋកិច្ចកសិកម្ម ឬជំនាញពាក់ព័ន្ធ។
ប្រវត្តិការងារ:
  • មានបទពិសោធន៍ពាក់ព័ន្ធដែលរួមបញ្ចូលទាំងការចិញ្ចឹមមាន់ជាក់ស្តែង និងការលក់បសុបក្សី ឬការសម្របសម្រួលខ្សែច្រវាក់តម្លៃរយៈពេល 5 ឆ្នាំ យ៉ាងតិច
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • មានចំណេះដឹងអនុវត្តជាក់ស្តែងអំពីការគ្រប់គ្រងហ្វូងមាន់ ការផ្តល់ចំណី ការតាមដានការលូតលាស់ ជីវសុវត្ថិភាព និងហានិភ័យទូទៅផ្នែកផលិតកម្ម និងសុខភាពសត្វ។
  • មានបទពិសោធន៍វាយតម្លៃតម្រូវការអ្នកទិញ ព្យាករបរិមាណលក់ និងសម្របសម្រួលការប្រមូលមាន់ ឬការដឹកជញ្ជូនទៅអ្នកទិញ។
  • បេក្ខជនដែលមានបទពិសោធន៍ធ្វើការជាមួយសហគមន៍កសិកម្ម អ្នកទិញបសុបក្សី ពាណិជ្ជករ ឬអ្នកកែច្នៃ នឹងទទួលបានការពិចារណាជាអាទិភាព។
  • មានជំនាញសម្របសម្រួលការងារនៅមូលដ្ឋាន ទំនាក់ទំនង ដោះស្រាយបញ្ហា និងរៀបចំរបាយការណ៍បានល្អ។
  • មានជំនាញប្រើប្រាស់ Excel ឬ Google Sheets សម្រាប់ការព្យាករផលិតកម្ម ការកត់ត្រាការលក់ និងការរៀបចំរបាយការណ៍។
  • មានសមត្ថភាពសរសេរ និងនិយាយភាសាខ្មែរបានល្អ។
ជំនាញទន់
  • មានឆន្ទៈធ្វើដំណើរជាប្រចាំនៅតាមខេត្តទទួលខុសត្រូវ និងគោរពនីតិវិធីជីវសុវត្ថិភាពរបស់កសិដ្ឋាន។
 
 

មន្ត្រីធនធានមនុស្សនៃសហភាព

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកធនធានមនុស្ស, ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម, ផ្នែករដ្ឋបាល/ការគ្រប់គ្រង
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: $600 - $800
សង្ខេបមុខតំណែង

