បុគ្គលិកជាប់កិច្ចសន្យាទទួលបន្ទុកទំនាក់ទំនងជាតិ និងអន្តរជាតិ និងពិធីការ
បរិយាកាសមុខតំណែង
- ប្រភេទការងារ: ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម, ផ្នែកទំនាក់ទំនង, ផ្នែកសេវាកម្មនិងបដិសណ្ឋារកិច្ច
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: $250 - $500
ករណីកិច្ច និងការទទួលខុសត្រូវ:
- ការទំនាក់ទំនង និងសម្របសម្រួលទំនាក់ទំនងអន្តរជាតិ៖
- ទំនាក់ទំនងប្រកបដោយវិជ្ជាជីវៈជាភាសា អង់គ្លេស និង/ឬភាសាបារាំង ជាមួយដៃគូអន្តរជាតិ ស្ថាប័ន អង្គការ អ្នកជំនាញ ភ្ញៀវ និងភាគីពាក់ព័ន្ធផ្សេងៗ។
- រៀបចំ ពិនិត្យ និងឆ្លើយតបលិខិតផ្លូវការ អ៊ីមែល លិខិតអញ្ជើញ សេចក្តីជូនដំណឹង និងលិខិតទំនាក់ទំនងផ្សេងៗជាភាសាអង់គ្លេស និង/ឬភាសាបារាំង។
- សម្របសម្រួលការទំនាក់ទំនងរវាងថ្នាក់ដឹកនាំសាកលវិទ្យាល័យ និងដៃគូអន្តរជាតិពាក់ព័ន្ធនឹងកិច្ចប្រជុំ ទស្សនកិច្ច ព្រឹត្តិការណ៍ កិច្ចសហប្រតិបត្តិការ និងកិច្ចការផ្លូវការផ្សេងៗ។
- ជួយរៀបចំឯកសារសង្ខេប ចំណុចសំខាន់ៗសម្រាប់ការថ្លែងសុន្ទរកថា របៀបវារៈ ឯកសារកិច្ចប្រជុំ បទបង្ហាញ និងឯកសារផ្សេងៗដែលត្រូវការសម្រាប់ការជួបពិភាក្សាជាមួយភាគីអន្តរជាតិ។
- សម្របសម្រួលការទំនាក់ទំនងរវាងភ្ញៀវអន្តរជាតិ និងអង្គភាព មហាវិទ្យាល័យ មជ្ឈមណ្ឌល និងមន្ត្រីពាក់ព័ន្ធរបស់សាកលវិទ្យាល័យ។
- ធានាការទំនាក់ទំនងមានភាពទាន់ពេលវេលា ច្បាស់លាស់ និងមានវិជ្ជាជីវៈ ព្រមទាំងតាមដានការឆ្លើយតប និងការងារដែលនៅសេសសល់។
- ការសម្របសម្រួលការស្វាគមន៍ និងបដិសណ្ឋារកិច្ចភ្ញៀវជាតិ និងអន្តរជាតិ៖
- សម្របសម្រួលការរៀបចំទស្សនកិច្ចរបស់គណៈប្រតិភូ សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និស្សិត អ្នកជំនាញ តំណាងរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងភ្ញៀវផ្លូវការផ្សេងៗ។
- រៀបចំ និងសម្របសម្រួលសេវាបដិសណ្ឋារកិច្ច រួមមានការទទួលស្វាគមន៍ ការធ្វើដំណើរ ការស្នាក់នៅ អាហារ ភេសជ្ជៈ និងសេវាចាំបាច់ផ្សេងៗ។
- រៀបចំកាលវិភាគ កម្មវិធី និងដំណើរការទស្សនកិច្ចលម្អិតសម្រាប់ភ្ញៀវ ។
- សម្របសម្រួលការទទួល និងជូនដំណើរភ្ញៀវនៅអាកាសយានដ្ឋាន នៅពេលចាំបាច់។
- ធានាថាភ្ញៀវអន្តរជាតិទទួលបានការគាំទ្រ និងសេវាបដិសណ្ឋារកិច្ចប្រកបដោយវិជ្ជាជីវៈ ពេញមួយរយៈពេលនៃការស្នាក់នៅ និងបំពេញបេសកកម្មនៅសាកលវិទ្យាល័យ។
- សម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធរបស់សាកលវិទ្យាល័យ និងអ្នកផ្តល់សេវាខាងក្រៅ ដើម្បីធានាឱ្យការរៀបចំបដិសណ្ឋារកិច្ចប្រព្រឹត្តទៅដោយរលូន។
