Job Announcement

បុគ្គលិករដ្ឋបាល

with University of Health Sciences

BTDC-ID: 41901
Closing Date:

Announcement Positions

Announcement Description

សាកលវិទ្យាល័យ​វិទ្យា​សាស្រ្តសុខាភិបាល​ គឺជា​សាកលវិទ្យាល័យ​បណ្តុះ​បណ្តាល​វិស័យ​សុខាភិបាល​ ដែល​មាន​វ័យ​ចំណាស់​ជាងគេ​មួយ​ នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​។ សាកលវិទ្យាល័យ​វិទ្យា​សាស្រ្តសុខាភិបាល​ ត្រូវការ​ជ្រើសរើស​បុគ្គលិក​ជាប់​កិច្ចសន្យា​ ចំនួន​ ០១រូប​ តួនាទី​ជា​បុគ្គលិក​រដ្ឋបាល​ ទទួលបន្ទុក​គ្រប់គ្រង​វត្តមាន​ ឱ្យ​ចូល​បម្រើ​ការងារ​នៅ​អង្គភាព​កិច្ចការ​ទូទៅ​ នៃ​សាកលវិទ្យាល័យ​វិទ្យា​សាស្រ្តសុខាភិបាល​ ដែល​មាន​ភារកិច្ច​ និង​ គុណវុឌ្ឍិ​ដូច​ខាងក្រោម​៖

Announcement Positions

បុគ្គលិករដ្ឋបាល

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែករដ្ឋបាល/ការគ្រប់គ្រង, ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: $270 - $500
សង្ខេបមុខតំណែង

បុគ្គលិក​រដ្ឋបាល​ ទទួលបន្ទុក​គ្រប់គ្រង​វត្តមាន​ ឱ្យ​ចូល​បម្រើ​ការងារ​នៅ​អង្គភាព​កិច្ចការ​ទូទៅ​

មាន​អាយុ​ចាប់ពី​ ១៨ឆ្នាំ​ ដល់​ ៣៥ឆ្នាំ​

ករណីកិច្ច និងការទទួលខុសត្រូវ:
  • គ្រប់គ្រង និងត្រួតពិនិត្យប្រព័ន្ធកត់ត្រាវត្តមានរបស់មន្រ្តីរាជការ-បុគ្គលិក
  • តាមដានការចូលធ្វើការ និងចេញពីការងារប្រចាំថ្ងៃ
  • ពិនិត្យទិន្នន័យវត្តមាន-អវត្តមាន យឺត និងចេញមុនម៉ោង
  • តាមដានការឈប់សម្រាក របស់មន្រ្តីរាជការ-បុគ្គលិក ដូចជាឈប់ប្រចាំឆ្នាំ ឈឺ និងឈប់ តាមការអនុញ្ញាត
  • ផ្ទៀងផ្ទាត់ទិន្នន័យក្នុងប្រព័ន្ធវត្តមាន ជាមួយបញ្ជីរបស់មន្រ្តីរាជការ-បុគ្គលិក និងលិខិតស្នើសុំឈប់សម្រាក
  • កត់ត្រា និងដោះស្រាយករណីខកខានកត់វត្តមាន ឬមានកំហុសក្នុងប្រព័ន្ធ
  • សហការជាមួយការិយាល័យព័ត៌មានវិទ្យា (IT) ឬ អ្នកទទួលបន្ទុកប្រព័ន្ធ នៅពេលប្រព័ន្ធមានបញ្ហា
  • រៀបចំរបាយការណ៍វត្តមានប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំ
  • ផ្តល់ទិន្នន័យវត្តមានជូនថ្នាក់ដឹកនាំ ឬផ្នែកធនធានមនុស្សសម្រាប់ការគ្រប់គ្រងរបស់ មន្រ្តីរាជការ-បុគ្គលិក
  • តាមដាន និងជូនដំណឹងដល់បុគ្គលិក ដែលមានការយឺត ឬអវត្តមានជាញឹកញាប់តាមបទបញ្ជាររបស់អង្គភាព
  • រក្សាការសម្ងាត់ និងសុវត្ថិភាព នៃទិន្នន័យវត្តមានរបស់មន្រ្តីរាជការ-បុគ្គលិក
  • រៀបចំ និងរក្សាទុកឯកសារពាក់ព័ន្ធនឹងវត្តមានក្នុងប្រព័ន្ធមន្ត្រីរាជការ-បុគ្គលិក
  • ពិនិត្យ និងធ្វើបច្ចុប្បន្នភាពប្រព័ន្ធវត្តមាន ដើម្បីកាត់បន្ថយកំហុស និងបង្កើនប្រសិទ្ធភាព
  • ស្នើសុំវិធានការកែលម្អការគ្រប់គ្រងវត្តមាន និងវិន័យការងារ
  • រាយការណ៍ជូនថ្នាក់ដឹកនាំ អំពីបញ្ហាប្រឈម និងលទ្ធផលនៃការគ្រប់គ្រងវត្តមាន
  • គោរពតាមការចាត់តាំង របស់ថ្នាក់ដឹកនាំអង្គភាពកិច្ចការទូទៅ និង ស.វ.ស។
អត្ថប្រយោជន៍:
  • ប្រាក់ឧបត្ថម្ភបន្ថែម ១០ % (ករណីមិនបង្រៀន)
  • ផ្តល់ជូនរបបសន្ដិសុខសង្គម (ប.ស.ស)
  • ច្បាប់រយៈពេលខ្លី ចំនួន ១៥ថ្ងៃ ក្នុង១ឆ្នាំ
  • ច្បាប់ប្រចាំឆ្នាំ ចំនួន ១៥ថ្ងៃ ក្នុង១ឆ្នាំ (សម្រាប់បុគ្គលិកដែលបានបម្រើការងារចាប់ពី១២ខែឡើងទៅ)
  • ច្បាប់ឈប់សម្រាកលំហែមាតុភាព
  • ថវិកាលើកទឹកចិត្តបន្ថែម សម្រាប់ករណីចំនួនច្បាប់ឈប់សម្រាកប្រចាំឆ្នាំ តិចជាងគោលការណ៍អនុញ្ញាត (សម្រាប់បុគ្គលិកដែលបានបម្រើការងារចាប់ពី១២ខែឡើងទៅ)
  • ថវិកាលើកទឹកចិត្ត ទិវាសិទ្ធិនារីអន្តរជាតិ (សម្រាប់នារី)
  • ថវិកាលើកទឹកចិត្ត ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
  • ថវិកាលើកទឹកចិត្ត ពិធីបុណ្យភ្ជុំបិណ្ឌ
  • ឱកាសក្នុងការបណ្តុះបណ្តាលបន្ត លើជំនាញផ្សេងៗ
  • ផលប្រយោជន៍ផ្សេងៗ ទៀតតាមការកំណត់ដោយ ស.វ.ស។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ភាសា:
  • អង់គ្លេស - កម្រិតមធ្យម
  • បារាំង - កម្រិតមធ្យម
កម្រិតវប្បធម៌:
  • បរិញ្ញាបត្រ ផ្នែក ជំនាញគ្រប់គ្រង ឬរដ្ឋបាលសាធារណៈ ឬជំនាញពាក់ព័ន្ធ។
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • មានចំណេះដឹង និងជំនាញប្រើប្រាស់ កម្មវិធី Microsoft office, Internet Email and AI.
  • មានការបណ្តុះបណ្តាលការងាររដ្ឋបាល ត្រូវផ្តល់អាទិភាព
ជំនាញទន់
  • មានគំនិតផ្តួចផ្តើម និងភាពជាអ្នកដឹកនាំ
  • មានភាពអត់ធ្មត់ និងជំនាញក្នុងការតាមដានការងារជាបន្តបន្ទាប់
  • មានសកម្មភាពទំនាក់ទំនង និងសម្របសម្រួលល្អ
  • យកចិត្តទុកដាក់លើព័ត៍មានលម្អិត និងភាពត្រឹមត្រូវ នៃទិន្នន័យ
  • មានសុខភាពល្អកាយសម្បទាមាំមួន មានភាពរួសរាយ រាក់ទាក់ ស្លួតបូត សុភាពរាបសារ និងគោរពវិន័យល្អ
  • មានការទទួលខុសត្រូវក្នុងការងារ និងមានស្មារតីធ្វើការជាក្រុម និងមានគំនិតអភិវឌ្ឍន៍
  • បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមការកំណត់របស់ក្រសួងសុខាភិបាល។
 