រាយការណ៍​ផ្ទាល់​ ទៅ​នាយក​ហិរញ្ញវត្ថុ​នៃ​សហភាព​

ករណីកិច្ច និងការទទួលខុសត្រូវ:
  • សហការជាមួយថ្នាក់គ្រប់គ្រងក្នុងការរៀបចំផែនការតម្រូវការបុគ្គលិក រក្សារចនាសម្ព័ន្ធអង្គភាព និងសេចក្តីពិពណ៌នាការងារ ព្រមទាំងកំណត់អាទិភាពសកម្មភាពធនធានមនុស្ស។
  • រៀបចំ និងកែលម្អគោលនយោបាយ នីតិវិធី ទម្រង់ឯកសារ និងប្រព័ន្ធកត់ត្រាទិន្នន័យធនធានមនុស្សរបស់ UKMAC ឱ្យមានភាពងាយស្រួល និងមានប្រសិទ្ធភាពក្នុងការអនុវត្ត។
  • គ្រប់គ្រងដំណើរការជ្រើសរើសបុគ្គលិកទាំងមូល ចាប់ពីការអនុម័តមុខតំណែង និងការផ្សព្វផ្សាយជ្រើសរើស រហូតដល់ការពិនិត្យសម្រាំងបេក្ខជន ការសម្ភាសន៍ ការជ្រើសរើសចុងក្រោយ ការផ្តល់សំណើការងារ និងការរៀបចំទទួលបុគ្គលិកថ្មីចូលបម្រើការងារ។
  • រៀបចំ និងរក្សាបញ្ជីបេក្ខជនសក្តានុពលសម្រាប់តម្រូវការជ្រើសរើសបុគ្គលិក និងគាំទ្រការជ្រើសរើសបុគ្គលិកសម្រាប់សហគមន៍កសិកម្មទំនើបជាសមាជិក តាមការចាត់តាំងរបស់ UKMAC។
  • គ្រប់គ្រង និងរក្សាឯកសារធនធានមនុស្សឱ្យបានត្រឹមត្រូវ និងសម្ងាត់ រួមមានកិច្ចសន្យាការងារ សំណុំឯកសារបុគ្គលិក វត្តមាន ការឈប់សម្រាក ការសាកល្បងការងារ និងការបញ្ចប់ការងាររបស់បុគ្គលិក។
  • រៀបចំ និងអនុវត្តនីតិវិធីធនធានមនុស្ស ឱ្យស្របតាមគោលនយោបាយរបស់ UKMAC និងច្បាប់ ព្រមទាំងបទប្បញ្ញត្តិការងាររបស់កម្ពុជាដែលមានជាធរមាន និងផ្តល់យោបល់ជូនថ្នាក់គ្រប់គ្រងនៅពេលចាំបាច់ត្រូវធ្វើបច្ចុប្បន្នភាព។
  • ចាត់ចែងអត្ថប្រយោជន៍បុគ្គលិក រួមមានការចុះបញ្ជីជាមួយបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និង អត្ថប្រយោជន៍ផ្សេងទៀតដែល UKMAC ផ្តល់ជូន។ រក្សាកំណត់ត្រាពាក់ព័ន្ធ សម្របសម្រួលជាមួយផ្នែកហិរញ្ញវត្ថុ និងអ្នកផ្តល់សេវាពាក់ព័ន្ធ ព្រមទាំងជួយបុគ្គលិកក្នុងការស្នើសុំ ឬទាមទារអត្ថប្រយោជន៍។
  • សម្របសម្រួលការវាយតម្លៃក្នុងអំឡុងពេលសាកល្បងការងារ និងការវាយតម្លៃលទ្ធផលការងារ តាមដានជាមួយអ្នកគ្រប់គ្រងអំពីលទ្ធផលការងាររបស់បុគ្គលិក និងកំណត់តម្រូវការបណ្តុះបណ្តាល។
  • ផ្តល់យោបល់ដល់អ្នកគ្រប់គ្រងអំពីកង្វល់របស់បុគ្គលិក និងរាយការណ៍ ជូនថ្នាក់គ្រប់គ្រងជាន់ខ្ពស់។
  • ធ្វើជាអ្នកទំនាក់ទំនងដែលបុគ្គលិកអាចជឿទុកចិត្ត ដោយស្តាប់កង្វល់ និងដោះស្រាយបញ្ហារសើបដោយប្រុងប្រយ័ត្ន រក្សាការសម្ងាត់ និងយល់អារម្មណ៍របស់អ្នកដទៃ។
  • ផ្តល់យោបល់ដល់អ្នកគ្រប់គ្រងក្នុងការដោះស្រាយបញ្ហានៅកន្លែងការងារប្រកបដោយភាពយុត្តិធម៌ និងវិជ្ជាជីវៈ ហើយបញ្ជូនបញ្ហាធ្ងន់ធ្ងរជូនថ្នាក់គ្រប់គ្រងជាន់ខ្ពស់។
  • ប្រមូលមតិយោបល់ពីបុគ្គលិក និងគាំទ្រសកម្មភាពជាក់ស្តែងដែលជួយកែលម្អការប្រាស្រ័យទាក់ទង ការចូលរួម និងសុខុមាលភាពរបស់បុគ្គលិក។
  • រាយការណ៍អំពីស្ថានភាពបុគ្គលិក វឌ្ឍនភាពនៃការជ្រើសរើស អត្រាបុគ្គលិកចាកចេញ និងបញ្ហាធនធានមនុស្សសំខាន់ៗ ព្រមទាំងផ្តល់អនុសាសន៍សម្រាប់វិធានការរបស់ថ្នាក់គ្រប់គ្រង។
  • សម្របសម្រួលជាមួយផ្នែកហិរញ្ញវត្ថុអំពីថវិកាបុគ្គលិកដែលបានអនុម័ត និងព័ត៌មានចាំបាច់សម្រាប់ការរៀបចំបញ្ជីបើកប្រាក់បៀវត្សរ៍។
  • បុគ្គលិកត្រូវគោរពគោលការណ៍ និងនីតិវិធីរបស់សហគមន៍ រួមមានកម្រិតអនុម័ត ការបែងចែកភារកិច្ច ការរក្សាការសម្ងាត់ ការប្រឆាំងអំពើពុករលួយ និងទំនាស់ផលប្រយោជន៍។
  • ភារកិច្ចអាចត្រូវបានពិនិត្យ និងកែសម្រួលតាមតម្រូវការប្រតិបត្តិការ ដោយមានការពិភាក្សា និងការអនុម័តសមស្រប។
  • អត្ថប្រយោជន៍ និងលក្ខខណ្ឌផ្សេងៗអនុវត្តតាមកិច្ចសន្យាការងារ និងគោលការណ៍ដែល MAC អនុម័ត។
អត្ថប្រយោជន៍:
  • ទទួលបានប្រាក់បៀវត្សរ៍សមរម្យ និងអត្ថប្រយោជន៍ផ្សេងៗ ដោយផ្អែកលើលក្ខណសម្បត្តិ បទពិសោធន៍ ព្រមទាំងទំហំការងារ និង ភាពស្មុគស្មាញនៃសហគមន៍កសិកម្មទំនើបដែលបានជ្រើសរើស។
  • ទទួលបានឱកាសកាន់តួនាទីគ្រប់គ្រងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍ និងពង្រឹងសហគមន៍កសិកម្មទំនើប។
  • ទទួលបានឱកាសអភិវឌ្ឍវិជ្ជាជីវៈ ការបណ្តុះបណ្តាល និងការរីកចម្រើនក្នុងអាជីពនៅក្នុងបណ្តាញ UKMAC និងសហគមន៍កសិកម្មទំនើប។
  • ទទួលបានឱកាសចូលរួមដោយផ្ទាល់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់កសិករ ការអភិវឌ្ឍសហគមន៍ និងទំនើបកម្មវិស័យកសិកម្មកម្ពុជា។
  • ទទួលបានបទពិសោធន៍វិជ្ជាជីវៈ និងឱកាសសហការជាមួយស្ថាប័នរដ្ឋ ដៃគូវិស័យឯកជន អ្នកជំនាញ កសិកម្ម និងដៃគូអភិវឌ្ឍន៍។
  • បរិយាកាសការងារប្រកបដោយភាពសកម្ម ដែលផ្តល់ឱកាសឱ្យបុគ្គលិកអនុវត្តជំនាញវិជ្ជាជីវៈ និងចូលរួមក្នុងការអភិវឌ្ឍសហគមន៍កសិកម្មទំនើបឱ្យមាននិរន្តរភាព និងភាពរីកចម្រើនផ្នែកពាណិជ្ជកម្ម។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ភាសា:
  • ខ្មែរ - កម្រិតល្អ
  • អង់គ្លេស - កម្រិតល្អ
កម្រិតវប្បធម៌:
  • បរិញ្ញាបត្រជាន់ខ្ពស់
  • បរិញ្ញាបត្រ ផ្នែក គ្រប់គ្រងធនធានមនុស្ស រដ្ឋបាលធុរកិច្ច ការគ្រប់គ្រង ចិត្តវិទ្យា ឬជំនាញពាក់ព័ន្ធ។
ប្រវត្តិការងារ:
  • មានបទពិសោធន៍ក្នុងការគ្រប់គ្រងធនធានមនុស្ស ដោយធ្លាប់ទទួលខុសត្រូវសំខាន់ៗលើការជ្រើសរើសបុគ្គលិក រដ្ឋបាលធនធានមនុស្ស និងទំនាក់ទំនងបុគ្គលិករយៈពេល 3 ឆ្នាំ យ៉ាងតិច
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • បេក្ខជនដែលមានបទពិសោធន៍គ្រប់គ្រងការងារធនធានមនុស្សដោយឯករាជ្យ នឹងទទួលបានការពិចារណាជាអាទិភាព។
  • មានសមត្ថភាពក្នុងការគ្រប់គ្រងដំណើរការជ្រើសរើសបុគ្គលិកទាំងមូល ចាប់ពីការរៀបចំផែនការកម្លាំងពលកម្ម និងការជ្រើសរើសបេក្ខជន រហូតដល់ការផ្តល់សំណើការងារ និងការទទួលបុគ្គលិកថ្មីចូលបម្រើការងារ។
  • មានបទពិសោធន៍រៀបចំគោលនយោបាយ និងនីតិវិធីធនធានមនុស្ស គ្រប់គ្រងកំណត់ត្រាបុគ្គលិក សម្របសម្រួលការវាយតម្លៃលទ្ធផលការងារ និងចាត់ចែងអត្ថប្រយោជន៍បុគ្គលិក រួមទាំង ប.ស.ស.។
  • មានចំណេះដឹងអនុវត្តបានអំពីច្បាប់ និងបទប្បញ្ញត្តិការងាររបស់កម្ពុជា និងអាចផ្តល់យោបល់ជូនថ្នាក់គ្រប់គ្រងអំពីការអនុវត្តច្បាប់ទាំងនេះក្នុងការងារធនធានមនុស្ស។
  • មានភាពវៃឆ្លាតផ្នែក EQ សមត្ថភាពវិនិច្ឆ័យល្អ និងសុចរិតភាព អាចកសាងទំនុកចិត្ត ដោះស្រាយកង្វល់រសើបរបស់បុគ្គលិកប្រកបដោយភាពយុត្តិធម៌ និងរក្សាការសម្ងាត់។
  • មានជំនាញរៀបចំការងារ និងទំនាក់ទំនងបានល្អ អាចកំណត់អាទិភាព និងធ្វើការប្រកបដោយប្រសិទ្ធភាពជាមួយអ្នកគ្រប់គ្រង និងបុគ្គលិកនៅទីតាំងផ្សេងៗ។
  • មានជំនាញប្រើប្រាស់ Microsoft Office ឬ Google Workspace ជាពិសេស Excel ឬ Google Sheets សម្រាប់ការគ្រប់គ្រងកំណត់ត្រាធនធានមនុស្ស និងការរៀបចំរបាយការណ៍។
  • មានសមត្ថភាពសរសេរ និងនិយាយភាសាខ្មែរ និងភាសាអង់គ្លេសបានល្អ។
 
