Job Announcement

អ្នកសម្អាត

with ARM Cambodia

BTDC-ID: 41670
Closing Date:

Announcement Positions

Announcement Description

អង្គការ​ដៃ​កម្ពុជា​ (ARM Cambodia Organization) គឺជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ដែល​មាន​មូលដ្ឋាន​លើ​ជំនឿ​សាសនា​ ដែល​បាន​ចុះបញ្ជី​ជាមួយ​ក្រសួងមហាផ្ទៃ​ និង​មាន​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ (MOU) ជាមួយ​ក្រសួងសង្គមកិច្ច​ អតីត​យុទ្ធជន​ និង​យុវនី​តិ​សម្បទា​ នៃ​ព្រះរាជាណាចក្រកម្ពុជា​។ អង្គការ​ មាន​បេសកកម្ម​បញ្ឈប់​អំពើ​ជួញ​ដូរ​មនុស្ស​ និង​ការរំលោភ​បំពាន​ផ្លូវ​ភេទ​ទៅលើ​កុមារ​ ដោយ​ចាប់​ផ្តើ​មពី​ កុមារ​មួយ​ គ្រួសារ​មួយ​ និង​សហគមន៍​មួយ​។។

អង្គការ​ដៃ​កម្ពុជា​ (ARM Cambodia Organization) ផ្តល់សេវា​គាំពារ​ដល់កុមារីរងគ្រោះ​ដោយ​អំពើ​ជួញ​ដូរ​មនុស្ស​ ការរំលោភ​បំពាន​ផ្លូវ​ភេទ​ កុមារ​ងាយ​រងគ្រោះ​ កុមារ​មាន​ពិការភាព​។ អង្គការ​ក៏​ផ្តល់សេវា​គាំទ្រ​ផ្លូវចិត្ត​ និង​សុខភាព​ផ្លូវចិត្ត​សម្រាប់​កុមារ​ គ្រួសារ​ និង​សហគមន៍​ផង​ដែរ​។ កម្មវិធី​របស់​អង្គការ​រួម​មានការ​ផ្តល់ទី​ជម្រក​ប្រកបដោយ​សុវត្ថិភាព​ ការអប់រំ​ ការថែទាំ​សុខភាព​ ការ​ប្រឹក្សា​ផ្លូវចិត្ត​ ការ​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ​ ការ​ពង្រឹង​សេដ្ឋកិច្ចគ្រួសារ​ និង​ការ​គាំទ្រ​ការ​ធ្វើ​សមាហរណ​កម្ម​ទៅកាន់​សហគមន៍​។

Announcement Positions

អ្នកសម្អាត

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកការងារតាមផ្ទះ/ការងារពលកម្ម
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: អាច​ចរចា​បាន
សង្ខេបមុខតំណែង

ភេទ​៖ ស្រី​

អាយុ​ចន្លោះ​ពី​ ២៣ ឆ្នាំ​ - ៤៣ ឆ្នាំ​

ធ្វើការ​ ៖ ចាប់ពី​ថ្ងៃ​ច័ន្ទ ដល់​ថ្ងៃសុក្រ​ និង​ ៨ម៉ោង​ក្នុងមួយថ្ងៃ​

ទីតាំង​ ៖ ក្រុង​បាត់​ដំបង​ ខេត្ត​បាត់​ដំបង​

ករណីកិច្ច និងការទទួលខុសត្រូវ:
  • ថែរក្សាអនាម័យ នៅអង្គការអោយបានស្អាតជានិច្ច ។
  • បោស ជូត សំអាត ការិយាល័យ បន្ទប់ប្រជុំ អគារឱ្យបានស្អាតជាប់ជាប្រចាំ។
  • លាងសម្អាត បន្ទប់ទឹក អោយបានស្អាត និងមានអនាម័យគ្រប់ពេល។
  • បោសសំរាម ស្លឹកឈើ នៅជុំវិញ​បរិវេណអង្គការដៃកម្ពុជា។
  • ប្រមូល និងដុតស្លឹកឈើស្ងួតឱ្យបានស្អាត។
  • បោសសសំរាម ប្រមូលសំរាមចោលនៅកន្លែងដែលអង្គការបានកំណត់។
  • រៀបចំអាហារសម្រន់សម្រាប់ការប្រជុំ និងវគ្គបណ្តុះបណ្តាលផ្សេងៗនៅអង្គការ។
  • លាង សំអាត​ ចាន កែវ និងរៀបចំទុកដាក់សម្ភារៈផ្សេងៗ អោយមានអនាម័យ និងសណ្តាប់ធ្នាប់ ។
  • ស្រោចដំណាំ ផ្កា និងរុក្ខជាតិផ្សេងៗ នៅតាមការិយាល័យ និងបរិវេណអង្គការ។
  • គ្រប់គ្រង និងថែទាំសម្ភារៈអនាម័យអោយបានល្អ។
  • អនុវត្តការងារផ្សេងៗ តាមការចាត់តាំងរបស់អ្នកគ្រប់គ្រង។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
កម្រិតវប្បធម៌:
  • មធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបវិទ្យាល័យ យ៉ាងតិច
ប្រវត្តិការងារ:
  • មានបទពិសោធន៍ធ្វើការផ្នែកសម្អាតរយៈពេល ១ ឆ្នាំ យ៉ាងតិច
ជំនាញ និងចំណេះដឹង:
ជំនាញទន់
  • មានភាពឧស្សាហ៍ព្យាយាម
  • មានការប្រាស្រ័យទាក់ទងល្អ និងមានចិត្តអត់ធ្មត់
  • មានឆន្ទៈក្នុងការធ្វើការងារជាក្រុមបានល្អ
  • មានឥរិយាបថ និងសីលធម៌ល្អ
  • មានឆន្ទៈក្នុងការរៀនជំនាញ និងចំណេះដឹងថ្មីៗបន្ថែមដែលពាក់ព័ន្ធនឹងការងារ
  • មានភាពស្មោះត្រង់ ទទួលខុសត្រូវក្នុងការងារ និងមានវិន័យការងារល្អ
  • មានសុខភាពល្អ និងអាចបំពេញការងារផ្នែកសម្អាតបាន។
 

How to Apply

សូម​ផ្ញើ​ប្រវត្តិរូប​សង្ខេប​ លិខិត​អម​ និង​សញ្ញាប័ត្រ​ផ្សេង​ៗមកកាន់​អាសយដ្ឋាន​អ៊ី​មែ​លដែល​មាននៅ​ក្នុង​ព័ត៌មាន​លម្អិត​សម្រាប់​ទំនាក់ទំនង​។

 

Contact Details

Office Address
  • Prek Ta Tan, Prek Preah Sdach Sangkat, Battambang Municipality, Battambang Province, Cambodia
 
Contact Name
  • លោកស្រី សួរ ចាន់នី ប្រធានធនធានមនុស្ស
 
Phone
 
Email