Procurement Ads

សេចក្តីជូនដំណឹង ស្តីពីការអញ្ជើញចូលរួមដេញថ្លៃជាសាធារណៈ ការដឹកជញ្ជូនកូនឈើ ការរៀបចំដី ការធ្វើថ្នាល និងដាំកូនឈើ

with Conservation International
This job has already passed the closing date

BTDC-ID: 41888
Closing Date:

Expected Outputs

Announcement Description

អង្គការ​អភិរក្ស​អន្តរជាតិ​កម្ពុជា​(អង្គការ​CI) បាន​ធ្វើការ​នៅ​ប្រទេសកម្ពុជា​តាំងពី​ឆ្នាំ​ ២០០២។ បច្ចុប្បន្ន​ អង្គការ​CI កំពុង​អនុវត្ត​គម្រោង​កម្មវិធី​អភិរក្ស​នៅ​តំបន់​ជាយុទ្ធសាស្ត្រ​ចម្បង​ចំនួន​៤ រួម​មាន​៖ (១.) តំបន់​ទេសភាព​ជាតិ​ភ្នំក្រវាញ​កណ្តាល​ (២.)តំបន់​បឹងទន្លេសាប​ (៣.)តំបន់​ដែន​ជម្រក​សត្វព្រៃ​ព្រៃ​ឡង់​ និង​ (៤.)តំបន់​ឧទ្យាន​ជាតិ​វើនសៃ​-សៀម​ប៉ាង​។ អង្គការ​ CI ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​បរិស្ថាន​ ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ អង្គការ​អភិរក្ស​ និង​អភិវឌ្ឍន៍​អន្តរជាតិ​នានា​ អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ និង​វិស័យ​ឯកជន​ផង​ដែរ​។

អង្គការ​អភិរក្ស​អន្តរជាតិ​ (CI) កម្ពុជា​ សហការ​ជាមួយ​ក្រសួង​បរិស្ថាន​ មន្ទីរ​បរិស្ថាន​ខេត្ត​ និង​អាជ្ញាធរ​ដែនដី​ ភាគី​ពាក់ព័ន្ធ​ និង​សហគមន៍​ កំពុង​អនុវត្ត​សកម្មភាព​ដាំ​ស្តារ​ព្រៃឈើ​នៅ​ក្នុង​តំបន់​ទេសភាព​ជួរភ្នំ​ក្រវាញ​កណ្តាល​ និង​តំបន់​តាមដាន​ការ​លេច​ធ្លាយ​កាបូន នៃ​គម្រោង​រេ​ដបូកជួរភ្នំ​ក្រវាញ​ កណ្តាល​ និង​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​បន្ត​ដើម្បី​ស្តារ​ប្រព័ន្ធ​អេកូឡូស៊ីព្រៃឈើ​ដែល​បាន​រិចរិល។ សកម្មភាព​អន្តរាគមន៍​ដាំ​ស្តារ​គឺ​ចាំបាច់​ត្រូវធ្វើ​ឡើង​នៅ​លើ​ផ្ទៃដី​ព្រៃឈើ​ដែល​ត្រូវ​ដាំ​ ស្ថិត​ក្នុង​ឧទ្យាន​ជាតិ​ភ្នំក្រវាញ​ ។

Expected Outputs

សេចក្តីជូនដំណឹង ស្តីពីការអញ្ជើញចូលរួមដេញថ្លៃជាសាធារណៈ ការដឹកជញ្ជូនកូនឈើ ការរៀបចំដី ការធ្វើថ្នាល និងដាំកូនឈើ

  • Career Category: Invitation for Bids
  • Location: Koh Kong Province, Pursat Province
Summary

គោលបំណង​

ជ្រើសរើស​ក្រុមហ៊ុន​ រឺ​អ្នក​ម៉ៅការ​ ដើម្បី​អនុវត្ត​សកម្មភាព​រួម​មាន​៖ ការរៀបចំ​ដី​នៅ​ទីតាំង​ដាំ​ ការ​ដឹកជញ្ជូន​កូនឈើ​ ថ្នាល​បណ្តុះ​កូនឈើ​ និង​ ការ​ដាំ​កូនឈើ​ នៅ​ទីតាំង​ដី​ព្រៃ​ដែល​បាន​រិចរិល ក្នុង​ឧទ្យាន​ជាតិ​ជួរភ្នំ​ក្រវាញ​ ដើម្បី​រួមចំណែក​ដល់ការបង្កើន​គម្រប​ព្រៃឈើ​ សុចរិត​ភាព​ប្រព័ន្ធ​អេកូឡូស៊ី និង​ សមត្ថភាព​ស្រូប​យក​ និង​ស្តុ​កទុក​កាបូន នៅ​ក្នុង​តំបន់​គម្រោង​រេ​ដបូកជួរភ្នំ​ក្រវាញ​កណ្តាល​។

