ជ្រើសរើសសិស្សហាត់ការផ្នែកបច្ចេកទេស/ជួសជុល
បរិយាកាសមុខតំណែង
- ប្រភេទការងារ: កសិកម្ម, ផ្នែកកម្មសិក្សា, មេកានិក
- ពេលវេលា:ការងាររយៈពេលខ្លី
- ប្រាក់ខែ: អាចចរចាបាន
តួនាទីនេះនឹងចុះធ្វើការផ្ទាល់ជាមួយជាងជំនាញក្នុងការផ្តល់សេវាកម្មថែទាំដល់អតិថិជននៅតាមការដ្ឋាននិងវាលស្រែ ។
ករណីកិច្ច និងការទទួលខុសត្រូវ:
- ជួយជ្រោមជ្រែងជាងជាន់ខ្ពស់ក្នុងការត្រួតពិនិត្យ ថែទាំ និងជួសជុលគ្រឿងយន្តកសិកម្ម (ត្រាក់ទ័រ និងម៉ាស៊ីនច្រូតស្រូវ)
- ចូលរួមចុះបេសកកម្មដោះស្រាយបញ្ហាបច្ចេកទេសជាបន្ទាន់ជូនអតិថិជននៅតាមវាលស្រែ (On-site Repair Service)
- ជួយរៀបចំ ពិនិត្យ និងគ្រប់គ្រងគ្រឿងបន្លាស់ (Spare Parts) និងឧបករណ៍ជាងឱ្យបានរៀបរយ
- រៀនសូត្រពីការពិនិត្យវិភាគបញ្ហាម៉ាស៊ីន (Troubleshooting) និងប្រព័ន្ធអ៊ីដ្រូលីក/អគ្គិសនី
- សហការជាមួយក្រុមការងារលក់ ក្នុងការរៀបចំម៉ាស៊ីនសម្រាប់ការចុះបង្ហាញសមត្ថភាព (Demo) និងប្រគល់ជូនអតិថិជន
អត្ថប្រយោជន៍:
- ម៉ោងធ្វើការ – បត់បែនបាន
- បណ្តុះបណ្តាល – កម្មវិធីក្នុងស្ថាប័ន
- សេវាគាំទ្រ – តំបន់សម្រាក ឬ បន្ទប់គេងសម្រាកនៅកន្លែងធ្វើការ
- ឯកសណ្ឋានក្រុមហ៊ុន ឬ ការគាំទ្រផ្នែកសម្លៀកបំពាក់
- ប្រាក់ឧបត្ថម្ភ – ថ្លៃសិក្សា / ការអប់រំ
- ប្រាក់ឧបត្ថម្ភ – ដឹកជញ្ជូន
- ប្រាក់ឧបត្ថម្ភ – អាហារ
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ភាសា:
- ខ្មែរ - កម្រិតមូលដ្ឋាន
កម្រិតវប្បធម៌:
- បរិញ្ញាបត្រ ផ្នែក វិស្វកម្មមេកានិច (Mechanical), ឬបច្ចេកទេសគ្រឿងយន្ត យ៉ាងតិច
- បរិញ្ញាបត្ររង
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
- ចង់អភិវឌ្ឍខ្លួនក្លាយជាជាងជំនាញលើគ្រឿងយន្តកសិកម្មធុនធ្ងន់
- អាចចុះធ្វើការនៅតាមវាលស្រែ ឬធ្វើដំណើរតាមខេត្តបាន
ជំនាញទន់
- មានអត្តចរិតអត់ធ្មត់ ស្មោះត្រង់ ឧស្សាហ៍ព្យាយាម និងគោរពពេលវេលា