 

មន្ត្រីគណនីត្រូវទទួល

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកគណនេយ្យ, ផ្នែកធនាគារ/ហិរញ្ញវត្ថុ
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: $450 - $600
សង្ខេបមុខតំណែង

រាយការណ៍​ផ្ទាល់​ទៅ​ប្រធាន​គ្រប់គ្រង​ហិរញ្ញវត្ថុ​

ករណីកិច្ច និងការទទួលខុសត្រូវ:
  • រៀបចំ ចេញវិក្កយបត្រ និងកត់ត្រាប្រតិបត្តិការគណនេយ្យទាក់ទងនឹងការលក់ និងការទទួលប្រាក់ពីសមាជិក។
  • រក្សាទិន្នន័យមូលដ្ឋានអតិថិជន បញ្ជីគណនីត្រូវទទួល និងឯកសារចេញវិក្កយបត្រ។
  • រៀបចំរបាយការណ៍អាយុកាលគណនីត្រូវទទួល និងនិងសមតុល្យប្រាក់ត្រូវទទួលប្រចាំសប្តាហ៍ និងប្រចាំខែ។
  • សម្របសម្រួលជាមួយផ្នែកលក់ តាមដានប្រតិបត្តិការពាក់ព័ន្ធ និងរំលឹកសមាជិក/អតិថិជនជាមុន នូវការបង់ប្រាក់តាមកាលកំណត់។
  • កត់ត្រាប្រាក់ទទួលបានឱ្យបានទាន់ពេល និងផ្ទៀងផ្ទាត់ជាមួយធនាគារ អ្នកគិតប្រាក់ និងសៀវភៅធំ។
  • ការបិទបញ្ជីAR Aging Report និងរបាយការណ៍ជូនអ្នកគ្រប់គ្រង។
  • ដោះស្រាយបំណុលហួសកាលកំណត់ និងភាពខុសគ្នានៃគណនី ព្រមទាំងរាយការណ៍បញ្ហាជូនអ្នកគ្រប់គ្រងហិរញ្ញវត្ថុ។
  • រក្សាការសម្ងាត់នៃទិន្នន័យអតិថិជន និងព័ត៌មានហិរញ្ញវត្ថុរបស់ សហគមន៍កសិកម្មទំនើបបុរី ៣០០០ ខ្នង។
  • បុគ្គលិកត្រូវគោរពគោលការណ៍ និងនីតិវិធីរបស់សហគមន៍ រួមមានកម្រិតអនុម័ត ការបែងចែកភារកិច្ច ការរក្សាការសម្ងាត់ ការប្រឆាំងអំពើពុករលួយ និងទំនាស់ផលប្រយោជន៍។
  • ភារកិច្ចអាចត្រូវបានពិនិត្យ និងកែសម្រួលតាមតម្រូវការប្រតិបត្តិការ ដោយមានការពិភាក្សា និងការអនុម័តសមស្រប។
  • អត្ថប្រយោជន៍ និងលក្ខខណ្ឌផ្សេងៗអនុវត្តតាមកិច្ចសន្យាការងារ និងគោលការណ៍ដែល MAC អនុម័ត។
អត្ថប្រយោជន៍:
  • ទទួលបានប្រាក់បៀវត្សរ៍សមរម្យ និងអត្ថប្រយោជន៍ផ្សេងៗ ដោយផ្អែកលើលក្ខណសម្បត្តិ បទពិសោធន៍ ព្រមទាំងទំហំការងារ និង ភាពស្មុគស្មាញនៃសហគមន៍កសិកម្មទំនើបដែលបានជ្រើសរើស។
  • ទទួលបានឱកាសកាន់តួនាទីគ្រប់គ្រងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍ និងពង្រឹងសហគមន៍កសិកម្មទំនើប។
  • ទទួលបានឱកាសអភិវឌ្ឍវិជ្ជាជីវៈ ការបណ្តុះបណ្តាល និងការរីកចម្រើនក្នុងអាជីពនៅក្នុងបណ្តាញ UKMAC និងសហគមន៍កសិកម្មទំនើប។
  • ទទួលបានឱកាសចូលរួមដោយផ្ទាល់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់កសិករ ការអភិវឌ្ឍសហគមន៍ និងទំនើបកម្មវិស័យកសិកម្មកម្ពុជា។
  • ទទួលបានបទពិសោធន៍វិជ្ជាជីវៈ និងឱកាសសហការជាមួយស្ថាប័នរដ្ឋ ដៃគូវិស័យឯកជន អ្នកជំនាញ កសិកម្ម និងដៃគូអភិវឌ្ឍន៍។
  • បរិយាកាសការងារប្រកបដោយភាពសកម្ម ដែលផ្តល់ឱកាសឱ្យបុគ្គលិកអនុវត្តជំនាញវិជ្ជាជីវៈ និងចូលរួមក្នុងការអភិវឌ្ឍសហគមន៍កសិកម្មទំនើបឱ្យមាននិរន្តរភាព និងភាពរីកចម្រើនផ្នែកពាណិជ្ជកម្ម។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ភាសា:
  • ខ្មែរ - កម្រិតល្អ
  • អង់គ្លេស - កម្រិតមធ្យម
កម្រិតវប្បធម៌:
  • បរិញ្ញាបត្រ ផ្នែក គណនេយ្យ ហិរញ្ញវត្ថុ ឬជំនាញពាក់ព័ន្ធ។
ប្រវត្តិការងារ:
  • មានបទពិសោធន៍ពាក់ព័ន្ធនឹងការងារនេះរយៈពេល ២ ឆ្នាំ យ៉ាងតិច
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • ចេះប្រើកម្មវិធីកុំព្យូទ័រ Microsoft Word and Excel, PowerPoint, មានភាពច្បាស់លាស់ជាមួយតួលេខ និងមានវិន័យក្នុងការតាមដាន។
  • ជាជនជាតិខ្មែរ​ អាចទំនាក់ទំនងការងារជាភាសាខ្មែរ និងចេះប្រើភាសាអង់គ្លេសបានខ្លះ
ជំនាញទន់
  • មានភាពម៉ត់ចត់ ស្មោះត្រង់ ចេះគ្រប់គ្រងពេលវេលា ចេះបែងចែកការងារ និងទទួលខុសត្រូវក្នុងការការងារ។
 