លទ្ធផល​រំពឹង​ទុក​ និង​ភារកិច្ច​ចម្បង​ៗ

ស្រុក​វាល​វែង​ ខេត្ត​ពោធិ៍សាត់​

  1. ការរៀបចំ​ដី​នៅ​ទីតាំង​ដាំ​៖ ចំនួន​៖ ៤ទីតាំង​ ទំហំ​ចំនួន​ ៣៦ ហិកតា​ (៤ទីតាំង​ A,B,C,D)
  2. ការ​ដឹកជញ្ជូន​កូនឈើ​៖ ចំនួន​៖ ៩០,០០០ កូនឈើ​ (៤ទីតាំង​ A,B,C,D) ចំនួន​៖ ២០,០០០កូនឈើ​ (យកទៅ​ដាក់​នៅ​ថ្នាល​ធ្វើថ្មី​ទំហំ​១២ម x ២០ម)
  3. ការ​ដាំ​កូនឈើ​៖ ចំនួន​៖៩០,០០០ កូនឈើ​ (៤ទីតាំង​ A,B,C,D) គម្លាត​ ២ ម៉ែត្រ​ × ២ ម៉ែត្រ​ (៣៦ហិកតា​)
  4. ថ្នាល​បណ្តុះ​កូនឈើ​៖ធ្វើ​ថ្នាល​ (ទំហំ​១២ម x ២០ម) (ជូន​ភ្ជាប់​ឯកសារ​យោង​ការងារ​លំអិត​)
  5. ការ​ធ្វើ​របាយការណ៍​៖ ធ្វើ​របាយ​ការ​និង​រាយការណ៍​លទ្ធផល​តាម​ដំណាក់កាល​នៃ​ការ​បង់​ប្រាក់​ (កិច្ចសន្យា​)

ស្រុក​ថ្ម​បាំង​ ខេត្ត​កោះកុង​

  1. ការរៀបចំ​ដី​នៅ​ទីតាំង​ដាំ​៖ ចំនួន​៖១ទីតាំង​ទំហំ​ចំនួន​ ១.៥០ ហិកតា​
  2. ការ​ដឹកជញ្ជូន​កូនឈើ​៖ ចំនួន​៖ ៨០,០០០ កូនឈើ​ (២កន្លែង​) (ជី​ផា​ត ទៅ​ថ្ម​បាំង​ = ៣០,០០០ កូនឈើ​) (ជី​ផា​ត ទៅ​បុទុមសាគរ​ = ៥០,០០០ កូនឈើ​)
  3. ការ​ដាំ​កូនឈើ​៖ ចំនួន​៖ ៦៦០កូនឈើ​ គម្លាត​ ៤ ម៉ែត្រ​ × ៤ ម៉ែត្រ​លើ​ផ្ទៃដី​ទំហំ​ ១.០៥ ហិកតា​ នៃ​ទំហំ​១.៥០ហិកតា​
  4. ថ្នាល​បណ្តុះ​កូនឈើ​៖ ជួសជុល​៖(ទំហំ​១៨ម x ៣៦ម) (ជូន​ភ្ជាប់​ឯកសារ​យោង​ការងារ​លំអិត​)
  5. ការ​ធ្វើ​របាយការណ៍​៖ ធ្វើ​របាយ​ការ​និង​រាយការណ៍​លទ្ធផល​តាម​ដំណាក់កាល​នៃ​ការ​បង់​ប្រាក់​ (កិច្ចសន្យា​)

