អ្នកប្រមូលទិន្នន័យ (20 Positions)
- ប្រភេទការងារ: ផ្នែកការងារសង្គម, ផ្នែកអភិវឌ្ឍន៍សង្គម, ផ្នែកបញ្ជារម៉ាស៊ីន, ផ្នែកសុខភាព/ការពិនិត្យពេទ្យ, ផ្នែកស្រាវជ្រាវ/ការអភិវឌ្ឍន៍
- ពេលវេលា:ការងាររយៈពេលខ្លី
- ប្រាក់ខែ: អត់បញ្ជាក់
*រយៈពេលបំពេញការងារ៖ ចន្លោះ២៥ថ្ងៃ ទៅ ៣០ថ្ងៃ។
ទទួលបានថវិកាឧបត្ថម្ភប្រចាំថ្ងៃ ចំនួន ៣៦ដុល្លារ/ថ្ងៃ (តាមចំនួនថ្ងៃ) សម្រាប់ការប្រមូលទិន្នន័យនៅតាមខេត្តគោលដៅសម្រាប់គម្រោង
អ្នកប្រមូលទិន្នន័យ (Data collector) សម្រាប់ការចុះប្រមូលទិន្នន័យ Endline survey នៃគម្រោង i-MoMCARE ឱ្យចូលបម្រើការងារនៅមជ្ឈមណ្ឌលស្រាវជ្រាវសុខភាពសាកល នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។
- ចូលរួមក្នុងវគ្គបណ្តុះបណ្តាលអំពីការប្រមូលទិន្នន័យ និងការប្រើប្រាស់ ឧបករណ៍សម្ភារៈប្រមូលទិន្នន័យឱ្យបានត្រឹមត្រូវ
- ចុះប្រមូលទិន្នន័យសម្រាប់ការសិក្សា គោរពតាមគោលការណ៍ ស្រាវជ្រាវល្អ (Good research practice)
- រក្សាសុចរិតភាព (research integrity) នៃទិន្នន័យដែលប្រមូលបាន
- ពិនិត្យភាពត្រឹមត្រូវ និងពេញលេញនៃទិន្នន័យ
- អនុវត្តការងារអោយបានខ្ជាប់ខ្ជួនតាមផែនការប្រមូលទិន្នន័យ
- រាយការណ៍វឌ្ឍនៈភាពការងារជូនអ្នកដឹកនាំគម្រោង ឬ អ្នកអភិបាលការប្រមូលទិន្នន័យ
- រក្សាទិន្នន័យអោយមានសុវត្ថិភាព និងរក្សាអោយបាននូវការសម្ងាត់
- រក្សាទុកឯកសាររដ្ឋបាល និងសម្ភារៈប្រើប្រាស់ផ្សេងៗសម្រាប់គម្រោង តាមការណែនាំរបស់អ្នកដឹកនាំគម្រោង
- គោរពតាមការចាត់តាំងរបស់ប្រធានសម្របសម្រួលគម្រោង ឬអ្នកអភិបាលការប្រមូលទិន្នន័យ និង ស.វ.ស។
- ទទួលបានថ្លៃធ្វើដំណើរសម្រាប់ការចូលរួមវគ្គបណ្តុះបណ្តាលអំពីការប្រមូលទិន្នន័យសម្រាប់គម្រោង
- ផលប្រយោជន៍ផ្សេងៗ ទៀតតាមការកំណត់ដោយ ស.វ.ស។
- អង់គ្លេស - កម្រិតមធ្យម
- បរិញ្ញាបត្ររង
- បរិញ្ញាបត្រ ផ្នែក ជំនាញសមស្របណាមួយ
- ជានិស្សិតសុខាភិបាល ឬ សិក្សាជំនាញសុខភាពសាធារណៈ ត្រូវបានផ្តល់អាទិភាព
- មានបទពិសោធន៍ក្នុងការងារទាក់ទងនឹងការចុះប្រមូលទិន្នន័យស្រាវជ្រាវក្នុងវិស័យសុខាភិបាល ត្រូវបានផ្តល់អាទិភាព
- មានចំណេះដឹងភាសាអង់គ្លេស អាចសរសេរ និងនិយាយបានក្នុងកម្រិតមធ្យម
- មានជំនាញក្នុងការប្រើប្រាស់ Tablet និងប្រើប្រាស់កម្មវិធី កុំព្យូទ័រ នូវកម្មវិធី Microsoft office Word, Excel, PowerPoint និង Internet
- បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមការកំណត់របស់ក្រសួងសុខាភិបាល។
- អាចធ្វើដំណើរតាមខេត្ត និងចុះតាមភូមិបាន
- មានភាពបត់បែន ចេះដោះស្រាយបញ្ហា
- មានការប្រាស្រ័យទាក់ទងល្អ រួសរាយ រាក់ទាក់ ស្លូតបូត គោរពគ្នាទៅវិញទៅមក និងគោរពវិន័យ ស.វ.ស
- មានស្មារតីទទួលខុសត្រូវ និងតម្លាភាពក្នុងការងារ
- មានស្មារតីធ្វើការងារជាក្រុម មានភាពអំណត់អត់ធន់ និងមានការទទួលខុសត្រូវខ្ពស់ក្នុងការងារ