នាយកគ្រប់គ្រងទូទៅ
- ប្រភេទការងារ: ផ្នែកប្រតិបត្តិ/ផ្នែកគ្រប់គ្រង, ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម, ផ្នែកធនាគារ/ហិរញ្ញវត្ថុ
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: អាចចរចាបាន
តួនាទី
ក្នុងគោលបំណងពង្រីកសក្ដានុពល និងជំរុញនវានុវត្តន៍ក្នុងវិស័យកសិកម្ម ព្រមទាំងបង្កើនផលិតកម្ម និងធានាឱ្យបាននូវតម្លាភាពសម្រាប់ប្រតិបត្តិការប្រចាំថ្ងៃឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។ សកកសជ កំពុងស្វែងរកបេក្ខជនដែលមានទេពកោសល្យ សមត្ថភាពខ្ពស់ និងចរិតលក្ខណៈជាយុទ្ធសាស្រ្តករ មកកាន់តំណែងជា «នាយកគ្រប់គ្រងទូទៅ» ដើម្បីក្លាយជាសសរស្តម្ភដ៏សំខាន់ក្នុងការដឹកនាំ និងពង្រឹងប្រព័ន្ធគ្រប់គ្រងប្រចាំថ្ងៃរបស់សហគមន៍ឱ្យមានភាពរឹងមាំ។ បេក្ខជនដែលឆ្នើមមិនត្រឹមតែជាអ្នកត្រួតពិនិត្យការងាររដ្ឋបាលប៉ុណ្ណោះទេ ប៉ុន្តែគឺជាអ្នកច្នៃប្រឌិត ដែលមានភាពប៉ិនប្រសពក្នុងការផ្សារភ្ជាប់សក្តានុពលកសិកម្ម ទៅនឹងកាលានុវត្តភាពទីផ្សារ ដើម្បីបង្កើតជាប្រភពចំណូលប្រកបដោយចីរភាព។ បេក្ខជនត្រូវមានសមត្ថភាពវិភាគខ្ពស់លើការគ្រប់គ្រងហានិភ័យ និងការវិនិយោគ ដោយធានាថារាល់ការវិនិយោគ គឺនឹងនាំមកនូវផលចំណេញ និងពង្រឹងមូលដ្ឋានគ្រឹះរបស់សហគមន៍។ លើសពីនេះ បេក្ខជននឹងក្លាយជាអ្នកកសាងវប្បធម៌ការងារបែបទំនើប ដែលផ្ដោតលើលទ្ធផលជាក់ស្តែង តាមរយៈការជំរុញទឹកចិត្តក្រុមការងារ ការពង្រឹងវិន័យការងារ និងការកសាងទំនាក់ទំនងយុទ្ធសាស្ត្រជាមួយដៃគូពាក់ព័ន្ធប្រកបដោយចីរភាព។
ភារកិច្ច និងការទទួលខុសត្រូវ
បេក្ខជនត្រូវដើរតួជា អ្នកយុទ្ធសាស្ត្រដឹកនាំ ក្នុងការអនុវត្តគំរូសមាហរណកម្មហិរញ្ញវត្ថុ ផលិតកម្ម និងទីផ្សារ ដើម្បីបង្កើតឱ្យមានសមកាលកម្មរវាងផ្នែកនីមួយៗ និងត្រូវមានសមត្ថភាពខ្ពស់ក្នុងការបំប្លែងចក្ខុវិស័យនិងផែនការយុទ្ធសាស្ត្រឱ្យទៅជាសកម្មភាពជាក់ស្តែងប្រចាំថ្ងៃ ព្រមទាំងពង្រឹងកិច្ចសហការរវាងផ្នែកទាំងអស់ឱ្យមានភាពបន្ស៊ីគ្នា ដើម្បីជំរុញផលិតភាព និងធានានូវឧត្តមភាពប្រកួតប្រជែងសម្រាប់សហគមន៍ ដូចជា៖
- ការគ្រប់គ្រងប្រតិបត្តិការ
- ត្រួតពិនិត្យរាល់ប្រតិបត្តិការបង្គោលរបស់សហគមន៍ រួមមាន ផ្នែកកសិកម្ម ហិរញ្ញវត្ថុ និងទីផ្សារ ដើម្បីធានាបាននូវសហថាមពល និងភាពស៊ីចង្វាក់គ្នា
- ធានាប្រសិទ្ធភាពផលិតកម្ម តាមរយៈការគ្រប់គ្រងធនធានឱ្យចំគោលដៅ ព្រមទាំងដាក់ចេញនូវវិធានការត្រួតពិនិត្យគុណភាពឱ្យស្របតាមស្តង់ដារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ
- ពង្រឹងវិន័យការងារ និងធានាថាក្រុមការងារទាំងអស់អនុវត្តតាម «នីតិវិធីប្រតិបត្តិការស្តង់ដារ» យ៉ាងម៉ឺងម៉ាត់ ដើម្បីធានាបាននូវប្រសិទ្ធភាព តម្លាភាព និងផលិតភាពការងារប្រចាំថ្ងៃ។
- ការគ្រប់គ្រងហិរញ្ញវត្ថុ