Submission Requirements

លក្ខខណ្ឌ​ការចូលរួម​ដេញថ្លៃ​

  • ក្រុមហ៊ុន​ រឺ​អ្នក​ម៉ៅការ​ ចូលរួម​ដេញថ្លៃ​ត្រូវ​ដាក់​ឯកសារ​សំណើ​ក្នុង​ស្រោម​សំបុត្រ​មកកាន់​ការិយាល័យ​ផ្ទាល់​ រឺ​តាមរយៈ​អ៊ី​មែ​លដែល​មាននៅ​ក្នុង​ព័ត៌មាន​លម្អិត​សម្រាប់​ទំនាក់ទំនង​
  • ក្រុមហ៊ុន​ រឺ​អ្នក​មៅ​ការ​ អនុញ្ញាត្តឲ្យ​អង្គការ​ (CI) ធ្វើការ​ត្រួតពិនិត្យ​សុវត្ថិភាព​ (Security Screening)មុននឹង​ធ្វើ​បន្ត​និតិវិធី​ រឺ​ចុះ​កិច្ចសន្យា​ (ឧប​សម្ព័ន្ធ​ទី​១)
  • ក្រុមហ៊ុន​ រឺ​អ្នក​ម៉ៅការ​ត្រូវ​អាន​ និង​ចុះហត្ថលេខា​លើ​ សេចក្តីប្រកាស​របស់​អ្នក​ដាក់​សំណើ​ អំពី​តម្លា​ភាព​ សុចរិត​ភាព​ ការទទួលខុសត្រូវ​ផ្នែក​ បរិស្ថាន​ និង​សង្គម​(ឧប​សម្ព័ន្ធ​ទី​២)
  • ការ​ផ្តល់ជូន​ឯកសារ​ដេញថ្លៃ​មិន​ពេញលេញ​រឺ​ផ្តល់ជូន​យឺតយ៉ាវ​នឹង​មិន​ត្រូវ​បាន​បន្ត​និតិវិធី​ផ្គូ​រផ្គង​ រឺ​ចាត់ទុកថា​គ្មាន​សុពលភាព​។

ឯកសារ​ចាំបាច់​សម្រាប់​ដាក់​សំណើ​ដេញថ្លៃ​

  • វិញ្ញាបនប័ត្រ​ចុះបញ្ជី​ក្រុមហ៊ុន​/អាជីវកម្ម​ (ប្រសិនជា​ ក្រុមហ៊ុន​/អាជីវកម្ម​) - ១ច្បាប់​។
  • ប័ណ្ណ​ប៉ាត​ង់ប្រចាំ​ឆ្នាំ​ ឬឯកសារ​ពាក់ព័ន្ធ​ (ប្រសិនជា​ ក្រុមហ៊ុន​/អាជីវកម្ម​) -១ច្បាប់​។
  • វិញ្ញាបនប័ត្រ​ចុះបញ្ជី​អាករ​លើ​តម្លៃ​បន្ថែម​ (ប្រសិនជា​ ក្រុមហ៊ុន​/អាជីវកម្ម​) - ១ច្បាប់​។
  • អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ឬលិខិតឆ្លងដែន​ - ១ច្បាប់​។
  • ឯកសារ​បញ្ជាក់​សមត្ថភាព​ ឬបទពិសោធន៍​ ការងារ​ពាក់ព័ន្ធ​កន្លងមក​ -១ច្បាប់​។
  • សំណើ​សម្រ៉ង់តម្លៃ​លម្អិត​តាម​បរិមាណ​ ឯកតា​ តំលៃ​រាយ​ តំលៃ​សរុប​ (តាម​ឧប​សម័្ពន្ធ​ដែល​ប្រគល់​ជូន​)
  • ឯកសារ​ពាក់ព័ន្ធ​ដទៃទៀត​ប្រសិនបើ​មាន​ ។

ក្រុមហ៊ុន​/អ្នក​ម៉ៅការ​ដែល​មាន​ចំណាប់អារម្មណ៍​ សូម​ចូលរួម​ដាក់​សំណើ​ដេញថ្លៃ​ ដោយ​ផ្ទាល់​នៅ​ការិយាល័យ​អង្គការ​ រឺ​ផ្ញើ​ អ៊ី​មែ​លម​កកាន់ អ៊ី​មែ​លដែល​មាននៅ​ក្នុង​ព័ត៌មាន​លម្អិត​សម្រាប់​ទំនាក់ទំនង​។

ថ្ងៃ​ផុត​កំណត់​ទទួល​ឯកសារ​៖ទី​០៦ ខែ​តុលា​ ឆ្នាំ​២០២៦ វេលា​ម៉ោង​១៧.០០នាទី​ល្ងាច​។

Attachment:
  • 01_Annoucement_Request_for_Proposal_RFP_Bongthom_website_final
  • 02-ToR of Tree Planting in CCML_KH_Final
  • 03-Request for Quotation_Tree Plainting in CCML_Final
  • 04.1-Annex_SECURITY_SCREENING_Individual
  • 04.2 -Annex SECURITY_SCREENING_Company
  • 05.1-Nursery Design_Osom, Pursat
  • 05.2-Nursery Design_Thmar Bang, Koh Kong
 

Contact Details

Office Address
  • Building C–2nd Floor, Room 241-249, Preah Sothearos, Phum 1, Sangkat Tonle Basak, Khan Chamkar Mon, Phnom Penh, Cambodia
 
Contact Name
  • Conservation International
 
Phone
 
Email
 
Website