Procurement Ads

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញក្រុមហ៊ុនសំណង់ ក្រុមហ៊ុនវិស្វកម្ម ឬអ្នកម៉ៅការ ជួសជុលសំណង់អាគារ

with SOS Children's Villages of Cambodia

BTDC-ID: 41674
Closing Date:

Expected Outputs

Announcement Description

អង្គការ​ភូមិ​កុមារ​អេស អូ​ អេស កម្ពុជា​ សូម​ប្រកាស​ជូន​ដល់​សាធាណៈ​ជន​ឲ្យបាន​ជ្រាប​ថា​ អង្គការ​យើងខ្ញុំ​សូម​អញ្ជើញ​ក្រុមហ៊ុន​សំណង់​ ក្រុមហ៊ុន​វិស្វកម្ម​ ឬអ្នក​ម៉ៅការ​ដែល​មាន​បទពិសោធន៍​ និង​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ចូលរួម​ដាក់ពាក្យ​ដេញថ្លៃ​សម្រាប់​ការងារ​ជួសជុល​រឺ​សាងសង់​ការិយាល័យ​រឺ​សាលារៀន​នៅ​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ថ្នាក់​ជាតិ​របស់​អង្គការ​ភូមិ​កុមារ​ អេស អូ​ អេស កម្ពុជា​ ដែល​មាន​អាស័យ​ដ្ឋាន​ ផ្លូវ​លេខ​១០១៩ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​។

Expected Outputs

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញក្រុមហ៊ុនសំណង់ ក្រុមហ៊ុនវិស្វកម្ម ឬអ្នកម៉ៅការ ជួសជុលសំណង់អាគារ

  • Career Category: Invitation for Bids
  • Location: Phnom Penh
Summary

វិសាលភាព​ការងារ​

ការងារ​ជួសជុល​និង​សាងសង់​ រួម​មាន​៖

  • ការងារ​ជួសជុល​និង​លាប​ថ្នាំ​ជញ្ជាំង​ ទា្វរ​ និង​ បង្អួច​
  • កាត់​កញ្ចក់​ខណ្ឌ័បន្ទប់​
  • ការងារ​ពិដាន​
  • ការងារ​ជួសជុល​បន្ទប់ទឹក​
  • ការងារ​រៀប​ឥដ្ឋ​ការ៉ូ​
  • សាងសង់​បង្គន់​ថ្មី​
  • តម្លើង​កុង​តាក់​ ប្រអប់​ភ្លើង​ និង​អំពូល​ LEDទ្បើ​ងវិញ​
  • ក្រុមហ៊ុន​រឺ​អ្នក​ម៉ៅការ​អាច​ស្នើ​រសុំចុះ​ពិនិត្យ​និង​វាយ​តម្លៃ​ទីតាំង​ដែល​ត្រូវ​ជួសជុល​និង​សាងសង់​ជាក់​ស្តែង​មុន​និង​ដាក់ពាក្យ​ដេញថ្លៃ​

Eligibility

  • លក្ខណៈសម្បត្តិរបស់ក្រុមហ៊ុនក្នុងការចូលរួមដេញថ្លៃ
  • ជាក្រុមហ៊ុនសំណង់ ក្រុមហ៊ុនវិស្វកម្ម ឬ អ្នកម៉ៅការ
  • មានបទពិសោធន៍ពាក់ព័ន្ធក្នុងការជួសជុលនិងសាងសង់ការិយាល័យ សំណង់អគារ
  • សម្រាប់ក្រុមហ៊ុន អង្គការ​ រឺស្ថាប័នផ្សេងៗ
  • មានអ្នកបច្ចេកទេស អ្នកត្រួតពិនិត្យការងារ និងកម្មករដែលមានជំនាញគ្រប់គ្រាន់
  • ចុះពិនិត្យទីតាំងដែលត្រូវជួសជុលដោយផ្ទាល់មុនដាក់ពាក្យដេញថ្លៃ
  • អាចបញ្ចប់ការងារក្នុងរយះពេលយ៉ាងយូរបំផុត២ខែ​បន្ទាប់ពីចុះកិច្ចសន្យារឺតាមកាលវិភាគដែលបានកំណត់

Submission Requirements

ក្រុមហ៊ុន​ដែល​មាន​ចំណាប់អារម្មណ៍​ សូម​ដាក់ពាក្យ​ដេញថ្លៃ​ទៅតាម​ការងារ​លំអិត​ដែល​ភ្ជាប់​ជាមួយ​លិខិត​ត្រូវ​បំពេញ​ឯកសារ​សំណើ​តម្លៃ​ដេញថ្លៃ​លម្អិត​ នៅ​ក្នុង​តារាង​ដែល​ផ្ដល់​ជូន​ ដោយ​ភ្ជាប់​ជាមួយ​ឯកសារ​ដូច​ខាងក្រោម​៖