- ដឹកនាំការគ្រប់គ្រងលំហូរសាច់ប្រាក់ និងទុនបង្វិលឱ្យមានតុល្យភាពខ្ពស់ ដើម្បីធានាបាននូវភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងនិរន្តរភាពនៃប្រតិបត្តិការទាំងមូល។
- ត្រួតពិនិត្យ និងវាយតម្លៃលើសូចនាករប្រាក់ចំណេញឱ្យបានលម្អិតល្អន់តាមផ្នែកនីមួយៗ រួមមាន តាមស្រះចិញ្ចឹម និងតាមប្រភេទផលិតផល ដើម្បីបង្កើនប្រសិទ្ធភាពឱ្យដល់កម្រិតអតិបរមា
- វិភាគ និងវាយតម្លៃលើលទ្ធភាពជោគជ័យនៃគម្រោងវិនិយោគនានា ដើម្បីផ្តល់ជាមូលដ្ឋានគ្រឹះដ៏មានសុវត្ថិភាពដល់ថ្នាក់ដឹកនាំសហគមន៍ ក្នុងការសម្រេចចិត្តពង្រីកវិសាល។
- ការគ្រប់គ្រងប្រព័ន្ធបញ្ជាប្រតិបត្តិការ
- ដឹកនាំ និងត្រួតពិនិត្យប្រព័ន្ធបញ្ជាប្រតិបត្តិការរួមរបស់សហគមន៍ ដោយធ្វើសមកាលកម្មទិន្នន័យរវាងផ្នែកហិរញ្ញវត្ថុ ផលិតកម្ម និងទីផ្សារ ដើម្បីធានាបាននូវតម្លាភាព និងភាពស៊ីចង្វាក់គ្នា
- បង្កើនប្រសិទ្ធភាពនៃការដឹកនាំ តាមរយៈការវិភាគ និងប្រើប្រាស់ទិន្នន័យជាក់ស្តែង ដើម្បីធ្វើការសម្រេចចិត្តបានយ៉ាងសុក្រឹត ជៀសវាងការសម្រេចចិត្តផ្អែកលើការសន្និដ្ឋាន
- ម្ចាស់ការក្នុងការកំណត់អត្តសញ្ញាណហានិភ័យ ដែលអាចកើតមានក្នុងប្រព័ន្ធប្រតិបត្តិការ ព្រមទាំងមានសមត្ថភាពដាក់ចេញនូវដំណោះស្រាយ និងវិធានការឆ្លើយតបបានភ្លាមៗ ដើម្បីរក្សានិរន្តរភាពការងារ។
- ការគ្រប់គ្រងទីផ្សារ
- បង្កើនសក្ដានុពលនៃការលក់ តាមរយៈការបង្កើត និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មដោយផ្ទាល់ជាមួយដៃគូបញ្ជាទិញ
- ដឹកនាំការចរចាតម្លៃ និងលក្ខខណ្ឌពាណិជ្ជកម្មឱ្យមានតុល្យភាពរវាងការប្រកួតប្រជែង និងផលចំណេញ ព្រមទាំងគ្រប់គ្រងទំនាក់ទំនងជាមួយអតិថិជន ដើម្បីធានានូវភាពស្មោះត្រង់ និងការបញ្ជាទិញឡើងវិញ
- រៀបចំយន្តការគ្រប់គ្រងការលក់ និងការប្រមូលប្រាក់ឱ្យមានសង្គតិភាព ដើម្បីធានាបាននូវលំហូរសាច់ប្រាក់បង្វិលប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពសម្រាប់ទ្រទ្រង់ប្រតិបត្តិការសហគមន៍
- ការគ្រប់គ្រងហានិភ័យ
- កំណត់អត្តសញ្ញាណវិភាគ និងវាយតម្លៃលើហានិភ័យដែលអាចកើតមានក្នុងសង្វាក់ផលិតកម្ម ហិរញ្ញវត្ថុ និងទីផ្សារ ព្រមទាំងដាក់ចេញនូវវិធានការបង្ការទុកជាមុន ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ប្រតិបត្តិការ
- បង្កើនផលិតភាពការងារតាមរយៈការត្រួតពិនិត្យ និងកែសម្រួលចំណុចខ្វះខាតក្នុងប្រព័ន្ធប្រតិបត្តិការ ដើម្បីធានាថាធនធានទាំងអស់ត្រូវបានប្រើប្រាស់ចំគោលដៅ និងផ្តល់លទ្ធផលជាអតិបរមា
- ពង្រឹងវិន័យការងារ ដោយកំណត់ការទទួលខុសត្រូវឱ្យបានច្បាស់លាស់នៅគ្រប់លំដាប់ថ្នាក់ និងធានាថាប្រព័ន្ធការងារប្រចាំថ្ងៃត្រូវបានអនុវត្តដោយស្មារតីម្ចាស់ការ និងតម្លាភាពបំផុត។
- ឱកាសមាសក្នុងការដឹកនាំ និងគ្រប់គ្រងគម្រោងយុទ្ធសាស្ត្រ ដែលរួមចំណែកដោយផ្ទាល់ដល់ការធ្វើទំនើបកម្ម និងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។
