Job Announcement

ប្រធានគ្រប់គ្រងផ្នែកលក់

with Lovol Kampuchea

BTDC-ID: 41370
Closing Date:

Announcement Positions

Announcement Description

តើ​អ្នកជា​បុគ្គល​ដែល​មាន​បទពិសោធន៍​ ជំនាញ​ដឹកនាំ​ និង​ប្រាថ្នា​ចង់បាន​ចំណូល​ខ្ពស់​ក្នុង​វិស័យ​លក់​គ្រឿងយន្ត​កសិកម្ម​ មែនទេ​? ក្រុមហ៊ុន​យើងខ្ញុំ​កំពុង​ស្វែងរក​បេក្ខជន​ឆ្នើម​ 5 រូប​ ដើម្បី​មក​ដឹកនាំ​ក្រុម​ការងារ​លក់​ និង​ពង្រីក​ទី​ផ្សារ​!

Announcement Positions

ប្រធានគ្រប់គ្រងផ្នែកលក់ (5 Positions)

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកលក់/ទីផ្សារ, ផ្នែកប្រតិបត្តិ/ផ្នែកគ្រប់គ្រង, ផ្នែកគ្រប់គ្រងប្រតិបត្តិការ, ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: អាច​ចរចា​បាន
សង្ខេបមុខតំណែង

គ្រប់គ្រង​ការ​លក់​គ្រឿងយន្ត​កសិកម្ម​និង​ផលិតផល​ពាក់ព័ន្ធ​របស់ក្រុមហ៊ុន​។ ធានា​បាន​នូវ​កំណើន​ចំណូល​លក់​ប្រកបដោយ​ចីរភាព​ និង​ប្រាក់ចំណេញ​ តាមរយៈ​ការរៀបចំ​ផែនការ​ ការចាត់ចែង​ និង​ការ​គ្រប់គ្រង​ក្រុម​ការងារ​លក់​ ព្រមទាំង​កំណត់​គោលដៅ​ យុទ្ធសាស្ត្រ​ និង​ផែនការ​សកម្មភាព​ដើម្បី​កែ​លម្អ​ការ​លក់​រយៈពេល​ខ្លី​ និង​រយៈពេល​វែង​។

ករណីកិច្ច និងការទទួលខុសត្រូវ:
  • គ្រប់គ្រង និងដឹកនាំក្រុមការងារលក់ និងទទួលខុសត្រូវលើការលក់ផ្ទាល់។
  • ចុះបេសកកម្មតាមការដ្ឋាន/តំបន់ផ្សេងៗដើម្បីជួបពិភាក្សាជាមួយអតិថិជនគោលដៅ។
  • ស្រាវជ្រាវ និងតាមដានព័ត៌មានទីផ្សារ គូប្រជែង (តម្លៃ, ផលិតផលថ្មី, កាលវិភាគដឹកជញ្ជូន, និងយុទ្ធសាស្ត្រផ្សព្វផ្សាយ)។
  • ផ្តោតលើការដំឡើងបរិមាណលក់ដោយសិក្សាពីតម្រូវការរបស់អតិថិជនសក្តានុពល។
  • ដោះស្រាយបណ្តឹងតវ៉ារបស់អតិថិជន ដោយស្វែងរកឬសគល់នៃបញ្ហា រៀបចំដំណោះស្រាយ និងរៀបចំរបាយការណ៍ជូនថ្នាក់ដឹកនាំ។
  • តាមដានការទូទាត់ប្រាក់ពីអតិថិជនឱ្យស្របតាមគោលការណ៍ឥណទាន (Credit Policy) របស់ក្រុមហ៊ុន។
  • រៀបចំរបាយការណ៍លក់ របាយការណ៍សកម្មភាព និងការសម្រេចបានតាមគោលដៅ។
  • សហការ និងសម្របសម្រួលជាមួយបុគ្គលិកពាក់ព័ន្ធដើម្បីសម្រេចការលក់។
  • ចូលរួមអនុវត្តផែនការទីផ្សារ និងបំពេញភារកិច្ចផ្សេងៗតាមការចាត់តាំងពីអ្នកគ្រប់គ្រង។
  • រៀបចំកិច្ចប្រជុំប្រចាំថ្ងៃ/ប្រចាំសប្តាហ៍ជាមួយក្រុមការងារ និងពិភាក្សាអំពីសកម្មភាពការងារ។
  • រៀបចំកម្មវិធី និងសកម្មភាពផ្សព្វផ្សាយពាណិជ្ជកម្ម (Promotions & Events)។
  • វាយតម្លៃលទ្ធផលការងារលក់ និងសហការជាមួយអគ្គនាយក (General Manager) ក្នុងការរៀបចំយុទ្ធសាស្ត្រលក់ ថវិកាប្រូម៉ូសិន និងកាត់បន្ថយចំណាយ។
អត្ថប្រយោជន៍:
  • ចចារជាក់ស្ដែង
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
កម្រិតវប្បធម៌:
  • បរិញ្ញាបត្រ
ប្រវត្តិការងារ:
  • មានបទពិសោធន៍ផ្នែកគ្រប់គ្រងការលក់ (ប្រសិនបើមានបទពិសោធន៍ខាងវិស័យកសិកម្ម ឬបច្ចេកវិទ្យាកាន់តែប្រសើរ)រយៈពេល ២ ទៅ ៣ ឆ្នាំ យ៉ាងតិច
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • មានប័ណ្ណបើកបររថយន្តត្រឹមត្រូវ និងអាចចុះបេសកកម្មតាមខេត្តបាន
ជំនាញទន់
  • មានជំនាញដឹកនាំក្រុម ទំនាក់ទំនង និងដោះស្រាយបញ្ហាបានល្អ
 

How to Apply

បេក្ខជន​ដែល​មាន​ចំណាប់អារម្មណ៍​ សូម​ផ្ញើ​ប្រវត្តិរូប​សង្ខេប​ (CV) និង​លិខិត​អម​ (Cover Letter) មកកាន់​អាសយដ្ឋាន​អ៊ី​មែ​ល ដែល​បាន​ផ្តល់ជូន​នៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​។

 

Contact Details

Office Address
  • Phnom Penh, Cambodia
 
Contact Name
  • Ms Lyta
 
Phone
 
Email
 
Socials