ការអញ្ជើញចូលរួមដេញថ្លៃអ្នកម៉ៅការសម្រាប់ការជួសជុលផ្ទះខ្មែរ និងបង្គន់ និងការសាងសង់ជញ្ជាំងឫស្សីសម្រាប់កន្លែងសម្ងួតផលិតផលតែ
- Career Category: Invitation for Bids
- Location: Kep Province
គោលបំណងគម្រោង
ស្វែងរកអ្នកម៉ៅការសំណង់ ដើម្បីអនុវត្តការងារជួសជុលផ្ទះឈើខ្មែរ ឱ្យក្លាយជាកន្លែងសម្រាកញ៉ាំកាហ្វេនៅជាន់លើ និងហាងលក់តែ និងតុរៀបចំកាហ្វេនៅជាន់ក្រោម ជួសជុលបង្គន់ដែលមានស្រាប់ និងសាងសង់ជញ្ជាំង ឫស្សីនៅចន្លោះអគារ ២ សម្រាប់ដំណើរអាជីវកម្មកាហ្វេ និងការកែច្នៃផលិតផលតែ។
គោលបំណងនៃការងារ
អ្នកម៉ៅការនឹង៖
- ជួសជុលផ្ទះឈើម៉ូតខ្មែរដែលមានស្រាប់ ឱ្យក្លាយជាកន្លែងសម្រាក ញ៉ាំកាហ្វេ តុរៀបចំកាហ្វេ និងហាងដាក់បង្ហាញលក់ផលិតផលតែ
- សាងសង់ជញ្ជាំងឫស្សី (ទាំងសងខាង ខាងជើង និងខាងត្បូង) នៅចន្លោះអគារ ២ សម្រាប់អាជីវកម្មកាហ្វេ និងការកែច្នៃផលិតផលតែ
- ជួសជុលបង្គន់ដែលមានស្រាប់
រយៈពេលបំពេញការងារ៖ ការងារទាំងអស់ត្រូវបញ្ចប់ឱ្យបានត្រឹមពាក់កណ្តាលខែធ្នូ
ភារកិច្ចសំខាន់ៗ
ការជួសជុល
- ជួសជុលផ្ទះឈើម៉ូតខ្មែរដែលមានស្រាប់ ឱ្យក្លាយជាកន្លែងសម្រាកញ៉ាំកាហ្វេ តុរៀបចំកាហ្វេ និងហាងដាក់បង្ហាញលក់ផលិតផលតែ។ (សូមចុចឯកសារភ្ចាប់ខាងក្រោមសម្រាប់ព័តមានបន្ថែម)
- ជួសជុលបង្គន់ដែលមានស្រាប់
- ប្តូរទ្វារចាស់ដែលខូច ដោយទ្វារថ្មី
- ប្តូរគម្របបង្គន់ចាស់ ដោយគម្របថ្មី
- តម្លើងប្រព័ន្ធភ្លើងបំភ្លឺថ្មី ដោយប្ដូរមកជាអំពូលដែលភ្ជាប់នឹងជញ្ជាំងជំនួសវិញ
- ផ្តាច់ក្បាលផ្កាឈូកងូតទឹកចោល
- សាងសង់ផ្លូវដើរថ្មីភ្ជាប់ពីផ្ទះខ្មែរទៅបង្គន់ (៧ x ០.៨) ម
ការសាងសង់
- សាងសង់ជញ្ជាំងឫស្សី (ទាំងសងខាង គឺខាងជើង និងខាងត្បូង) នៅចន្លោះអគារទាំង២។ ជញ្ជាំងត្រូវអាចការពារផ្ទៃខាងក្នុងកុំឱ្យរងការប៉ះពាល់ដោយភ្លៀង។
- សាងសង់ខឿនបេតុងកម្ពស់ 20cm នៅលើបាតច្រកចូលខាងក្រោយ ដើម្បីទប់ស្កាត់ទឹកហូរចូលពេលភ្លៀង
**សូមមើលឧបសម្ព័ន្ធ ១ សម្រាប់ព័ត៌មានលម្អិត
កំណត់សម្គាល់ពិសេស
អ្នកម៉ៅការត្រូវទទួលខុសត្រូវលើការផ្គត់ផ្គង់ឧបករណ៍ សម្ភារៈ និងកម្លាំងពលកម្ម រហូតដល់ការងារត្រូវបានបញ្ចប់។