- ការរៀបចំទីតាំង និងសម្របសម្រួលព្រឹត្តិការណ៍៖
- សម្របសម្រួលការរៀបចំទីតាំងសម្រាប់កិច្ចប្រជុំអន្តរជាតិ ទស្សនកិច្ចផ្លូវការ សិក្ខាសាលា សន្និសីទ ពិធីការ និងព្រឹត្តិការណ៍ផ្សេងៗ។
- រៀបចំ និងសម្របសម្រួលបន្ទប់ប្រជុំ ប្លង់កន្លែងអង្គុយ ឧបករណ៍សោតទស្សន៍ ឧបករណ៍បកប្រែ/បកស្រាយ ផ្លាកសញ្ញា ទង់ជាតិ ស្លាកឈ្មោះ តុចុះឈ្មោះ និងតម្រូវការផ្នែកភស្តុភារផ្សេងៗ។
- សម្របសម្រួលជាមួយអ្នកពាក់ព័ន្ធ ដើម្បីធានាថាទីតាំងត្រូវបានរៀបចំរួចរាល់ និងសមស្របមុនពេលភ្ញៀវមកដល់។
- ជួយរៀបចំកម្មវិធីព្រឹត្តិការណ៍ របៀបវារៈ បញ្ជីភ្ញៀវ លិខិតអញ្ជើញ ការចុះឈ្មោះ និងឯកសារពាក់ព័ន្ធផ្សេងៗ។
- គាំទ្រការអនុវត្តព្រឹត្តិការណ៍ និងធានាថាសកម្មភាពប្រព្រឹត្តទៅតាមកម្មវិធី និងកាលវិភាគដែលបានអនុម័ត។
- តាមដានការងារបន្ទាប់ពីកិច្ចប្រជុំ ទស្សនកិច្ច និងព្រឹត្តិការណ៍ រួមទាំងការប្រមូលមតិយោបល់ និងរៀបចំឯកសារសង្ខេបលទ្ធផលនៅពេលចាំបាច់។
- ពិធីការផ្លូវការ៖
- គាំទ្រការអនុវត្ត ពិធីការ និងនីតិវិធីផ្លូវការ សម្រាប់ទស្សនកិច្ច កិច្ចប្រជុំ ពិធី និងព្រឹត្តិការណ៍ដែលមានការចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តំណាងការទូត គណៈប្រតិភូអន្តរជាតិ និងភ្ញៀវកិត្តិយសផ្សេងៗ។
- សម្របសម្រួលការរៀបចំកន្លែងអង្គុយ លំដាប់អាទិភាព ទង់ជាតិ ភ្លេងជាតិ ការណែនាំអំពីអត្តសញ្ញាណភ្ញៀវ ការទទួលស្វាគមន៍ និងការរៀបចំផ្លូវការផ្សេងៗ។
- ជួយរៀបចំបញ្ជីភ្ញៀវ និងកំណត់អត្តសញ្ញាណភ្ញៀវ VIP ភ្ញៀវកិត្តិយស និងតំណាងពាក់ព័ន្ធ។
- សម្របសម្រួលជាមួយស្ថាប័នរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធ នៅពេលតម្រូវឱ្យមានការសម្របសម្រួលផ្នែកពិធីការជាមួយស្ថាប័នខាងក្រៅ។
- ធានាថាព្រឹត្តិការណ៍ និងទស្សនកិច្ចផ្លូវការត្រូវបានរៀបចំដោយគោរពតាមទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ និងពិធីការផ្លូវការរបស់កម្ពុជា។
- ជួយថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងការរៀបចំពិធីទទួលស្វាគមន៍ ការជួបសម្តែងការគួរសម ពិធីចុះហត្ថលេខា ពិធីសម្ពោធ និងព្រឹត្តិការណ៍ផ្លូវការកម្រិតខ្ពស់ផ្សេងៗ។
- ការបកប្រែ និងបកស្រាយ៖
- ផ្តល់ ឬសម្របសម្រួលសេវាបកប្រែ និងបកស្រាយជាភាសាអង់គ្លេស និង/ឬភាសាបារាំង សម្រាប់កិច្ចប្រជុំ លិខិតឆ្លើយឆ្លង បទបង្ហាញ ព្រឹត្តិការណ៍ និងឯកសារផ្លូវការតាមតម្រូវការ។
- ជួយបកប្រែលិខិតផ្លូវការ លិខិតអញ្ជើញ របៀបវារៈ សុន្ទរកថា ឯកសារកិច្ចប្រជុំ និងឯកសារពាក់ព័ន្ធផ្សេងៗ។
- សម្របសម្រួលជាមួយអ្នកបកប្រែ ឬអ្នកបកស្រាយវិជ្ជាជីវៈ នៅពេលត្រូវការសេវាបកស្រាយឯកទេស ឬបកស្រាយផ្ទាល់។