 

មន្ត្រីគណនីត្រូវបង់

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកគណនេយ្យ, ផ្នែកធនាគារ/ហិរញ្ញវត្ថុ
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: $450 - $600
សង្ខេបមុខតំណែង

រាយការណ៍​ផ្ទាល់​ទៅ​ប្រធាន​គ្រប់គ្រង​ហិរញ្ញវត្ថុ​

ករណីកិច្ច និងការទទួលខុសត្រូវ:
  • ទទួល ពិនិត្យ ចាត់ថ្នាក់លេខគណនី និងកត់ត្រាវិក្កយបត្រអ្នកផ្គត់ផ្គង់ សំណើសងប្រាក់ និងប្រាក់បុរេប្រទានដែលបានអនុម័ត។
  • ពិនិត្យសំណើនៃការបញ្ជាទិញ ការទទួលទំនិញ ឬសេវាកម្ម ត្រឹមត្រូវរវាងវិក្កយបត្រ​ និងទំនិញជាក់ស្តែង។
  • រៀបចំសំណើទូទាត់ និងតារាងបំណុលតាមថ្ងៃកំណត់សម្រាប់ពិនិត្យ និងអនុម័ត។ ពិនិត្យវិក្កយបត្រ និងព័ត៌មានអ្នកទទួលប្រាក់មុនបញ្ជូនសំណើ។
  • សម្របសម្រួលជាមួយផ្នែកទិញ រដ្ឋបាល/ស្តុក អ្នកផ្គត់ផ្គង់ និងអ្នកគិតប្រាក់ ឬធនាគារ។
  • ចាត់ថ្នាក់ និង​កត់ត្រាចំណាយជាក់ស្តែងដែលបានកើតឡើង និងចំណាយបង្គរឲ្យបានត្រឹមត្រូវ ទៅតាមប្រតិបត្តិការគណនេយ្យ​ដែលបានកើតឡើង។
  • ពិនិត្យវិកយបត្រឲ្យបានច្បាស់លាស់ មុននឹងធ្វើការបង់ប្រាក់។
  • តាមដាន និងដោះស្រាយភាពខុសគ្នាជាមួយអ្នកផ្គត់ផ្គង់ ឬរាយការណ៍ជូនអ្នកគ្រប់គ្រងហិរញ្ញវត្ថុ។
  • រៀបចំទុកដាក់ឯកសារទូទាត់ឱ្យងាយស្រួលស្វែងរក និងរក្សាការសម្ងាត់នៃព័ត៌មានហិរញ្ញវត្ថុ។
  • បុគ្គលិកត្រូវគោរពគោលការណ៍ និងនីតិវិធីរបស់សហគមន៍ រួមមានកម្រិតអនុម័ត ការបែងចែកភារកិច្ច ការរក្សាការសម្ងាត់ ការប្រឆាំងអំពើពុករលួយ និងទំនាស់ផលប្រយោជន៍។
  • ភារកិច្ចអាចត្រូវបានពិនិត្យ និងកែសម្រួលតាមតម្រូវការប្រតិបត្តិការ ដោយមានការពិភាក្សា និងការអនុម័តសមស្រប។
  • អត្ថប្រយោជន៍ និងលក្ខខណ្ឌផ្សេងៗអនុវត្តតាមកិច្ចសន្យាការងារ និងគោលការណ៍ដែល MAC អនុម័ត។
អត្ថប្រយោជន៍:
  • ទទួលបានប្រាក់បៀវត្សរ៍សមរម្យ និងអត្ថប្រយោជន៍ផ្សេងៗ ដោយផ្អែកលើលក្ខណសម្បត្តិ បទពិសោធន៍ ព្រមទាំងទំហំការងារ និង ភាពស្មុគស្មាញនៃសហគមន៍កសិកម្មទំនើបដែលបានជ្រើសរើស។
  • ទទួលបានឱកាសកាន់តួនាទីគ្រប់គ្រងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍ និងពង្រឹងសហគមន៍កសិកម្មទំនើប។
  • ទទួលបានឱកាសអភិវឌ្ឍវិជ្ជាជីវៈ ការបណ្តុះបណ្តាល និងការរីកចម្រើនក្នុងអាជីពនៅក្នុងបណ្តាញ UKMAC និងសហគមន៍កសិកម្មទំនើប។
  • ទទួលបានឱកាសចូលរួមដោយផ្ទាល់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់កសិករ ការអភិវឌ្ឍសហគមន៍ និងទំនើបកម្មវិស័យកសិកម្មកម្ពុជា។
  • ទទួលបានបទពិសោធន៍វិជ្ជាជីវៈ និងឱកាសសហការជាមួយស្ថាប័នរដ្ឋ ដៃគូវិស័យឯកជន អ្នកជំនាញ កសិកម្ម និងដៃគូអភិវឌ្ឍន៍។
  • បរិយាកាសការងារប្រកបដោយភាពសកម្ម ដែលផ្តល់ឱកាសឱ្យបុគ្គលិកអនុវត្តជំនាញវិជ្ជាជីវៈ និងចូលរួមក្នុងការអភិវឌ្ឍសហគមន៍កសិកម្មទំនើបឱ្យមាននិរន្តរភាព និងភាពរីកចម្រើនផ្នែកពាណិជ្ជកម្ម។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ភាសា:
  • ខ្មែរ - កម្រិតល្អ
  • អង់គ្លេស - កម្រិតមធ្យម
កម្រិតវប្បធម៌:
  • បរិញ្ញាបត្រ ផ្នែក គណនេយ្យ ហិរញ្ញវត្ថុ ឬជំនាញពាក់ព័ន្ធ។
ប្រវត្តិការងារ:
  • មានបទពិសោធន៍ពាក់ព័ន្ធនឹងតំណែងនេះរយៈពេល ២ ឆ្នាំ យ៉ាងតិច
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • ចេះប្រើកម្មវិធីកុំព្យូទ័រ Microsoft Word and Excel, PowerPoint, ចេះទំនាក់ទំនង និងសហការជាមួយអ្នកផ្គត់ផ្គង់ និងបុគ្គលិកក្នុងផ្នែកផ្សេងៗ
  • ជាជនជាតិខ្មែរ​ ចេះសរសេរ និង​អាចទំនាក់ទំនងការងារជាភាសាខ្មែរ និងចេះប្រើភាសាអង់គ្លេសបានខ្លះ
ជំនាញទន់
  • មានភាពម៉ត់ចត់ ស្មោះត្រង់ ចេះគ្រប់គ្រងពេលវេលា ចេះបែងចែកការងារ និងទទួលខុសត្រូវក្នុងការការងារ។
 
 

មន្ត្រីធនធានមនុស្ស

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកធនធានមនុស្ស
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: $450 - $600
សង្ខេបមុខតំណែង