- ឱកាសចូលរួមយ៉ាងសកម្មក្នុងនាមជាដៃគូយុទ្ធសាស្ត្រជាមួយថ្នាក់ដឹកនាំសហគមន៍ ដើម្បីប្រឹក្សាយោបល់ និងធ្វើការសម្រេចចិត្តលើបញ្ហាសំខាន់ៗ
- ឱកាសទទួលបានប្រាក់បៀវត្សរ៍ដ៏សមរម្យប្រកបដោយភាពប្រកួតប្រជែងខ្ពស់នៅលើទីផ្សារការងារ ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗ ដែលឆ្លុះបញ្ចាំងពីតម្លៃនៃសមិទ្ធផលការងារ។
- អង់គ្លេស - កម្រិតល្អ
- បរិញ្ញាបត្រជាន់ខ្ពស់
- បរិញ្ញាបត្រ ផ្នែក គ្រប់គ្រង ធុរកិច្ច ហិរញ្ញវត្ថុឬវិស័យពាក់ព័ន្ធ
- ត្រូវមានបទពិសោធន៍យ៉ាងហោចណាស់ចន្លោះពី ៧ ទៅ ១០ឆ្នាំ ក្នុងតួនាទីដឹកនាំ
- ត្រូវមានជំនាញខ្ពស់ និងបទពិសោធន៍ច្បាស់លាស់ក្នុងការដឹកនាំប្រតិបត្តិការ និងការគ្រប់គ្រងហិរញ្ញវត្ថុយុទ្ធសាស្ត្រ ដើម្បីធានានូវតុល្យភាពរវាងការចំណាយ និងផលចំណេញ
- ត្រូវមានសមត្ថភាពដឹកនាំប្រកប ដោយអាចកំណត់ចក្ខុវិស័យ និងរៀបចំផែនការយុទ្ធសាស្ត្របានយ៉ាងមុតស្រួច ព្រមទាំងមានភាពឆ្លាតវៃក្នុងការដោះស្រាយបញ្ហាប្រឈមនានាប្រកបដោយភាពច្នៃប្រឌិត
អ្នកគ្រប់គ្រងរដ្ឋបាល
- ប្រភេទការងារ: ផ្នែកប្រតិបត្តិ/ផ្នែកគ្រប់គ្រង, ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: អាចចរចាបាន
តួនាទី៖
តួនាទីនេះ ត្រួវធានាប្រសិទ្ធិភាព និងនិរន្តភាពដំណើរប្រចាំថ្ងៃរបស់កសិដ្ឋាន ដោយផ្តោតលើកិច្ចការប្រាំសំខាន់៖
- ឯកសារ និងបណ្ណសារ
- កិច្ចប្រជុំ និងបញ្ជីសកម្មភាព
- ទ្រព្យសម្បត្តិ និងសម្ភារៈ
- យានយន្ត និងបេសកកម្ម
- ការគាំទ្រការិយាល័យ និងភស្តុភារ
- ឯកសារ និងបណ្ណសារ
- ភារកិច្ច និងទំនួលខុសត្រូវ៖
- រៀបចំ ប្រមូល និងចាត់ថ្នាក់រាល់លិខិតចូល-លិខិតចេញ និងឯកសារគតិយុត្តិផ្សេងៗរបស់ក្រុមហ៊ុន/ស្ថាប័នឱ្យមានសណ្តាប់ធ្នាប់។
- បង្កើត និងគ្រប់គ្រងប្រព័ន្ធរក្សាទុកឯកសារ (ទាំងឯកសាររូបវន្ត និងប្រព័ន្ធឌីជីថល Cloud/Server) ដើម្បីធានាសុវត្ថិភាព និងងាយស្រួលស្វែងរក។
- ត្រួតពិនិត្យភាពត្រឹមត្រូវនៃទម្រង់លិខិតស្នាមមុននឹងដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេច។
- រក្សាការសម្ងាត់នៃឯកសារសំខាន់ៗរបស់ស្ថាប័ន។
- សូចនាករការងារ (KPIs)៖
- ពេលវេលាស្វែងរកឯកសារ៖ រកឯកសារដែលត្រូវការឃើញក្នុងរយៈពេលតិចជាង ៥ នាទី។
- អត្រាខូចខាត ឬបាត់បង់ឯកសារ៖ ០% នៃឯកសារសំខាន់ៗ។
- ភាពទាន់ពេលវេលា៖ ១០០% នៃលិខិតចូល-ចេញ ត្រូវបានចុះបញ្ជី និងបញ្ជូនទៅផ្នែកពាក់ព័ន្ធក្នុងថ្ងៃដដែល។
- កិច្ចប្រជុំ និងបញ្ជីសកម្មភាព
- ភារកិច្ច និងទំនួលខុសត្រូវ៖
- សម្របសម្រួល និងរៀបចំកាលវិភាគ ទីកន្លែង កម្មវិធី និងឯកសារសម្រាប់កិច្ចប្រជុំនានា។
- កត់ត្រាកំណត់ហេតុកិច្ចប្រជុំ (Minutes of Meeting) ឱ្យបានត្រឹមត្រូវ និងច្បាស់លាស់។
- តាមដាន «បញ្ជីសកម្មភាព» (Action Items) របស់ផ្នែកនីមួយៗដែលបានព្រមព្រៀងក្នុងកិច្ចប្រជុំ ដើម្បីជម្រុញឱ្យអនុវត្តតាមកាលកំណត់។
- សូចនាករការងារ (KPIs)៖
