Job Announcement

អ្នកប្រមូលទិន្នន័យ

with University of Health Sciences

BTDC-ID: 41909
Closing Date:

Announcement Positions

Announcement Description

សាកលវិទ្យាល័យ​វិទ្យា​សាស្រ្តសុខាភិបាល​ គឺជា​សាកលវិទ្យាល័យ​បណ្តុះ​បណ្តាល​វិស័យ​សុខាភិបាល​ ដែល​មាន​វ័យ​ចំណាស់​ជាងគេ​មួយ​ នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​។ សាកលវិទ្យាល័យ​វិទ្យា​សាស្រ្តសុខាភិបាល​ ត្រូវការ​ជ្រើសរើស​បុគ្គលិក​ជាប់​កិច្ចសន្យា​ (គម្រោង​) ចំនួន​ ០៦រូប​ តួនាទី​អ្នក​ប្រមូល​ទិន្នន័យ​ (Data Collector) សម្រាប់​គម្រោង​ ស្រាវជ្រាវ​ ស្តីពី​ “ការកំណត់​អត្រា​ប្រេវ៉ា​ឡង់​នៃ​វីរុស Human Papillomavirus (HPV) ក្នុងចំណោម​ស្ត្រី​វ័យក្មេង​នៅ​ប្រទេសកម្ពុជា​មុន​ពេល​អនុវត្ត​កម្មវិធី​ចាក់​វ៉ាក់សាំង​ HPV (Human papillomavirus (HPV) prevalence in young Cambodia women before the introduction of HPV vaccination)” ឱ្យ​ចូល​បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​សុខភាព​សាកល​ នៃ​សាកលវិទ្យាល័យ​វិទ្យា​សាស្រ្តសុខាភិបាល​ ដែល​មាន​ភារកិច្ច​ និង​ គុណវុឌ្ឍិ​ដូច​ខាងក្រោម​៖

Announcement Positions

អ្នកប្រមូលទិន្នន័យ (6 Positions)

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកសុខភាព/វេជ្ជសាស្ត្រ
  • ពេលវេលា:ការងារ​រយៈពេល​ខ្លី
  • ប្រាក់ខែ: អត់បញ្ជាក់
សង្ខេបមុខតំណែង

រយៈពេល​បំពេញ​ការងារ​៖ ចន្លោះ​ពី​ ០១ខែ​ ទៅ​ ០២ខែ​ គ្រោង​ចាប់​ផ្តើ​មពី​ខែ​ធ្នូ​ ឆ្នាំ​ ២០២៦ តទៅ​ (អាច​បញ្ចប់​ការងារ​មុន​ ឬក្រោយ​បន្តិច​បន្ទួច)។

ករណីកិច្ច និងការទទួលខុសត្រូវ:
  • ចូលរូមក្នុងវគ្គបណ្តុះបណ្តាលតម្រង់ទិស ទាក់ទងនឹងការប្រមូលទិន្នន័យ មានដូចជាពិធីសាររបស់គម្រោងស្រាវជ្រាវ របៀបសម្ភាសន៍ និងកត់ត្រាចម្លើយតាមរយៈ Tablet ក្រមសីលធ៌មក្នុងការសម្ភាសន៍ និងក្នុងការអនុវត្តគម្រោងស្រាវជ្រាវ និង របៀបយកសំណាករបស់អ្នកចូលរួម
  • ជួយសម្រួលដល់សកម្មភាពផេ្សងៗ របស់គម្រោងស្រាវជ្រាវ តាមការណែនាំ និងចាត់តាំងរបស់ប្រធានក្រុម និងអ្នកសម្របសម្រួលគម្រោងស្រាវជ្រាវ ទាំងមុនពេលចុះ ក្នុងកំឡុងពេលចុះ និងក្រោយពេលចុះប្រមូលទិន្នន័យ
  • ធ្វើដំណើរទៅកាន់ទីតាំងប្រមូលទិន្នន័យ(ទីតាំងសេវាកម្សាន្ត)ដែលបានកំណត់ តាមតម្រូវការដែលបានកំណត់ក្នុងវិសាលភាពនៃគម្រោង
  • ពន្យល់អ្នកចូលរួមដែលត្រូវតាមលក្ខខណ្ឌកំណត់​ របស់គម្រោងស្រាវជ្រាវ អំពីគោលបំណងរបស់គម្រោង និងសុំការយល់ព្រមចូលរួមក្នុងគម្រោងស្រាវជ្រាវពីពួកគាត់
  • ជួយសម្រួលដល់អ្នកចូលរួមក្នុងការឆ្លើយសំណួរ និងប្រើប្រាស់ Tablet ឬ សម្ភាសន៍អ្នកចូលរូមករណីអ្នកចូលរួមមិនអាចធ្វើខ្លួនឯងបាន
  • ផ្ទៀងផ្ទាត់រាល់សំណួរ និងចំលើយកត់ត្រា ឬបញ្ជូលក្នុងtablet និងទម្រង់លិខិតយល់ព្រម(consent form) របស់អ្នកចូលរួមម្នាក់ៗឲ្យបានត្រឹមត្រូវ កុំឲ្យមានរំលងសំណួរ ឬកត់ត្រាខុស
  • រាយការណ៍វឌ្ឍនៈភាពការងារជូនប្រធានក្រុម និងអ្នកសម្របសម្រួលគម្រោងស្រាវជ្រាវ
  • រក្សាទិន្នន័យអោយមានសុវត្តិភាព និងរក្សាអោយបាននូវការសម្ងាត់
  • គោរពចាត់តាំងរបស់ប្រធានគ្រប់គ្រងគ្រោង និង ស.វ.ស។
អត្ថប្រយោជន៍:
  • ទទួលបានថវិកាឧបត្ថម្ភប្រចាំថ្ងៃចន្លោះពី ១៤ដុល្លា/ថ្ងៃ ទៅ ៣៩ដុល្លា/ថ្ងៃ (តាមចំនួនថ្ងៃ)
  • ឱកាសក្នុងការបណ្តុះបណ្តាលបន្ត លើជំនាញផ្សេងៗ
  • ផលប្រយោជន៍ផ្សេងៗ ទៀតតាមការកំណត់ដោយ ស.វ.ស
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ភាសា:
  • អង់គ្លេស - កម្រិតមធ្យម
កម្រិតវប្បធម៌:
  • បរិញ្ញាបត្ររង ផ្នែក វិស័យសុខាភិបាល ឬ ជាសិស្សនិស្សិតស្រីផ្នែកគិលានុបដ្ឋាកចាប់ពីឆ្នាំទី៣
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • មានបទពិសោធន៍ក្នុងការងារទាក់ទង ទៅនឹងការចុះប្រមូលទិន្នន័យស្រាវជ្រាវ
  • មានចំណេះដឹងប្រើប្រាស់កុំព្យូទ័រនូវកម្មវិធី Microsoft Office ចេះប្រើ tablet និង smart phone
  • ចំណេះដឹងភាសាអង់គ្លេសមធ្យម
ជំនាញទន់
  • មានស្មារតីធ្វើការជាក្រុម មានភាពអំណត់អត់ធន់ និងមានការទទួលខុសត្រូវខ្ពស់ក្នុងការងារ
  • មានការប្រាស្រ័យទាក់ទងល្អ រួសរាយ រាក់ទាក់ ស្មោះត្រង់ ស្លូតបូត គោរពគ្នាទៅមកទៅមក និងគោរពវិន័យ ស.វ.ស
  • បេក្ខជនជានារីត្រូវបានលើកទឹកចិត្តជាអាទិភាព
  • បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ តាមការកំណត់ របស់ក្រសួងសុខាភិបាល។
 

