សិស្សហាត់ការផ្នែកលក់និងទីផ្សារ (10 Positions)
បរិយាកាសមុខតំណែង
- ប្រភេទការងារ: ផ្នែកកម្មសិក្សា, ផ្នែកលក់/ទីផ្សារ, កសិកម្ម, ផ្នែកវិស្វករ - អគ្គីសនី, វិស្វកម្ម
- ពេលវេលា:ការងាររយៈពេលខ្លី
- ប្រាក់ខែ: $200 - $300 អាចចរចាបាន
តួនាទីនេះនឹងចូលរួមយ៉ាងសកម្មជាមួយក្រុមការងារលក់ក្នុងការចុះសិក្សាទីផ្សារ ជួយរៀបចំការចុះបង្ហាញសមត្ថភាពម៉ាស៊ីនផ្ទាល់នៅតាមវាលស្រែ (Field Demonstration) ទំនាក់ទំនងជាមួយកសិករ និងតំណាងចែកចាយ ព្រមទាំងរៀនសូត្រអំពីដំណើរការលក់ និងសេវាកម្មក្រោយការលក់ក្នុងវិស័យគ្រឿងយន្តកសិកម្ម។
ករណីកិច្ច និងការទទួលខុសត្រូវ:
- ជួយសម្រួលក្រុមការងារលក់ក្នុងការរៀបចំឯកសារ របាយការណ៍ និងការចុះបញ្ជីអតិថិជន
- ចូលរួមចុះបេសកកម្មតាមវាលស្រែ/ការដ្ឋាន ដើម្បីបង្ហាញពីរបៀបប្រើប្រាស់ត្រាក់ទ័រ និងម៉ាស៊ីនច្រូតស្រូវជូនអតិថិជន
- ទំនាក់ទំនង និងតាមដានព័ត៌មានបឋមពីអតិថិជនគោលដៅតាមទូរស័ព្ទ ឬ Telegram
- ជួយរៀបចំកម្មវិធីផ្សព្វផ្សាយពាណិជ្ជកម្ម និងព្រឹត្តិការណ៍បង្ហាញផលិតផលតាមខេត្ត
- ស្រាវជ្រាវ និងប្រមូលទិន្នន័យទីផ្សារបន្ថែមតាមការចាត់តាំងពីប្រធានគ្រប់គ្រង
អត្ថប្រយោជន៍:
- ប្រាក់ឧបត្ថម្ភ – អាហារ
- ប្រាក់ឧបត្ថម្ភ – ដឹកជញ្ជូន
- ប្រាក់ឧបត្ថម្ភ – ថ្លៃសិក្សា / ការអប់រំ
- ឯកសណ្ឋានក្រុមហ៊ុន ឬ ការគាំទ្រផ្នែកសម្លៀកបំពាក់
- សេវាគាំទ្រ – តំបន់សម្រាក ឬ បន្ទប់គេងសម្រាកនៅកន្លែងធ្វើការ
- បណ្តុះបណ្តាល – កម្មវិធីក្នុងស្ថាប័ន
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ភាសា:
- ខ្មែរ - កម្រិតមូលដ្ឋាន
កម្រិតវប្បធម៌:
- មធ្យមសិក្សា យ៉ាងតិច