រាយការណ៍​ផ្ទាល់​ទៅ​ប្រធាន​គ្រប់គ្រង​ហិរញ្ញវត្ថុ​

ករណីកិច្ច និងការទទួលខុសត្រូវ:
  • ជ្រើសរើសបុគ្គលិក (ផ្សព្វផ្សាយ សម្រាំងប្រវត្តិរូប សម្ភាសន៍ ធ្វើកិច្ចសន្យាការងារ …….)
  • រក្សាសំណុំឯកសារបុគ្គលិក កិច្ចសន្យា ទិន្នន័យផ្ទាល់ខ្លួន និងឯកសារពាក់ព័ន្ធផ្សេងៗ។
  • តាមដានម៉ោងធ្វើការរបស់បុគ្គលិក រយៈពេលសាកល្បងការងារ ការបន្តកិច្ចសន្យា និងការលាឈប់។
  • ប្រមូល និងផ្ទៀងផ្ទាត់វត្តមាន ម៉ោងបន្ថែម ការឈប់សម្រាក ប្រាក់ឧបត្ថម្ភ ការកាត់ប្រាក់ និងប្រាក់បុរេប្រទាន។
  • រៀបចំការគណនាប្រាក់ខែ និងពិនិត្យរបាយការណ៍មុនស្នើសុំការអនុម័ត និងទូទាត់។ ការផ្លាស់ប្តូរប្រាក់ខែត្រូវមានឯកសារអនុម័តឲ្យត្រឹមត្រូវ។
  • គាំទ្រការអនុលោមតាមគោលការណ៍ MAC និងតម្រូវការដែលអនុវត្តនៅកម្ពុជា។
  • ឆ្លើយតបសំណួរ និងសំណើរបស់បុគ្គលិកដោយសុជីវធម៌ និងរក្សាការសម្ងាត់នៃព័ត៌មានប្រាក់ខែ និងព័ត៌មានផ្ទាល់ខ្លួន។
  • អនុវត្តនីតិវិធីធនធានមនុស្សដោយយុត្តិធម៌ និងរាយការណ៍បញ្ហាជូនអ្នកគ្រប់គ្រងហិរញ្ញវត្ថុ។
  • បុគ្គលិកត្រូវគោរពគោលការណ៍ និងនីតិវិធីរបស់សហគមន៍ រួមមានកម្រិតអនុម័ត ការបែងចែកភារកិច្ច ការរក្សាការសម្ងាត់ ការប្រឆាំងអំពើពុករលួយ និងទំនាស់ផលប្រយោជន៍។
  • ភារកិច្ចអាចត្រូវបានពិនិត្យ និងកែសម្រួលតាមតម្រូវការប្រតិបត្តិការ ដោយមានការពិភាក្សា និងការអនុម័តសមស្រប។
  • អត្ថប្រយោជន៍ និងលក្ខខណ្ឌផ្សេងៗអនុវត្តតាមកិច្ចសន្យាការងារ និងគោលការណ៍ដែល MAC អនុម័ត។
អត្ថប្រយោជន៍:
  • ទទួលបានប្រាក់បៀវត្សរ៍សមរម្យ និងអត្ថប្រយោជន៍ផ្សេងៗ ដោយផ្អែកលើលក្ខណសម្បត្តិ បទពិសោធន៍ ព្រមទាំងទំហំការងារ និង ភាពស្មុគស្មាញនៃសហគមន៍កសិកម្មទំនើបដែលបានជ្រើសរើស។
  • ទទួលបានឱកាសកាន់តួនាទីគ្រប់គ្រងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍ និងពង្រឹងសហគមន៍កសិកម្មទំនើប។
  • ទទួលបានឱកាសអភិវឌ្ឍវិជ្ជាជីវៈ ការបណ្តុះបណ្តាល និងការរីកចម្រើនក្នុងអាជីពនៅក្នុងបណ្តាញ UKMAC និងសហគមន៍កសិកម្មទំនើប។
  • ទទួលបានឱកាសចូលរួមដោយផ្ទាល់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់កសិករ ការអភិវឌ្ឍសហគមន៍ និងទំនើបកម្មវិស័យកសិកម្មកម្ពុជា។
  • ទទួលបានបទពិសោធន៍វិជ្ជាជីវៈ និងឱកាសសហការជាមួយស្ថាប័នរដ្ឋ ដៃគូវិស័យឯកជន អ្នកជំនាញ កសិកម្ម និងដៃគូអភិវឌ្ឍន៍។
  • បរិយាកាសការងារប្រកបដោយភាពសកម្ម ដែលផ្តល់ឱកាសឱ្យបុគ្គលិកអនុវត្តជំនាញវិជ្ជាជីវៈ និងចូលរួមក្នុងការអភិវឌ្ឍសហគមន៍កសិកម្មទំនើបឱ្យមាននិរន្តរភាព និងភាពរីកចម្រើនផ្នែកពាណិជ្ជកម្ម។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ភាសា:
  • ខ្មែរ - កម្រិតល្អ
  • អង់គ្លេស - កម្រិតមធ្យម
កម្រិតវប្បធម៌:
  • បរិញ្ញាបត្រ ផ្នែក ធនធានមនុស្ស ឬជំនាញពាក់ព័ន្ធ។
ប្រវត្តិការងារ:
  • មានបទពិសោធនក្នុងការងារគ្រប់គ្រងធនធានមនុស្ស ឬការធ្វើបញ្ជីប្រាក់បៀវត្សរ៍រយៈពេល 3 ឆ្នាំ យ៉ាងតិច
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • ចេះប្រើកម្មវិធីកុំព្យូទ័រ Microsoft Word and Excel, PowerPoint ទិន្នន័យវត្តមាន ការគណនាប្រាក់ខែ និងការរក្សាកំណត់ត្រាជាប្រព័ន្ធ។
  • មានភាពចាស់ទុំ រក្សាការសម្ងាត់ សុជីវធម៌ និងមានទំនាក់ទំនងល្អក្នុងការងារ។
  • ជាជនជាតិខ្មែរ អាចទំនាក់ទំនងការងារជាភាសាខ្មែរ និងចេះប្រើភាសាអង់គ្លេសបានខ្លះ
ជំនាញទន់
  • មានភាពម៉ត់ចត់ ស្មោះត្រង់ ចេះគ្រប់គ្រងពេលវេលា ចេះបែងចែកការងារ និងទទួលខុសត្រូវក្នុងការការងារ។
 
 

មន្ត្រីគ្រប់គ្រងស្តុក

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែក​ដឹក​ជញ្ជូន/ ភ័ស្តុភារ, ស្តុក / សារពើភ័ណ្ឌ
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: $400 - $500
សង្ខេបមុខតំណែង