- ល្បឿនបញ្ជូនកំណត់ហេតុ៖ ផ្ញើកំណត់ហេតុកិច្ចប្រជុំជូនអ្នកចូលរួមទាំងអស់ក្នុងរយៈពេល ២៤ ម៉ោងក្រោយចប់ប្រជុំ។
- ភាពត្រឹមត្រូវនៃកំណត់ហេតុ៖ អត្រាកែប្រែឡើងវិញពីសមាជិកប្រជុំតិចជាង ៥%។
- អត្រាសម្រេចការងារតាមដាន៖ ៩០% នៃសកម្មភាពក្នុងបញ្ជីត្រូវបានបញ្ចប់ ឬរាយការណ៍វឌ្ឍនភាពទាន់ពេល។
- ទ្រព្យសម្បត្តិ និងសម្ភារ
- ភារកិច្ច និងទំនួលខុសត្រូវ៖
- រៀបចំបញ្ជីសារពើភ័ណ្ឌ (Inventory Checklist) និងបិទស្លាកលេខកូដសម្គាល់លើទ្រព្យសម្បត្តិទាំងអស់របស់សហគមន៍។
- គ្រប់គ្រងការទិញចូល ការចែករំលែក និងការប្រើប្រាស់សម្ភារៈការិយាល័យ (Stationery) ឱ្យមានប្រសិទ្ធភាព និងសន្សំសំចៃ។
- រៀបចំផែនការថែទាំ និងជួសជុលឧបករណ៍ សម្ភារៈការិយាល័យ (ដូចជា ម៉ាស៊ីនព្រីន ម៉ាស៊ីនត្រជាក់ កុំព្យូទ័រ) ជាប្រចាំ។
- សូចនាករការងារ (KPIs)៖
- ភាពត្រឹមត្រូវនៃបញ្ជីសារពើភ័ណ្ឌ៖ ១០០% ផ្ទៀងផ្ទាត់រវាងបញ្ជី និងទ្រព្យសម្បត្តិជាក់ស្តែង (ពិនិត្យរៀងរាល់ត្រីមាស/ឆមាស)។
- ការគ្រប់គ្រងថវិកា៖ ថែរក្សាការចំណាយលើសម្ភារៈការិយាល័យមិនឱ្យលើសពីកញ្ចប់ថវិកា (Budget) ដែលបានកំណត់។
- ភាពអាចប្រើប្រាស់បាននៃឧបករណ៍៖ កាត់បន្ថយពេលម៉ាស៊ីនខូច (Downtime) ឱ្យតិចជាង ៥% ក្នុងមួយខែ។
- យានយន្ត និងបេសកកម្ម
- ភារកិច្ច និងទំនួលខុសត្រូវ៖
- គ្រប់គ្រងការបែងចែកយានយន្ត និងអ្នកបើកបរសម្រាប់ការចុះបេសកកម្ម ឬការងារប្រចាំថ្ងៃរបស់បុគ្គលិក។
- តាមដានការថែទាំបច្ចេកទេស ជួសជុល ការធានារ៉ាប់រង និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) នៃយានយន្តទាំងអស់។
- ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការប្រើប្រាស់ប្រេងឥន្ធនៈ និងរបាយការណ៍ធ្វើដំណើរ (Logbook)។
- សូចនាករការងារ (KPIs)៖
- អត្រាសុវត្ថិភាពនិងភាពរួចរាល់៖ ១០០% នៃយានយន្តមានឯកសារស្របច្បាប់ និងមានលក្ខណៈបច្ចេកទេសល្អអាចប្រើប្រាស់បានគ្រប់ពេល។
- ការសន្សំសំចៃ៖ មិនមានភាពមិនប្រក្រតីនៃការប្រើប្រាស់ប្រេងឥន្ធនៈ (ផ្ទៀងផ្ទាត់រវាងគីឡូម៉ែត្ររត់ និងកម្រិតស៊ីប្រេង)។
- ការឆ្លើយតបការកក់៖ ៩៥% នៃសំណើសុំប្រើប្រាស់ឡានសម្រាប់ការងារ ត្រូវបានរៀបចំសម្របសម្រួលដោយរលូន និងមិនមានការជាន់កាលវិភាគ។
- ការគាំទ្រការិយាល័យ និងភស្តុភារ
- ភារកិច្ច និងទំនួលខុសត្រូវ៖
- ធានាបរិស្ថានការិយាល័យមានភាពស្អាតស្អំ មានអនាម័យ សុវត្ថិភាព និងមានរបៀបរៀបរយ (គ្រប់គ្រងលើបុគ្គលិកអនាម័យ និងសន្តិសុខ)។
- គ្រប់គ្រង និងរៀបចំការផ្គត់ផ្គង់ភស្តុភារ (ដូចជា ទឹកពិសារ កាហ្វេ អាហារសម្រន់ និងការទទួលបដិសណ្ឋារកិច្ចភ្ញៀវ)។
- សម្របសម្រួលការរៀបចំភស្តុភារសម្រាប់ព្រឹត្តិការណ៍ផ្សេងៗរបស់ក្រុមហ៊ុន (Events, Workshops, Team Building)។
- សូចនាករការងារ (KPIs)៖
- កម្រិតពេញចិត្តលើសេវាកម្ម៖ ទទួលបានពិន្ទុពេញចិត្ត (Satisfaction Score) ពីបុគ្គលិកក្នុងស្ថាប័នលើសពី ៨៥% ទៅលើសេវាគាំទ្រការិយាល័យ និងអនាម័យ។