  • ប្រវត្តិរូប​ក្រុមហ៊ុន​បើ​សិន​មាន​
  • ថត​ចម្លង​វិញ្ញាបនបត្រ​ចុះបញ្ជី​ក្រុមហ៊ុន​ដែល​មាន​សុពលភាព​ប្រសិនជា​ក្រុមហ៊ុន​សំណង់​រឺ​ក្រុមហ៊ុន​វិស្វកម្ម​
  • ថត​ចម្លង​អាជ្ញា​បណ្ណសំណង់​/វិស្វកម្ម​ ឬវិញ្ញាបនបត្រ​ពាក់ព័ន្ធ​
  • ថត​ចម្លង​ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​
  • បទពិសោធន៍​ការងារ​លើ​គម្រោង​ស្រដៀងគ្នា​ដែល​បាន​អនុវត្ត​កន្លងមក​
  • លក្ខខណ្ឌ​ធានា​គុណភាព​ និង​រយៈពេល​ធានា​
  • សូម​បំពេញ​តំលៃ​សំរាប់​ថ្លៃ​សំ​ភារះនិង​ថ្លៃ​កំលាំង​ពលកម្ម​ តាម​តារាង​ដែល​បាន​ភា្ជប់​(រឺ​អាច​បន្ថែម​ចំណុច​ដែល​អ្នក​ដេញថ្លៃ​គិតថា​គួរ​បូក​បញ្ចូល​បន្ទាប់ពី​បាន​ទៅ​ត្រួតពិនិត្យ​ទីតាំង​ជាក់​ស្តែង​)។
  • ថ្លៃ​កំលាំង​ពលកម្ម​ត្រូវ​បង្ហាញ​ពន្ធ​លើ​តំលៃ​អាការ​បន្ថែម​១៥%សំរាប់​អ្នក​ម៉ៅការ​ទូទៅ​។ថ្លៃ​កំលាំង​ពលកម្ម​ត្រូវ​បង្ហាញ​ពន្ធ​អាករ​១០%សំរាប់​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​ស្រប​ច្បាប់​។
  • រាល់​ឯកសារ​ដាក់ពាក្យ​ស្នើសុំ​ចូលរួម​ដេញថ្លៃ​តម្រូវ​អោយ​មាន​ចុះហត្ថលេខា​និង​ឈ្មោះ​របស់​អ្នក​អ្នកចូលរួម​ដេញថ្លៃ​និង​ដាក់​ក្នុង​ស្រោម​សំបុត្រ​រួច​បិទ​ឲ្យ​ជិត​។
  • រាល់​ឯកសារ​ពាក្យ​ស្នើសុំ​ចូលរួម​ដេញថ្លៃ​ទាំងអស់​ ដែល​មិនបាន​ដាក់​ជូន​ទាន់ពេល​វេលា​ទេ​ ត្រូវ​បាន​ចាត់ទុកជា​អាសាបង់​ និង​ជា​និរាករណ៍​ ហើយ​គណ​:កម្មការ​សូម​រក្សា​សិទ្ធ​របស់​ខ្លួន​ ក្នុង​ការ​បដិសេធ​ប្រសិនបើ​សំណុំ​ឯកសារ​ដេញថ្លៃ​ណាមួយ​ដែល​មិន​ត្រឹមត្រូវតាម​លក្ខខណ្ឌ័ដែល​បាន​កំណត់​
  • ការ​ដេញថ្លៃ​នឹង​ត្រូវ​បាន​បើក​ដោយ​គណ​:កម្មការ​បស់អង្គការ​ភូមិ​កុមារ​អេសអូ​អេសក​ម្ពុ​ជា​។រាល់​ឯកសារ​ដេញថ្លៃ​ដែល​បាន​ដាក់​មក​ហើយ​ គណ​:កម្មការ​មិន​បញ្ជូន​ត្រឡប់ទៅវិញ​ទេ​។
  • យើងខ្ញុំ​សូម​រក្សាសិទ្ធិ​ក្នុង​ការ​ផ្លាស់​ប្តូរនៃការ​បើក​កញ្ចប់​ឯកសារ​ដេញថ្លៃ​ប្រសិនបើ​មានការ​ចាំបាច់​។

ការ​ដាក់ពាក្យសុំ​ដេញថ្លៃ​ត្រូវ​ផ្ញើ​មក​ការិយាល័យ​ដូច​ខាងក្រោម​៖

ចំពោះ​ក្រុមហ៊ុន​សំណង់​ ក្រុមហ៊ុន​វិស្វកម្ម​ ឬ អ្នក​ម៉ៅការ​ដែល​មាន​ចំណាប់អារម្មណ៍​ អាច​បំពេញ​ព័ត៌មាន​ដេញថ្លៃ​ហើយ​ផ្ញើ​មកកាន់​ការិយាល័យ​ ថ្នាក់​ជាតិ​នៃ​អង្គការ​ភូមិ​កុមារ​ អេស អូ​ អេស កម្ពុជា​ ចាប់ពី​ថ្ងៃ​ទី​១៥ ខែកញ្ញា​ ឆ្នាំ​២០២៦ រហូតដល់​ថ្ងៃ​ទី​ ២៥ ខែកញ្ញា​ ឆ្នាំ​២០២៦ រៀងរាល់ថ្ងៃ​ធ្វើការ​ចាប់ពី​ម៉ោង​ 8:00ព្រឹក​ ដល់ម៉ោង​ 12:00 ថ្ងែត្រង់​ និង​ពេលរសៀល​ចាប់ពី​ម៉ោង​ 1:00នាទី​ ដល់ម៉ោង​ 5:00ល្ងាច​តាមរយៈ​អាសយដ្ឋាន​ដែល​មាននៅ​ក្នុង​ព័ត៌មាន​លម្អិត​សម្រាប់​ទំនាក់ទំនង​។

សូម​ចុច​លើ​ឯកសារ​ភ្ជាប់​ខាងក្រោម​សម្រាប់​ព័ត៌មាន​បន្ថែម​។

Attachment:
  • Call For Office Renovation Bidding
  • NTC-Renovation-Specification-For-Bidding
 

Contact Details

Office Address
  • # 44Bis, Street 334, Sangkat Boeng Keng Kang Ti Muoy, Khan Boeng Keng Kang, Phnom Penh, Cambodia
 
Contact Name
  • លោកស្រី សេន ស៊ីនីន
 
Phone