សេចក្តីជូនដំណឹង ស្តីពីការអញ្ជើញចូលរួមដេញថ្លៃជាសាធារណៈ សម្រាប់ការផ្គត់ផ្គង់ និងអនុវត្តការងារតាមកញ្ចប់លទ្ធកម្ម
- Career Category: Invitation for Bids
- Location: Pursat Province
អង្គការស្តារកម្ពុជា បានទទួលការគាំទ្រថវិកាពី កម្មវិធីជំនួយខ្នាតតូចរបស់មូលនិធិបរិស្ថានពិភពលោក ដំណាក់កាលទី៨ (GEF SGP) តាមរយៈ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដើម្បីអនុវត្តគម្រោង “អភិរក្សប្រព័ន្ធ អេកូឡូស៊ី និងប្រភេទសត្វដែលរងការគំរាមកំហែង នៅសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់ថ្មចាំង ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស (COTSE)”។ គម្រោងមានរយៈពេល ១៨ ខែ ចាប់ពីថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៧។
ក្នុងគោលបំណងចូលរួមអនុវត្តសកម្មភាពរបស់គម្រោងឱ្យសម្រេចបានតាមផែនការ និងធានាឱ្យការផ្គត់ផ្គង់សម្ភារៈ និងការអនុវត្តការងារមានគុណភាព តម្លាភាព ប្រសិទ្ធភាព និងស្របតាមតម្រូវការរបស់គម្រោង អង្គការស្តារកម្ពុជា (SK) សូមអញ្ជើញក្រុមហ៊ុន អ្នកម៉ៅការ អ្នកផ្គត់ផ្គង់ បុគ្គល គ្រួសារ ឬក្រុមផលិតសហគមន៍ដែលមានចំណាប់អារម្មណ៍ និងមានសមត្ថភាពពាក់ព័ន្ធ ចូលរួមដេញថ្លៃសម្រាប់ការងារ និងការផ្គត់ផ្គង់តាមកញ្ចប់លទ្ធកម្មដូចខាងក្រោម៖
កញ្ចប់លទ្ធកម្ម
ដើម្បីធានាឱ្យមានការប្រកួតប្រជែងដោយស្មើភាព និងអាចឱ្យអ្នកដេញថ្លៃចូលរួមតាមជំនាញ និងសមត្ថភាពរបស់ខ្លួន អង្គការស្តារកម្ពុជា (SK) បានបែងចែកការងារ និងការផ្គត់ផ្គង់ជា ៣ កញ្ចប់លទ្ធកម្មដាច់ដោយឡែកពីគ្នា។ អ្នកដេញថ្លៃអាចដាក់សំណើសម្រាប់កញ្ចប់ណាមួយ ឬច្រើនកញ្ចប់ ដោយមិនតម្រូវឱ្យអ្នកដេញថ្លៃម្នាក់ត្រូវអនុវត្តការងារទាំង ៣ កញ្ចប់នោះទេ។
- កញ្ចប់ទី១៖ ការងារសាងសង់
- កញ្ចប់ទី២៖ ផលិត និងដំឡើងផ្លាកសញ្ញា
- កញ្ចប់ទី៣៖ ផ្គត់ផ្គង់កូនកង្កែប និងសម្ភារៈសម្រាប់ចិញ្ចឹមកង្កែប
សូមចុចលើឯកសារភ្ជាប់ខាងក្រោមសម្រាប់ព័ត៌មានបន្ថែម។