- ការគ្រប់គ្រងអ្នកផ្គត់ផ្គង់ (Vendors)៖ ១០០% នៃវិក្កយបត្រសេវាកម្ម (ទឹក ភ្លើង អ៊ីនធឺណិត សេវាអនាម័យ) ត្រូវបានពិនិត្យ និងទូទាត់ទាន់ពេលវេលាដើម្បីជៀសវាងការកាត់ផ្តាច់។
- ការរៀបចំភស្តុភារកម្មវិធី៖ រាល់កម្មវិធីផ្ទៃក្នុងទាំងអស់ត្រូវបានផ្គត់ផ្គង់ភស្តុភាររួចរាល់យ៉ាងហោចណាស់ ២ ម៉ោងមុនកម្មវិធីចាប់ផ្តើម។
- ប្រាក់បៀវត្សប្រចាំខែតាមសមត្ថភាព និងបទពិសោធន៍។
- ប្រាក់លើកទឹកចិត្តផ្អែកលើសមិទ្ធផល និងសមត្ថភាពគ្រប់គ្រងផ្នែករដ្ឋបាលរបស់សហគមន៍។
- ឱកាសទទួលការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាព។
- ឱកាសចូលរួមក្នុងការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងសហគមន៍ និងអាជីវកម្មកសិកម្មទំនើបរបស់សហគមន៍ និងអាជីវករក្នុងវិស៍យកសិកម្ម។
- ឱកាសទទួលការទទួលខុសត្រូវកាន់តែខ្ពស់ដោយផ្អែកលើសមិទ្ធផល។
- ឱកាសអភិវឌ្ឍខ្លួនទៅជាអ្នកគ្រប់គ្រងទូទៅរបស់សហគមន៍។
- អង់គ្លេស - កម្រិតល្អ
- បរិញ្ញាបត្រ ផ្នែក គ្រប់គ្រងពាណិជ្ជកម្មគ្រប់គ្រងទូទៅ ឬជំនាញដែលពាក់ព័ន្ធ
- គួរតែមានបទពិសោធន៍ការងារក្នុងផ្នែករដ្ឋបាលរយៈពេល ៣ ទៅ ៥ ឆ្នាំ យ៉ាងតិច
- មានបទពិសោធន៍ក្នុងកម្រិតគ្រប់គ្រង ឬកម្រិតប្រធានក្រុមរយៈពេល ១ ទៅ ២ ឆ្នាំ យ៉ាងតិច
- ជំនាញគ្រប់គ្រងប្រព័ន្ធទិន្នន័យ និងបណ្ណសារ៖ ចេះរៀបចំទុកដាក់ឯកសារតាមលំដាប់លំដោយ ទាំងបែបឯកសាររឹង និងការប្រើប្រាស់ប្រព័ន្ធឌីជីថល (Google Drive, OneDrive ឬប្រព័ន្ធ ERP របស់ក្រុមហ៊ុន)។
- ជំនាញគ្រប់គ្រង និងរៀបចំគម្រោង ៖ អាចរៀបចំកាលវិភាគកិច្ចប្រជុំធំៗ ភស្តុភារកម្មវិធី (Events) និងការបែងចែកយានយន្តមិនឱ្យជាន់គ្នារញ៉េរញ៉ៃ។
- ជំនាញគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌ និងទ្រព្យសម្បត្តិ ៖ យល់ដឹងពីរបៀបធ្វើកូដសម្គាល់ទ្រព្យសម្បត្តិ និងការធ្វើផែនការថែទាំឧបករណ៍ការិយាល័យ (Maintenance Planning)។
- ចំណេះដឹងផ្នែកច្បាប់ ឬលិខិតបទដ្ឋាន៖ យល់ដឹងជាមូលដ្ឋាននូវទម្រង់លិខិតរដ្ឋបាល (លិខិតផ្លូវការ លិខិតបង្គាប់ការ អនុស្សរណៈ) ដើម្បីងាយស្រួលត្រួតពិនិត្យភាពត្រឹមត្រូវ។
- មានភាពហ្មត់ចត់ និងលំអិត៖ ព្រោះត្រូវគ្រប់គ្រងឯកសារគតិយុត្តិ បញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិ និងការពិនិត្យភាពត្រឹមត្រូវនៃកិច្ចការភស្តុភារ។
- មានភាពស្មោះត្រង់ និងរក្សាការសម្ងាត់បានខ្ពស់ ៖ ជាអ្នករៀបចំឯកសារផ្ទៃក្នុង និងព័ត៌មានសំខាន់ៗរបស់ថ្នាក់ដឹកនាំ និងក្រុមហ៊ុន។
- មានការអត់ធ្មត់ និងភាពបត់បែន ៖ ការងាររដ្ឋបាលជាការងារបម្រើសេវាកម្មផ្ទៃក្នុង ត្រូវប្រឈមមុខនឹងសំណើផ្សេងៗពីបុគ្គលិកគ្រប់ផ្នែក និងត្រូវដោះស្រាយបញ្ហាចោទឡើងភ្លាមៗ (ទាក់ទងនឹងឡានខូច ម៉ាស៊ីនត្រជាក់មិនត្រជាក់ ឬកង្វះសម្ភារៈ)។
