ការអញ្ជើញចូលរួមការដេញថ្លៃការផ្គត់ផ្គង់សម្ភារៈសិក្សានិងការិយាល័យ និងកាតាបសិស្ស រយៈពេល១ឆ្នាំ
- Career Category: Invitation for Bids, Other
- Location: Phnom Penh
ការផ្គត់ផ្គង់សម្ភារៈសិក្សានិងការិយាល័យ
ការផ្គត់ផ្គង់កាតាបសិស្ស
Eligibility
- រាល់ឯកសារដេញថ្លៃទាំងអស់ត្រូវតែដាក់ស្នើសុំ អោយបានមុនថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៦, ម៉ោង ៥:00 ល្ងាច។ រាល់ឯកសារដេញថ្លៃទាំងអស់ ដែលទទួលបានក្រោយកាលបរិច្ចេទខាងលើ នឹងមិនតម្រូវយកមកពិចារណាឡើយ។
- ឯកសារដេញថ្លៃត្រូវបូករួមតម្លៃពន្ធអាករប្រសិនបើមាន។
- ការទូទាត់សាច់ប្រាក់នឹងធ្វើឡើងក្នុងរយៈពេល ៣០ ថ្ងៃបន្ទាប់ពីទទួលបានទំនិញ ឬសេវាកម្ម និងវិក្កយបត្រ។
- ប្រសិនបើលោកអ្នកមានគោលបំណង ឬចង់ពន្លឿនពេលវេលាក្នុងការទូទាត់សាច់ប្រាក់ សូមបញ្ចេញមត្តិយោបល់របស់លោកអ្នកនៅទីនេះ ។
- ការដេញថ្លៃគួតែមានសុពលភាពរយៈពេល ៦០ថ្ងៃ រាប់ចាប់ពីថ្ងៃផុតកំណត់នៃការដាក់ស្នើសុំដេញថ្ងៃ។
- កិច្ចសន្យានឹងត្រូវបានផ្ដល់ជូនអ្នកផ្គត់ផ្គង់ តាមរយៈការវិនិច្ច័យ និងវាយតម្លៃនៃការដេញថ្លៃ ដោយគណៈកម្មការរបស់អង្គការទស្សនៈពិភពលោកកម្ពុជា។
- អង្គការទស្សនៈពិភពលោកកម្ពុជា សូមរក្សាសិទ្ធក្នុងការបដិសេធទៅលើឯកសារដេញថ្លៃមួយចំនួន។ រាល់អ្នកដេញថ្លៃទាំងឡាយណាដែលទទួលបានការជ្រើសរើសជាអ្នកផ្គត់ផ្គង់សម្រាប់អង្គការទស្សនៈពិភពលោកកម្ពុជា នឹងត្រូវបានជូនដំណឹងយ៉ាងឆាប់រហ័ស។
- ការទូទាត់សាច់ប្រាក់នឹងធ្វើឡើងតាមរយៈធនាគារ និង TDS នឹងត្រូវបានកាត់ទៅតាមច្បាប់និងបទបញ្ញត្តិរបស់រាជរដ្ឋាភិបាលកម្ពុជា។
- អ្នកផ្គត់ផ្គង់ប្រកាសការយល់ព្រម និងភ្ជាប់រាល់ឯកសារពាក់ព័ន្ធទាំងអស់ ដូចមានចែងខាងក្រោម ៖
- ច្បាប់ចម្លងនៃវិញ្ញាបនបត្រចុះបញ្ជីអាជីវកម្ម
- វិញ្ញាបនបត្រឬ អាជ្ញាប័ណ្ណអាជីវកម្ម ឬឯកសារស្រដៀងគ្នា
- ច្បាប់ចម្លងនៃការចុះបញ្ជីពន្ធ, វិញ្ញាបនបត្របញ្ជាក់ការបង់ពន្ធ ឬឯកសារស្រដៀងគ្នា
- ពត៌មានអំពីរចនាសម្ព័ន្ធក្រុមហ៊ុន (ឈ្មោះនាយកក្រុមហ៊ុន / ម្ចាស់)
- របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរយៈពេលពីរឆ្នាំចុងក្រោយឬឯកសារបង់ពន្ធ ឬឯកសារស្រដៀងគ្នាផ្សេងគ្នា។
- មិនមានករណីជាប់នៅតុលាការរយៈពេល៣ឆ្នាំចុងក្រោយ
- សូមធ្វើការចុះហត្ថលេខាលើការបង្ហាញទំនាស់ផលប្រយោជន៍ ដែលបង្ហាញពីទំនាក់ទំនងណាមួយជាមួយបុគ្គលិកអង្គការទស្សនៈពិភពលោកកម្ពុជា។ (ឯកសាភ្ជាប់)
- សូមធ្វើការចុះហត្ថលេខាលើ គោលនយោបាយ Code of Conduct (ឯកសាភ្ជាប់)
- សូមធ្វើការចុះហត្ថលេខាលើ គោលនយោបាយ WV's Safeguarding (ឯកសាភ្ជាប់)
- រាល់កុងត្រាដែលបានជាប់ក្នុងការដេញថ្លៃនេះនឹងត្រូចអនុលោមតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា
- អង្គការទស្សនៈពិភពលោកកម្ពុជា សូមរក្សាសិទ្ធនៃការផ្លាស់ប្តូរនូវលក្ខខណ្ឌ និងកាលបរិច្ចេទនៃការដាក់ស្នើសុំដេញថ្លៃ ដែលបានចែងក្នុងការដេញថ្លៃ។