How to Apply

សំណុំ​ឯកសារ​ពាក់ព័ន្ធ​ត្រូវ​ភ្ជាប់​មក​ជាមួយ​ការ​ដាក់ពាក្យ​៖

  • ពាក្យសុំ​ចូល​បម្រើ​ការងារ​ជា​បុគ្គលិក​ជាប់​កិច្ចសន្យា​ នៅ​ស.វ.ស ចំនួន​ ០១ច្បាប់​
  • សញ្ញាបត្រ​ ឬ ឯកសារ​ដែល​មានត​ម្លៃ​ស្មើ​ឆ្លើយតប​ក្នុង​គុណវុឌ្ឍិ​ខាងលើ​នេះ​ (ថត​ចម្លង​) ចំនួន​ ០១ច្បាប់​
  • អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ (ថត​ចម្លង​) ចំនួន​ ០១ច្បាប់​
  • វិញ្ញាបនបត្រ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ឬ ឯកសារ​ពាក់ព័ន្ធ​ផ្សេង​ៗ (បើ​សិន​មាន​) (ថត​ចម្លង​) ចំនួន​ ០១ច្បាប់​
  • សេចក្ដីជូនដំណឹង​ជ្រើសរើស​បុគ្គលិក​ របស់​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ ចំនួន​ ០១ច្បាប់​។

អំពី​ការ​ដាក់ពាក្យ​ និង​ទំនាក់ទំនង​ព័ត៌មាន​ផ្សេង​ៗ៖

  • បេក្ខជន​ត្រូវ​រៀបចំ​ឯកសារ​ដាក់ពាក្យ​តាមរយៈ​ Email ដែល​មាននៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​។
  • ទំនាក់ទំនង​ព័ត៌មាន​តាមរយៈ​លេខទូរស័ព្ទ​ (រៀងរាល់​ម៉ោង​រដ្ឋបាល​)

បញ្ជាក់​៖

  • សាកលវិទ្យាល័យ​វិទ្យា​សាស្រ្តសុខាភិបាល​ រក្សាសិទ្ធិ​ក្នុង​ការ​ធ្វើ​បញ្ជី​ឈ្មោះ​ជ្រើសរើស​បេក្ខជន​ (Short List) និង​ កំណត់​ថ្ងៃខែ​សម្ភាសន៍​ លើកពេល​កែប្រែ​ និង​ លុបចោល​ការ​ជ្រើសរើស​ក្នុង​ករណី​មាន​ភាព​មិន​ប្រក្រតី​។
Attachment:
  • 82-cl_21-10-2026_Data_Collector_HPV
  • ពាក្យសុំចូលបម្រើការងារជាបុគ្គលិកជាប់កិច្ចសន្យា នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល 2023.pdf
 

Contact Details

Office Address
  • #73, Monivong Blvd, Sangkat Srah Chak, Khan Doun Penh, Phnom Penh, Cambodia
 
Contact Name
  • University of Health Science
 
Phone
 
Email
 
Website