បុគ្គលិករដ្ឋបាល
បរិយាកាសមុខតំណែង
- ប្រភេទការងារ: ផ្នែករដ្ឋបាល/ការគ្រប់គ្រង, ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: $270 - $500
បុគ្គលិករដ្ឋបាល ទទួលបន្ទុកការងាររៀបចំលិខិតរដ្ឋបាល ឱ្យចូលបម្រើការងារនៅអង្គភាពកិច្ចការទូទៅ
មានអាយុចាប់ពី ១៨ឆ្នាំ ដល់ ៣៥ឆ្នាំ
ករណីកិច្ច និងការទទួលខុសត្រូវ:
- រៀបចំ និងតាក់តែងលិខិតរដ្ឋបាលគ្រប់ប្រភេទ ដូចជា លិខិតស្នើសុំ លិខិតជូនដំណឹង លិខិតអញ្ជើញ លិខិតបញ្ជូន លិខិតឆ្លើយតប លិខិតបញ្ជាបេសកកម្ម លិខិតឧទ្ទេសនាម...
- តាក់តែងសេចក្តីព្រាងលិខិតផ្លូវការ តាមការណែនាំ របស់ថ្នាក់ដឹកនាំ និងតម្រូវការរបស់អង្គភាព
- ពិនិត្យខ្លឹមសារ ពាក្យពេចន៍ អក្ខរាវិរុទ្ធ វេយ្យាករណ៍ និងទម្រង់លិខិតឱ្យបានត្រឹមត្រូវ
- រៀបចំលិខិតឱ្យមានភាពច្បាស់លាស់ ខ្លី សមរម្យ និងមានអត្ថន័យត្រឹមត្រូវ
- ពិនិត្យឯកសារភ្ជាប់ និងព័ត៌មានពាក់ព័ន្ធមុនពេលបញ្ជូនទៅថ្នាក់ដឹកនាំពិនិត្យ និងចុះហត្ថលេខា
- សម្របសម្រួលជាមួយ ផ្នែក/ការិយាល័យពាក់ព័ន្ធ ដើម្បីប្រមូលព័ត៌មានសម្រាប់តាក់តែងលិខិត
- រៀបចំលិខិតសម្រាប់ចុះហត្ថលេខា បោះត្រា និងបញ្ជូនទៅស្ថាប័ន ឬអ្នកទទួលតាមនីតិវិធី
- កត់ត្រា និងរក្សាទុកច្បាប់ចម្លងលិខិតដែលបានចេញ ដើម្បីងាយស្រួលស្វែងរក និងតាមដាន
- តាមដានលិខិតចូល-លិខិតចេញនិងការឆ្លើយ តបតាមលិខិតដែលបានបញ្ជូន
- រក្សាការសម្ងាត់នៃព័ត៌មាន និងឯកសាររដ្ឋបាល ដែលទទួលខុសត្រូវ
- ធ្វើបច្ចុប្បន្នភាពចំណេះដឹងអំពីទម្រង់លិខិត និងនីតិវិធីរដ្ឋបាល
- រាយការណ៍ជូនថ្នាក់ដឹកនាំអំពីបញ្ហាប្រឈម និងសំណើកែលម្អការងារតាក់តែងលិខិត
- គោរពតាមការចាត់តាំង របស់ថ្នាក់ដឹកនាំអង្គភាពកិច្ចការទូទៅ និង ស.វ.ស។
អត្ថប្រយោជន៍:
- ប្រាក់ឧបត្ថម្ភបន្ថែម ១០ % (ករណីមិនបង្រៀន)
- ផ្តល់ជូនរបបសន្ដិសុខសង្គម (ប.ស.ស)
- ច្បាប់រយៈពេលខ្លី ចំនួន ១៥ថ្ងៃ ក្នុង១ឆ្នាំ
- ច្បាប់ប្រចាំឆ្នាំ ចំនួន ១៥ថ្ងៃ ក្នុង១ឆ្នាំ (សម្រាប់បុគ្គលិកដែលបានបម្រើការងារចាប់ពី១២ខែឡើងទៅ)
- ច្បាប់ឈប់សម្រាកលំហែមាតុភាព
- ថវិកាលើកទឹកចិត្តបន្ថែម សម្រាប់ករណីចំនួនច្បាប់ឈប់សម្រាកប្រចាំឆ្នាំ តិចជាងគោលការណ៍អនុញ្ញាត (សម្រាប់បុគ្គលិកដែលបានបម្រើការងារចាប់ពី១២ខែឡើងទៅ)
- ថវិកាលើកទឹកចិត្ត ទិវាសិទ្ធិនារីអន្តរជាតិ (សម្រាប់នារី)
- ថវិកាលើកទឹកចិត្ត ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
- ថវិកាលើកទឹកចិត្ត ពិធីបុណ្យភ្ជុំបិណ្ឌ
- ឱកាសក្នុងការបណ្តុះបណ្តាលបន្ត លើជំនាញផ្សេងៗ
- ផលប្រយោជន៍ផ្សេងៗ ទៀតតាមការកំណត់ដោយ ស.វ.ស។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ភាសា:
- អង់គ្លេស - កម្រិតមធ្យម
កម្រិតវប្បធម៌:
- បរិញ្ញាបត្រ ផ្នែក ជំនាញគ្រប់គ្រង ឬ រដ្ឋបាលសាធារណៈ ឬ សញ្ញាបត្រមានតម្លៃស្មើ
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
- មានចំណេះដឹង និងជំនាញប្រើប្រាស់កម្មវិធី Microsoft office, Internet ,Email and AI.
- មានការបណ្តុះបណ្តាលការងាររដ្ឋបាល ត្រូវផ្តល់អាទិភាព
ជំនាញទន់
- មានគំនិតផ្តួចផ្តើម និងភាពជាអ្នកដឹកនាំ
- មានសុខភាពល្អ កាយសម្បទាមាំមួន មានការប្រាស្រ័យទាក់ទងល្អ រួសរាយរាក់ទាក់ ស្លួតបូត សុភាពរាបសារ និងគោរពវិន័យល្អ
- មានការទទួលខុសត្រូវក្នុងការងារ និងមានស្មារតីធ្វើការជាក្រុម និងមានគំនិតអភិវឌ្ឍន៍
- បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមការកំណត់របស់ក្រសួងសុខាភិបាល។