រាយការណ៍​ផ្ទាល់​ទៅ​ប្រធាន​គ្រប់គ្រង​ហិរញ្ញវត្ថុ​

ករណីកិច្ច និងការទទួលខុសត្រូវ:
  • ទទួល និងត្រួតពិនិត្យទំនិញចូលឃ្លាំង ឱ្យបានត្រឹមត្រូវតាម PO, Delivery Note និងឯកសារពាក់ព័ន្ធ។
  • រៀបចំ និងរក្សាទុកទំនិញក្នុងឃ្លាំងឱ្យមានសុវត្ថិភាព និងមានរបៀបរៀបរយ។
  • គ្រប់គ្រងការចេញ និងផ្ទេរស្តុកតាមឯកសារ និងការអនុម័តត្រឹមត្រូវ។
  • កត់ត្រា និងធ្វើបច្ចុប្បន្នភាព Stock In/Out ក្នុងប្រព័ន្ធឱ្យបានទាន់ពេលវេលា។
  • រាប់ និងផ្ទៀងផ្ទាត់ Physical Stock ជាមួយ System Stock ជាប្រចាំ។
  • តាមដាន និងរាយការណ៍អំពី Stock Variance, Stock Loss, Damaged និង Expired Stock។
  • តាមដានកម្រិតស្តុក និងជូនដំណឹងអំពី Low Stock ឬតម្រូវការបញ្ជាទិញឡើងវិញ។
  • អនុវត្ត FIFO/FEFO សម្រាប់ទំនិញដែលមានកាលបរិច្ឆេទផុតកំណត់។
  • រៀបចំរបាយការណ៍ស្តុកប្រចាំថ្ងៃ/សប្តាហ៍/ខែ និងរបាយការណ៍ផ្សេងៗតាមតម្រូវការ។
  • សហការជាមួយផ្នែក Procurement, Sales, Finance, Logistics និង Operations ដើម្បីធានាការគ្រប់គ្រងស្តុកមានប្រសិទ្ធភាព។
  • ធានាថាការគ្រប់គ្រងស្តុកអនុវត្តតាមគោលការណ៍ នីតិវិធី និង Internal Control របស់ក្រុមហ៊ុន។
  • បុគ្គលិកត្រូវគោរពគោលការណ៍ និងនីតិវិធីរបស់សហគមន៍ រួមមានកម្រិតអនុម័ត ការបែងចែកភារកិច្ច ការរក្សាការសម្ងាត់ ការប្រឆាំងអំពើពុករលួយ និងទំនាស់ផលប្រយោជន៍។
  • ភារកិច្ចអាចត្រូវបានពិនិត្យ និងកែសម្រួលតាមតម្រូវការប្រតិបត្តិការ ដោយមានការពិភាក្សា និងការអនុម័តសមស្រប។
  • អត្ថប្រយោជន៍ និងលក្ខខណ្ឌផ្សេងៗអនុវត្តតាមកិច្ចសន្យាការងារ និងគោលការណ៍ដែល MAC អនុម័ត។
អត្ថប្រយោជន៍:
  • ទទួលបានប្រាក់បៀវត្សរ៍សមរម្យ និងអត្ថប្រយោជន៍ផ្សេងៗ ដោយផ្អែកលើលក្ខណសម្បត្តិ បទពិសោធន៍ ព្រមទាំងទំហំការងារ និង ភាពស្មុគស្មាញនៃសហគមន៍កសិកម្មទំនើបដែលបានជ្រើសរើស។
  • ទទួលបានឱកាសកាន់តួនាទីគ្រប់គ្រងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍ និងពង្រឹងសហគមន៍កសិកម្មទំនើប។
  • ទទួលបានឱកាសអភិវឌ្ឍវិជ្ជាជីវៈ ការបណ្តុះបណ្តាល និងការរីកចម្រើនក្នុងអាជីពនៅក្នុងបណ្តាញ UKMAC និងសហគមន៍កសិកម្មទំនើប។
  • ទទួលបានឱកាសចូលរួមដោយផ្ទាល់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់កសិករ ការអភិវឌ្ឍសហគមន៍ និងទំនើបកម្មវិស័យកសិកម្មកម្ពុជា។
  • ទទួលបានបទពិសោធន៍វិជ្ជាជីវៈ និងឱកាសសហការជាមួយស្ថាប័នរដ្ឋ ដៃគូវិស័យឯកជន អ្នកជំនាញ កសិកម្ម និងដៃគូអភិវឌ្ឍន៍។
  • បរិយាកាសការងារប្រកបដោយភាពសកម្ម ដែលផ្តល់ឱកាសឱ្យបុគ្គលិកអនុវត្តជំនាញវិជ្ជាជីវៈ និងចូលរួមក្នុងការអភិវឌ្ឍសហគមន៍កសិកម្មទំនើបឱ្យមាននិរន្តរភាព និងភាពរីកចម្រើនផ្នែកពាណិជ្ជកម្ម។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • មានសមត្ថភាពគ្រប់គ្រង និងរៀបចំទំនិញបានល្អ។
  • មានជំនាញគណនា និងផ្ទៀងផ្ទាត់ទិន្នន័យបានល្អ។
  • ចេះប្រើកម្មវិធីកុំព្យូទ័រ Microsoft Word and Excel, PowerPoint, ចេះទំនាក់ទំនង និងសហការជាមួយអ្នកផ្គត់ផ្គង់ និងបុគ្គលិកក្នុងផ្នែកផ្សេងៗ
ជំនាញទន់
  • ភាពម៉ត់ចត់ និងយកចិត្តទុកដាក់ខ្ពស់ចំពោះព័ត៌មានលម្អិត។
  • មានភាពស្មោះត្រង់ និងសុចរិតភាពខ្ពស់។
  • មានជំនាញទំនាក់ទំនង និងការងារជាក្រុម។
  • អាចដោះស្រាយបញ្ហាបានលឿន និងមានប្រសិទ្ធភាព។
  • អាចធ្វើការក្រោមសម្ពាធ និងបំពេញការងារតាមកាលកំណត់។
  • មានការទទួលខុសត្រូវ និងគោរពវិន័យការងារ។
 
 

អ្នកគិតប្រាក់

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកគណនេយ្យ, ផ្នែកធនាគារ/ហិរញ្ញវត្ថុ
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: $350 - $450
សង្ខេបមុខតំណែង