- មានមនសិការសន្សំសំចៃ ៖ តែងតែគិតគូរពីផលប្រយោជន៍ក្រុមហ៊ុនក្នុងការគ្រប់គ្រងថវិកាបញ្ជាទិញសម្ភារៈការិយាល័យ និងការចំណាយលើប្រេងឥន្ធនៈ ឬការជួសជុល។
- ជំនាញទំនាក់ទំនង និងបដិសណ្ឋារកិច្ច ៖ ត្រូវសម្របសម្រួលជាមួយផ្នែកទាំងអស់ក្នុងក្រុមហ៊ុន ព្រមទាំងប្រស្រ័យទាក់ទងជាមួយដៃគូខាងក្រៅ (អ្នកផ្គត់ផ្គង់ ភ្ញៀវ ឬស្ថាប័នរដ្ឋ)។
- ជំនាញដោះស្រាយបញ្ហា៖ អាចដោះស្រាយវិបត្តិបន្ទាន់ៗនៅក្នុងការិយាល័យបានយ៉ាងរហ័ស និងមានប្រសិទ្ធភាព។ជំនាញដឹកនាំ និងគ្រប់គ្រងក្រុមការងារ (Leadership)៖ អាចដឹកនាំ និងជម្រុញទឹកចិត្តក្រុមការងារក្រោមបង្គាប់ ដូចជា បុគ្គលិករដ្ឋបាលថ្នាក់ទាប អ្នកបើកបរ បុគ្គលិកអនាម័យ និងសន្តិសុខ ឱ្យបំពេញការងារបានល្អ។
- ជំនាញតាមដានការងារ ៖ មានសមត្ថភាពរំលឹក និងតាមដាន «បញ្ជីសកម្មភាព» (Action Items) ពីប្រធានផ្នែកផ្សេងៗមកវិញ ដោយរក្សាបាននូវភាពទន់ភ្លន់តែម៉ឺងម៉ាត់។
អនុប្រធានគ្រប់គ្រងរដ្ឋបាល
- ប្រភេទការងារ: ផ្នែកប្រតិបត្តិ/ផ្នែកគ្រប់គ្រង, ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម, ផ្នែករដ្ឋបាល/ការគ្រប់គ្រង
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: អាចចរចាបាន
តួនាទី៖
តួនាទីនេះ ត្រួវជួយកិច្ចការរបស់អ្នកគ្រប់គ្រងរដ្ឋបាលក្នុងការអនុវត្ត និងតាមដានកិច្ចការរដ្ឋបាលសហគមន៍ ធានានូវប្រសិទ្ធិភាព និងនិរន្តភាពដំណើរប្រចាំថ្ងៃរបស់កសិដ្ឋាន ដោយផ្តោតលើកិច្ចការបួនសំខាន់៖
- ការត្រួតពិនិត្យ និងប្រតិបត្តិការប្រចាំថ្ងៃ
- ការគ្រប់គ្រង និងជម្រុញក្រុមការងារថ្នាក់ក្រោម
- ការតាមដានបញ្ជីសកម្មភាព និងភស្តុភារកម្ម
- ការជួយរៀបចំរបាយការណ៍ និងធ្វើជាអ្នកតំណាង
- ការត្រួតពិនិត្យ និងប្រតិបត្តិការប្រចាំថ្ងៃ
- ភារកិច្ច និងទំនួលខុសត្រូវ៖
- ពិនិត្យ និងផ្ទៀងផ្ទាត់ដំណាក់កាលដំបូងលើភាពត្រឹមត្រូវនៃទម្រង់ អក្ខរាវិរុទ្ធ និងខ្លឹមសារលិខិតរដ្ឋបាល (ចូល-ចេញ) មុននឹងដាក់ជូនអ្នកគ្រប់គ្រងរដ្ឋបាល។
- ទទួលដោះស្រាយ និងសម្របសម្រួលសំណើបន្ទាន់ៗរបស់បុគ្គលិកគ្រប់ផ្នែកពាក់ព័ន្ធនឹងបញ្ហាការិយាល័យ (ដូចជា ឧបករណ៍បច្ចេកទេសមានបញ្ហា សម្ភារខ្វះខាតជាដើម) ។
- ត្រួតពិនិត្យ និងអនុម័តបឋមលើសំណើប្រើប្រាស់យានយន្ត ឬការទិញសម្ភារៈការិយាល័យក្នុងកម្រិតថវិកាតូច និងមធ្យម។
- សូចនាករការងារ (KPIs)៖
- ភាពត្រឹមត្រូវនៃលិខិតស្នាម៖ ១០០% នៃលិខិតដែលឆ្លងកាត់ការពិនិត្យដំបូង មិនមានកំហុសទម្រង់ ឬអក្ខរាវិរុទ្ធធ្ងន់ធ្ងរពេលទៅដល់ដៃប្រធាន។
- ល្បឿនដោះស្រាយបញ្ហា៖ ៩០% នៃបញ្ហាបន្ទាន់ៗនៅក្នុងការិយាល័យត្រូវបានដោះស្រាយ ឬមានដំណោះស្រាយបណ្តោះអាសន្នក្នុងរយៈពេល ២ ម៉ោង។
- ការគ្រប់គ្រង និងជម្រុញក្រុមការងារថ្នាក់ក្រោម
- ភារកិច្ច និងទំនួលខុសត្រូវ៖
- រៀបចំផែនការការងារប្រចាំសប្តាហ៍/ខែ កាលវិភាគ និងបែងចែកវេនយាមប្រចាំការរបស់សន្តិសុខ បុគ្គលិកអនាម័យ និងអ្នកបើកបរ។