How to Apply

សំណុំ​ឯកសារ​ពាក់ព័ន្ធ​ត្រូវ​ភ្ជាប់​មក​ជាមួយ​ការ​ដាក់ពាក្យ​៖

  • ពាក្យសុំ​ចូល​បម្រើ​ការងារ​ជា​បុគ្គលិក​ជាប់​កិច្ចសន្យា​ នៅ​ស.វ.ស ចំនួន​ ០១ច្បាប់​
  • សញ្ញាបត្រ​ ឬ ឯកសារ​ដែល​មានត​ម្លៃ​ស្មើ​ឆ្លើយតប​ក្នុង​គុណវុឌ្ឍិ​ខាងលើ​នេះ​ (ថត​ចម្លង​) ចំនួន​ ០១ច្បាប់​
  • អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ (ថត​ចម្លង​) ចំនួន​ ០១ច្បាប់​
  • វិញ្ញាបនបត្រ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ឬ ឯកសារ​ពាក់ព័ន្ធ​ផ្សេង​ៗ (បើ​សិន​មាន​) (ថត​ចម្លង​) ចំនួន​ ០១ច្បាប់​
  • សេចក្ដីជូនដំណឹង​ជ្រើសរើស​បុគ្គលិក​ របស់​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ ចំនួន​ ០១ច្បាប់​។

អំពី​ការ​ដាក់ពាក្យ​ និង​ទំនាក់ទំនង​ព័ត៌មាន​ផ្សេង​ៗ៖

  • បេក្ខជន​ត្រូវ​រៀបចំ​ឯកសារ​ដាក់ពាក្យ​តាមរយៈ​ Email ដែល​មាននៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​។
  • ទំនាក់ទំនង​ព័ត៌មាន​តាមរយៈ​លេខទូរស័ព្ទ​ (រៀងរាល់​ម៉ោង​រដ្ឋបាល​)
Attachment:
  • ពាក្យសុំចូលបម្រើការងារជាបុគ្គលិកជាប់កិច្ចសន្យា នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល 2023.pdf
  • 80-cl_20-10-2026_បុគ្គលិករដ្ឋបាល_គ្រប់គ្រងវត្តមាន
 

Contact Details

Office Address
  • #73, Monivong Blvd, Sangkat Srah Chak, Khan Doun Penh, Phnom Penh, Cambodia
 
Contact Name
  • University of Health Science
 
Phone
 
Email
 
Website