រាយការណ៍​ផ្ទាល់​ទៅ​ប្រធាន​គ្រប់គ្រង​ហិរញ្ញវត្ថុ​

ករណីកិច្ច និងការទទួលខុសត្រូវ:
  • ទទួលប្រាក់ពីអតិថិជន និងចេញបង្កាន់ដៃទូទាត់ដែលបានអនុម័ត។
  • រក្សាសាច់ប្រាក់ក្នុងដៃ (Petty Cash) និង​ធ្វើរបាយការណ៍ជាប្រចាំ។
  • រក្សាបញ្ជីបង្កាន់ដៃ បញ្ជីទូទាត់ និងឯកសារគាំទ្រឱ្យពេញលេញ។
  • រាប់សាច់ប្រាក់ពេលបើក និងបិទការងារ រក្សាការគ្រប់គ្រងឱ្យមានសុវត្ថិភាព និងកំណត់សិទ្ធិចូលប្រើ។
  • ដាក់ប្រាក់ចូលគណនីធនាគារដែលបានអនុម័តតាមពេលវេលាកំណត់ និងរក្សាភស្តុតាងដាក់ប្រាក់។
  • រៀបចំសង្ខេបសាច់ប្រាក់ប្រចាំថ្ងៃ និងផ្ទៀងផ្ទាត់ជាមួយបង្កាន់ដៃ ការទូទាត់ និងកំណត់ត្រាគណនេយ្យ។ បញ្ជូនឱ្យអ្នកគ្រប់គ្រង ឬអ្នកដែលមិនកាន់សាច់ប្រាក់ពិនិត្យ។
  • រាយការណ៍ភាពខុសគ្នានៃសាច់ប្រាក់ជូនអ្នកគ្រប់គ្រងហិរញ្ញវត្ថុ និងសហការជាមួយមន្ត្រីគណនីត្រូវទទួល និងគណនីត្រូវបង់ក្នុងការផ្ទៀងផ្ទាត់។
  • បុគ្គលិកត្រូវគោរពគោលការណ៍ និងនីតិវិធីរបស់សហគមន៍ រួមមានកម្រិតអនុម័ត ការបែងចែកភារកិច្ច ការរក្សាការសម្ងាត់ ការប្រឆាំងអំពើពុករលួយ និងទំនាស់ផលប្រយោជន៍។
  • ភារកិច្ចអាចត្រូវបានពិនិត្យ និងកែសម្រួលតាមតម្រូវការប្រតិបត្តិការ ដោយមានការពិភាក្សា និងការអនុម័តសមស្រប។
  • អត្ថប្រយោជន៍ និងលក្ខខណ្ឌផ្សេងៗអនុវត្តតាមកិច្ចសន្យាការងារ និងគោលការណ៍ដែល MAC អនុម័ត។
អត្ថប្រយោជន៍:
  • ទទួលបានប្រាក់បៀវត្សរ៍សមរម្យ និងអត្ថប្រយោជន៍ផ្សេងៗ ដោយផ្អែកលើលក្ខណសម្បត្តិ បទពិសោធន៍ ព្រមទាំងទំហំការងារ និង ភាពស្មុគស្មាញនៃសហគមន៍កសិកម្មទំនើបដែលបានជ្រើសរើស។
  • ទទួលបានឱកាសកាន់តួនាទីគ្រប់គ្រងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍ និងពង្រឹងសហគមន៍កសិកម្មទំនើប។
  • ទទួលបានឱកាសអភិវឌ្ឍវិជ្ជាជីវៈ ការបណ្តុះបណ្តាល និងការរីកចម្រើនក្នុងអាជីពនៅក្នុងបណ្តាញ UKMAC និងសហគមន៍កសិកម្មទំនើប។
  • ទទួលបានឱកាសចូលរួមដោយផ្ទាល់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់កសិករ ការអភិវឌ្ឍសហគមន៍ និងទំនើបកម្មវិស័យកសិកម្មកម្ពុជា។
  • ទទួលបានបទពិសោធន៍វិជ្ជាជីវៈ និងឱកាសសហការជាមួយស្ថាប័នរដ្ឋ ដៃគូវិស័យឯកជន អ្នកជំនាញ កសិកម្ម និងដៃគូអភិវឌ្ឍន៍។
  • បរិយាកាសការងារប្រកបដោយភាពសកម្ម ដែលផ្តល់ឱកាសឱ្យបុគ្គលិកអនុវត្តជំនាញវិជ្ជាជីវៈ និងចូលរួមក្នុងការអភិវឌ្ឍសហគមន៍កសិកម្មទំនើបឱ្យមាននិរន្តរភាព និងភាពរីកចម្រើនផ្នែកពាណិជ្ជកម្ម។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ភាសា:
  • ខ្មែរ - កម្រិតល្អ
  • អង់គ្លេស - កម្រិតមធ្យម
កម្រិតវប្បធម៌:
  • បរិញ្ញាបត្រ ផ្នែក គណនេយ្យ ហិរញ្ញវត្ថុ រដ្ឋបាលអាជីវកម្ម ឬជំនាញពាក់ព័ន្ធ
ប្រវត្តិការងារ:
  • មានបទពិសោធន៍ពាក់ព័ន្ធនឹងការងារនេះរយៈពេល ១ ទៅ ២ ឆ្នាំ យ៉ាងតិច
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • ចេះប្រើកម្មវិធីកុំព្យូទ័រ Microsoft Word and Excel, PowerPoint, ចេះទំនាក់ទំនង និងសហការជាមួយអ្នកផ្គត់ផ្គង់ និងបុគ្គលិកក្នុងផ្នែកផ្សេងៗ
  • ជាជនជាតិខ្មែរ អាចទំនាក់ទំនងការងារជាភាសាខ្មែរ និងចេះប្រើភាសាអង់គ្លេសបានខ្លះ។
ជំនាញទន់
  • មានភាពស្មោះត្រង់ខ្ពស់ អាចគ្រប់គ្រងសាច់ប្រាក់ និងរក្សាការសម្ងាត់បាន។
  • មានការប្រុងប្រយ័ត្នខ្ពស់ និងទំនាក់ទំនងជាមួយអតិថិជនដោយសុជីវធម៌។
  • មានភាពម៉ត់ចត់ ស្មោះត្រង់ ចេះគ្រប់គ្រងពេលវេលា ចេះបែងចែកការងារ និងទទួលខុសត្រូវក្នុងការការងារ។
 
 

អ្នកបើកបរ

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកបើកបរ/ដឹកជញ្ចូន
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: $250 - $300
សង្ខេបមុខតំណែង