- តាមដាន ណែនាំ និងជម្រុញការបំពេញការងារផ្ទាល់របស់បុគ្គលិករដ្ឋបាលថ្នាក់ក្រោម ឱ្យគោរព
- វិន័យ និងបទបញ្ជាផ្ទៃក្នុង។
- វាយតម្លៃបឋមលើសមិទ្ធកម្មការងារ និងការគោរពវិន័យរបស់ក្រុមការងារក្រោមបង្គាប់ ដើម្បីធ្វើរបាយការណ៍ជូនប្រធានវាយតម្លៃចុងក្រោយ។
- សូចនាករការងារ (KPIs)៖
- ការគ្រប់គ្រងវិន័យក្រុមការងារ៖ អត្រាអវត្តមានដោយគ្មានច្បាប់ ឬការមកយឺតយ៉ាវរបស់បុគ្គលិកក្រោមបង្គាប់ តិចជាង ២% ក្នុងមួយខែ។
- ការរបចំកាលវិភាគ៖ ១០០% នៃកាលវិភាគការងារ និងវេនយាមត្រូវបានរៀបចំរួចរាល់ និងផ្សព្វផ្សាយយ៉ាងហោចណាស់ ៣ ថ្ងៃមុនខែថ្មីចាប់ផ្តើម។
- ការតាមដានបញ្ជីសកម្មភាព និងភស្តុភារកម្មវិធី
- ភារកិច្ច និងទំនួលខុសត្រូវ៖
- ធ្វើជាអ្នកដេញដោល និងរំលឹក «បញ្ជីសកម្មភាព» (Action List) ពីបណ្តាប្រធានផ្នែកផ្សេងៗ ផ្អែកតាមកំណត់ហេតុកិច្ចប្រជុំ ដើម្បីប្រមូលវឌ្ឍនភាពការងាររាយការណ៍ជូនអ្នកគ្រប់គ្រងរដ្ឋបាល និងថ្នាក់ដឹកនាំ។
- ដឹកនាំ និងចាត់ចែងជាក់ស្តែងលើការដំឡើងតុ កៅអី ប្រព័ន្ធសំឡេង អាហារសម្រន់ និងតម្រូវការភស្តុភារនានា ពេលមានកម្មវិធីផ្សេងៗ (Events, Workshops, Team Building) របស់សហគមន៍។
- សូចនាករការងារ (KPIs)៖
- ភាពទាន់ពេលនៃការតាមដានការងារ៖ ១០០% នៃបញ្ជីសកម្មភាពត្រូវបានតាមដាន និងធ្វើបច្ចុប្បន្នភាព (Update) ជូនប្រធានរៀងរាល់សប្តាហ៍។
- ការរៀបចំភស្តុភារកម្មវិធី៖ មិនមានការរអាក់រអួល ឬខ្វះខាតសម្ភារៈស្នូលក្នុងការរៀបចំកម្មវិធី និងរួចរាល់យ៉ាងតិច ២ ម៉ោងមុនកម្មវិធីចាប់ផ្តើម។
- ការជួយរៀបចំរបាយការណ៍ និងធ្វើជាអ្នកតំណាង
- ភារកិច្ច និងទំនួលខុសត្រូវ៖
- ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់តារាងចំណាយលើប្រេងឡាន ទឹក ភ្លើង និងការប្រើប្រាស់សម្ភារៈការិយាល័យ ដើម្បីធ្វើជា «របាយការណ៍សង្ខេបប្រចាំខែ» ជូនអ្នកគ្រប់គ្រងរដ្ឋបាល និងថ្នាក់ដឹកនាំ។
- ទទួលសិទ្ធិពេញលេញក្នុងការដឹកនាំការងាររដ្ឋបាល និងចូលរួមប្រជុំសំខាន់ៗ ជំនួសមុខឱ្យអ្នកគ្រប់គ្រងរដ្ឋបាល នៅពេលដែលប្រធានមានធុរៈ ចុះបេសកកម្ម ឬច្បាប់សម្រាក។
- សូចនាករការងារ (KPIs)៖
- ភាពទាន់ពេលនៃរបាយការណ៍៖ ផ្ញើរបាយការណ៍សង្ខេបនៃការចំណាយ និងទិន្នន័យរដ្ឋបាលជូនប្រធានមិនឱ្យលើសពីថ្ងៃទី ៥ នៃខែបន្ទាប់។
- ភាពរលូននៃការងារជំនួស៖ Operational Downtime (ការគាំងការងារ) ស្មើនឹង ០% ក្នុងអំឡុងពេលដែលអ្នកគ្រប់គ្រងរដ្ឋបាល អវត្តមាន ដោយសារមានការចាត់ចែងជំនួសបានយ៉ាងល្អ។
- ប្រាក់បៀវត្សប្រចាំខែតាមសមត្ថភាព និងបទពិសោធន៍។
- ប្រាក់លើកទឹកចិត្តផ្អែកលើសមិទ្ធផល និងសមត្ថភាពគ្រប់គ្រងផ្នែករដ្ឋបាលរបស់សហគមន៍។
- ឱកាសទទួលការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាព។
- ឱកាសចូលរួមក្នុងការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងសហគមន៍ និងអាជីវកម្មកសិកម្មទំនើបរបស់សហគមន៍ និងអាជីវករក្នុងវិស៍យកសិកម្ម។