- ធានាថាឯកសារបកប្រែមានភាពត្រឹមត្រូវ ច្បាស់លាស់ ប្រកបដោយវិជ្ជាជីវៈ និងសមស្របទៅតាមអ្នកទទួល។
- ការសម្របសម្រួល និងការគាំទ្រផ្នែករដ្ឋបាល៖
- រក្សាទុក និងធ្វើបច្ចុប្បន្នភាពកំណត់ត្រាភ្ញៀវអន្តរជាតិ កិច្ចប្រជុំ ព្រឹត្តិការណ៍ លិខិតអញ្ជើញ លិខិតឆ្លើយឆ្លង និងសកម្មភាពទំនាក់ទំនង ជាតិ និងអន្តរជាតិ។
- រៀបចំ និងធ្វើបច្ចុប្បន្នភាពមូលដ្ឋានទិន្នន័យ/បញ្ជីទំនាក់ទំនងរបស់ដៃគូ ស្ថាប័ន អង្គការ និងបុគ្គលសំខាន់ៗ។
- រៀបចំរបាយការណ៍ កំណត់ហេតុ សេចក្តីសង្ខេបសកម្មភាព និងឯកសារតាមដានពាក់ព័ន្ធនឹងការងារទំនាក់ទំនងអន្តរជាតិ។
- សម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធរបស់សាកលវិទ្យាល័យ ដើម្បីទទួលបានព័ត៌មាន និងធានាការឆ្លើយតបទាន់ពេលវេលាទៅកាន់ដៃគូ ។
- ជួយរៀបចំ និងសម្របសម្រួលអនុស្សរណៈនៃការយោគយល់ (MoU) កិច្ចព្រមព្រៀងសហប្រតិបត្តិការ ទស្សនកិច្ចផ្លូវការ និងសកម្មភាពកិច្ចសហប្រតិបត្តិការអន្តរជាតិផ្សេងៗ ។
- អនុវត្តការងារផ្សេងៗទៀត តាមការចាត់តាំងរបស់ប្រធានអង្គភាពកិច្ចការទូទៅ និងថ្នាក់ដឹកនាំសាកលវិទ្យាល័យ។
អត្ថប្រយោជន៍:
- ប្រាក់ឧបត្ថម្ភបន្ថែម ១០ % (ករណីមិនបង្រៀន)
- ផ្តល់ជូនរបបសន្ដិសុខសង្គម (ប.ស.ស)
- ច្បាប់រយៈពេលខ្លី ចំនួន ១៥ថ្ងៃ ក្នុង១ឆ្នាំ
- ច្បាប់ប្រចាំឆ្នាំ ចំនួន ១៥ថ្ងៃ ក្នុង១ឆ្នាំ (សម្រាប់បុគ្គលិកដែលបានបម្រើការងារចាប់ពី១២ខែឡើងទៅ)
- ច្បាប់ឈប់សម្រាកលំហែមាតុភាព
- ថវិកាលើកទឹកចិត្តបន្ថែម សម្រាប់ករណីចំនួនច្បាប់ឈប់សម្រាកប្រចាំឆ្នាំ តិចជាងគោលការណ៍អនុញ្ញាត (សម្រាប់បុគ្គលិកដែលបានបម្រើការងារចាប់ពី១២ខែឡើងទៅ)
- ថវិកាលើកទឹកចិត្ត ទិវាសិទ្ធិនារីអន្តរជាតិ (សម្រាប់នារី)
- ថវិកាលើកទឹកចិត្ត ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
- ថវិកាលើកទឹកចិត្ត ពិធីបុណ្យភ្ជុំបិណ្ឌ
- ឱកាសក្នុងការបណ្តុះបណ្តាលបន្ត លើជំនាញផ្សេងៗ
- ផលប្រយោជន៍ផ្សេងៗ ទៀតតាមការកំណត់ដោយ ស.វ.ស។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ភាសា:
- អង់គ្លេស - យ៉ាងរលូនគឺត្រូវការចាំបាច់
- បារាំងត្រូវបានផ្តល់អាទិភាព
កម្រិតវប្បធម៌:
- បរិញ្ញាបត្រ ផ្នែក ទំនាក់ទំនងអន្តរជាតិ កិច្ចសហប្រតិបត្តិការអន្តរជាតិ រដ្ឋបាលសាធារណៈ ទំនាក់ទំនងសាធារណៈ ភាសាបរទេស ការគ្រប់គ្រងបដិសណ្ឋារកិច្ច ការគ្រប់គ្រងពាណិជ្ជកម្ម ឬជំនាញពាក់ព័ន្ធ។
ប្រវត្តិការងារ:
- មានបទពិសោធន៍ការងារក្នុងវិស័យទំនាក់ទំនងអន្តរជាតិ កិច្ចសហប្រតិបត្តិការ រដ្ឋបាល ពិធីការ បដិសណ្ឋារកិច្ច ការរៀបចំព្រឹត្តិការណ៍ ទំនាក់ទំនងសាធារណៈ ឬវិស័យពាក់ព័ន្ធរយៈពេល ២ ទៅ ៣ ឆ្នាំ យ៉ាងតិច