រាយការណ៍​ផ្ទាល់​ទៅ​ប្រធាន​គ្រប់គ្រង​ហិរញ្ញវត្ថុ​

ករណីកិច្ច និងការទទួលខុសត្រូវ:
  • ដឹកជញ្ជូនបុគ្គលិក ឯកសារ និងសម្ភារៈតាមផែនការធ្វើដំណើរដែលបានអនុម័ត គោរពច្បាប់ចរាចរណ៍ និងពិនិត្យផ្លូវ អាកាសធាតុ និងសុវត្ថិភាពមុនចេញដំណើរ។
  • ពិនិត្យឯកសារប្រគល់ទទួល ចំនួន និងស្ថានភាពសម្ភារៈ ហើយស្នើសុំហត្ថលេខាអ្នកទទួលពេលដឹកជញ្ជូនដល់គោលដៅ។
  • ពិនិត្យហ្វ្រាំង សំបកកង់ ភ្លើង ប្រេងម៉ាស៊ីន ទឹក និងឧបករណ៍សុវត្ថិភាពប្រចាំថ្ងៃ ជាពិសេសមុនការចេញដំណើរ។ រក្សាអនាម័យ និងតាមដានកាលវិភាគថែទាំ។
  • រាយការណ៍ការខូចខាត និងស្នើសុំអនុម័តមុនជួសជុល។ មិនបើកបរពេលស្រវឹង អស់កម្លាំង ឬយានយន្តមិនមានសុវត្ថិភាព និងមិនប្រើទូរស័ព្ទដោយដៃពេលបើកបរ។
  • កត់ត្រាកាលបរិច្ឆេទ គោលដៅ អ្នកប្រើប្រាស់ ចម្ងាយធ្វើដំណើរ ប្រេងឥន្ធនៈ និងចំណាយដោយភ្ជាប់បង្កាន់ដៃ។ តាមដានសុពលភាពឯកសារយានយន្ត។
  • ជូនដំណឹងអ្នកគ្រប់គ្រងភ្លាមៗពេលមានឧបទ្ទវហេតុ និងសម្របសម្រួលជំនួយតាមនីតិវិធី។ មិនប្រើរថយន្តរបស់ MAC សម្រាប់ការងារផ្ទាល់ខ្លួន ឬដឹកអ្នកក្រៅដោយគ្មានការអនុញ្ញាត។
  • សម្របសម្រួលពេលវេលា និងផ្លូវធ្វើដំណើរជាមួយមន្ត្រីរដ្ឋបាល និងស្តុក ព្រមទាំងជូនដំណឹងពេលមានការយឺតយ៉ាវ។
  • បុគ្គលិកត្រូវគោរពគោលការណ៍ និងនីតិវិធីរបស់សហគមន៍ រួមមានកម្រិតអនុម័ត ការបែងចែកភារកិច្ច ការរក្សាការសម្ងាត់ ការប្រឆាំងអំពើពុករលួយ និងទំនាស់ផលប្រយោជន៍។
  • ភារកិច្ចអាចត្រូវបានពិនិត្យ និងកែសម្រួលតាមតម្រូវការប្រតិបត្តិការ ដោយមានការពិភាក្សា និងការអនុម័តសមស្រប។
  • អត្ថប្រយោជន៍ និងលក្ខខណ្ឌផ្សេងៗអនុវត្តតាមកិច្ចសន្យាការងារ និងគោលការណ៍ដែល MAC អនុម័ត។
អត្ថប្រយោជន៍:
  • ទទួលបានប្រាក់បៀវត្សរ៍សមរម្យ និងអត្ថប្រយោជន៍ផ្សេងៗ ដោយផ្អែកលើលក្ខណសម្បត្តិ បទពិសោធន៍ ព្រមទាំងទំហំការងារ និង ភាពស្មុគស្មាញនៃសហគមន៍កសិកម្មទំនើបដែលបានជ្រើសរើស។
  • ទទួលបានឱកាសកាន់តួនាទីគ្រប់គ្រងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍ និងពង្រឹងសហគមន៍កសិកម្មទំនើប។
  • ទទួលបានឱកាសអភិវឌ្ឍវិជ្ជាជីវៈ ការបណ្តុះបណ្តាល និងការរីកចម្រើនក្នុងអាជីពនៅក្នុងបណ្តាញ UKMAC និងសហគមន៍កសិកម្មទំនើប។
  • ទទួលបានឱកាសចូលរួមដោយផ្ទាល់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់កសិករ ការអភិវឌ្ឍសហគមន៍ និងទំនើបកម្មវិស័យកសិកម្មកម្ពុជា។
  • ទទួលបានបទពិសោធន៍វិជ្ជាជីវៈ និងឱកាសសហការជាមួយស្ថាប័នរដ្ឋ ដៃគូវិស័យឯកជន អ្នកជំនាញ កសិកម្ម និងដៃគូអភិវឌ្ឍន៍។
  • បរិយាកាសការងារប្រកបដោយភាពសកម្ម ដែលផ្តល់ឱកាសឱ្យបុគ្គលិកអនុវត្តជំនាញវិជ្ជាជីវៈ និងចូលរួមក្នុងការអភិវឌ្ឍសហគមន៍កសិកម្មទំនើបឱ្យមាននិរន្តរភាព និងភាពរីកចម្រើនផ្នែកពាណិជ្ជកម្ម។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ភាសា:
  • ខ្មែរ - កម្រិតល្អ
ប្រវត្តិការងារ:
  • មានបទពិសោធន៍បើកបរនិងស្គាល់ផ្លូវក្នុងខេត្ត និងតំបន់ជនបទរយៈពេល ២ ឆ្នាំ យ៉ាងតិច
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • អាចអាន សរសេរភាសាខ្មែរ និងបំពេញកំណត់ត្រាធ្វើដំណើរបាន។
  • មានបណ្ណបើកបរមានសុពលភាព សមស្របនឹងប្រភេទយានយន្តដែលចាត់តាំង និងចេះត្រួតពិនិត្យយានយន្តជាមូលដ្ឋាន។
  • អាចបំពេញការងារបើកបរដោយសុវត្ថិភាព មានការប្រុងប្រយ័ត្ន និងគោរពការសម្ងាត់។
ជំនាញទន់
  • គោរពពេលវេលា មានទំនួលខុសត្រូវក្នុងការថែរក្សាយានយន្ត និងទំនាក់ទំនងដោយសុជីវធម៌។
 

How to Apply

បេក្ខជន​ដែល​មាន​ចំណាប់អារម្មណ៍​ អាច​ដាក់​ជូន​ ប្រវត្តិរូប​សង្ខេប​ (CV) ដោយ​ភ្ជាប់​ព័ត៌មាន​អ្នក​ធានា​ ឬអ្នក​ផ្តល់ អនុសាសន៍​យ៉ាងតិច​ចំនួន​ ២ រូប​ និង​លិខិត​ចំណាប់អារម្មណ៍​ (Cover Letter) ឱ្យ​បាន​មុន​ ឬត្រឹម​ថ្ងៃ​ផុត​កំណត់​។

ពាក្យ​ស្នើសុំ​ត្រូវ​ដាក់​ជូន​តាមរយៈ​ទម្រង់​ដាក់​ពាក្យ​អន​ឡាញ

ពាក្យ​ស្នើសុំ​នឹង​ត្រូវ​បាន​ពិនិត្យ​ និង​វាយ​តម្លៃ​ភ្លាម​ៗនៃ​ការ​ទទួល​បាន​។ បេក្ខជន​ដែល​បានជា​ប់ក្នុង​បញ្ជី​សម្រិតសម្រាំង​ នឹង​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​សម្ភាសន៍​មុន​ថ្ងៃ​ផុត​កំណត់​នៃ​ការ​ទទួលពាក្យ​ឬក្រោយ​ថ្ងៃ​ផុត​កំណត់​ការ​ដាក់ពាក្យ​ 1សប្ដា​ហ៍។

Attachment:
  • ពិពណនាការងារ-UKMAC.
 

Contact Details

Office Address
  • Sangkat Preaek Lieb, Khan Chroy Changvar, Phnom Penh, Cambodia