- ឱកាសទទួលការទទួលខុសត្រូវកាន់តែខ្ពស់ដោយផ្អែកលើសមិទ្ធផល។
- ឱកាសអភិវឌ្ឍខ្លួនទៅជាអ្នកគ្រប់គ្រងទូទៅរបស់សហគមន៍។
- អង់គ្លេស - កម្រិតល្អ
- បរិញ្ញាបត្រ ផ្នែក គ្រប់គ្រងពាណិជ្ជកម្ម ឬរដ្ឋបាល គ្រប់គ្រងទូទៅ ច្បាប់ ឬជំនាញពាក់ព័ន្ធ។
- គួរតែមានបទពិសោធន៍ការងារផ្ទាល់ក្នុងផ្នែករដ្ឋបាលរយៈពេល ៣ ទៅ ៥ ឆ្នាំ
- បើមានបទពិសោធន៍ជា Supervisor ឬ Senior Officer យ៉ាងតិចរយៈពេល ១ ទៅ ២ ឆ្នាំត្រូវបានផ្តល់អាទិភាព
- ជំនាញគ្រប់គ្រង និងចាត់ចែងការងារ ៖ មានសមត្ថភាពប្រែក្លាយផែនការ ឬការណែនាំរបស់អ្នកគ្រប់គ្រងរដ្ឋបាល និងថ្នាក់ដឹកនាំ ឱ្យទៅជាសកម្មភាពអនុវត្តជាក់ស្តែង ដូចជាការរៀបចំកាលវិភាគ វេនយាម និងការចាត់ចែងឡាន-អ្នកបើកបរយ៉ាងមានសណ្តាប់ធ្នាប់។
- ជំនាញពិនិត្យ និងគ្រប់គ្រងឯកសារ ៖ មានភ្នែករហ័ស ហ្មត់ចត់ អាចមើលធ្លុះនូវរាល់កំហុសអក្ខរាវិរុទ្ធ ទម្រង់លិខិតស្នាម ឬភាពមិនប្រក្រតីនៃតារាងចំណាយផ្សេងៗ មុននឹងឆ្លងទៅអ្នកគ្រប់គ្រងរដ្ឋបាល និងថ្នាក់ដឹកនាំ។
- ជំនាញរៀបចំរបាយការណ៍ និងវិភាគទិន្នន័យ ៖ ចេះប្រមូលទិន្នន័យចំណាយ (ទឹក ភ្លើង ប្រេងឡាន សម្ភារៈ) រួចចងក្រងជាតារាង និងរបាយការណ៍សង្ខេបច្បាស់លាស់តាមរយៈកម្មវិធី Microsoft Excel, Word ឬប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង។
- ជំនាញសម្របសម្រួល និងដោះស្រាយបញ្ហាបន្ទាន់ ៖ ជាអ្នកឈរជើងនៅសមរភូមិផ្ទាល់ ដូច្នេះត្រូវមានភាពរហ័សរហួន អាចដោះស្រាយបញ្ហាចោទឡើងភ្លាមៗនៅក្នុងការិយាល័យបានយ៉ាងមានប្រសិទ្ធភាព ដោយមិនចាំបាច់រំខានដល់ប្រធានគ្រប់រឿងនោះទេ។
- ជំនាញដឹកនាំ និងជម្រុញក្រុមការងារថ្នាក់ក្រោម ៖ ត្រូវមានសមត្ថភាពគ្រប់គ្រងមនុស្សដែលមានចរិតលក្ខណៈ និងកម្រិតវប្បធម៌ខុសៗគ្នា (ដូចជា ក្រុមសន្តិសុខ បុគ្គលិកអនាម័យ និងអ្នកបើកបរ) ឱ្យគោរពវិន័យ ធ្វើការងារត្រូវតាមស្តង់ដារ និងមានសាមគ្គីភាព។
- ជំនាញតាមដាន និងដេញដោលការងារ ៖ ត្រូវមានភាពម៉ឺងម៉ាត់តែទន់ភ្លន់ ក្នុងការតាមដាន «បញ្ជីសកម្មភាព» ពីបណ្តាប្រធានផ្នែកផ្សេងៗ ដើម្បីធានាថារាល់កិច្ចការដែលបានព្រមព្រៀងក្នុងកិច្ចប្រជុំ ត្រូវបានអនុវត្តទាន់ពេល។
- មានភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ៖ ក្នុងនាមជាអ្នកក្តោបក្តាប់ប្រតិបត្តិការ និងការចំណាយបឋម ត្រូវតែជាមនុស្សដែលប្រធានអាចទុកចិត្តបានទាំងស្រុងលើរឿងថវិកា និងការសម្ងាត់ព័ត៌មាន។
- មានថាមពល និងភាពរវៀសរវៃ ៖ ការងាររបស់អនុប្រធានតម្រូវឱ្យដើរមើល និងត្រួតពិនិត្យច្រើន (ឡាន ចង្ក្រានបាយ បន្ទប់ទឹក ឃ្លាំងសម្ភារ) មិនមែនអង្គុយតែលើតុនោះទេ ដូច្នេះទាមទារភាពសកម្ម និងរហ័សរហួន។
- មានចិត្តគំនិតបម្រើសេវាកម្ម ៖ ដោយសាររដ្ឋបាលជាផ្នែកគាំទ្រ បុគ្គលរូបនេះត្រូវមានអាកប្បកិរិយារីករាយ ផ្តល់កិច្ចសហការល្អ និងមានការអត់ធ្មត់ខ្ពស់ចំពោះសំណើ ឬការរិះគន់ពីបុគ្គលិកដទៃ។