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
- មានសមត្ថភាពល្អប្រសើរក្នុងការប្រើប្រាស់ ភាសាអង់គ្លេស ទាំងការសរសេរ និងការនិយាយ គឺជាលក្ខខណ្ឌចាំបាច់។
- មានសមត្ថភាពល្អក្នុងការប្រើប្រាស់ ភាសាបារាំង គឺជាអត្ថប្រយោជន៍ និងជាចំណុចអាទិភាព។
- ត្រូវមានចំណេះដឹងល្អអំពីភាសាខ្មែរ វប្បធម៌ និងពិធីការកម្ពុជា។
- បទពិសោធន៍ការងារជាមួយអង្គការអន្តរជាតិ សាកលវិទ្យាល័យ ស្ថាប័នរដ្ឋ ស្ថានទូត ដៃគូអភិវឌ្ឍន៍ ឬគណៈប្រតិភូបរទេស គឺជាអត្ថប្រយោជន៍។
- បទពិសោធន៍ក្នុងការរៀបចំកិច្ចប្រជុំផ្លូវការ សន្និសីទ សិក្ខាសាលា ទស្សនកិច្ចអន្តរជាតិ ឬព្រឹត្តិការណ៍ស្ថាប័ន គឺត្រូវបានផ្តល់អាទិភាព។
- សមត្ថភាពល្អក្នុងការសរសេរ និងនិយាយភាសាអង់គ្លេស និង/ឬភាសាបារាំង។
- មានជំនាញប្រើប្រាស់កុំព្យូទ័រល្អ ជាពិសេស Microsoft Word, Excel, PowerPoint, Outlook/Email និងកម្មវិធីទំនាក់ទំនងតាមប្រព័ន្ធអនឡាញ។
ជំនាញទន់
- មានជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទូតល្អ។
- មានការយល់ដឹងល្អអំពីទំនាក់ទំនងអន្តរជាតិ និងសីលធម៌វិជ្ជាជីវៈ។
- មានចំណេះដឹងអំពីពិធីការផ្លូវការ និងទំនៀមទម្លាប់កម្ពុជា។
- មានជំនាញល្អក្នុងការរៀបចំ និងសម្របសម្រួលព្រឹត្តិការណ៍។
- មានចិត្តសេវាកម្ម និងយកចិត្តទុកដាក់ខ្ពស់ចំពោះបដិសណ្ឋារកិច្ច។
- អាចធ្វើការជាមួយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ ភ្ញៀវអន្តរជាតិ តំណាងរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធដែលមានភាពចម្រុះ។
- អាចគ្រប់គ្រងការងារច្រើនក្នុងពេលតែមួយ និងធ្វើការក្រោមសម្ពាធពេលវេលា។
- មានជំនាញដោះស្រាយបញ្ហា និងសម្របសម្រួលល្អ។
- មានវិជ្ជាជីវៈ សុចរិតភាព ការរក្សាការសម្ងាត់ និងការទទួលខុសត្រូវខ្ពស់។
- អាចធ្វើការដោយឯករាជ្យ និងធ្វើការជាក្រុមបានយ៉ាងមានប្រសិទ្ធភាព។
- មានវិជ្ជាជីវៈ សុភាពរាបសា និងមានស្មារតីបម្រើសេវា។
- មានការរៀបចំការងារល្អ និងយកចិត្តទុកដាក់លើព័ត៌មានលម្អិត។
- សកម្ម មានការទទួលខុសត្រូវ និងអាចទុកចិត្តបាន។
- មានភាពបត់បែន និងអាចធ្វើការក្រៅម៉ោងធ្វើការធម្មតា នៅពេលមានព្រឹត្តិការណ៍ផ្លូវការ។
- មានភាពយល់ដឹង និងគោរពចំពោះវប្បធម៌ និងភាពចម្រុះរបស់ភ្ញៀវអន្តរជាតិ។
- មានភាពស្ងប់ស្ងាត់ និងអាចដោះស្រាយស្ថានការណ៍មិនបានរំពឹងទុកក្នុងពេលរៀបចំព្រឹត្តិការណ៍។
- មានសុជីវធម៌ និងបង្ហាញភាពជាតំណាងប្រកបដោយវិជ្ជាជីវៈរបស់សាកលវិទ្យាល័យ។